ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រជាកសិករក្នុងខេត្តព្រៃវែង​​​ កែច្នៃដីស្រែដាំស្រូវ ទៅជាចម្ការដំណាំត្រឡាច ហើយអាចបង្កើនប្រាក់ចំណូលបានមួយកម្រិត

ប្រជាកសិករក្នុងខេត្តព្រៃវែង​​​ កែច្នៃដីស្រែដាំស្រូវ ទៅជាចម្ការដំណាំត្រឡាច ហើយអាចបង្កើនប្រាក់ចំណូលបានមួយកម្រិត

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ព្រៃវែង)៖ ប្រជាកសិករក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង នាំគ្នាងាកមកដាំបន្លែត្រឡាច ជំនួសការធ្វើស្រែ ខណៈទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងតែមានតម្រូវការខ្ពស់ ព្រមទាំងដាំដំណាំបន្ទាប់បន្សំផ្សេងទៀត ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបង្កើនប្រាក់ចំណូលគ្រួសារ។ លោក សារឹម ជាកសិករ និងជាម្ចាស់ចម្ការត្រឡាច រស់នៅក្នុងភូមិបឹងស្នោ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានរៀបរាប់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ថា ដំបូងឡើយលោកធ្វើស្រែតែមួយមុខគត់ នៅលើផ្ទៃដីជាង១០ហិកតា ក្នុងនោះដីស្រែ៨០ភាគរយ គឺជាដីដែលលោកជួលគេ ដោយធ្វើមួយឆ្នាំបានបីដង ព្រោះដីធ្វើស្រែនេះនៅជាប់ប្រឡាយទឹក។ លោកបានបន្តថា ក្រៅពីធ្វើស្រែ លោកបានឆ្លៀតដាំបន្លែសរីរាង្គបន្តិចបន្តួចជាលក្ខណៈគ្រួសារ សម្រាប់ទុកហូបខ្លួនឯង។ ក្រោយមក ដោយសារតែទទួលបានផលល្អលើសពីការហូបចុក លោកក៏បានយកបន្លែខ្លះទៅលក់នៅឯផ្សារក្បែរផ្ទះ។ លុះក្រោយមកទៀត លោកក៏ទទួលបានការបញ្ជាទិញបន្លែមួយចំនួនពីអ្នកលក់...
ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ទួរគីឈរក្នុងលំដាប់លេខ១នៅមជ្ឈិមបូព៌ា ដែលមានករណីឆ្លងវីរុសCovid-19ច្រើនជាងគេ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសទួរគីបានវ៉ាដាច់ប្រទេសអ៊ីរ៉ង់ និងឈរក្នុងលំ ដាប់លេខ ដែលមានករណីឆ្លងរាលដាលវីរុសC ហើយគិតត្រឹមថ្ងៃចន្ទ ទី១១ ខែឧសភានេះ ទួរគីមានការឆ្លងរា ១៣៨ ៦៥៧ករណី និងមនុស្សចំនួន ៣ ៧៨៦នាក់បានបាត់បង់ជីវិតដោយសារវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។ ប្រទេសអ៊ីរ៉ង់ឈរក្នុងលំដាប់លេខ២នៅតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីប្រទេសទួរគី ដែលគិតត្រឹមថ្ងៃចន្ទនេះដែរ អ៊ីរ៉ង់មានការឆ្លងវីរុសCovid-19សរុបចំនួន១០៧ ៦០៣ ករណី និងមនុស្សចំនួន៦៦៤០នាក់បានបាត់បង់ជីវិត ខណៈដែលប្រទេសអ៊ីស្រាអែលឈរក្នុងលំដាប់លេខ ៣ដែលមានការឆ្លងវីរុសនេះសរុបចំនួន ១៦៤៧៧ ករណី និងមនុស្សចំនួន២៥២នាក់ បានបាត់បង់ជីវិត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះដែរ ការឆ្លងសរុបនៃវីរុសCovid-19នៅជុំវិញពិភពលោក បានកើនឡើងដល់ ៤ ១៧៩ ៧២០ករណី និងមនុស្សចំនួន ២៨៣ ៨៤៦នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ១ ៤៩០ ៤៩៦នាក់ បានជាសះស្បើយពីវីរុសនេះ ៕...
មន្ត្រីសុខាភិបាលកំពូលៗ របស់លោក ដូណាល់ ត្រាំ  ត្រូវក្រុងខ្លួនឯង ព្រោះនៅសេតវិមាន មានអ្នកផ្ទុកកូវីដ១៩

