អគ្គនាយកសារព័ត៌មាន ដេលីខ្មែរ ត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព
លោក ហៃ ស៊ីណា (វឌ្ឍនា) អគ្គនាយកសារព័ត៌មាន ដេលីខ្មែរ ត្រូវបានតែងតាំងជាទីប្រឹក្សាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព ជាផ្លូវការហើយ កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០២១នេះ ដែលពិធីប្រគល់លិខិតតែងតាំងនេះ ធ្វើ់ឡើងនៅទីស្នាក់ការសមាគមនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបណ្ឌិត ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព បានបញ្ជាក់ថា ដោយយោងលើតម្រូវការរបស់សមាគម និងសមត្ថភាពរបស់ លោកអគ្គនាយកសារព័ត៌មាន ដេលីខ្មែរ គឺលោក ពិតជាមានទឹកចិត្ត ក្នុងការជួយពង្រឹងសមត្ថភាពនិងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាននៅសមាគមយើងខ្ញុំ ។ ដូច្នោះ លោកសម្រេចតែងតាំង ហៃ ស៊ីណា ដើម្បីឲ្យលោកមានលទ្ធភាពជួយពង្រឹងក្រមសីលធម៌ និងចំណេះដឹងវិជ្ជាជីវៈ អ្នកដល់ព័ត៌មានយើង នៅក្នុងសមាគមតែម្តង ពោល លោកនឹងចូលរួមជួយបណ្តុះបណ្តាលដល់អ្នកកាសែតយើងតែម្ត...








