ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

 ស្ពានឆ្លងទន្លេមេគង្គ៖ស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចសាងសង់បាន ៨៧,៥ ភាគរយ ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ២០២១ 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ចាម៖ គិតត្រឹមខែឧសភា ឆ្នាំ២០២០ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥ភាគរយ គម្រោងសាងសង់នេះនឹងរួចរាល់មុនកំណត់ ក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០នេះ ។ តាមការផ្សព្វផ្សាយ របស់ក្រសួងសារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តតត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហរដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប...
ក្រសួងការងារពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០

ក្រសួងការងារពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនដំណឹងលេខ០១៨/២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីការពន្យារពេលក្នុងការបើករំលឹកប្រាក់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០
ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា សហគ្រាសសរុបចំនួន៤៨៣០០អង្គភាពនៅប្រទេសវៀតណាម ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៥៧.៩សែនកោដិដុង ស្មើនឹងទឹកប្រាក់ជិត២៤.៣ពាន់លានដុល្លារអាមេរិក បានបាត់បង់ទុន១០.៥ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃទី០២ ខែមិថុនានេះថា ក្នុងចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនថ្មីនៅប្រទេសនេះមានចំនួន៧៩៤ក្រុមហ៊ុន ដែលជាក្រុមហ៊ុនពាក់ព័ន្ធកសិកម្ម មានព្រៃឈើ និងនេសាទ ហើយក្រុមហ៊ុនថ្មីទាំងនេះក៏បានទទួលរងផលប៉ះពាល់ដែរ ។ ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យទុនរបស់ក្រុមហ៊ុនថ្មីនៅវៀតណាមធ្លាក់ចុះ គឺដោយសារវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-ុ ដែលកំពុងឆ្លងរាលដាលនៅប្រទេសនេះ និងនៅជុំវិញពិភពលោក ៕...
អភិបាលខេត្តកំពង់ចាម យកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋជួបការលំបាក១២០គ្រួសារ

អភិបាលខេត្តកំពង់ចាម យកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋជួបការលំបាក១២០គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនងាយរងគ្រោះដែលកំពុងមានជីវភាពខ្វះខាតចំនួន ១២០គ្រួសារ នៅក្រុងកំពង់ចាម និងស្រុកកំពង់សៀម នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព ដោយមិនរើសអើងប្រកាន់ពូជសាសន៍ឡើយ ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ពេលនេះសម្ដេច លោកបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើងឲ្យបានទាន់ពេលវ...
លោក ត្រាំ គំរាមប្រើយោធាបង្ក្រាបក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មទូទាំងប្រទេស

លោក ត្រាំ គំរាមប្រើយោធាបង្ក្រាបក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មទូទាំងប្រទេស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមប្រើកងកម្លាំងយោធាទៅបង្ក្រាបក្រុមបាតុករ ដែលនៅតែបន្តធ្វើបាតុកម្ម ដែលរីកាន់តែធំឡើងនៅទូទាំងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ នេះបើតាមការចុះផ្សាយរបស់ Aljazeera ។ ក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករ បានរីកធំឡើងជាលំដាប់ និងប្រែក្លាយទៅជាអំពើហិង្សា ដោយសារក្រុមបាតុករបានវាយបំបែកកញ្ចក់ហាងមួយចំនួន និងចូលទៅយកទំនិញគ្រប់ប្រភេទនៅក្នុងហាង ។ សូមរំលឹកថា ក្បួនបាតុកម្មនៅសហរដ្ឋអាមេរិក បានផ្ទុះឡើងចាប់តាំងពីថ្ងៃពុធ ទី២៧ ខែឧសភាឆ្នាំ២០២០នេះ ក្រោយពីប៉ូលីសបានចាប់ខ្លួនលោក George Floyd ដែលជាជនជាតិអាមេរិកស្បែកខ្មៅ ទៅតាមការទូរស័ព្ទប្តឹងរបស់អ្នកលក់ ដែលថា ជនជាតិអាមេរិកស្បែកខ្មៅរូបនេះបានយកលុយ ២០ ដុល្លារក្លែងក្លាយទៅចាយ ហើយប៉ូលីសបានយកជង្គង់សង្កត់ ក ជនរងគ្រោះរហូតដល់បាត់បង់ជីវិត ៕...
ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ក្រសួងការងារពន្យារពេល ទូទាត់ប្រាក់បំណាច់អតីតភាពការងារ មុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពន្យារពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់ អតីតភាពការងារថ្មី ក្នុងឆ្នាំ ២០២០។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្តីពី ការពន្យាពេលក្នុងការបើករំលឹកប្រាក់ចំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ និងប្រាប់ចំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០បានបញ្ជាក់ថា យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការ រីករាលដាលជំងឺកូវីដ-១៩(ជុំទី៣ ថ្ងៃទី៧ខែមេសាឆ្នាំ២០២០) និងយោងតាមច្បាប់ស្តីពីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតដែលប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ (UDC)...
កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