មន្ត្រីសុខាភិបាលកំពូលៗ របស់លោក ដូណាល់ ត្រាំ ត្រូវក្រុងខ្លួនឯង ព្រោះនៅសេតវិមាន មានអ្នកផ្ទុកកូវីដ១៩

នយោបាយ, ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ នៅក្នុងសញ្ញាចុងក្រោយនៃការព្រួយបារម្ភថា វីរុសកូវីដ១៩ អាចនឹងឆ្លងពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ទើបមន្ត្រីសុខាភិបាលអាមេរិកកំពូលៗបីរូប បានចាប់ផ្តើមដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីមន្ត្រីជាន់ខ្ពស់ដទៃទៀត រយៈពេលខ្លី ឬពេញពីរសប្តាហ៍ បន្ទាប់ពីបានទាក់ទងជាមួយមន្ត្រីជាន់ខ្ពស់ដូចគ្នា ដែលធ្វើការក្នុងសេតវិមានដូចគ្នា ហើយបានធ្វើតេស្តិ៍វិជ្ជមានផ្ទុកវីរុសកូវីដ១៩។ យោងតាមអត្ថបទសារព័ត៌មាន ឌឹ ញូវយ៉ក ថែមស៍ (The New York Times) របស់អាមេរិក បានឲ្យដឹងថា អ្នកតំណាងឲ្យលោកវេជ្ជបណ្ឌិត រ៉ូប៊ឺត រ៉េតហ្វៀល (Robert Redfield) ប្រធានមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លង និងលោកវេជ្ជបណ្ឌិត ស្ទីហ្វិន ហាន (Stephen Hahn) ប្រធានផ្នែកអង្គភាពចំណីអាហារ និងឱសថ បានបញ្ជាក់ពីការប្រុងប្រយ័ត្នខ្លាចឆ្លង វីរុសកូវីដ១៩ កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ចំណែកលោកវិជ្ជបណ្ឌិត អាថូនី ហ្វៅជី (Anthony Fauci) អ្នកឯកទ...
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ឧ ២០២០កន្លងទៅថ្មីៗនេះដោយជរាពាធ។ នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃថ្ងៃនេះ គឺមានវត្តមានសម្តេចព្រះរាជាគណះទាំង៩អង្គ ព្រះសង្ឃ ៩៦អង្គ និងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងវត្តមាន បងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់ក្រុមគ្រសារសម្តេចទាំងទ្វេបាននិមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីឧទ្ទិសបញ្ញកុសលជូនដល់វិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី ដែលបានទទួល មរណភាពទៅហើយបានទៅដល់ទីបរមសុខ។ នៅក្នុងពិធីសាសនានេះ គឺមានការប្រគេនយាគូ និង វេរភត្តាហារប្រគេនដល់...
​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

​សន្តិបណ្ឌិត​សុខ​ ផលប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ចុះមូលដ្ឋាន ស្រុកបាណន់ចុះពិនិត្យបណ្តាសំណង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សន្តិបណ្ឌិតសុខ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យបណ្តាសំណង់ ស្ពានបាឡេឆ្លងស្ទឹងសង្កែក្នុង ឃុំកន្ទឺ១ ដែលមានការចូលរួមពីអាជ្ញាមូលដ្ឋាននិងបច្ចេកទេសពាក់ព័ន្ឋនានា។ ការសាងសង់នេះ សំដៅធ្វើយ៉ាងណាឲ្យការសាងសង់ធានាបានគុណភាពតរឹមត្រូវតាមកិច្ចសន្យានៃការសាង សង់់ហើយអគារ៣ខ្នងក្នុងនោះមាន ១ខ្នង១២ បន្ទប់ដែលបាននិងកំពុងសាងសង់ក្នុងវិទ្យាល័យ ស ខេង កន្ទឺ២ សង់បាន40% និងពិនិត្យរៀបចំធ្វើសួនច្បារ​និងទីចាត់ការផងដែរ។ លើសពីនេះសន្តិបណ្ឌិត សុខ ផល បានផ្តល់ថវិកាទូទាត់បញ្ចប់ថ្លៃសាងសង់ អគារ១ខ្នង៦បន្ទប់ក្នុងអនុវិទ្យាល័យកន្ទឺ១ សង់បាន 100%និងអគារ១ខ្នង៦  បន្ទប់ក្នុងសាលាបឋមសិក្សាស្វាយព្រៃឃុំកន្ទឺ១សង់បាន95%។ សម្រាប់អគារមេត្តយ្យសិក្សាធនធាន ស្ថិតឃុំឈើទាល សង់បាន១០០%ហើយផងដែរ។...
ប្លែកៗ ពាក់ព័ន្ធកូវីដ១៩ នៅអាមេរិក

ប្លែកៗ ពាក់ព័ន្ធកូវីដ១៩ នៅអាមេរិក

នយោបាយ, ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ បុរសម្នាក់ ដែលត្រូវបានគេបណ្តេញចេញពីភោជនីយដ្ឋាន ម៉ាកដូណាល់ (McDonald) ដោយសារតែគ្មានម៉ាសមុខ បានយកដុំថ្មគប់បំបែកបង្អួចហាង រួចរត់ចូលទៅពួនក្នុងហាង Walmart ហើយលួចខោទ្រនាប់ស្រីៗ វិញម្តង។ ភ្នាក់ងារព័ត៌មាន Associated Press របស់អាមេរិក បានផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះថា ភ្លាមៗនោះ បុរសនេះ បានព្យាយាមរត់គេច តែក្រោយមកព្រមឲ្យនគរបាលចាប់ខ្លួន តែខ្លាចឆ្កែខាំ ព្រោះឆ្កែរបស់នគរបាលហារមាត់ បញ្ចេញចង្កួមក្បែរកំភួនជើងទៅហើយ។ យោងតាមរបាយការណ៍របស់ប៉ូលីស បានឲ្យដឹងថា បុរសអាយុ៣៨ឆ្នាំ ឈ្មោះ ចេសុន ដាតដារីអូ (Jason Daddario) ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដោយទង្វើល្ងីល្ងើ ឡប់ៗ៕...
លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

លោកស្រី ហ៊ុន ម៉ាណា ចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកយាយលោកតាចំនួនជាង ១០០នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី ហ៊ុន ម៉ាណា បុត្រីទី២របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបានអញ្ជើញចែកអំណោយរបស់សម្តេច ជូនលោកយាយ លោកតា ចំនួនជាង ១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា ៥០,០០០រៀល។ អំណោយនេះ គឺ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញា ណព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បន្ទាប់ពីទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។  ...
ជ្រូកថៃ៦០០ក្បាល នាំចូលខុសច្បាប់ដោយក្រុមហ៊ុន លឹម​ សុីវមុី ត្រូវបានស្ទាក់ចាប់ក្នុងខេត្តត្បូងឃ្មុំ ខណៈប្រុងលួចឆ្លងដែនចូលវៀតណាម

ជ្រូកថៃ៦០០ក្បាល នាំចូលខុសច្បាប់ដោយក្រុមហ៊ុន លឹម​ សុីវមុី ត្រូវបានស្ទាក់ចាប់ក្នុងខេត្តត្បូងឃ្មុំ ខណៈប្រុងលួចឆ្លងដែនចូលវៀតណាម

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ត្បូងឃ្មុំ)៖ មន្ត្រីបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីយប់ ថ្ងៃទី៨ ខែឧសភា​​​ ឆ្នាំ២០២០ បានស្ទាក់ចាប់រថយន្តពីរគ្រឿង ដឹកជ្រូករស់ចំនួន៦០០ក្បាល ខណៈឈ្មួញព្យាយាមលួចឆ្លងដែនទៅលក់ក្នុងទឹកដីវៀតណាម ដោយខុសច្បាប់។ យោងរបាយការណ៍របស់មន្ត្រីបសុព្យាបាល បានឲ្យដឹងថា ជ្រូករស់ទាំង៦០០ក្បាលនេះ ត្រូវបានក្រុមហ៊ុន លឹម​ សុីវមុី នាំចូលដោយខុសច្បាប់ ពីប្រទេសថៃ ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងបំណងលួចឆ្លងដែនចូលទៅក្នុងទឹកដីវៀតណាម។ ចំណែកកំណត់ហេតុអំពីលទ្ធផលបង្ក្រាប​វិញ បានបញ្ជាក់​ថា រថយន្ដ​​ទាំងពីរគ្រឿងនេះ ​មាន​ម្ចាស់​ឈ្មោះ បឿន គឹ​មស្រេង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោងកាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាអ្នកដឹកជ្រូកខុសច្បាប់ឲ្យក្រុមហ៊ុន លឹម ស៊ីវម៉ី ដែលគេល្បីថា ពូកែខាងរកស៊ីឆ្លងដែនខុសច្បាប់។ យោងតាមលិខិតអនុញ្ញាតឲ្យដឹកជញ្ជូន ដែលគេនិយមហៅថា PC (Per...
បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

