ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី១១ខែកញ្ញានេះ រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយបណ្តាញសង្គម “Pheng Vannak News”  ហើយ​​ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាននេះសូមជម្រាបជូន​សាធារណ​ជនបានជ្រាបដូចខាងក្រោម៖ ១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមច្រានចោលនូវខ្លឹមសារទាំងអស់ដែលបានចុះផ្សាយដោយ បណ្តាញសង្គម “Pheng Vannak News” ដោយហេតុថាការផ្សព្វផ្សាយព័ត៌មាននេះមិនត្រឹមត្រូវទៅតាមសភាពការណ៍ពិតជាក់ស្តែងនោះឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ២. ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការពន្យល់ដល់សាធារណជនបានជ្រាបថា ការធ្វើអាជីវកម្មនាំចេញ នាំចូលសត្វនិងផលិតផលសត្វ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធី និងវិធានបច្ចេកទេសដូចមាន​ចែងក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។ រាល់ការស្នើសុំនាំចេញ នាំចូលសត្វន...
លោក ខៀវ កាញារីទ្ធ៖ ដំណឹងដែលបានចេញផ្សាយនៅAKP មិនបាននិយាយពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

លោក ខៀវ កាញារីទ្ធ៖ ដំណឹងដែលបានចេញផ្សាយនៅAKP មិនបាននិយាយពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ ឬរឿងឈ្លោះក្នុងគ្រួសារនោះទេ ប៉ុន្ដែផ្សាយពីជំហររបស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឥតភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ដំណឹងដែលបាន ចេញ ផ្សាយ នៅក្នុងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP មិនបាននិយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រឿងឈ្លោះប្រកែកគ្នាក្នុងគ្រួសារអ្វីនោះទេ តែអ្វីដែលសំខាន់ត្រូវផ្សាយនោះ គឺជំហររបស់ រាជរដ្ឋាភិបាល នៅលើចំណុចនីមួយៗ ឬការអនុវត្តរបស់រាជរដ្ឋា ភិបាល ។ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ទូឌីយោការិយាល័យទីភ្នាក់ងារសារព័ត៌មាននិងសាលប្រជុំរបស់មន្ទីរព័ត៌មាន ខេត្តកណ្តាល កាល ពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា៖ ដំណឹងដែលបានចុះ ផ្សាយក្នុង ទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានជាភាសា ខ្មែរ បារាំង និងអង់គ្លេស ។ លោកបានលើកឡើងថា ព័ត៌មានគឺជាទំនិញផង ជាអាវុធផង នៅពេលដំណឹងដែលផ្សាយទៅគ្មានអ្នកមើល ពេលនោះស្ថាប័នព័ត៌មាន មិនអាចដំណើរការបានទៀតនោះទេ ដោយសារខ្វះថវិកាផ្គត់ផ្គង់។ ដូច្នេះ ត្រូវតែប្រឹងប្រែងរកព័ត៌មាន ណាដែល គេចង់ម...
លោក កែវ រតនៈ ថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ

លោក កែវ រតនៈ ថា៖ គន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយនិងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ត្រូវតែដោះស្រាយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោកគួច ចំរើន អភិបាលខេត្តព្រះ​សីហ​នុ អញ្ជើញចូលរួមក្នុងកិច្ច ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូន អាកាសតង់ស្យុងខ្ពស់ ១១៥គី​ឡូវ៉ុល និង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោង សាងសង់ អនុស្ថានីយ និងខ្សែបណ្ដាញ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ និងមានការចូល រួមពីលោកអភិបាល រងខេត្ត លោកលោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តព្រះ សីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្រ បទ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រាជរដ្ឋាភិ បាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសី​ហនុ ដោយ មានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋា ភិ...
ទីបំផុត!ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង ដំឡើងដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ទីបំផុត!ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើង ដំឡើងដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណា​ង​​​​​​ភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ ក្រោយការពិភាក្សាគ្នា ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក ជាតួលេខប្រាក់ឈ្នួលអប្បប​រមា ក្នុងមួយខែ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើតួលេខចំនួន ១៩០ (មួយរយកៅសិប) ដុល្លារអាម៉េរិក ជូន រដ្ឋមន្ត្រីក្រសួងការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។ លោកបណ្...
កម្ពុជាស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្មដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ

