សម្តេចពញ្ញាចក្រី ហេង សំរិន”សន្តិភាពជាកត្តាសំខាន់បំផុតនិងមិនអាចខ្វះបាន”
ទី២១ កញ្ញា ជាទិវាសន្តិភាពអន្តរជាតិ ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ បានអនុម័តជា ឯកច្ឆន្ទកំណត់យកថ្ងៃនេះ ជាទិវាសន្តិភាពប្រចំាឆ្នាំ ដើម្បីលើកកម្ពស់ ពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅលើសកលលោក។
កម្ពុជាមិនខុសប្រទេសនានានៅលើសកលលោក ត្រូវការសុខសន្តិភាព។ កម្ពុជាដែលបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់ សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។
ចាប់តាំងយើងបានកសាងសន្តិភាពពេញលេញក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងទទួលបាននូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ទីកន្លែងនៅទូទំាងប្រទេស។
ដោយសារសុខសន្តិភាពនេះ កម្ពុជាបានកំពុងបោះជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ន...








