ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ

សម្ដេចក្រឡាហោមជួបពិភាក្សាជាមួយអន្ដរក្រសួងនិង មន្ដ្រីពន្ធនាគាររកដំណោះស្រាយបញ្ហាអ្នកទោសចង្អៀតណែនក្នុងពន្ធនាគារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃទី០៨ឧសភានេះ​ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាពភាគីពាក់ព័ន្ធជាច្រើនផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចក្រឡាហោម ស ខេង បាន លេីកឡេីងថា តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ។ សម្តេច​ បន្តថា​ ដោយសារការកកស្ទះ​ និងភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន។ សម្រាប់រដ្ឋមន្រ្តីក្រសួងយុ...
(ធ.អ.ជ.ក.) បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម

(ធ.អ.ជ.ក.) បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម

សង្គម និងកម្សាន្ត
ខេត្តតាកែវ៖ ដោយមានការសម្របសម្រួលពី ឯកឧត្តម អ៊ូច ភាអភិបាលនៃគណៈអភិបាលខេត្ត តាកែវ នៅវេលាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការីបានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទានក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តតាកែវ ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។ សមាស...
១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

១១៩ក្រុមហ៊ុននៅប្រទេសជប៉ុនក្ស័យធន ដោយសារវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនចំនួន១១៩ក្រុមហ៊ុននៅទូទាំងប្រទេសជប៉ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់រហូតដល់ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ខណៈដែលវីរុសCovid-19នៅតែបន្តឆ្លងរាលដាលកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសនេះ ។ ប្រភពដដែលបានបន្តថា ផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទាំង១១៩ក្រុមហ៊ុន គឺដោយសារដំណើរការការងារនៅក្នុងក្រុមហ៊ុនទាំងនោះ ត្រូវជាប់គាំងមិនដំណើរការទៅមុខ ខណៈដែលរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលមិនទាន់ដើរចេញពីការបិទប្រទេសនៅឡើយ ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ការឆ្លងរាលដាលនៃវីរុសCovid-19នៅប្រទេស ជប៉ុន បានកើនឡើងដល់ចំនួន១៥៤៧៧នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ ៥៧៧នាក់ ៕...
ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅបន្ដដំណើរការទៅមុខ​ បេីទោះបីជាមានការលំបាកមួយចំនួនក៏ដោយ

ដំណើរការផលិតអំបិលក្នុងខេត្តកំពតនៅបន្ដដំណើរការទៅមុខ​ បេីទោះបីជាមានការលំបាកមួយចំនួនក៏ដោយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ភូ លិ អភិបាលរងខេត្តកំពត បានអះ អាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែ បន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួនដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មជាដេីម។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពនិងទិស ដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី០៨​ ឧសភានេះ​ លោក ភូ លិ បានបញ្ជាក់ថា​ ជាមោទនភាពសម្រាប់ខេត្តកំពត​ គឺជាកន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដែលជាអំបិលមានគុណភាពល្អ។ សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍អំបិលកើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិផលទុនផង ធ្វើឲ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។ ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រ វិទ្យាសាស្រ ប...
ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

ទស្សនៈវិភាគ៖ ការពារពលករចំណាកស្រុកអាស៊ាន មិនឲ្យឆ្លងកូវីដ១៩ បែរជាធ្វើឲ្យគាំងខ្សែចង្វាក់ផលិតកម្ម ព្រោះខ្វះកម្លាំងពលកម្ម

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(បាងកក)៖ វិធានការដែលដាក់ឲ្យអនុវត្ត នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងកំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ បានរំខានដល់ការធ្វើដំណើរទៅធ្វើការក្នុងចំណោមពលករចំណាកស្រុកនៅក្នុងតំបន់ ហើយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មត្រូវគាំង ព្រោះខ្វះកម្លាំងពលកម្ម។ យោងតាមការផ្សាយនៃសារព័ត៌មាន បាងកក ប៉ុស្តិ៍ (Bangkok Post) របស់ថៃ នាព្រឹកថ្ងៃទី៨ ខែឧសភា​​​​​​ ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពលករចំណាកស្រុក គឺជាការកម្លាំងចលករដ៏មានអានុភាព ដែលប្រទេសជាសមាជិក ត្រូវពឹងពាក់គ្នាទៅវិញទៅមកយ៉ាងខ្លាំង តាមរយៈការចូលរួមចំណែករបស់ពលករចំណាកស្រុក។ បម្រាមមិនឲ្យពលករចំណាកស្រុកធ្វើដំណើរទៅបំពេញការងារ របស់ប្រទេសម៉ាឡេស៊ី ព្រោះតែដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ១៩ បានរារាំងប្រជាជនរបស់ខ្លួន មិនអាចធ្វើដំណើរទៅក្រៅប្រទេស ដូចជាកម្មករប្រមាណបីសែននាក់ ដែលមិនអាចទៅធ្វើការនៅក្នុងប្រទេសសឹង្ហបុរី។ ជាលទ្ធផល រដ្ឋាភិបាលសិង្ហបុរី ត្រូវខិតខំរៀបចំកន្លែងស្នាក់...
អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

