ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

អ្នកស្លាប់ដោយសារវីរុសCovid-19នៅអាមេរិក កើនឡើងដល់ជាងពីរសែននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា កំណើនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង២០ម៉ឺននាក់ហើយ គឺចំនួន២០៤ ៥០៦នាក់ និងកំណើនមនុស្សឆ្លងសរុបបានកើនឡើងដល់ជាង៧លាននាក់ គឺចំនួន៧ ០៤៦ ២១៦នាក់ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញានេះ ដោយបន្ថែមអ្នកស្លាប់ថ្មីចំនួន៣៨៨នាក់ និងអ្នកឆ្លងថ្មីចំនួន៣៦ ៣៧២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៤០២៨នាក់ និងបានឆ្លងទៅមនុស្សថ្មីចំនួន ២២៦ ៨៥២នាក់ នៅទូទាំងពិភពលោក ហើយប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោកនៅថ្ងៃទី២២ ខែកញ្ញានេះ ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងថ្មីប្រចាំថ្ងៃច្រើនជាងគេ គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន ១០៥៦នាក់ និងមានមនុស្សឆ្លងថ្មីចំនួន ៧៤ ៤៩៣នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១ ៤៧២ ២០៥នាក់ និងកំណើនមនុស្ស...
 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង  ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

 រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង  ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី និន សាផុន សមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ និងលោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។ លោក ស្រីនិន សាផុន ប្រធានគណៈកម្មការទី៩ បានជម្រាបអង្គប្រជុំថា គណៈកម្ម ការជំនាញទី៥ និងទី៩ នៃរដ្ឋសភាបានពិនិត្យលើអត្ថបទកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីអាស៊ាន-ហុងកុង ដោយបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាបានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសា...
សម្តេចពញ្ញាចក្រី ហេង សំរិន”សន្តិភាពជាកត្តាសំខាន់បំផុតនិងមិនអាចខ្វះបាន”