កម្ពុជាស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្មដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីបើកវេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរ៉ូយ៉ាល់គ្រុប (Royal Group)នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ហើយ​​វេទិការនេះមានការចូលរួមដោយក្រុមការងារជំនាញរបស់រ៉ូយ៉ាល់គ្រុប និងមន្ត្រីពាក់ព័ន្ធ។ នៅក្នុងវេទិការនេះ ក្រុមការងារក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេច...
(Video)៖ កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរ

(Video)៖ កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កិច្ចសំភាសន៍សាក្សី មានសុខភាពល្អប្រសើឡើងវិញបន្ទាប់ពីប្រើប្រាស់ វ៉ត-ម្រុំខ្មែរធម្មជាតិ។ វ៉ត-ម្រុំខ្មែរធម្មជាតិគឺជាប្រភេទអាហារបំប៉ន ដែលមានសមត្ថភាពមហាសាល អាចស្តារវិបត្តិសុខភាពជាង៣០០មុខ។ https://youtu.be/mjVWOcTJV_0
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ

អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងតំណាងលោកស្រី ហ៊ុន ម៉ាណា ផ្ដល់សម្ភារៈ និងទទួលរថយន្តចល័ត ១ គ្រឿង ដែលបំពាក់ សម្ភារៈបច្ចេកទេស ១កំប្លេ

ព័ត៌មានជាតិ
ភ្នំពេញ៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និង លោក វ៉ាន់ ឆារស៏ ជួនជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី តំណាងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិការវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តចល័ត១គ្រឿង ដែលបំពាក់សម្ភារៈបច្ចេកទេស១កំប្លេ មានកាមេរ៉ាចំនួន៨គ្រឿង ជាអំណោយរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ផ្តល់ជូនអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ពិធីនេះបានប្រព្រឹត្ដទៅកាលពី ល្ងាចថ្ងៃ០៩ កញ្ញា ឆ្នាំ២០២០។ សូមបញ្ជាក់ថា សម្ភារបរិក្ខាបច្ចេកទេសដែល ប្រគល់ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាបន្តបន្ទាប់រួមមាន៖ ទី១៖ ម៉ាស៊ីនបញ្ជូនរូបតាមប្រព័ន្ធ Optic ម៉ូដែល Model OPV10002 S-HD ចំនួន៤សម្រាប់ថ្មី ប្រគល់នៅថ្ងៃទី២៨ ខែ៣ ឆ្នាំ២០១៨។ ទី២៖ ខ្សែកាប Optik ពីស្ថានីយ៍កណ្ដាល TVK ទៅកាន់ស្ថានីយទួលគោក២ខ្សែ សរុប 8000m និង Accessories បានភ្ជាប់ដំណើរការចាប់ពីដើមខែកក្កដា ឆ្នាំ២០១៨។ ...
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចង់ឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌល ចែកចាយទំនិញក្នុងតំបន់អាស៊ាន

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញមហិច្ឆតាចង់ប្រែក្លាយកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលចែកចាយ ទំនិញ នៅក្នុងតំបន់អាស៊ាន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា តាមភូមិសាស្ត្រតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយនៅចំចំណុចកណ្តាល ដែលងាយស្រួលក្នុងការ តភ្ជាប់ការដឹកជញ្ជូន និងចែកចាយទំនិញ។ ព្រោះតែមើលឃើញនូវអំណោយផលលើភូមិសាស្ត្រនៃការដឹកជញ្ជូននេះហើយ ទើបលោកទេសរដ្ឋមន្ត្រីចង់ប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលចែកចាយទំនិញនេះ។ បច្ចុប្បន្ននេះក្រសួងបាននិងកំពុងស្វះស្វែងរកដៃគូវិនិយោគបង្កើតមជ្ឈមណ្ឌលនេះ ហើយអ្នកវិនិយោគរបស់ប្រទេសសិង្ហបុរីបង្ហាញចំណាប់ អារម្មណ៍ខ្ពស់លើ គម្រោងមួយនេះ។ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូ ជួបប្រជុំពិភាក្សាស្ដីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ក្នុងការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្ដុភារកម្មភ្នំពេញ និងចរច...