ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ក្តៅ​ៗ ! គណនី Twitter ផ្លូវការ​របស់​ក្រុម Bacelona ត្រូវ​បាន​គេ Hack

ក្តៅ​ៗ ! គណនី Twitter ផ្លូវការ​របស់​ក្រុម Bacelona ត្រូវ​បាន​គេ Hack

សង្គម និងកម្សាន្ត
តាម ប្រភព ព័ត៌មាន Goal មុន នេះ បានឱ្យ ដឹង ថា ក្រុម អ្នកមាន បុណ្យ Bacelona ដែល មាន មូលដ្ឋាន នៅ ក្នុង ក្រុង កា តា ឡាន មួយ នេះ បាន ប្រទះ ឃើញ បណ្តាញ សង្គម (Twitter) របស់ ខ្លួន កាលពី ព្រឹក ថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ ២០១៧ នេះ គឺ ត្រូវ បាន បង្ហោះ នូវ ការ ចុះ កុងត្រា មួយ នៅ លើ បណ្តាល សង្គម នេះ ។ បណ្តាញ សង្គម Twitter ផ្លូវការ របស់ ក្រុម អ្នកមាន បុណ្យ FC Bacelona គឺ ត្រូវ បាន គេ លួច (Hacked) កាលពី វេលា ព្រឹក ថ្ងៃ ពុធ ទី ២៣ ខែសីហា ឆ្នាំ ២០១៧ ហើយ បាន ប្រកាស នូវ ព័ត៌មាន មិន ពិត មួយ ថា ក្លឹ ប អ្នកមាន បុណ្យ FC Bacelona គឺ បាន ចុះ ក្នុង ត្រា នាំ យក កីឡាករ សញ្ជាតិ អា ហ្ស ង់ ទី ន Angel Di Maria ពី ក្លឹ ប អ្នកមាន បារាំង Paris Saint-Germain ផង ដែរ ។ បើ តាម ការ ឱ្យ ដឹង គឺ ការ លួច គណនី ផ្លូវការ របស់ ក្លឹ ប នោះ គឺ ធ្វើ ឡើង ត្រឹមតែ រយៈពេល ២៤ ម៉ោង ប៉ុ ន្នោះ ពីព្រោះ កាលពី ថ្ងៃ អង្គារ ទី ២២ ខែសីហា ឆ្នាំ ២០១៧ ម្ស...
Cristiano Ronaldo ថា​អនាគត់​ទៅ​អ្នក​ទាំង​6​នាក់​នេះ​ហើយ​ដែល​…

Cristiano Ronaldo ថា​អនាគត់​ទៅ​អ្នក​ទាំង​6​នាក់​នេះ​ហើយ​ដែល​…

សង្គម និងកម្សាន្ត
តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​៦​រូប​ដែល​នឹង​មាន​អនាគត​ដូច​លោក​នៅ​ពេល​ខាង​មុខ ។ ក្រោយ​ពី Ronaldo បាន​ទទួល​ពាន​កីឡាករ​បុរស​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប លោក​ត្រូវ​បាន​អ្នកកាសែត​មួយ​រូប​សួរ​ឲ្យ​ប្រាប់​ឈ្មោះ​កីឡាករ​ខ្លះ​ដែល​នឹង​អាច​ដើរ​តាម​គន្លង​ជោគជ័យ​របស់​លោក ។ លោក​បាន​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ថា «​នេះ​គឺជា​សំនួរ​ល្អ ។ ខ្ញុំ​ឃើញ​មាន​កីឡាករ Asensio, Mbappe, Neymar, Dembele, Hazard និង Rashford ដែល​សុទ្ធតែ​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ។ នៅ​ជំនាន់​ក្រោយ​អាច​នឹង​មាន​កីឡាករ​ខ្លាំង​ៗ​យ៉ាង​ហោច​ណាស់​ក៏​ដប់​នាក់​ដែរ​» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ឆ្នើម​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid រូប​នេះ បាន​ទទួល​ពាន​ធំ​ៗ​ជា​ច្រើន​មក​ហើយ​ដែល​រួម​មាន ពាន​កីឡាករ​បុរស​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប (UEFA Men’s Player of the Year) ពាន Ballon d’Or...
អុញ​នោះ​…Roberto Carlos ប្រឈម​ជាប់​ពន្ធនាគារ​3​ខែ

