ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរដល់ជំងឺអ្នកកូវី-១៩ ចុងក្រោយ ដែលជាសះស្បើយ ធ្វើឲ្យកម្ពុជាលែងមានអ្នកជំងឺទៀត

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានផ្ញើសារអបអរសាទរដល់អ្នកជំងឺកូវី-១៩ ចុងក្រោយ ដែលបានជាសះស្បើយ និងធ្វើឲ្យប្រទេសកម្ពុជាលែងមានអ្នកជំងឺនេះទៀត។ សារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «សូមអបអរសាទរក្មួយស្រី ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយ ដែលបានព្យាបាលជាសះស្បើយ នៅថ្ងៃទី១៦ ខែឧសភានេះ ដែលសរុបទាំងអស់មានចំនួន១២២នាក់។ នៅពេលនេះប្រទេសយើងក៏មិនមានអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មីថែមទៀតដែរ»។ ទោះបីជាអ្នកជំងឺកូវី-១៩ ទាំង១២២នាក់ ត្រូវបានក្រុមវេជ្ជបណ្ឌិតខ្មែរព្យាបាលរហូតជាសះស្បើយក្តី សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកឲ្យប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នជាប្រចាំ ដើម្បីកុំឲ្យមានករណីឆ្លងជាថ្មីទៀត។ សម្តេចតេជោ បានរំឭកដូច្នេះថា «ពិតមែនតែយើងពុំមានករណីថ្មីក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់មាន...
ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា

ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោស លោក ស៊ុត ឌីណា ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភអំណាច។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ទាទោស លោក ស៊ុត ឌីណា អតីតអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ក្រោម​បទ​ចោទចំនួន ២​បទ​ល្មើស រួម​មាន​បទ​ល្មើស​បទ​កេង​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ តាម​មាត្រា ៥៩៧ និង ៥៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​ ៣៥ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។ នៅ​ខែ​មេសា ឆ្នាំ២០១៦​ លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រកឃើញ ពិតជាមានជាប់ពាក់ព័ន្ធនឹងអំពើពុកអំពើ​ពុក​រលួយ​ និង​ការ​កើន​ទឹក​ប្រាក់​ក្រៅ​ធនាគារ​ចំនួន​៧​លាន...
នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

នាំយកអំណោយ សប្បុរសធម៏ ជូនបងប្អូនខ្មែរឥស្លាមក្នុងពិធីបួសរ៉ាម៉ាឌន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោកសេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាមខេត្តព្រះសីហនុ និង លោកសុះ ហ្វាស៊ី លោកកៅ អ៊ីមរ៉ន និងលោកពាស់ មុស្លិម ជាអនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៏ របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូន បងប្អូនឥស្លាម សាសនិកនៅខេត្តព្រះសីហនុរួមមាន អង្ករ៦៨០០ គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត ក្នុងនោះក៏បានផ្តល់ដំណាប់ល្មើ ៧៤៤ គីឡូក្រាម របស់សប្បុរសជនអារ៉ាប់រួម តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាផងដែរ។ ពិធីនេះធ្វើឡើងនៅបរិវេណព្រះវិហារឥស្លាមភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ក្រុមការងារ បានយកអំណោយសប្បុរសធម៏ របស់អង្គការMuslim Aid,Cambodia ផ្តល់ជូនអ្នកខ្វះខាតចំនួន៣០គ្រួសា រ ក្នុង១គ្រួសារ ទទួលបានអង្គរ១០គីឡូក្រាម មី១កេះ ដំណាប់ល្មើ ១គីឡូក្រាម។ លោកសេន ណាស៊ី បានកោតសរសើរដល...
មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

មនុស្សជិត៣៧លាននាក់នៅអាមេរិកដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ ខណៈគ្មានការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា កំណើននៃប្រជាពលរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍ពីរដ្ឋាភិបាលរបស់ខ្លួន បានកើនឡើងដល់ជាង៣៦លាន៥សែននាក់ហើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភានេះ ខណៈដែលប្រជាពលរដ្ឋទាំងនោះ បានបាត់បង់ការងារធ្វើ ស្របពេលដែលមានការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបិទសេដ្ឋកិច្ចអស់រយៈពេលជាង៦សប្តាហ៍ ដែលរុញច្រានកំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅក្នុងប្រទេសនេះ ឲ្យកើនឡើងដល់ជិត៣៧លាននាក់ ហើយអ្នកអត់ការងារធ្វើទាំងនោះ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ ។ សូមបញ្ជាក់ថា នេះគឺជាមូលហេតុសំខាន់ ដែលនាំឲ្យអភិបាលរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បានបង្ខំចិត្តបើកសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយវិធានការបិទប្រទេស ទោះបីជាការឆ្លងរាលដាលវីរុសខូវីដ ១៩ នៅក្នុងប្រទេសមហាអំណាចមួយនេះ នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ក៏ដោយ ៕...
ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ការវិនិយោគលើវិស័យអចលនទ្រព្យនៅប្រទេសចិនធ្លាក់ចុះ៣.៣%ដោយសារវីរុសខូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ការវិនិយោគលើវីស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះក្នុងអត្រា៣.៣% ដែលមានតម្លៃទឹកប្រាក់ប្រមាណជាង៣.៣១សែនកោដិយ័ន ប្រហាក់ប្រហែលទឹកប្រាក់ប្រមាណ៤៦៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០នេះ គឺចាប់ពីខែមករារហូតដល់ខែមេសាកន្លងទៅ នេះបើតាមការចុះផ្សាយរបស់ NBS ។ អ្នកនាំពាក្យការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បាននិយាយថា មូលហេតុសំខាន់ដែលនាំឲ្យការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះធ្លាក់ចុះ គឺដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ ១៩ និងការដាក់វិធានការបិទប្រទេសរបស់រដ្ឋាភិបាលចិនក្នុងអំឡុងពេល៤ខែនេះ ។ អ្នកនាំពាក្យដដែលបានបន្តថា ការវិនិយោគលើការសាងសង់ផ្ទះសម្បែងនៅក្នុងប្រទេសនេះ ក៏បានធ្លាក់ចុះក្នុងរង្វង់២.៨%ផងដែរ ដែលមានតម្លៃទឹកប្រាក់រហូតដល់២.៤២សែនកោដិយ័ន ការវិនិយោគសរុបធ្លាក់ចុះរហូតដល់៤.៤%កាលពីត្រីមាសទី១ ៕  ...
រាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹក១៤កន្លែង ដើម្បីបូមរំដោះពីការលិចលង់ដោយជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹក១៤កន្លែង ដើម្បីបូមរំដោះពីការលិចលង់ដោយជំនន់ទឹកភ្លៀង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ មានស្ថានីយ៏បូមទឹកចំនួន១៤កន្លែង ត្រៀមបូមរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងរួចរាល់ហើយ ជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការ លិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃ ទើបស្រកចុះទៅវិញ។ មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់រាជធានីភ្នំពេញមកដល់ពេលនេះ យើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន ស្ថានីយ៍បូមទឹកបឹងត្របែក បឹងទំពុន, លូប្រាំ បុរី១០០ខ្នង  ទូលសំពៅ  ទំនប់កប់ស្រូវ  ស្វាយប៉ាក ព្រះពន្លា ទួលគោកទី១ ទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំង និងព្រះគន្លង់។ សូមបញ្ជាក់ថា  ការដាក់បណ្ដាញធំៗ ទំហំ១ម៉ែត្រ ទៅ១ម៉ែត្រកន្លះ ។ ២ម៉ែត្រទៅ ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ។ ការស្ដារលូប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនា ស្ថានីយ៍បូមទឹក ជា មួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយ ចំនួន គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមាន...
អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាព

អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យប្រជាកសិករបង្កើនការដាំបន្លែសរីរាង្គនិងបន្លែសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ពោធិ៍សាត់៖ លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យសកម្មភាព និងវឌ្ឍនភាព នៃខ្សែសង្វាក់ផលិតកម្មបន្លែសុវត្ថិភាព(ការដាំប្រមូលផលនិងការប្រមូលទិញតាមកិច្ចសន្យា)ស្ថិតនៅភូមិអូរស្រឡៅ ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍ សាត់ កាលពីថ្ងៃថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ លោក ម៉ៅ ធនិន បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម ដល់ប្រជាកសិករ នៅក្នុងការដាំបន្លែសរីរាង្គ និងបន្លែសុវត្ថិភាព គឺដើម្បីបង្កើនបរិមាណផលិតផល និងធានាគុណភាពក្នុងការប្រកួតប្រជែងនៅលើទីផ្សារដើម្បីឆ្លើយតប ទៅតាមតម្រូវការរបស់អ្នកបរិភោគ។ លោកអភិបាលខេត្ត បានបន្តទៀតថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុក ។ ក្នុងបរិ បទកំណើនសេដ្ឋកិច្ចនេះបានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើង កែប្រែទម្លាប់ពីការផលិតសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រ...
សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

សត្វទន្សោងពីរក្បាលត្រូវគេបាញ់សម្លាប់នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នៅខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី៖ សត្វទន្សោងពីរក្បាល​ ត្រូវបានគេប្រទះឃេីញងាប់​ ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​ ដែលមានទីតាំង​ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ រហូតមកទល់ពេលនេះមិនមានព័ត៌មានលម្អិតពីការស្លាប់​សត្វទន្សោងពីរក្បាលនេះនៅឡើយទេ ហើយ​​សារព័ត៌មាន ដេលីខ្មែរ មិន​បានសុំការបញ្ជាក់​រដ្ឋបាលព្រៃឈើខេត្ត​និងតំណាងក្រុមហ៊ុន​ថា តើ​ការស្លាប់មកពី​​ជនណាពិតប្រាកដកជាអ្នក​បាញ់សម្លាប់នៅឡើយ។ ប៉ុន្តែមានការ​សង្ស័យថា អាច​​បណ្តាលពី​​​​ក្នុងបរិវេណដីក្រុមហ៊ុន​ លឹមរ៉ូយ៉ាល់​នោះ​មានមនុស្ស​​ រង់ចាំ​​ប្រមាញ់សត្វ​​ដោយខុសច្បាប់ជារឿយៗ​​ ដោយ​មិនមានការញញើតនិងសមត្ថកិច្នោះ​​ចឡើយ។​​​​  ...
រដ្ឋមន្ត្រីការងារអាស៊ាន បើកកិច្ចប្រជុំ ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ”

រដ្ឋមន្ត្រីការងារអាស៊ាន បើកកិច្ចប្រជុំ ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ រដ្ឋមន្ត្រីក្រសួងធនធានមនុស្សប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធានបានដឹកនំាកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហរ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) បានចូលរួម ភាពជាដៃគូជាមួយអាស៊ានដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ។ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានចែករំលែកព័ត៌មានអំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករា...
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងច្បាប់ប្រាំមួយ

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងច្បាប់ប្រាំមួយ

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នាព្រឹកទី១៥ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីឆ្លងសេចក្តីព្រាងច្បាប់ចំនួនបី។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំ នាព្រឹកនេះ គឺពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ នៅក្នុងកិច្ចប្រជុំនេះដែរ នឹងលើកសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីរដ្ឋសភា លើសេចក្តីព្រាងច្បាប់ចំនួនបីទៀត៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជា...