មន្ត្រីជាន់ខ្ពស់ក្រសួងការងារជួបសួរសុខទុក្ខពលការិនីខ្មែរដែលត្រូវក្រុមទាហានឈុតខ្មៅថៃចាប់រំលោភយ៉ាងព្រៃផ្សៃ
(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការចូលរួមពីតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA), មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ (MRC) របស់គម្រោង ILO-PROTECT និងតំណាងក្រុមការងារយុវជន ESEA អញ្ជើញជួបសួរសុខទុក្ខពលការិនីខ្មែរម្នាក់ដែលត្រូវបានក្រុមទាហានឈុតខ្មៅថៃចាប់រំលោភបូកយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នង គ្មានមនុស្សធម៌ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈពេលដែលពលការិនីរងគ្រោះ និងពលរដ្ឋកម្ពុជា ១២នាក់ផ្សេងទៀតធ្វើដំណើរឆ្លងដែនពីប្រទេសថៃចូលមកទឹកដីកម្ពុជា។
ឯកឧត្តម សេង សក្តា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលការិនីខ្មែរ បន្ទា...