អុញ​នោះ​…Roberto Carlos ប្រឈម​ជាប់​ពន្ធនាគារ​3​ខែ

សង្គម និងកម្សាន្ត
តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា អតីត​ជើង​ខ្លាំង​ខ្សែការពារ​ស្លាប​ខាងស្តាំ​របស់​ក្រុម Real Madrid លោក Roberto Carlos អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​បី​ខែ ដោយសារ​តែ​មិន​បាន​បង់ប្រាក់​ជំនួយ​គាំពារ​កូន​ៗ​ពីរ​នាក់​ទៅ​ដល់​អតីត​ភរិយា​របស់​លោក​ឈ្មោះ Barbara Thurler ។ ប្រាក់​ដែល​អតីត​កីឡាករ​ពាក់​មេដាយ World Cup ម្នាក់​នេះ​ជំពាក់ មាន​ចំនួន​ទៅ​ដល់ ១៩៣៧៧​ដុល្លារ​សហរដ្ឋអាមេរិក ។ ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​បានជា​តុលាការក្រុង Rio de Janeiro កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​បី​ខែ ។ ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​រក​លុយ​បង់​ទាន់​ពេល គឺ​មក​ពី​លោក​មាន​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ៕...
ខ្លាំង​នៅ​តែ​ខ្លាំង​! Floyd បន្ត​រក្សា​កំណត់​ត្រា​មិន​ចាញ់​

ខ្លាំង​នៅ​តែ​ខ្លាំង​! Floyd បន្ត​រក្សា​កំណត់​ត្រា​មិន​ចាញ់​

សង្គម និងកម្សាន្ត
សហរដ្ឋអាមេរិក ៖ ស្ដេច​ប្រដាល់​សញ្ជាតិ​អា​មេ​រិ​ក Floyd Mayweather បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​មិន​ប្រែប្រួល​តាម​រយៈ​ការ​វាយ​ស្ដេច​ប្រដាល់​ដាក់​ទ្រុង​សញ្ជាតិ​អៀរ​ឡង់ Conor McGregor ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ត្រឹម​ទឹក​ទី​១០​ក្នុង​ជំនួប​នៅ​លើ​សង្វៀន​កីឡដ្ឋាន T-Mobile Arena ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧ សីហា នៅ​កម្ពុជា ដណ្តើម​បាន​ខ្សែក្រវាត់​មិត្តភាព WBC​។ ស្ដេច​ប្រដាល់​អា​មេ​រិ​ក​ដែល​មាន​វ័យ​៤០​ឆ្នាំ Floyd បាន​ប្រើ​កណ្តាប់ដៃ​វាយ​សន្ធាប់​ទៅ​លើ​ស្ដេច​ប្រដាល់​អៀរ​ឡង់​វ័យ​២៩​ឆ្នាំ ដែល​មាន​ជំនាញ​ខាង​ក្បាច់គុន​ចម្រុះ McGregor ចាប់តាំងពី​ទឹក​ទី​៥ និង​វាយ​ម្ចាស់​ជើងឯក​២​សម័យកាល​ប្រចាំ​ស្ថាប័ន One FC រូប​នេះ​ឱ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ត្រឹម​ទឹក​ទី​១០ ។ ក្នុង​ការ​ប្រកួត​ប្រដាល់​សាកល​អាជីព​ដែល​មាន​ចំនួន​១២​ទឹក​ពេញ​នេះ​គ...
ប្រភព​ទេសចរណ៍​បង្កប់​ដោយ​គ្រោះថ្នាក់​បំផុត​លើ​លោក

