ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រមហ៊ុនប្រាយវ៉េគ្រុប ​និងភរិយា ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាម​ថែរក្សា​​ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​​

លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រមហ៊ុនប្រាយវ៉េគ្រុប ​និងភរិយា ក្នុងឱកាសឆ្នាំសកល២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតា តាម​ថែរក្សា​​ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រមហ៊ុនប្រាយវ៉េគ្រុប​និងភរិយា បុត្រា បុត្រី និងសហការី ក្នុងឱកាសឆ្នាំស​កល​២០២១នេះ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា តាម​ថែរក្សា​​សម្តេចតេជោនាយករដ្ឋមន្រ្តី​​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា។ លោកឧកញ៉ា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមបីបាច់ថែរក្សា សម្តេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ បុត្រា បុត្រី ចៅប្រុស ចៅស្រី ឲ្យមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ និងសូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  កុំបីឃ្លៀងឃ្លាតឡើយ។...
សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦បានបញ្ចប់ដោយបានអនុម័តច្បាប់ចំនួន ២២ច្បាប់

សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦បានបញ្ចប់ដោយបានអនុម័តច្បាប់ចំនួន ២២ច្បាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលក្នុងរយៈពេលបីខែកន្លងមកនេះ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីបានអនុម័តច្បាប់ចំនួន២២ និងប្រកាសសុពលភាពសមាជិកថ្មីពីររូប គឺ(១) លោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ (២) លោក​​​ សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន ជំនួសសមាជិក២រូប ដែលបានសុំលាលែងទៅកាន់ តួនាទីថ្មី និងបានបោះឆ្នោតជ្រើសតាំង  លោក ខៀវ ភារិទ្ធ សមាជិកថ្មី នៃគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកស្រី​​ នូ សុវណ្ណនី សមាជិកាថ្មី គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគម​នាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង។ នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះរាជសព្ទសារធុការពរ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរ...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំទទួលជួយការងារអន្តោប្រវេសន៍ និងផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខថ្មី

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំទទួលជួយការងារអន្តោប្រវេសន៍ និងផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំទទួលជួយការងារអន្តោប្រវេសន៍ និងផ្សព្វផ្សាយអំពីសភាពការណ៍សន្តិសុខថ្មី និងការងារពាក់ព័ន្ធផ្សេងមួយចំនួនទៀត ។ លើសពីនេះ សន្តិបណ្ឌិត បាន​ណែនាំដល់​​ក្រុមការងារដែលពាក់ព័ន្ធ​​ក្នុងការងារអន្តោប្រវេសន៍​ ជួយ​ជំរុញការ​​ផ្សព្វផ្សាយ​​ជូន​ប្រជាជន​កម្ពុជា ដើម្បីយល់ដឹងពី​កិច្ចការសន្តិសុខថ្មី​ ដែលថ្នាក់ដឹកនាំកំពុងតែយកចិត្តទុកដាក់​​យ៉ាងខ្លាំង​​នៅប្រទេស​។​    ...
សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ និងក្រុមគ្រួសារ សូមថ្វាយព្រះពរ​ សូមជូនពរសិរីសួស្តី ក្នុងឱកាស​​ឆ្នាំសកល ២០២១ ជូន​​ប្រជាជនកម្ពុជា​នៅទូទាំងប្រទេស​​

សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ និងក្រុមគ្រួសារ សូមថ្វាយព្រះពរ​ សូមជូនពរសិរីសួស្តី ក្នុងឱកាស​​ឆ្នាំសកល ២០២១ ជូន​​ប្រជាជនកម្ពុជា​នៅទូទាំងប្រទេស​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​​ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី​ ក្នុងឱកាស​​ឆ្នាំសកល ២០២១ សូមថ្វាយព្រះពរ​ សូមជូនពរ​ សិរីសួស្តី​ សុភមង្គល បវរមហាប្រសើរ​ ជូន​​ប្រជាជនកម្ពុជា​នៅទូទាំងប្រទេស​​ សូម​​បានជោគជ័យ សិរីសួស្តី​ និងសុភមង្គលក្នុងក្រុមគ្រួសារ​​ ។​​ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្នុងនាម​សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​​ សូម​លើកដៃបួងសួងដល់​វត្ថុសក្តិសិទ្ធក្នុងលោក ​តាមបីបាច់ ថែរក្សាជនរួមជាតិ ទទួល​បាន​នូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។​​​...
លោក​​ឧកញ៉ា ហ៊ួត ជា សូមចូលរួមអបអរ អ្នក​​​​ឧកញ៉ា លី ហួរ ដែលត្រូវបាន​ព្រះមហាក្សត្រ​​ត្រាស់បង្គាប់ផ្តល់​​គោរមងារជាអ្នកឧកញ៉ា

