លោក ហេង សួរ និងលោកជំទាវគោរពជូនពរសម្តេចតេជោនិងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ឯកឧត្តម ហេង សួរ រដ្ឋលេខាធោការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជតិខ្មែរឆ្នាំជូត ទោស័ក ព.ស .២៥៦៤។
សូមលំឱនកាយគោរពជូ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មានព្រះកាយពលរឹងមាំនិងជន្មាយុដើម្បីបន្តដឹក នាំមានកម្ពុជាឆ្ពោះទៅរកការអភិវឌឍប្រកបដោយនរន្តរភាពតរៀងទៅ។
ខ្ញុំបាទ ហេង សួរ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្តេចតេជោ ដែលបានយកអស់កម្លាំងកាយចិត្តរាជ្ញាស្មារតីនិងបទពិសោធន៍ប្រកប ដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំកម្ពជាទទួលបានការរីកចម្រើន និងអភិវឌ្ឍ ឈានឡើង។
ក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំប...