ប្រភព​ទេសចរណ៍​បង្កប់​ដោយ​គ្រោះថ្នាក់​បំផុត​លើ​លោក

សង្គម និងកម្សាន្ត
នៅ​លើ​ពិភពលោក​ទីតាំង​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​រួម​មាន ទន្លេ ភ្នំ វាល​ខ្សាច់ ឬ​ឧឡា​ន​ជាតិ​នានា ផ្តល់​ក្តី​សប្បាយ​រីករាយ ប៉ុន្តែ​ចំណោម​ទីតាំង​ទាំងនោះ​គ្មាន​នរណា​ម្នាក់​គិត​ថា​នឹង​មាន​គ្រោះថ្នាក់​ទេ ។ ទីតាំង​ទេសចរណ៍​ចំនួន​១០ ប្រឈម​គ្រោះថ្នាក់​បំផុត​រួម​មាន​៖ ១-Lha da Queimada Grande ជា​កោះ​សម្បូរ​ពស់​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ ២-​ភ្នំភ្លើង Sinabung ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។ ៣-​ប្រជុំ​ផ្កាថ្ម Bikini នៅ​ប្រជុំ​កោះ Marshall ។ ៤-​ជ្រលង​ភ្នំ​នៃ​សេចក្តីស្លាប់ នៅ​សហរដ្ឋអាមេរិក ។ ៥-​ឧឡា​ន​ជាតិ Madidi ប្រទេស​បូ​លី​វី ។ ៦-​បឹង Natron ប្រទេស​តង់​សានី ។ ៧-Afar Depression ប្រទេស​អេ​ត្យូ​ពី ។ ៨-​ខ្ពង់រាប Mount Washington សហរដ្ឋអាមេរិក ។ ៩-​ជ្រលង​ភ្នំ​នៃ​សេចក្តីស្លាប់ Kamchatka ប្រទេស​រុ​ស្ស៊ី ។ ១០-​វាល​ខ្សាច់ Danakil ប្រទេស​អេ​រី​ត្រេ ៕...
ប្រាសាទ​តា​នៃ​បង្អួត​សម្រស់​ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម

ប្រាសាទ​តា​នៃ​បង្អួត​សម្រស់​ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម

សង្គម និងកម្សាន្ត
ខេត្តសៀមរាប ៖ ប្រាសាទ​តា​នៃ​កំពុង​បង្អួត​សម្រស់​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម​ដែល​មាន​រចនា​បទ​ដ៏​ល្អ​ឯក មិន​ខុស​ពី​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ផ្សេង​ទៀត​ឡើយ ក្នុង​ទឹកដី​ខេត្តសៀមរាប ។ និយាយ​ពី​ឈ្មោះ​នៃ​ប្រាសាទ​តា​នៃ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​បាន​ទៅ​ដល់ ។ ប្រាសាទ​តា​នៃ​មា​នទី​តាំងនៅ​ក្នុង​ព្រៃ​ខាងជើង​ប្រាសាទតាព្រហ្ម និង​ខាងកើត​ប្រាសាទតាកែវ​ឆ្ពោះទៅ​ខាងជើង​ប្រហែល​៨០០​ម៉ែត្រ ។​ប្រាសាទ​តា​នៃ កសាង​ឡើង​ក្នុង​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​មហាយាន ។ អ្នកស្រី​ស៊​ត តុលា ជា​បុគ្គលិក​ផ្នែក​ទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រចាំ​នៅ​ប្រាសាទ តា​នៃ ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​ថា ជា​មធ្យម​នៅ​រដូវប្រាំង​មាន​ទេសចរ​ប្រមាណ​ពី​១៥០​ទៅ​២០០​នាក់ ដែល​ទៅ​ទស្សនា​ប្រាសាទ​តា​នៃ ។ នៅ​រដូវវស្សា​នេះ​ម...
ទឹកធ្លាក់​9​ជាន់​ស្រស់​ត្រកាល​លាក់ខ្លួន​ក្នុង​ព្រៃ

