ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងនៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយមានរបៀបវារៈចំនួន៦ ដូចខាងក្រោម៖ ១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្ត...
លោក ផាន អូន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើការងារចម្បងមួយចំនូន

លោក ផាន អូន ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើការងារចម្បងមួយចំនូន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពរអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដឹកនាំដោយលោក បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំ ដោយ លោក ផាន អូន  ដឹកនាំប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការងារចម្បងមួយចំនូន ដឺករៀបចំឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំមានការចូលរួមពី  លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាននាយកដ្ឋាន។ ដោយឡែកថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្ត។ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០០ រួចមក ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាស...
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាមកាលសម័យតស៊ូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមច្រូតស្រូវជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាមកាលសម័យតស៊ូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមច្រូតស្រូវ ជាមួយបងប្អូនកូនក្មួយ ក្នុងខេត្តត្បូងឃ្មុំ និងរំលឹកទីតំាងស្លាកស្នាម កាលសម័យតស៊ូ។ ឆ្លៀតពេលឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្រុមការងារ បានអញ្ជើញចូលរួមច្រូតស្រូវ ប្រមូលភោគផលកសិកម្ម ជាមួយបងប្អូនកូនក្មួយ ប្រជាកសិករ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ សម្តេចបានមានប្រសាសន៍ថា ការដំាដុះ ជាជីវភាព របស់សម្តេច ដែលជាកូនកសិករ។ សម្តេចតែងតែ ចូលរួមបង្កបង្កើនផលស្រូវ ជាមួយបងប្អូន កូនក្មួយជាកសិករ នៅពេលនៅទំនេរពីការងារប្រទេសជាតិ តំាងពីដើម រហូតរៀងមក មិនថាពេលភ្ជួររាស់ ដកស្ទូង និងច្រូតកាត់ បោកបែន នោះទេ។ ក្នុងពេលនោះដែរ សម្តេចបានអញ្ជើញចុះពិនិត្យ តំបន់ដែលសម្តេចធ្លាប់បានឆ្លងកាត់ ក្នុងសមរភូមិ និងពេលរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍។ សម្តេ...
លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនិងក្រុមការងារអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជានិងចែកអំណោយដលប្រជាពលរដ្ឋ១៦០០គ្រួសារ

លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោនិងក្រុមការងារអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជានិងចែកអំណោយដលប្រជាពលរដ្ឋ១៦០០គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រុមការងារនៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២០ បានចូលរួមពិធីលើកស្លាកគណបក្សប្រជាជនកម្ពុជា និង សំណេះសំណាល រួចចែកអំណោយដល់ប្រជាពលរដ្ឋ១៦០០ គ្រួសារនៅបរិវេនសាលាឃុំ ទងត្រឡាច ខេត្តកំពង់ចាម។ ពិធីនោះមានការចូលរួមពីលោកឧកញ៉ា អែល សារ៉ុម និងភរិយា លោកឧកញ៉ា ជា លាងហុង និងភរិយា លោកឧកញ៉ា ប៊ុន រតនា និងរិយា ព្រមទាំងលោក ប៊ុន វុតា្ថ និង ភរិយា។ ក្នុងពិធីលើកស្លាកគណបក្ស ប្រជាជនកម្ពុជា និង សំណេះសំណាលនិងចែកអំណោយដលប្រជាពលរដ្ឋ១៦០០ គ្រួសារ​នៅបរិវេនសាលាឃុំទងត្រឡាច ដោយការការចូលរួមពីក្រុមការរងារថ្នាក់កណ្តាលចុះជួយឃុំ ទងត្រឡាច លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក មន្ត្រីរាជការជុំវិញសាលាស្រុកកងកម្លាំងប្រដាប់អាវុធទាំង៣ ។​ លោកឧកញ៉ា ឡូវ ហ៊ឹង និងក្រុមកាងារបានឧបត្ថម្ភដល់សិស្សចំនួន250នាក់ ក្នុងម្នាក់ៗថវិកា 1 ម៉ឺនរៀលនិងប្រជាពលរដ្ឋបានច...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការជួសជុលសម្ព័ន្ធធារាសាស្រ្តខូតខាតដោយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការជួសជុលសម្ព័ន្ធធារាសាស្រ្តខូតខាតដោយទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ

