ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

លោក ធៀង វណ្ណដារ៉ុង សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសគម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅក្នុងឱកាសដ៏ថ្លៃថ្លាប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០។ ទូលព្រះបង្គំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធិពរជ័យ បវរសួស្ដី សេរីវឌ្ឍនាមហាប្រសើរ ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញ្ញាណភ្លឺថ្លា។ សូមបង្គំទូលថ្វាយព្រះរាជមហាកុសល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជ្យសម្បត្តិជាអាយុវឌ្ឍនមង្គលមួយដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា និ...
រថយន្តធុនធំ ដឹកស្រាបៀកម្ពុជា ក្រឡាប់កំពប់ស្រាបៀពេញផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បង្កឲ្យស្ទះចរាចរណ៍

រថយន្តធុនធំ ដឹកស្រាបៀកម្ពុជា ក្រឡាប់កំពប់ស្រាបៀពេញផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ បង្កឲ្យស្ទះចរាចរណ៍

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(កំពង់ធំ)៖ រថយន្តធុនធំ ដឹកស្រាបៀកម្ពុជា នាព្រឹកព្រហាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ បានក្រឡាប់ និងកំពប់ស្រាបៀពេញផ្លូវជាតិលេខ៦ ក្នុងទឹកដីខេត្តកំពង់ធំ។ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកដទៃនេះ បានកើតនៅវេលាម៉ោង៥ និង៣៥នាទីព្រឹក នៅលើដងផ្លូវ ក្នុងសង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយសង្ស័យថា អ្នកបើកបងងុយដេកពេក តែមិនហ៊ានឈប់សម្រាក។  សាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា គេឃើញរថយន្ដដឹកស្រាបៀកម្ពុជាមួយគ្រឿងនេះ បានរេចង្កូតពេញផ្លូវ រួចក៏បណ្ដាលឲ្យក្រឡាប់តែម្ដង ចំណែកអ្នកបើកបរបានរងរបួសស្រាល រីឯស្រាបៀវិញ បានខូចខាតស្ទើរទាំងស្រុង ហើយបង្កការកកស្ទះចរាចរណ៍តែម្តង។ អ្នកធ្វើដំណើរលើដងផ្លូវនេះ បានរអ៊ូរទាំ និងខឹងចំពោះការកកស្ទះចរាចរណ៍ទាំងព្រឹកព្រហាម ដែលបង្កឡើងដោយរថយន្តដឹកស្រាបៀ។ សូមរំឭកថា ដោយសារជាធ្វេសប្រហែស រថយន្តធុនធំដឹកផលិតផលស្រាបៀកម្ពុជា ឬផលិតផលប្រភេទសជ្ជៈផ្សេ...
គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើ​ឲ្យ​​កសិករខេត្តព្រៃវែង​​មានលទ្ធភាពអាច​​ផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​

