លោក ហេរ៉ូ សុជាតិ និងថ្នាក់ដឹកនាំទាំងអស់ក្រុមហ៊ុនTop4 Realty ព្រមទាំងភរិយា គោរពជូនពរសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួលបន្ទុកជាអគ្គនាយកក្រុមហ៊ុន Top4 Realty គណៈ:គ្រប់គ្រង និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងភរិយា គោរពជូនពរសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ព.ស .២៥៦៤។
សូមលំឱនកាយគោរពជូ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្ដេចតេជោនិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត សូមសម្តេចមានព្រះកាយពលរឹងមាំនិងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាពតរៀងទៅ។
ខ្ញុំ និងក្រុមគ្រួសារ សូមសម្តែងនូវការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ និងកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះវីរៈភាពដ៏ឆ្នើម និងឆន្ទៈដ៏មោះមុតរបស់សម្ដេចដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគតិបណ្ឌិតដ៏ផូរផង់ក្នុងការដឹកនាំប្រទេសជាតិទទួលបានសុខសន្តិភាព និងអភិវឌ្ឍ។
ក...