នយោបាយ, ព័ត៌មានជាតិ
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំក្រសួង រួម​ជាមួយ​លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ, ប្រធានក្រុមប្រឹក្សារខេត្ត មន្រ្តីនាយកដ្ឋានជំនាញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ បានបន្តដំណើរបេកសកម្មពិនិត្យស្ថានភាពទឹកទូទៅ និងបន្ថែមមធ្យោយពន្លឿនការងារអន្តរាគមន៍ជួសជុលហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដែលខូតខាតដោយទឹកជំនន់នាពេលថ្មីៗនេះ នៅត្រង់ចំណុចទឹកហូរដាច់ខ្នងទំនប់ប្រឡាយមេស្រែង​១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។  ក្នុងឱកាសពិនិត្យជាក់ស្តែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីគ្រប់ជាន់ថ្នាក់របស់ក្រសួង និងអាជ្ញាធរដែនដីនាព្រឹកនេះ លោករដ្ឋមន្រ្តីបានទទួលយកសំណូមពររបស់លោកភិបាលខេត្ត និងមន្ទីរជំនាញ ដោយចាត់បញ្ជាថ្នាក់ដឹកនាំរួមជាមួយនាយកដ្ឋានជំនាញក្រសួង ចាប់ផ្តើ...
លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជំនន់ នៅសៀមរាប និងបន្ទាយមានជ័យ ដើម្បីបន្ថែមមធ្យោបាយពន្លឿនការរំដោះបរិមាណទឹកឲ្យស្រកលឿន

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជំនន់ នៅសៀមរាប និងបន្ទាយមានជ័យ ដើម្បីបន្ថែមមធ្យោបាយពន្លឿនការរំដោះបរិមាណទឹកឲ្យស្រកលឿន

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយអនុរដ្ឋលេខាធិការ ដែលជាប្រធានមុខព្រួញខេត្តសៀមរាម និងខេត្តបន្ទាយមានជ័យ ក្រុមមន្រ្តីបច្ចេកទេសក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ បានបន្តដំណើរបេសកកម្មពិនិត្យស្ថានភាពទឹកទូទៅ នៃខេត្តទាំង០២ ដើម្បីបន្ថែមមធ្យោបាយពន្លឿនសកម្មភាពអន្តរាគមន៍រំដោះបរិមាណទឹកជន់ឲ្យស្រកលឿនហូរឆ្ពោះចូលទៅបឹងទន្លេសាប។ នេះគឺជាវិធានការចំពោះមុខដើម្បីបន្ថយផលប៉ះពាល់ដល់ដំណាំបងប្អូនប្រជាពលរដ្ឋក្នុងប្រព័ន្ធអាងទឹកត្រពាំងថ្ម នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងផ្នែកខាងក្រោមក្នុងខេត្តសៀមរាម។ ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រីក៏បានចាត់វិធានការជាបន្ទាន់ដល់គ្រប់មុខព្រួញតាមបណ្តាខេត្តឲ្យខ្ចប់រក្សាទឹកទុក សម្រាប់ប្រើប្រាស់ជាពហុប្រយោជន៍នៅពេលខាងមុខ។  តាមរយ:ការពិនិត្យជាក់ស្តែងនាព្រឹកនេះ លោករដ្ឋមន្រ្...
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើននិងជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់លើទីផ្សារ

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើននិងជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់លើទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ហើយភាពជោគជ័យនេះពិតជាគួរឱ្យស្ញប់ស្ញែងណាស់បានឃើញនូវអ្វីដែលបានធ្វើ តាមរយៈការខិតខំប្រឹងប្រែងជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនដែលមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារដែលធ្វើឲ្យពួកគេចូលរួមក្នុងសេដ្ឋកិច្ច។ មន្ត្រីធនាគារនិយាថាសព្វថ្ងៃនេះ ពួកយើងបម្រើដល់ប្រជាជនកម្ពុជារាប់លាននាក់តាមរយៈ ការផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក ការទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ សេវាបើកប្រាក់ខែ ដំណោះស្រាយទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ ការបង់ប្រាក់ដើម្បីសន្សំខ្នាតតូច ឥណទាន ការណែនំាប្រាក់កម្ចី និងការទូទាត់ប្រាក់កម្ចី ការបង់ប្រាក់ធានារ៉ាប់រង និងការទូទាត់របស់ពាណិជ្ជករតាមអ៊ីនធឺណិត។ ដើម្បីធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានការអភិវឌ្ឍឡើងដល់កម្រិតថ្មីមួយទៀតនោះ វីងរួមជាមួយបាគងផ្តល់ជូននូវសេវាដាក់ និងដកប្រាក់ប្រកបដោយភាពងាយស្រួ...
សហគ្រិនខ្មែរលើកពីផលប៉ះពាល់ពីវិបត្តិផ្សេងៗ ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME)ក្នុងវិស័យកសិកម្ម៤និងវិស័យផលិតអាហារ

