ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក Joe Biden មានជំជឿរក្សាការនាំមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន គឺគ្រប់គ្រាន់ដើម្បីប្រគល់តំណែង ប្រធានាធិបតីដល់រូបលោក

លោក Joe Biden មានជំជឿរក្សាការនាំមុខនៅក្នុងរដ្ឋសំខាន់ៗមួយចំនួន គឺគ្រប់គ្រាន់ដើម្បីប្រគល់តំណែង ប្រធានាធិបតីដល់រូបលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក Joe Biden បានបង្ហាញការជឿជាក់នៅថ្ងៃពុធនេះថា លោកនឹងរក្សាការនាំមុខរបស់លោកលើលោក Donald Trump នៅក្នុងរដ្ឋសំខាន់ៗមួយចំនួនដែលគ្រប់គ្រាន់ដើម្បីប្រគល់តំណែងប្រធានាធិបតីដល់រូបលោក។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថានៅរសៀលថ្ងៃពុធលោក Biden បាននិយាយថា បន្ទាប់ពីការរាប់រាប់ដ៏យូរវាច្បាស់ថា យើងឈ្នះបណ្តារដ្ឋនានាដែលគ្រប់គ្រាន់ដើម្បីឈានដល់អង្គបោះឆ្នោតចំនួន ២៧០ ដែលត្រូវការដើម្បីឈ្នះតំណែងប្រធានាធិបតី។ ដោយប្រើយុទ្ធសាស្ត្រខុសពីប្រធានាធិបតីដែលបាននិយាយមិនពិតកាលពីព្រឹកថ្ងៃពុធថា គាត់បានឈ្នះសេតវិមាន ប៉ុន្តែខ្ញុំមកទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ។ ខ្ញុំមិននៅទីនេះដើម្បីប្រកាសថាយើងបានឈ្នះនោះទេ ប៉ុន្តែខ្ញុំនៅទីនេះដើម្បីរាយការណ៍នៅពេលការរាប់ចប់យើងជឿជាក់ថាយើងនឹងក្លាយជាអ្នកឈ្នះ” ៕ ប្រែសម្រួលៈ ណៃ តុលា...
ក្រុមហ៊ុន ហ៊ួត ជា សម្រេចបញ្ឈប់ការងារប្រធាន ប្រតិបត្តិការទូទៅពីបទរំលោភលើសេចក្តីទុកចិត្ត 

ក្រុមហ៊ុន ហ៊ួត ជា សម្រេចបញ្ឈប់ការងារប្រធាន ប្រតិបត្តិការទូទៅពីបទរំលោភលើសេចក្តីទុកចិត្ត 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ួត ជា បានបញ្ឈប់បុគ្គលិក ឈ្មោះឡុង ពិសិទ្ធ តំណែង ប្រធាន ប្រតិបត្តិការទូទៅ ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ពីបទ រំលោភលើសេចក្តីទុកចិត្ត ។ យោងតាមសេចក្តីប្រកាសរបស់ ក្រុមហ៊ុន ហ៊ួត ជា​ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា បុគ្គលិករូបនេះ បានប្រព្រឹត្តបទល្មើសរំលោភលើសេចក្តីទុក ចិត្ត ប្រមូលប្រាក់ហើយមិនយកមកបង់ចូលក្រុមហ៊ុន បែជាយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។...
ក្រុមហ៊ុន​អង្ករខ្មែរប្រណិត​សាខាបុរីពិភពថ្មីគីឡូម៉ែត្រលេខ៦ បាន​បើក​សាខាទី​29ជាផ្លូវការហើយ