គម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងធ្វើ​ឲ្យ​​កសិករខេត្តព្រៃវែង​​មានលទ្ធភាពអាច​​ផលិតបន្លែសម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តាមរយៈគម្រោងកម្មវិធីជំរុញផលិតកម្មស្បៀងកាលពីឆ្នាំ​២០១៧-២០១៩ របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលផ្តល់ថវិកាពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយ​​កសិករចំនួន ៣៥ គ្រួសារដែលជាសមាជិកសហគមន៍រស់នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែងមានលទ្ធភាពអាច​​ផលិតបន្លែបានបរិមាណខ្ពស់សម្រាប់ផ្គត់ផ្គង់លើទីផ្សារ​​។ គម្រោងនេះទទូលបាន​​ការគាំទ្របច្ចេកទេស និងថវិកាពីមន្រ្តីបច្ចេកទេសគម្រោង បានជំរុញការដាំដុះបន្លែសុវត្តិភាព និងបន្លែសរីរាង្គ ដោយមានការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្លែសុវត្តិភាពខ្មែរ ដែលជាអ្នកប្រមូលទិញបន្លែសរីរាង្គ និងបន្លែសុវត្តិភាពនៅក្នុងតំបន់នោះ ដោយមានតម្លៃល្អប្រសើរ។ ក្រោយពីគម្រោងត្រូវបានបញ្ចប់ ជាពិសេសតាមការចុះពិនិត្យរបស់មន្រ្តីជំនាញកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា ជារៀងរាល់ថ្ងៃសហគមន៍នៅលើកោះនេះបានផ្គត់ផ្គង់បន្លែស្រស់ប្រមាណជាពីប្រាំពី...
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពិភាក្សាពីថ្លៃដើម​​ផលិតកម្មនិងការ​​នាំចេញអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក លន់យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានចូលរួម កិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ក្នុងនោះ លោក សុខ សុភ័ក្ត្រ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក៏បានចូលរួមដែររួមនិងមន្ត្រីកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (CAVAC) ។ គម្រោងសិក្សាថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជានេះត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការនិងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការ «កម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោងនេះមានបំណងរកឱ្យឃើញពីបញ្ហាប្រឈម ឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា។ ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយវិភាគលើខ្សែច្រវ៉ាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្ក...
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាល ចំនួនអ្នកជាសះស្បើយកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានម្នាក់ទៀត ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២០ នេះអ្នកជាសះស្បើយថ្មីចំនួន ១នាក់ហើយសរុបអ្នកជាសះស្បើយមានចំនួន ១២១នាក់។ អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ១នាក់មិនមានបាត់បង់ជីវីតសរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់។...
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទសចិន មកដល់មាតុប្រទេស

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍ពីប្រទសចិន មកដល់មាតុប្រទេស

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាវេលារសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍ពីប្រទេសចិន មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះរាជទីនាំង យន្តហោះពិសេស ពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីស្តេចយាងគង់ប្រថាប់ ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ក្នុងរដ្ឋធានីប៉េកាំង អ់រយៈពេលជាងមួយខែកន្លងទៅ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ មានការយាង និងអញ្ជើញថ្វាយព្រះរាជបដិសណ្ឋារកិច្ចពីសំណាក់ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជ...
បារាំងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈការឆ្លងវីរុសកូវីដ១៩ បានថយចុះ

បារាំងចាប់ផ្តើមបន្ធូរបន្ថយការបិទប្រទេស ខណៈការឆ្លងវីរុសកូវីដ១៩ បានថយចុះ

នយោបាយ, ព័ត៌មានអន្តរជាតិ
(បារាំង)៖ ទីភ្នាក់ងារព័ត៌មាន Associated Press  របស់អាមេរិក បានផ្សាយថា អាជ្ញាធរបារាំង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការបិទប្រទេស ខណៈការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្ស ដោយសារវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ បានថយចុះជាបណ្តើរៗ។  ការបន្ធូរបន្ថយវិធានការដំបូងនេះ គឺប្រជាពលរដ្ឋអាចធ្វើដំណើរ បានតែក្នុងរង្វង់តិចជាង១០០គីឡូម៉ែត្រ ហើយបើការធ្វើដំណើរឆ្ងាយជាងនេះ ត្រូវមានលិខិតបញ្ជាក់ពីសុខភាព។ ចំណែកផ្សារលក់ទំនិញខ្នាតតូច អាចបើកទ្វារដំណើរការលក់ដូរបាន រួមទាំងហាងកាហ្វេ ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀត ប៉ុន្តែស្ថិតនៅក្នុងការរឹតបន្តឹងផ្នែកសុខភាព។ គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសបារាំងមានអត្រាឆ្លងវីរុសកូវីដ១៩ចំនួន១៧៦ ៩៧០ករណី និងមនុស្សចំនួន២៦ ៣៨០នាក់ បានបាត់បង់ជីវិត ដោយសារវីរុសនេះ ខណៈដែលអ្នកជំងឺកូវីដចំនួន៥៦២១៧នាក់ បានជាសះស្បើយ៕...
ពលរដ្ឋអាមេរិកជាង២០លាននាក់ អត់ការងារធ្វើដោយសារកូវីដ១៩

