សម្ដេចក្រឡាហោម ស ខេង ត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដោយសម្តេចបញ្ជាក់ថា ជំងឺកូវីដ១៩ មកដល់ពេលនេះបានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជាយើង ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។
សម្ដេចបានមានប្រសាសន៍ទៀតថា ក្រសួងមហាផ្ទៃបានបន្តអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងជំនាញគឺក្រសួងសុខាភិបាល ដោយបានយកចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺនេះតាំងពីដើមទីមក តាមរយៈការណែនាំឱ្យមន្ត្រីទាំងអស់ក្នុងក្រសួងត្រូវមានអនាម័យ មានការវាស់កំដៅ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។
សម្ដេចក៏បានមានប្រសាសន៍ថានៅក្នុងផ្ទៃក្នុងក្រសួង ក៏បានណែនាំជាលាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការដែ...








