ពិធីដង្ហែសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តត្បូងឃ្មុំ
ជាដំបូង សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក សម្តេចតេជោនាយករដ្ឋមន្រ្តី និងត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បានទទួលអនិច្ចកម្ម កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នាវេលាម៉ោង០២:១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
បន្ទាប់ពីពិធីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន រយៈពេល២យប់៣ថ្ងៃ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនារួចមក សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិគ្រឹះលេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីសំដៅឆ្ពោះទៅកាន់ទីបញ្ចុះសពនៅភូមិទី២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កា...








