គ្រួសារប្រឈមនឹងការខ្វះខាតក្នុងជីវភាពបានទទួលអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា
កំពង់ឆ្នាំង៖ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌ បាននាំយកអំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ទៅប្រគល់ជូនគ្រួសារដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ នៅភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក ពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់ សារឹម និងប្រពន្ធឈ្មោះ ជាម កុសល មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់ក្នុងបន្ទុក ដោយសារជីវភាពខ្វះខាតទើបធ្វើឲ្យអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ គ្រួសារនេះរស់នៅភូមិទ្រាជេីង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អំណោយរបស់លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានផ្តល់ជូនរួមមាន៖
១-ត្រីខ ចំនួន ១០០កំប៉ុង
២-មី ចំនួន៥កេសតូច
៣-ទឹកដោះគោខាប់ ចំនួន៤៨កំ...