ក្រុមហ៊ុន​អង្ករខ្មែរប្រណិត​សាខាបុរីពិភពថ្មីគីឡូម៉ែត្រលេខ៦ បាន​បើក​សាខាទី​29ជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន​អង្ករខ្មែរប្រណិត​សាខាបុរីពិភពថ្មីគីឡូម៉ែត្រលេខ៦ សាខាទី​29 បេីកដំណេីរការជាផ្លូវការចាប់ពីពេលនេះតទៅហើយ  អង្ករខ្មែរប្រណិតនឹងក្លាយជាកន្លែង ផ្គត់ផ្គង់អង្ករឈានមុខគេ ក្នុងប្រទេស ដោយផ្គត់ផ្គង់ នូវអង្ករដែល សុទ្ធល្អ គុណភាពខ្ពស់រសជាតិឆ្ងាញ់ ហើយយើងនឹងសំរេច អោយបាន ១០០សាខា នៅឆ្នាំ២០២៣ ជាមួយនឹង បរិមាណលក់ ១០០០តោន ក្នុង១ខែ។ លោក សែ ឡាឡូត ស្ថាបនិកក្រុមហ៊ុន អង្ករខ្មែរប្រណិត បានថ្លែងថា “មូលហេតុពង្រីកសាខា ចង់អោយអតិថិជន មានភាពងាយស្រួល ក្នុងការស្វែងរកទិញអង្ករ ខ្មែរប្រណិត ផ្លាស់ប្តូរទម្លាប់ នៃការប្រើប្រាស់អង្ករ របស់អតិថិជន អោយ​មកផ្តោត លើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ និងសុខភាព” ។ ស្ថាបនិកក្រុមហ៊ុន ខាងលើលើក​ឡើងថា ដើម្បី​ចូលរួមចំណែក ជួយដល់គាំទ្រ ដល់ផលិផលស្រូវ កសិករខ្មែរ និងជួយដល់នូវការបង្កើត ឱកាសការងារក្នុងស្រុក ជួយសំរួលដល់អ្នកដែល ចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករ ជួយអោយអតិថ...
ទូតរុស្សីថា ៖ ក្រុមហ៊ុនរបស់រុស្សីកំពុងមានចំណាប់អារម្មណ៍ ក្នុងការដាក់ ទុនវិនិយោគ នៅកម្ពុជា

ទូតរុស្សីថា ៖ ក្រុមហ៊ុនរបស់រុស្សីកំពុងមានចំណាប់អារម្មណ៍ ក្នុងការដាក់ ទុនវិនិយោគ នៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ទូត រុស្ស៊ី ប្រចាំកម្ពុជាថា បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ តែកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-រុស្ស៊ី នៅតែដំណើរការទៅមុខជាពិសេស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និវប្បធម៌។ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងបរិការណ៍ វិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី នៅតែដំណើរ ការទៅមុខដោយរលូន ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍វិនិយោគិន ពីរុស្ស៊ី មកដាក់ទុន វិនិយោគបន្ថែមទៀត នៅកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនសេដ្ឋកិច្ច។ លោក Anatoly Bo...
មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិបន្តទិញទំនិញពីកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិបន្តទិញទំនិញពីកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យអ្នកបញ្ជាទិញអន្តរជាតិទាំងអស់បន្តបញ្ជាទិញទំនិញពីកម្ពុជា និងចូលរួមលើកកម្ពស់ជីវភាពនិងលក្ខខណ្ឌការងាររបស់កម្មករនិយោជិតកម្ពុជា។ លោក ហេង សួរ បានស្នើឡើងយ៉ាងដូច្នេះក្នុងឱកាស លោក អញ្ជើញជាអធិបតី ក្នុង“សិក្ខាសាលាស្តីពីការអភិវឌ្ឍនផែនការរួមសម្រាប់និរន្តភាពនៃការអនុលោមតាមច្បាប់ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរ និងកាបូប” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅសណ្ឋាគារ កាំបូឌីយ៉ាណា នារសៀលថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយមានការចូលរួមពីក្រសួង-ស្ថាប័ន អង្គការជាតិ-អន្តរជាតិ តំណាងសហជីព តំណាងរោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងក្រុមអ្នកបញ្ជាទិញអន្តរជាតិជាច្រើនរូប។ ក្នុងនាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក ហេង...
សារសម្តេចតេជោ”ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ង”‘

សារសម្តេចតេជោ”ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ង”‘

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្ញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយាក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ...
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត.