ទឹកធ្លាក់​9​ជាន់​ស្រស់​ត្រកាល​លាក់ខ្លួន​ក្នុង​ព្រៃ

សង្គម និងកម្សាន្ត
ខេត្តកំពត ៖ រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់​ជា​តំបន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ។ តំបន់​នោះ​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​។ បើ​ធ្វើ​ដំណើរ​ពី​ក្រុង​កំពត​ទៅ​អន្លង់​ក្មេង​លេង​និង​ទឹកធ្លាក់​៩​ជាន់ មាន​ចម្ងាយ​ផ្លូវ​ជាង​១០០​គីឡូម៉ែត្រ ។ រមណីយដ្ឋាន​នៅ​ប៉ែក​ខាងជើង​ក្រុង​កំពត​នោះ​គ្រប់គ្រង​ដោយ​លោកស្រី​ហាង គ​ន្ធី ។ លោក​ម៉ៃ កុសល អាយុ​៤៦​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​៣​ដឹក​ជញ្ជូន​ភ្ញៀវ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​រមណីយដ្ឋាន​ទឹកធ្លាក់​៩​ជាន់ មាន​យូរហើយ​មក ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ណា​ច្នៃប្រឌិត ​ទើបតែ​ពេល​សម្តេច​តេ​ជោ​ហ៊ុន​សែន បង្កើត​មណ្ឌល​យោធិន​ពិការ​៣១៧ ទើប​អ្នក​ផ្សេង​ទៅ​ក្នុង​ព្រៃ​រក​ឃើញ​ទឹកធ្លាក់​៩​ជាន់​នេះ​។ រដូវប្រាំង​មិនសូវ​មានទឹក​ងូត​លេង​ទេ តែបើ​រដូវវស្សា​ទឹកធ្លាក់​មក​ពីលើ​សំឡេង​ដូច​ទឹកភ្លៀង​ពីលើ​មេឃ​» ។ យុវជន​សុ...
រយៈពេល​7​ខែ​ឆ្នាំ​នេះ ផ្សារ​ធំ​ថ្មី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​12​ម៉ឺន​នាក់

រយៈពេល​7​ខែ​ឆ្នាំ​នេះ ផ្សារ​ធំ​ថ្មី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​12​ម៉ឺន​នាក់

សង្គម និងកម្សាន្ត
រាជធានី​ភ្នំពេញ ៖ ផ្សារ​ធំ​ថ្មី​ដែល​មាន​អាយុកាល​ជាង​៨០​ឆ្នាំ ត្រូវ​បាន​សាងសង់​ឡើង​តាម​ម៉ូ​ដ​អគារ​បែប​សម័យ​អាណានិគម​បារាំង មា​នទី​តាំងនៅ​ចំ​កណ្តាល​បេះដូង​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​ច្រើន​ជាតិ​សាសន៍​មក​ទស្សនា នាំ​គ្នា​ទិញ​វត្ថុ​អនុស្សាវរីយ៍​ជា​ហូរហែ និង​ឈ្វេងយល់​ពី​សំណង់​បុរាណ​មួយ​នេះ ។ លោកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​ថា សំណង់​ផ្សារ​ធំ​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៣៥ ក្នុងអំឡុងពេល​អាណានិគម​បារាំង តាម​ម៉ូ​ដ Art Deco ហើយ​បាន​លាប​ពណ៌​លឿង​លាយ​ប្រផេះ​។ សំណង់​នេះ​មាន​ស្លាប​៤ ដែល​គ្រប​ដោយ​ដោម (​កំពូល​) នៅ​ចំ​កណ្តាល ។ នៅ​ក្នុង​ស្លាប​ទាំង​៤​នេះ និង​នៅ​ជុំវិញ​បរិវេណ​ខាងក្រៅ គឺ​មាន​ដាក់​លក់​នូវ​របស់របរ​ស្ទើរតែ​គ្រប់មុខ រួម​មាន ឧបករណ៍​អេ​ឡិច​ត្រូ​និក​, សម្លៀក​បំពាក់​, នាឡិកាដៃ​, កាបូប វ៉ា​លី​, ស្បែកជើង​, អា...
៥ តិចនិក​ប្រើ iPhone ថត​ចំណី​អាហារ​មិន​ឲ្យ​ចាញ់​អ្នក​អាជីព

