អ្នកភូមិសុវណ្ណាបៃតងនៅខេត្តកោះកុងក្លាយជាដៃគូអភិរក្សដ៏សំខាន់
កោះកុង៖ ប្រជាពលរដ្ឋប្រមាណជាង២០០ គ្រួសារគឺ ជាអតីតអ្នកធ្លាប់រស់នៅតំបន់អភិរក្សតាមដងស្ទឹងព្រាត់ និងតំបន់ជីផាត ត្រូវបានរាជរដ្ឋភិបាល ផ្លាស់ប្តូរទីលំនៅពីតំបន់អភិរក្សទាំងនោះមករស់នៅ ភូមិបង្កើតថ្មី ឈ្មោះភូមិសុវណ្ណាបៃតង ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៤ មកដល់ពេលនេះមានរយៈពេល១៦ ឆ្នាំបាននិងកំពុង រស់ នៅក្នុងជីវភាពថ្មីយ៉ាងសុខសាន្តនិងបានយល់ដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍នៃ ការ ការពារធនធានធម្មជាតិ។
ក្នុងការកសាងជីវភាពថ្មីប្រជាពលរដ្ឋបានទទួលដីភូមិ ដីចម្ការ ពីរាជរដ្ឋាភិបាលបែងចែក និងទទួល បានការគាំទ្រគម្រោងអភិវឌ្ឍន៍កសិកម្មពីអង្គការ សម្ព័ន្ធមិត្តសត្វ ព្រៃជួយរៀបចំវិធី សាស្ត្រដាំ ដុះផ្តល់ពូជដំណាំ និងរកទីផ្សារលក់កសិផលយ៉ាងទៀងទាត់ រកប្រាក់ផ្គត់ផ្គង់គ្រួ សារបានរស់ស្រួល ដោយមិន ចាំបាច់ចេញទៅកាប់ព្រៃ ឬបរបាញ់សត្វព្រៃលក់ទៀតឡើយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថានក្នុងឱកាសដឹកនាំ ប្រតិភូក្រសួងបរិស្ថ...