បទវិភាគ៖ ផ្សារអ៊ូហានរបស់ចិន មានចំណែកក្នុងការផ្ទុះវីរុសកូវីដ១៩ ប៉ុន្តែត្រូវការការស្រាវជ្រាវថែមទៀត

នយោបាយ, បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ
(ហ្ស៊ឺណែវ)៖ អង្គការសុខភាពពិភពលោក បាននិយាយនៅថ្ងៃសុក្រថា ផ្សារលក់ដុំនៅកណ្តាលក្រុងអ៊ូហាន (Wuhan) របស់ប្រទេសចិន មានចំណែកក្នុងការផ្ទុះឡើងនូវវីរុសកូវីដ១៩ កាលពីចុងឆ្នាំ២០១៩ ដែលជាប្រភព ឬអាចជា «កន្លែងចម្លងមេរោគឲ្យកាន់តែខ្លាំងឡើង» ហើយអំពាវនាវឲ្យមានការស្រាវជ្រាវបន្ថែម។ យោងតាមការផ្សាយនៃទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) របស់អង់គ្លេស បាឲ្យដឹងថា អាជ្ញាធរចិន បានបិទផ្សារអ៊ូហាន នៅក្នុងខែមករា ឆ្នាំ២០២០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូវីដ១៩ និងបានហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យជួញដូរ និងទទួលទានសត្វព្រៃ។ លោកវេជ្ជបណ្ឌិត ភីធើ បេន អេមបារ៉េក (Peter Ben Embarek) អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ផ្នែកសុវត្ថិភាពចំណីអាហារ និងវីរុសហ្សូណូទិក ដែលឆ្លងវពីសត្វទៅមនុស្ស, បានមានប្រសាសន៍ថា «ផ្សារដើរតួយ៉ាងសំខាន់នៅក្នុងករណីនេះ។ ប៉ុន្តែ វាមិនច្បាស់ទេថា មានតួនាទីអ្វី ដែលយើងមិនដឹងច្បាស់។ តើវា...
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាននិងផាកពិន័យគ្លីនិក«សុធារិទ្ធបែកចាន»ដែលគិតលុយអ្នកជំងឺជិត១០០០ដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ចេញលិខិតព្រមាន និងផា គ្លីនិក«សុធារិទ្ធបែកចាន» ដែលគិតលុយអ្នកជំងឺជិត ១០០០ដុល្លារហើយការព្រមាននេះធ្វើឡើងនារសៀលថ្ងៃទី ០៨ឧសភានេះ។ ក្រសួងសុខាភិបាលបានចេញលិខិតព្រមានដល់មន្ទីរ សម្រាកព្យាបាល និងសម្ភព សុធារិទ្ធបែកចានក្នុងករណីព្យាបាលប្តីប្រពន្ធ២នាក់ ដែលបានជួបថ្នាក់ចរាចរណ៍ រងរបួសរលាត់ដៃជើង និងមុខមាត់ក៏បាននាំគ្នាចូលទៅលាង ព្យួសេរ៉ូមម្នាក់១ប្លោកលុះពេលខាងមន្ទីរពេទ្យវិក័យបត្របង់លុយស្រាប់តែអស់ជិត៧៥០ដុល្លារ ធ្វើឲ្យប្តីប្រពន្ធរងគ្រោះហួសចិត្តស្ទើរទន់ជង្គង់ដួលសន្លប់។ យោងតាមលិខិតព្រមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា៖« សូមធ្វើការព្រមានចំពោះលោកវេជ្ជបណ្ឌិត គូរ គឹមហៀក ប្រធានមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន និងលោកវិជ្ជបណ្ឌិត ស្រស់ សុភ័ក្ត្រា ម្ចាស់ទុនមន្ទីរសម្រាកព្យាបាល សុធារិទ្ធបែកចាន ដែលមានទីតាំងនៅផ្ទះលេខ៤០ ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ករណីដែលបាន...