ពលរដ្ឋអាមេរិកជាង២០លាននាក់ អត់ការងារធ្វើដោយសារកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ប្រព័ន្ធផ្សព្វផ្សាយ ស៊ីអិនអិន (CNN) របស់អាមេរិក បានផ្សាយថា កំណើននៃប្រជាពលរដ្ឋអត់ការងារធ្វើនៅសហរដ្ឋអាមេរិក បានកើតឡើងដល់១៤.៧ភាគរយ គឺស្មើជាង២០លាននាក់ គិតត្រឹមថ្ងៃទី១១ ខែឧសភានេះ ខណៈការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ។ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋអត់ការងារធ្វើ នៅអាមេរិក កើនឡើងឡើងបែបនេះ គឺដោយសាររដ្ឋាភិបាល និងអភិបាលរដ្ឋមួយចំនួន នៅក្នុងប្រទេសនេះ បានដាក់បទបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះ និងចេញវិធានការបិទសេដ្ឋកិច្ច ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសដ៏កាចសាហាវនេះ ។  សូមបញ្ជាក់ជូនថា នៅពេលបច្ចុប្បន្ននេះ អត្រាអ្នកឆ្លងវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរក បានកើនឡើងដល់ចំនួនរហូតដល់១ ៣៦៧ ៦៣៨ករណី និងអ្នកជំងឺចំនួន៨០ ៧៨៧នាក់ បានបាត់បង់ជីវិត៕...
អគ្គស្នងការនគរបាលជាតិ បញ្ជាមិនឲ្យនគរបាលចរាចរណ៍ផ្លូវគោក ឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារ

អគ្គស្នងការនគរបាលជាតិ បញ្ជាមិនឲ្យនគរបាលចរាចរណ៍ផ្លូវគោក ឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារ

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រី នគរបាលចរាចរណ៍ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងពីបញ្ជាបែបនេះ ក្រោយបញ្ចប់កិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពីអគ្គស្នងការរង ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។   នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «ករណីនេះត្រូវបានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ យ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង គឺយានយន្ដទាំងអស់ ដែលត្រូវត្រួតពិនិត្យ គឺជាយានយន្ដ ដែលប្រព្រឹត្តល្មើស ហ...
អ្នកវិទ្យាសាស្រ្តរកឃើញឡើងវិញ វត្តមានខ្យងដីយក្សនៅកម្ពុជា

អ្នកវិទ្យាសាស្រ្តរកឃើញឡើងវិញ វត្តមានខ្យងដីយក្សនៅកម្ពុជា

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្គការអន្ដរជាតិប្រចាំកម្ពុជា បានឲ្យដឹង  កាលពីម្សិលមិញថា អ្នកវិទ្យាសាស្រ្ត បានអះអាងអំពីការរកឃើញជាថ្មីនូវប្រភេទខ្យងកម្រមួយប្រភេទ នៅក្នុងទឹកដីនៃព្រះ រាជាណាចក្រកម្ពុជា។ តាមសេចក្ដីព័ត៌មានបានឲ្យដឹងថា ខ្យងកម្រមួយប្រភេទនេះ វាមានឈ្មោះវិទ្យាសាស្រ្តថា Bertia camb ojiensis ដែលអាចត្រូវគេហៅថា ខ្យងដីយក្ស ដែលខ្យងមួយប្រភេទនេះ ត្រូវបានកត់ត្រាដំបូងនៅក្នុងប្រទេសកម្ពុជា តាំងតែពីឆ្នាំ១៨៦០ ដោយអ្នកវិទ្យាសាស្រ្តបរទេស ហើយបច្ចុប្បន្នត្រូវបានគេកត់ត្រានៅក្នុងបញ្ជីនៃសត្វ ដែលជិតផុតពូជ។  ប៉ុន្តែគេបានរកឃើញវត្តមានរបស់វាជាថ្មី នៅក្នុងស្រុកអូរាំង ខេត្តមណ្ឌលគីរី។ កន្លែងដែលរកឃើញវត្តមាននៃសត្វខ្យងកម្រប្រភេទនេះ គឺជាផ្នែកមួយនៃតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ា ដែលជាកន្លែងអភិរក្សធម្មជាតិ៕  ...