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត។ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០០ រួចមក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខនស/រកម/១១១៩/០១៦ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ស្របតាមបញ្ញត្តិនៃច្បាប់នេះ។ អគ្គនាយកដ្ឋាន ក.ប.ប. ត្រូវបានផ្តល់អាណត្តិដោយច្បាប់ឱ្យធ្វើជាសេនាធិការរបស់គណៈកម្មាធិការជាត...
លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

លោក Joe Biden បន្តនាំមុខ លោក​ Donald Trump សំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(សហរដ្ឋអាមេរិក)៖ បេក្ខជនប្រធានាធិបតី លោក Joe Biden បន្តនាំមុខលោកប្រធានាធិបតី Donald Trump លើសំឡេងឆ្នោតគាំទ្រ ២៣៧ ទល់នឹង ២១០ លទ្ធផលគិតត្រឹមម៉ោង ១២:៣៥ថ្ងៃត្រង់នៅកម្ពុជា។​ គេមិនទាន់ដឹងថា បេក្ខជនរូបណានឹងឈ្នះនៅឡើយនោះទេ ខណៈបេក្ខជនត្រូវការឈ្នះសម្លេងឆ្នោតចំនួន២៧០សម្លេង នៃអង្គបោះឆ្នោតសរុបទាំង ៥៣៨ សម្លេងនឹងទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតនេះ​៕  ...
រយៈពេល១០ខែឆ្នាំ២០២០​កម្ពុជារកចំណូលបាន​​​​ជាង ៣៦៦លានដុល្លារពីការនាំចេញអង្ករទៅទីផ្សារ​​ក្រៅប្រទេស

រយៈពេល១០ខែឆ្នាំ២០២០​កម្ពុជារកចំណូលបាន​​​​ជាង ៣៦៦លានដុល្លារពីការនាំចេញអង្ករទៅទីផ្សារ​​ក្រៅប្រទេស

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយបង្ហាញថា ​​រយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ទៅ ក្រៅប្រទេស មានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ក្នុង រយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។ ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩%។...
តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន?

តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
តើប្រធានាធិបតីអាមេរិកអាណត្តិនេះជានរណា ថាតើ ត្រាំ ឬបៃដិន? ដោយ ឈូក បូរ៉ា វ៉ាស៊ីនតោន៖ អ្នកបោះឆ្នោតអាមេរិក បានចាប់ផ្តើមទៅបោះឆ្នោតនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចថាតើអ្នកណានឹងដឹកនាំប្រទេសរបស់ពួកគេ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខនៅក្នុងការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ និងមួយដែលអាចនឹងក្លាយជារឿងអាស្រូវបំផុតផងដែរ។ ការបោះឆ្នោតបានចាប់ផ្តើមនៅក្នុងទីក្រុងតូច Dixville Notch រដ្ឋ New Hampshire ដែលប្រជាជនតូចៗរបស់ខ្លួនជួបជុំគ្នានៅពាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើការបោះឆ្នោតដោយលទ្ធផលច្រើនតែប្រកាសរាប់នាទីក្រោយមក។ យោងតាមរបាយការណ៍បានឲ្យដឹងដឹងថាបេក្ខជនប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីលោក Joe Biden បានឈ្នះការបោះឆ្នោតទាំង ៥ នៅ Dixville Notch ម៉្យាងវិញទៀតប្រធានាធិបតីលោក ដូណាល់ ត្រាំបានឈ្នះ ១៦ សំឡេងក្នុងចំណោមសន្លឹកឆ្នោតទាំង ២១ ដែលបានបោះនៅជិតទីក្រុង Millsfield រដ្ឋ New ...