ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សន្តិបណ្ឌិត សុខ​ ផល​ បានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត

សន្តិបណ្ឌិត សុខ​ ផល​ បានដឹកនាំកិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំ​កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្តថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលលរួមពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញចូលរួម​កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត។ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមពិភាក្សាពីអនុ ក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត​។​ សន្តិបណ្ឌិត សុខ​ ផល​ បានផ្តល់អនុសាសន៍នូវចំណុចសំខាន់ៗមួយចំនួនដូចជា បែបបទ និងនីតិវិធីនៃការផ្តល់លិខិតធ្វើដំណើរ ការដកហូត និងមោឃភាព លិខិតធ្វើដំណើរ៕  ...
សហរដ្ឋអាមេរិក សាទរកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស

សហរដ្ឋអាមេរិក សាទរកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក...
កម្មករ៧១៦នាក់ ធ្វើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោរ ​គឺ​អវិជ្ជ​មាន​ទាំង​អស់​​

កម្មករ៧១៦នាក់ ធ្វើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោរ ​គឺ​អវិជ្ជ​មាន​ទាំង​អស់​​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះថា កម្មករចំនួន៧១៦នាក់ ដែលអាចប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្រ្តី អាយុ៤៨​ឆ្នាំ ដែលជា​​កម្មករបម្រើការងារនៅ​ក្នុងរោង​ចក្រ​​ Y & W ព្រែ​ក​ជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស​អ​វិជ្ជមាន​កូវីដ​១៩។ កាលពីថ្ងៃទី២ ខែមីនា កម្មករកាត់ដេរក្នុងរោងចក្រ Y & W នៅព្រែកជ្រៃ ក្បែរ​រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្ត៍រកមេរោគកូវីដ១៩ ដោយសារតែមានស្ត្រីកម្មករកាត់ដេរម្នាក់ អាយុ៤៨ឆ្នាំ ធ្វើការនៅក្នុងរោងចក្រនេះដែរ ត្រូវបានឆ្លងកូវីដ១៩ ដោយសារឆ្លងពីកូនប្រុសរបស់គាត ដែលជាអ្នកបើកឡាន​ឲ្យជនជាតិចិន​៕...
លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

លោក កឹម សុខា ជួបពិភាក្សា ជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖  លោក កឹម សុខា បានជួបពិភាក្សា ផ្លាស់ប្តូរទស្សនៈគ្នាជាមួយលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ ក្នុងជំនួបនេះ ភាគីទាំងពីបានវាយតម្លៃពីស្ថានការមួយចំនួននៅកម្ពុជាកន្លងមក និងទំនាក់ទំនង ព្រមទាំងតួនាទីរបស់ប្រទេសកម្ពុជា និង ប្រទេសបារាំងក៏ដូចជាសហគមន៍អឺរ៉ុបក្នុងឆ្នាំនេះ និង ឆ្នាំបន្តបន្ទាប់ខាងមុខ។ ទោះបីយើងបានដឹងច្បាស់ និងបានខិតខំដោយខ្លួនយើងក៏ដោយ ក៏ប៉ុន្តែតាមការពិសោធន៍ជាក់ស្តែងសម្រាប់ប្រទេសក្រីក្រ តែងតែពឹងពាក់ជំនួយពីប្រទេសអ្នកមាន ទាំងលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិបត្តិនានាកន្លងមកដែរ។ អាស្រ័យហេតុនេះហើយបានជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ដើម្បីខ្មែរ ក្រៅពីការចូលរួមចំណែកខិតខំជួយខ្លួនឯងតាមលទ្ធភាពដែលអាចធ្វើបាន ខ្ញុំនៅតែបន្តទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីខ្មែរ។ ជាក់ស្តែងសម្រាប់ឆ្នាំថ្មី២០២១នេះ ក្នុងខែមករា ខ្ញុំបានជួបទូត២ប...
រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មកពិនិត្យសិក្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈកិច្ចប្រជុំចំនួន៨ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា តាមសំណើរបស់រាជរដ្ឋាភិបាល។ សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ ជំពូក និង១៨មាត្រា បានរៀបចំឡើងក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមមុខនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កាន់តែខ្លាំង ស្មុគស្មាញ​ និងក្នុងទ្រង់ទ្រាយកាន់តែធំ និងបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅជាប្រក្រតីរបស់មនុស្សជាតិ។ សេចក្តីព្រាងច្បាប់នេ...
លោក អ៊ុន ចាន់ដា អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅរាជធានីភ្នំពេញ

លោក អ៊ុន ចាន់ដា អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅរាជធានីភ្នំពេញ

ជំងឺកូវីដ១៩, បច្ចេកវិទ្យា, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ នៅក្នុងឳកាសនេះផងដែរ លោកអភិបាលខេត្ត បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងដល់រូបលោក  រួមនឹងអ្នកងាយនឹងរងគ្រោះដទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។ សូមរំឭកថា​ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។ កាលពីម្សិលមិញ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាក...
កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួន ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេ...
វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

វ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ដែលជាជំនួយរបស់ WHO បានផ្តល់មកប្រទេសកម្ពុជាហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កម្ពុជាបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Astra Zeneca ដែលផលិតនៅប្រទេសឥណ្ឌា ចំនួន៣២៤,០០០ដូស បានដឹក និងប្រគល់ដល់ប្រទេសកម្ពុជាហើយ កាលពីវេលាម៉ោង៧៖៥០នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។ នេះគឺការជឿទុកចិត្ត និងដោយយោងលើកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លង មជ្ឈមណ្ឌលកូវ៉ាក់ (COVAX facility) ដែលជាយន្តការបែងចែកវ៉ាក់សាំងសកល ក...
សារលិខិត សម្តេចតេជោ ហ៊ុន សែន៖ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១

សារលិខិត សម្តេចតេជោ ហ៊ុន សែន៖ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ ២០២១។    
មានអ្នកវិជ្ជមានកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងជាសះស្បេីយចំនួន​ ០៤នាក់

មានអ្នកវិជ្ជមានកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងជាសះស្បេីយចំនួន​ ០៤នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៤នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៤នាក់ សម្រាប់ថ្ងៃទី០២​ ខែមីនា​ ឆ្នាំ២០២១​ ។ នេះយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២១។