៥ តិចនិក​ប្រើ iPhone ថត​ចំណី​អាហារ​មិន​ឲ្យ​ចាញ់​អ្នក​អាជីព

បច្ចេកវិទ្យា
ការ​ថត​រូប​ទេសភាព​អាច​ថា​ជា​រឿង​ងាយស្រួល​ព្រោះ​វា​មាន​ភាព​ទូលាយ, ពន្លឺ​គ្រប់គ្រាន់​ក្នុង​ការ​ថត។ ចុះ​ការ​ថត​រូបភាព​ចំណីអាហារ​វិញ ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​តើ​យើង​ត្រូវ​ដឹង​ចំណុច​អ្វី​ខ្លះ? ថ្ងៃ​នេះ Sabay បង្ហាញ​ ៥ តិចនិក​ងាយៗ​ដល់​អ្នក​កំពុង​មាន iPhone ក្នុង​ដៃ អាច​សាកល្បង​ថត​ចំណីអាហារ​របស់​អ្នក​បាន​យ៉ាង​ស្រស់​ស្អាត។​ ​ ១.ចាំ​បាច់​ត្រូវ​ថត​ដោយ​ប្រើ​ពន្លឺ​ធម្មជាតិ ការ​ថត​ក្រោម​ពន្លឺ​ភ្លើង​អំពូល​ធម្មតា​ក្នុង​ផ្ទះ​បាយ នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ អ្នក​ជំនាញ​បាន​បង្ហើប​ឲ្យ​ប្ដូរ​ទម្លាប់​មក​ថត​ដោយ​ប្រើ​ពន្លឺ​ធម្មតា ឧបមា​ទាញ​យក​ចំណី​អាហារ​នោះ​មក​ដាក់​នៅ​លើ​តុ​មួយ​ក្បែរ​មាត់​បង្អួច ហើយ​បើក​ឲ្យ​មាន​ពន្លឺ​ចេញ​ចូល​មុន​នឹង​ព្រះ​អាទិត្យ​លិច (ជៀសវាង​កុំ​ប្រើ​ Flash)។ ២.រៀប​ចំ​អាហារ ក្រៅ​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​ អាហារ​ក៏​ត្រូវ​រៀបរយ​ដើម្បី​ឲ្យ​ភ្នែក​ដទៃ​មើល​មក​ឃើញ​ថា​ស្រស់​ស្អាត គួរ​ឲ្យ​ចង់​បរ...
កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ ៥ សម្រាប់​និស្សិត​ពេទ្យ​ រៀន​កាន់​តែ​ស្រួល​ជាង​មុន

កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ ៥ សម្រាប់​និស្សិត​ពេទ្យ​ រៀន​កាន់​តែ​ស្រួល​ជាង​មុន

បច្ចេកវិទ្យា
កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ ជា​កម្មវិធី​ដែល​អាច​ស្វែង​រក​ពាក្យ​បច្ចេកទេស​វេជ្ជសាស្ត្រ (ពេទ្យ) ដោយ​មាន​ការ​ពន្យល់​ជា​ភាសាខ្មែរ ច្បាស់ៗ ងាយ​យល់ សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​គ្នា ជា​ពិសេស​សម្រាប់​និស្សិត​ពេទ្យ​ដែល​ត្រូវការ​បកប្រែ និង​ស្វែង​យល់​ពី​ឯកសារ​វេជ្ជសាស្ត្រ​ផ្សេងៗ។ ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​កម្មវិធី​វចនានុក្រម​វេជ្ជសាស្ត្រ​ល្អៗ​ចំនួន ៥ ដែល​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​ក្នុង​ស្រុក សម្រាប់​និស្សិត​ពេទ្យ​ឲ្យ​រៀន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន៖ តោះ! នៅ​ចាំ​អី​ទៀត មាន​កម្មវិធី​ល្អ​ហើយ អាច​ដោនឡូត​បាន​នៅ​ខាង​ក្រោម​នេះ៖ សម្រាប់​អ្នក​ប្រើ iOS ANT Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​លោក សម កក្កដា នៃ​មជ្ឃមណ្ឌល ANT Training Khmer Medical Dictionary ចុច​ទីនេះ បង្កើត​ដោយ​​​លោក ឈាន ផាណា ​អ្នក​អភិវឌ្ឍន៍​​កម្មវិធី​​​មួយ​​រូប​។ សម្រាប់​អ្នក​ប្រើ Android Khmer Medical ...