លោក​​ឧកញ៉ា ហ៊ួត ជា សូមចូលរួមអបអរ អ្នក​​​​ឧកញ៉ា លី ហួរ ដែលត្រូវបាន​ព្រះមហាក្សត្រ​​ត្រាស់បង្គាប់ផ្តល់​​គោរមងារជាអ្នកឧកញ៉ា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​​ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់​ផ្គង់គ្រឿងសំណង់ និងជាសមាជិក​​សមាគមអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា សូមចូលរួមអបអរ លោក​​ឧកញ៉ាប្រធាន ដែលត្រូវបាន​ព្រះមហាក្សត្រ​​បោសប្រទានគោរមងារជាអ្នកឧកញ៉ា កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០​​។ លោកឧកញ៉ា ហ៊ួត ជា ផ្ញើសារថា «ខ្ញុំ​​សូមគោរពជូនពរ អ្នកឧកញ៉ាប្រធាន ​ទទួល​បាន​​ជោគជ័យបន្តទៀត​ ដើម្បីមានលទ្ធភាព​ជួយសង្គមកម្ពុជាបន្តទៀត ជារៀងរហូត ហើយ​​លើសពីនេះ ​​ដើម្បី​ចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​​និងរាជរដ្ឋាភិបាលកម្ពុជាយើងបន្តទផៀត​»។...
តំណក់ទី១​ នៃប្រេងកាតកម្ពុជា​​ចាប់ផ្តើមស្រក់​ នៅថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២០ ​គឺជាពរជ័យសម្រាប់កម្ពុជា

តំណក់ទី១​ នៃប្រេងកាតកម្ពុជា​​ចាប់ផ្តើមស្រក់​ នៅថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២០ ​គឺជាពរជ័យសម្រាប់កម្ពុជា

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖​ ប្រមុខដឹកនាំកម្ពុជា​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ​ បានប្រកាសប្រាប់ជនរួមជាតិថា​​ អណ្តូងប្រេងកាតរបស់កម្ពុជា ស្ថិតនៅក្នុងដែនសមុទ្រនាខេត្តព្រះសីហនុ​ ចាប់ផលិតប្រេងបានដោយជោគជ័យ​ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ សម្តេចតេជោ ហ៊ុន​ សែន បានផ្ញើសារជូនជនរួមជាតិ នៅលើទំព័តហ្វេសប៊ុកផ្លូវការរបស់សម្តេចថា​​ ដំណើរការផលិតប្រេងកាតនេះ គឺអនុវត្តដោយក្រុមហ៊ុនសិង្ហបុរីឈ្មោះ​​Kris Energy គឺស្ថិតនៅក្នុងប្លុក​ A​​ ក្នុងឈូងសមុទ្រកម្ពុជា​​ ហើយសម្តេចបានចាត់ទុកថា​ ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្រឡា...
លោក ហ៊ុន ម៉ានី ៖«នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ»

លោក ហ៊ុន ម៉ានី ៖«នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ»

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​​បានថ្លែងលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន​នៅថ្ងៃនេះថា «នយោបាយឈ្នះ ឈ្នះ ក្តោបយកទិដ្ឋភាពសំខាន់ៗចំនួនពីរ» ទី១ ជាការបញ្ចប់ទាំងស្រុងនៃជម្លោះរវាងខ្មែរ និងខ្មែរ ដែលនាំឲ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។ ទី២ សន្តិភាព បានផ្តល់ឱកាសឲ្យកម្ពុជាអាចផ្តោតអារម្មណ៍ទាំងស្រុងក្នុងការប្រមូលនូវធនធាន (ធនធានសេដ្ឋកិច្ច និងធនធានមនុស្ស) ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក៍ដូចជាការធ្វើសមាហរណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងពិភពលោក។...
តុលាការសម្រេចចោទប្រកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

តុលាការសម្រេចចោទប្រកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលត្រូវប្រឈមនឹងការផ្តន្ទានទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ។ ការចោទប្រកាន់នេះ គឺដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើលិខិតមួយទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃ...
សម្តេច ស ខេង ប្រាប់ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ក«ពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩»

សម្តេច ស ខេង ប្រាប់ទៅអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ក«ពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងជម្រាបទៅកាន់ លោក​អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្ដីពី ការពង្រឹងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រជុំទី៤របស់រាជរដ្ឋាភិបាល ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងសមធម៌ ៕...
ប្រតិកម្មជុំវិញការប្រមាថលើអង្គព្រះមហាក្សនិងសម្តេចតេជោ

ប្រតិកម្មជុំវិញការប្រមាថលើអង្គព្រះមហាក្សនិងសម្តេចតេជោ

ព័ត៌មានជាតិ
ប្រតិកម្មជុំវិញការប្រមាថលើអង្គព្រះមហាក្សនិងសម្តេចតេជោ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាព្រះមហាក្សត្រ ឯកឧត្តម ពេជ្រ ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក ម៉ម សុណង់ដូ ប្រធានគណបក្សសំបុត្រឃ្មុំសង្គមប្រជាធិបតេយ្យ