កងទ័ពរំដោះប្រជាជនចិនប្រគល់សម្ភារៈសម្រាប់ទប់ស្កាត់ជម្ងឺកូវីដ-១៩ ដល់ក្រសួងការពារជាតិកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិនបានដឹកជំនួយសម្ភារពេទ្យទប់ស្កាត់ជំងឺកូវីដ-១៩ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា និងលោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះដែរ។ សូមបញ្ជាក់ថា មកដល់ពេលនេះ អំណោយសម្ភារៈពេទ្យសម្រាប់ ទប់ស្កាត់ជំងឺកូវីដ របស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូន(ខ.ភ.ម)មានចំនួនពីរលេីករួមកហេីយ ។ លេីកទីមួយ មានសម្ភារបរិក្ខា ប្រមាណ ២,២តោន ដែលភាគីចិនផ្តល់ឲ្យនៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លេីកទីពីរសម្ភារៈ បរិក្ខាពេទ្យចំនួន១១មុខ ទម្ងន់១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការ ពារប្រទេសចិន ត្រួវបានបព្ជូានតាមជេីងយន្តហោះរបស់កងទ័ពរំដោះ ប្រជាជនចិន។នេះជាលេីក...
កម្ពុជានិងUN ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី២

កម្ពុជានិងUN ចុះកិច្ចព្រមព្រៀងរួមគ្នាលើកម្មវិធីការងារសមរម្យសម្រាប់យុវជនកម្ពុជា ដំណាក់កាលទី២

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងជាមួយតំណាងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួនបួន អង្គការ( ILO, UNESCO, UNICEF និង UNIDO) ដោយមានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) ដើម្បីអនុវត្តកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ដំណាក់កាលទី២ ក្នុងការបន្តលើកកម្ពស់ការងារសមរម្យរបស់យុវជន និងកាត់បន្ថយវិសមភាពនៅក្នុងប្រទេស។ ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមសហប្រធានក្រុមប្រឹក្សាគម្រោង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។ លោក បណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលលំបាកនេះ ដែលយើងបានឃើញដៃគូអភិវឌ្ឍន៍ក្នុងប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍន៍អន្តរជាតិបានរួមគ្នាគាំទ្រដល់យុវជនវ័យក្...
លោក ប៉ាន សូរស័ក្តិ ថា៖ មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់

លោក ប៉ាន សូរស័ក្តិ ថា៖ មន្ត្រីថ្នាក់ក្រោមជាតិរបស់ក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង ត្រូវបន្តកិច្ចសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។ លោករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះពេលអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ។ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិបានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម ន...
 រដ្ឋបាលរាជធានី ឲ្យប្រជាពលរដ្ឋពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅរយៈពេល២ខែ ចាប់ពីថ្ងៃទី០២មិថុនា ដល់៣១កក្កដា

 រដ្ឋបាលរាជធានី ឲ្យប្រជាពលរដ្ឋពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅរយៈពេល២ខែ ចាប់ពីថ្ងៃទី០២មិថុនា ដល់៣១កក្កដា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យប្រជាពលរដ្ឋយោគយល់ពីការពង្វៀងចរាចរណ៍នៅតំបន់រង្វង់មូលចោមចៅក្នុងរយៈ ពេល ២ខែ ដោយចាប់ពីថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០ ចាប់ពីម៉ោង ៨ ព្រឹករហូតដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាង សង់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមេត្តាជ្រាបថា គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ លទ្ធផលនៃការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនៅចោមចៅសម្រេចបាន ៤១ភាគរយ នៃគម្រោង ដែលតាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ខាងមុខនេះ។ ក្នុងខណៈពេលនេះដំណើរការការដ្ឋានឈានដល់ដំណាក់កាលការសាងសង់ភ្ជាប់ផ្លូវក្រោមដី ដែលផ្នែកសាងសង់នៃផ្លូវក្រោមដីបានស្ថាបនារួចហើយ ចាំបាច់ត្រូវបិ...