លោកប៉ា សុជាតិវង្សថា ការទប់ស្កាត់និងបង្ការឱ្យមានប្រសិទ្ធភាពនូវជំងឺCOVID-19ទាល់តែទាំងអស់គ្នាចូលរួមនិងយល់ដឹង ទើបជោគជ័យ
ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០២០នេះបានបញ្ជាក់ថា ការ ទប់ស្កាត់និងការបញ្ចៀសនូវការឆ្លងជំងឺCOVID-19ទាល់តែយើងទាំងអស់គ្នាចូលរួមនិងយល់ដឹងច្បាស់អំពីផលលំបាក់ ទើបទទួលបានជោគជ័យ ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងជំងឺ COVID-19ក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះដែរយើងក៏បានកាត់បន្ថយនូវចំនួនសមាជិកសមាជិកាដែលចូលរួមជាមួយនឹងការកាត់បន្ថយពេលវេលានៃកិច្ចប្រជុំនេផងដែរ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីបញ្ហាគ្រឿងញៀនផងដែរ ដោយលោកបានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការបង្ការ ទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ខណៈដែរមកដល់ពេលនេះ មានអ្នកជាប់ពន្ធនាគារដោយសារគ្រឿងញៀនមានរហូតទៅដល់៣០០០នាក់ហើយ។
លោក ប៉ា សុជាតិវង្ស ក៏បានជំរុញឲ្យអាជ្ញាធរក៏ដូចជ...








