ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
បន្តផ្អាកដំណើរគ្រឹះស្ថានសិក្សានៅភ្នំពេញ ខេត្តកណ្ដាល  និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

បន្តផ្អាកដំណើរគ្រឹះស្ថានសិក្សានៅភ្នំពេញ ខេត្តកណ្ដាល  និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការ​បន្ត​ផ្អាក​ដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ស្រុកស្ទឹង​ហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»៕  ...
មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ 

មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកប ដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទ ចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១  នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជ...
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានជំរុញក្រុមគ្រូពេទ្យឲ្យសម្រុកចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដល់ប្រជាជនកម្ពុជា ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ​ ជាពិសេសប្រជាជនរស់នៅក្នុងតំបន់ប្រឈមនឹងការឆ្លងកូវីដ១៩ ខ្លាំងជាងគេ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋមានអាយុបាប់ពីអាយុ៦០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ និងរស់នៅក្នុងខេត្តព្រះសីហនុ​ នឹងទទួលបានសិទ្ធិអាទិភាព ក្នុងការទទួលចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលតម្រូវឲ្យចាក់បានតែមនុស្សចាស់ ចំណែកវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ចាក់បានតែមនុស្សមានអាយុ៦០ឆ្នាំចុះ។ បន្ទាប់ពីចាក់វ៉ាក...
 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN – Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧  តាមប្រព័ន្ធវីដេអូ

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN – Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧  តាមប្រព័ន្ធវីដេអូ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ កាលពីថ្ងៃទី០២-០៣ ខែមីនា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN - Business Advisory Council Consultation) និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី២៧ (27th AEM Retreat)តាមរយៈប្រព័ន្ធវីដេអូ (Video Conference) មានការចូលរួមពីប្រទេសសមាជិកអាស៊ានទាំង១០ និងអគ្គលេខាធិការអាស៊ាន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានសង្ខេបជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានអំពីអាទិភាព និងគំនិតផ្តួចផ្តើមរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ ក្រោមប្រធានបទ “Recover. Stronger. Together”។ ជាមួយនោះដែរ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏បានលើកឡើងពីគំនិតផ្ដួចផ្ដើមចំនួនពីរ ដែលនឹងរៀបចំអនុវត្តនៅក្នុងឆ្នាំ២០២១ ក្រោមកា...
មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ

មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖  មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង បានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ មន្ត្រីជំនាញបានវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច និងធំ) មីលឿង មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្...
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ បាននិងកំពុងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងហើយសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់ស...
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនី...
ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់​ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់មិន​ឲ្យមានមនុស្សចេញចូលខេត្តព្រះសីហនុ​ ដោយចាប់ពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យមានការ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​ ក្នុងបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ គឺឲ្យបិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​ សម្តេចប្រកាសបែបនេះស្របពេលខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ នៅព្រឹ​កថ្ងៃទី៣ ខែមីនានេះ មាន៦២នាក់ ដែលក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន៕...
លោក ភិន សុផល  អគ្គនាយកក្រុមហ៊ុនហ្វាយ ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មាន

លោក ភិន សុផល  អគ្គនាយកក្រុមហ៊ុនហ្វាយ ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ភិន សុផល  អគ្គនាយកក្រុម ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មានដូចតទៅ:  
លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

លោក ឃួង ស្រេង ចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ដល់អ្នកធ្វើចត្តាឡីស័ក​តាមផ្ទះជាង១៣០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
 ភ្នំពេញ៖​ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានចែកសាច់ជ្រូក និងអង្ករសម្ដេចតេជោ ជូនប្រជាពលរដ្ឋ១៣១គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះ នៅសង្កាត់ស្ទឹងមានជ័យទី១ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ នៅកោះពេជ្រ។ ពិធីប្រគល់អំណោយខាងលើនេះ ​ត្រូវបានធ្វើឡើងនៅតាមទីតាំងធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា «អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម និងសាច់ជ្រូកពីរគីឡូក្រាម»។ លោកអភិបាលបានក្រើនរំឭកថា សូមប្រជាពលរដ្ឋអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត​ តាមសេចក្ដីណែនាំស្ដីពីការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ក្នុងប្រជាពលរដ្ឋ ដែលកំពុងតែ...