សម្តេចពញ្ញាចក្រី ហេង សំរិន”សន្តិភាពជាកត្តាសំខាន់បំផុតនិងមិនអាចខ្វះបាន”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទី២១ កញ្ញា ជាទិវាសន្តិភាពអន្តរជាតិ ដែលមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ បានអនុម័តជា ឯកច្ឆន្ទកំណត់យកថ្ងៃនេះ ជាទិវាសន្តិភាពប្រចំាឆ្នាំ ដើម្បីលើកកម្ពស់ ពង្រឹងឧត្តមគតិសន្តិភាព សម្រាប់ប្រជាពលរដ្ឋនៅលើសកលលោក។ កម្ពុជាមិនខុសប្រទេសនានានៅលើសកលលោក ត្រូវការសុខសន្តិភាព។ កម្ពុជាដែលបានឆ្លងកាត់ភ្លើង សង្រ្គាមជាច្រើនទសវត្សរ៍ បានស្គាល់យ៉ាងច្បាស់ពីទុក្ខវេទនា ការបែកបាក់ សេចក្តីវិនាសខ្លោចផ្សារបំផុត ដែលបណ្តាលមកពីសង្រ្គាម។ ចាប់តាំងយើងបានកសាងសន្តិភាពពេញលេញក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ យើងទទួលបាននូវ ការអភិវឌ្ឍ រីកចម្រើន ស្ទើរគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ មានជីវភាពធូរធា និងធ្វើដំណើរបានគ្រប់ទីកន្លែងនៅទូទំាងប្រទេស។ ដោយសារសុខសន្តិភាពនេះ កម្ពុជាបានកំពុងបោះជំហានយ៉ាងរឹងមាំ និងមានការអភិវឌ្ឍឈានឡើងជាលំដាប់ ឈានទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ន...
ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកធ្លាក់ចុះមកនៅត្រឹម៨.៤ភាគរយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការិយាល័យស្ថិតិការងាររបស់សហរដ្ឋអាមេរិក (U.S Bureau of Labor Statistics) បានចេញរបាយការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២០ ខែកញ្ញានេះ ស្តីពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ចុះនៅត្រឹម៨.៤ ភាគរយ ស្មើនឹងចំនួនជាង១លាន ៤សែននាក់នៅទូទាំងប្រទេស នេះបើតាមការចុះផ្សាយរបស់ CNN ។ របាយការណ៍ដដែលបានបញ្ជាក់ថា  អត្រាគ្មានការងារធ្វើ ៨.៤ភាគរយ គឺជាអត្រាធ្លាក់ចុះពី១០.២ភាគ កាលពីខែសីហា ក្រោយពីអត្រាគ្មានការងារធ្វើរបស់ប្រជាពលរដ្ឋនៅប្រទេសនេះ បានហក់ឡើងខ្ពស់ចាប់តាំងពីខែមីនា ដោយសារវិធានការបិទសេដ្ឋកិច្ចរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលវីរុសCovid-19 ។ មន្ត្រីការិយាល័យស្ថិតិការងារ បាននិយាយថា អត្រាគ្មានការងារធ្វើនៅសហរដ្ឋអាមេ រិក អាចនឹងប្រសើរឡើងនៅពេលខាងមុខ ប្រសិនបើការឆ្លងរាលដាលវីរុសCovid-19ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៕...
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ​ផលិតទឹកសុទ្ធប៉ាយ ឈាន់ សាន ឈាន ក្នុងក្រុងព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យរោងចក្រ​ផលិតទឹកសុទ្ធប៉ាយ ឈាន់ សាន ឈាន ក្នុងក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់សោម៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង មន្រី្តជំនាញនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើល ពីខ្សែសង្វាក់ផលិតកម្ម និងគុណភាពទឹក របស់រោងចក្រ​ផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្នុងការចុះពិនិត្យនេះ លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ម្ចាស់រោងចក្រផលិតទឹកសុទ្ធ​ ប៉ាយ ឈាន់ សាន ឈាន បន្តផលិតទឹកសុទ្ធដែលមានគុណភាពដើម្បីធានាដល់សុវត្ថិភាព សុខភាពរបស់អ្នកប្រើប្រាស់ ។ លោក គួច ចំរើន បានថ្លែងការកោតសរសើរដល់ម្ចាស់រោងចក្រកផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលកន្លងមកបានរួមក្នុងសកម្មភាពមនុស្សធម៌ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗក្នុងសង្គមហើយសូមបន្តសកម្មភាពដ៏ប្រពៃនេះ តទៅមុខទៀត។ ជាមួយគ្នានេះ លោកអភិបាល បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលកំពុងធ្វើការបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ ក្នុងកំឡុងពេលខេត្តព្រះសីហនុ ...
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ បានទទួលអំ ណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ បានទទួលអំ ណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កែប៖ អំណោយសប្បុរសធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន១៦គ្រួសារ នៅភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដោយពិធីប្រគល់ជូននេះតាមរយៈ លោក សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប អមដំណើរដោយសមាជិកគណៈកម្មាធិការសាខា អាជ្ញាធរស្រុក ឃុំ ភូមិ និងអ្នកស្ម័គ្រចិត្ត ។ តាមការលើកឡើងរបស់អាជ្ញាធរស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់មានចំនួន១៦គ្រួសារ ស្ថិតក្នុងភូមិចំនួន៥ នៃស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំពោះអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះរួមមាន៖គ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា អង្ករ ចំនួន ៣២០គ.ក្រ ទឹកត្រីចំនួន ៩៦ដប និងថវិកា ចំនួន ១,១៥០, ០០០រៀ...
ឥណ្ឌាជាប់លេខ១ពីរថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅពិភពលោក

ឥណ្ឌាជាប់លេខ១ពីរថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅពិភពលោក

ជំងឺកូវីដ១៩, ព័ត៌មានអន្តរជាតិ
Worldometer បានចុះផ្សាយថា ឥណ្ឌាជាប្រទេសជាប់លេខ១នៅលើពិភពលោករយៈពេល២ថ្ងៃជាប់គ្នា ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ដែលគឺកាលពីថ្ងៃចន្ទ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៤០នាក់ និងមនុស្សឆ្លងថ្មីចំនួន ៩៣ ២១៥នាក់ ហើយនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញានេះ ឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១០៥៤នាក់ និងមនុស្សឆ្លងថ្មីចំនួន៨១ ៩១១នាក់ ដែលជាចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ វីរុសCovid-19បានសម្លាប់មនុស្សអស់ចំនួន៤៣៦១នាក់ និងឆ្លងទៅមនុស្សថ្មីចំនួន២៤២ ០០៥នាក់នៅជុំវិញពិភពលោក ដែលកាលពីថ្ងៃចន្ទម្សិលមិញ វីរុសCovid-19 បានសម្លាប់មនុស្សអស់ចំនួន ៣៩០៣នាក់នៅជុំវិញពិភពលោក និងបានឆ្លងទៅមនុស្សថ្មីចំនួន ២៤៣ ៩៦៩នាក់ ។ សូមបញ្ជាក់ជូនថា កំណើនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19នៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ៩៣២ ៦៦៣នាក់ និងកំណើនម...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួនពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗក្នុងជំនួបរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានតាមប្រព័ន្ធវីដេអូនាព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០នេះ ៖...
សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និង​នយោបាយ​ឈ្នះ​-​ឈ្នះ​និងគុណតម្លៃសន្តិភាព

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញបទពិសោធន៍ដ៏ជូរចត់របស់កម្ពុជាពីអតីតកាល និង​នយោបាយ​ឈ្នះ​-​ឈ្នះ​និងគុណតម្លៃសន្តិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រំលឹក​ជូន​ប្រជាជននិងពិភពលោក អំពី​បទពិសោធ​ដ៏​ជូរចត់​របស់​កម្ពុជា​ពី​អតីតកាល​និង​ការ​អនុវត្ត​បាន​យ៉ាង​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ស្គាល់​ច្បាស់​ពី​តម្លៃ​សន្តិភាព ​និង​កាន់តែ​យល់​ពី​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​នៃ​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ គឺ​សន្តិភាព​និង​ស្ថិរភាព​។​ សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រំលឹក​ឡើងវិញ​ពី​តម្លៃ​សន្តិភាព​បែបនេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ឆ្នាំ ២០២០​។​ ​សម្ដេច​បានថ្លែងថា ថ្ងៃទី០៧ ខែ​កញ្ញា​ឆ្នាំ ២០០១ ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​វិសេសវិសាល ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥​និង​ប្រទេស​សមាជិក​ទាំងអស់​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​កំណត់​យក​ថ្ងៃ​២១​កញ្ញា ជា​ទិវា​សន្តិ...
ថៃ ទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត៣ពាន់តោនក្នុងរដូវដំឡូងដែលកំពុងឲ្យផល

ថៃ ទទួលទិញដំឡូងជ្វាពីកម្ពុជាប្រមាណជាជិត៣ពាន់តោនក្នុងរដូវដំឡូងដែលកំពុងឲ្យផល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ម៉ាន សុគ្រី អនុរដ្ឋលេខា ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទបានឲ្យដឹងនៅថ្ងៃទី១៩ កញ្ញាឆ្នាំ២០២០ នេះថា ប្រទេសថៃដែលជាប្រទេសជិតខាងមួយរបស់ កម្ពុជាបាននាំចូលដំឡូងជ្វាប្រមា ណជាជិត៣ពាន់តោន។ ហើយតំលៃក៏ខ្ពស់ដែរគីមួយគីឡូក្រាមប្រមាណ៧០០រៀលទៅ៩០០រយរៀល បើធៀបទៅនិងតំលៃ ឆ្នាំមុនៗ បានតែ៣០០ទៅ៤០០រយរៀលតែប៉ុណ្ណោះ ។ គិតពីដើមឆ្នាំមកទល់ត្រឹមថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២០ បរិមាណ នៃការនាំចេញដំឡូងកម្ពុជាទៅកាន់ប្រទេសថៃនេះគឺមានបរិមាណ សរុបចំនួន២.៨៦៥តោន។ ហើយតំលៃក៏បានខ្ពស់ដែរ បើធៀបទៅឆ្នាំមុនៗ ។ រហូតមកដល់ពេលនេះដំឡូងជ្វាគឺជាប្រភេទដំណាំដែលកសិករកម្ពុជាដាំនៅសឹងគ្រប់កន្លែងនៅតាមដីដែលមិនលិចទឹក ។ ដំឡូងជ្វាជាដំណាំមើម មួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអាសារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណី សត្វផងដែរ ។ វាគឺ...