លោក ស៊ី ជីនភីង អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំសន្ទនាស្តីពី “របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងប៉េកាំងតាមប្រព័ន្ធវីដេអូ
យប់ថ្ងៃទី២៥ ខែមករា នៅទីក្រុងប៉េកាំង លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញ ចូលរួមកិច្ចប្រជុំសន្ទនាស្តីពី“របៀវារៈដាវ៉ូស” នៃវេទិកាសេដ្ឋកិច្ចពិភពលោកតាមប្រព័ន្ធវីដេអូ និងថ្លែងសុន្ទរកថា ពិសេសក្រោមចំណងជើងថា «សូមឱ្យពន្លឺគប់ភ្លើងនៃពហុភាគីនិយម បំភ្លឺមាគ៌ាឈានទៅមុខនៃមនុស្សជាតិ»។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ច្រកចេញនៃដំណោះស្រាយបញ្ហា ដែលប្រឈមក្នុងយុគសម័យឱ្យបានល្អ គឺការគាំពារនិងអនុវត្តពហុភាគីនិយម ជំរុញការបង្កើតសហគមន៍ រួមវាសនានៃមនុស្សជាតិ។ ពហុភាគីនិយមក្នុងសតវត្សរ៍ទី២១ ត្រូវគោរពយុត្តិធម៌ ធ្វើការច្នៃប្រឌិតថ្មី ឆ្ពោះទៅរកអនាគត ព្រមទាំងត្រូវប្រកាន់ខ្ជាប់តម្លៃស្នូល និងគោលការណ៍មូលដ្ឋាននៃពហុភាគីនិយមផង ត្រូវផ្តោតសំខាន់លើតម្រូវការ ជាសកលដោយឈរលើភាពប្រែប្រួល នៃនិម្មាបនកម្មពិភពលោកផង។ ត្រូវប្រកាន់ខ្ជាប់ការបើកទូលាយ បរិយាប័ន្ន ចាត់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ប្រកាន់ខ្ជាប់ការពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបត្តិការ ធ...