សហគ្រិនខ្មែរលើកពីផលប៉ះពាល់ពីវិបត្តិផ្សេងៗ ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME)ក្នុងវិស័យកសិកម្ម៤និងវិស័យផលិតអាហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមតបតាមការអញ្ជើញរបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០២០ បានប្រជុំពិភាក្សាពីផលប៉ះពាល់ពី ក្នុងឆ្នាំ២០២០ លើធុរកិច្ចបង្កើតថ្មី (SME) និងសហគ្រាសធុនតូច មធ្យម ក្នុងវិស័យកសិកម្ម និងវិស័យផលិតអាហារ។ ក្រោមការដឹកនាំកិច្ចប្រជុំពីសំណាក់ ដោយលោកបណ្ឌិត ឈៀង វណ្ណមុនិវណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ ។កិច្ចប្រជុំនេះគឺជាចំណុចចាប់ផ្តើមក្នុងការយល់ដឹងពីភាគីឯកជន និងភាគីរដ្ឋ ឱ្យមានការចែករំលែកនូវបទពិសោធន៍ដែលអាចសម្រួលដល់ការសហការរវាងសហគ្រិនខ្មែរ និងដៃគូឯកជន។ មិនត្រឹមតែប៉ុណ្ណោះនឹងក្លាយជាវេទិកាចែករំលែកអំពីតួនាទីរបស់ SME នៅក្នុងវិស័យកសិកម្ម និងការកែច្នៃផលិតអាហារ ជាពិសេស ក្នុងកំឡុងពេលឆ្នាំ២០២០ ដែលមានវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាវិបត្តិការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ដើម្បីចង់...
អតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដេញកម្ពុជានិងឡាវចេញពីអាស៊ាន?

អតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដេញកម្ពុជានិងឡាវចេញពីអាស៊ាន?

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប៉ុន្មានថ្ងៃកន្លងមកនេះមានការជជែកនិងសរសេរបកស្រាយតទៅតមករវាងអតីតអ្នកការទូតដែលចូលនិវត្តន៍និងអ្នកការទូតដែលកំពុងបំពេញតួនាទីបច្ចុប្បន្នរបស់កម្ពុជា និងអតីតអ្នកការទូតមួយរូបរបស់សិង្ហបុរីដែលបានធ្វើអត្ថាធិប្បាយចង់ឲ្យអាស៊ានបណ្តេញកម្ពុជានិងឡាវចេញពីអាស៊ានដោយភ្ជាប់ប្រទេស២នេះទៅនឹងចិន ។ ជាអ្នកសារព័ត៌មានកម្ពុជាមួយរូបដែលបានតាមដានកិច្ចការអាស៊ានរយៈពេលជាង២២ឆ្នាំកន្លងមកនេះ ខ្ញុំតែងកត់សម្គាល់ “នរណាជានរណា = who is who?” នៅក្នុងអាស៊ាន ហើយខ្ញុំក៏ស្វែងយល់ត្រួសៗអំពីអតីមន្រ្តីការទូតសិង្ហបុរីរូបនេះដូចតទៅ ៖ លោក Bilahari Kausikan ត្រូវបានសារព័ត៌មានសិង្ហបុរីខ្លួនឯង (The Straight Times) ឲ្យរហ័សនាមថា “Singapore’s undiplomatic diplomat” មានន័យថា ជាអ្នកការទូតមិនមែនជាអ្នកការទូត ឬសម្រាយថាជាអ្នកការទូតដែលចេះតែនិយាយដូចមែនទែនចឹង គ្មានខ្វល់ពីផលវិបាកនឹងកើតមានឡើយ នៅខែកក្កដា ឆ្នាំ២០១៧ អ្នកសារព័ត៌មាន The Straight Times បានចោទសួរអ...
លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

លោក លឹម គានហោ ដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង ខេត្តសៀមរាប

នយោបាយ, ព័ត៌មានជាតិ
សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីក្រែង (អាងទឹកម្កាក់) ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្រ្តខាងលើនេះ បានទទួលហិរញ្ញប្បទានពីសាធារណ:រដ្ឋប្រជាមានិត្យចិន ហើយបានសាងសង់រួចជាស្ថាពរក្នុងឆ្នាំ២០១៨ ដែលមានលទ្ធភាពផ្គត់ផ្តង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មបានចំនួន​២.៤០០​ហិកតា នៅរដូវប្រាំង និង​២៨.៨៥០​ហិកតា នៅរដូវវស្សា។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការពិនិត្យសំណង់ទំនប់អាងទឹកម្កាក់ គឺ​ជាការពិនិត្យស្ថានភាពទឹកជាក់ស្តែង ក្នុងខេត្តសៀមរាម ព្រមទាំងមានសេចក្តីរីករាយ ដែលបានឃើញបរិមាណទឹករក្សាទុកក្នុងអាងបាន១០០ភាគរយ ជាការអំណោយផលដល់ការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋស្រុកជីក្រែង ខេត្តសៀមរាប៕...