អត្រាឆ្លងវីរុសកូវីដ១៩នៅអាមេរិក បន្តកើនខ្ពស់ដល់ជិតបីម៉ឺននាក់ ក្នុងមួយថ្ងៃ

ព័ត៌មានអន្តរជាតិ
(អាមេរិក)៖ ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក នៅតែមានអត្រាខ្ពស់នៅឡើយ ដែលបើគិតក្នុងរយៈពេល២៤ម៉ោង ក្នុងចន្លោះពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ រហូតមានចំនួន២៩៥០២នាក់ និងមនុស្សស្លាប់ថ្មីចំនួន២១២៧នាក់។ គិតត្រឹមថ្ងៃសុក្រនេះដែរ ការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិក មានចំនួន១ ២៩២៩ ៥៩៤នាក់ ដោយបូកបន្ថែមអ្នកឆ្លងថ្មីចំនួន២៩៥០២នាក់ និងមនុស្សស្លាប់សរុបមានចំនួន៧៦ ៩២៦នាក់ ដោយបូកបន្ថែមអ្នកស្លាប់ថ្មីចំនួន២១២៧នាក់។ ចំពោះការឆ្លងសរុបនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោកវិញ បានកើនឡើងដល់ចំនួន៣ ៩១៣ ៥៥៩នាក់ មនុស្សស្លាប់សរុបមានចំនួន២៧០ ៤២២នាក់ និងអ្នកជំងចំនួន ១ ៣៤១ ០០១នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក៕...
ហាងលក់រាយ 7-Eleven របស់ថៃ ដែលជាហាងធំលេខ២ លើពិភពលោក  នឹងបើកហាងនៅលើទឹកដីកម្ពុជា

ហាងលក់រាយ 7-Eleven របស់ថៃ ដែលជាហាងធំលេខ២ លើពិភពលោក នឹងបើកហាងនៅលើទឹកដីកម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(តូក្យូ)៖ កាលពីម្សិមិញ ក្រុមហ៊ុន ស៊ីភី គ្រុប (CP Group) ដែលជាក្រុមហ៊ុនដ៏ល្បីនៅលើពិភពលោករបស់ថៃ និងជាម្ចាស់ហាងល់រាយ ឈ្មោះ សេវិន អេលេវិន (7-Eleven) បានប្រកាសថា នឹងបើកហាងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំក្រោយនេះ។ យោងតាមការផ្សាយរបស់សារព័ត៌មាន នីកេ (Nikkei) របស់ជប៉ុន បានផ្សាយថា ម្ចាស់ក្រុមហ៊ុន ចារើន ភោគផាន គ្រុប (Charoen Pokphan Group) ដែលខ្មែរស្គាល់ថា ស៊ីភី (CP) និងជាម្ចាស់ហាង សេវិន អេលេវិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្តល់សិទ្ធិធ្វើអាជីវកម្មជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា គឺក្រុមហ៊ុន ស៊ីភី ខេមបូឌា (CP Cambodia) ដើម្បីបើកហាងលក់រាយនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារព័ត៌មាន នីកេ បានបន្តទៀតថា ហាង សេវិន អេលេវិន ដំបូងនៅកម្ពុជានឹងបើកនៅក្នុងរាជធានីភ្នំពេញ នាឆ្នាំ២០២១ ដោយមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់ម៉ាក និងផ្លាកសញ្ញា​​​ សេវិន អេលេវិន ក្នុងនាមជាសាខាចែកចាយក្នុងប្រទេសកម្ពុជា។ ស...
ធនាគារអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រួមគ្នាលើកទឹកចិត្តកសិករ ឲ្យប្រឹងបង្កើនផលិតផល សម្រាប់នាំចេញ

ធនាគារអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រួមគ្នាលើកទឹកចិត្តកសិករ ឲ្យប្រឹងបង្កើនផលិតផល សម្រាប់នាំចេញ

នយោបាយ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(កណ្តាល)៖ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលរវាងរដ្ឋបាលខេត្តកណ្តាល និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំកម្មវិធីធ្វើបទបង្ហាញស្តីពីលទ្ធភាពផ្តល់ឥណទានដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កៅ ថាច អគ្គនាយកនៃ ធ.អ.ជ.ក.និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមានការចូលរួមពី តំណាងមន្ទីជុំវិញខេត្ត ប្រជាកសិករ ដែលប្រកបរបរចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម សរុបប្រមាណ២៥០នាក់។ ក្នុងឱកាសនោះ លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និ...
វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

វីរុសកូវីដ១៩ ទាញទម្លាក់ប្រជាប្រិយភាពរបស់លោក ពូទីន ឲ្យទាបដល់៥៩ភាគរយ

នយោបាយ, ព័ត៌មានអន្តរជាតិ
  (រុស្ស៊ី)៖ ប្រព័ន្ធផ្សព្វផ្សាយ NHK World របស់ជប៉ុន បានផ្សាយថា កំណើននៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅប្រទេសរុស្ស៊ី កំពុងទាញទម្លាក់ប្រជាប្រិយភាពប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ឲ្យធ្លាក់ចុះកាន់តែទាបបំផុតមិនធ្លាប់មាន។ បើតាមការស្ទង់មតិរបស់ក្រុមហ៊ុនឯកជន ឈ្មោះមជ្ឈមណ្ឌលឡាវ៉ាដា (Lavada Center) បានបង្ហាញថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភានេះ ប្រជាប្រិយភាពរបស់លោក ពូទីន បានធ្លាក់ចុះរហូតដល់៥៩ភាគរយ ដែលជាការឆ្លាក់ចុះប្រជាប្រិយភាពមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។ ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ពូទីន បានកើតឡើង ខណៈប្រទេសរុស្ស៊ី មានការឆ្លងវីរុសកូវីដ១៩រហូតដល់ដល់ជាង១៦០ ០០០ករណី នៅទូទាំងប្រទេសរុស្ស៊ី ដែលកំណើននៃការឆ្លងបានកើនឡើងរហូតដល់ជាង១០០០០ករណីក្នុងមួយថ្ងៃ និងមនុស្សប្រមាណជាង១៥០០នាក់ បានបាត់បង់ជីវិតក្នុងរយៈពេលមួយថ្ងៃដូចគ្នា ដែលនៅពេលបច្ចុប្បន្នន...
រយៈពេល​២ថ្ងៃ​ អ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ សម្រុកទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបរជាង២៥០០នាក់

រយៈពេល​២ថ្ងៃ​ អ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ សម្រុកទៅដាក់ពាក្យប្រឡងយកបណ្ណ័បេីកបរជាង២៥០០នាក់

ព័ត៌មានជាតិ
(ភ្នំពេញ)​៖​ លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់បណ្ណ័បើកបរ និងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងរយៈពេលតែ២ថ្ងៃ​ គឺថ្ងៃចន្ទ​ និង​ថ្ងៃអង្គារ​កន្លងមកនេះ ប្រជាពលរដ្ឋ ដែល​ជាអ្នករត់​ម៉ូតូ​កង់​បី​ និង​ម៉ូតូ​ធំ​​​ បាននាំគ្នាសម្រុកដាក់ពាក្យ​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ ជាង២៥០០នាក់​ ខណៈបន្ទប់អាចទទួលបានតែពី១៦០ទៅ១៨០នាក់ប៉ុណ្ណោះ​។ លោក​បន្ត​ថា​ ក្នុងរយៈពេល​២ថ្ងៃ គឺកាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍នេះ ​ក្រុមអ្នកម៉ូតូកង់បី​ និងម៉ូតូធំ​ បាន​ប្រឡងយកបណ្ណ័បេីកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់​១២៤នាក់​ និង​ប្រឡង​ធ្លាក់​ចំនួន១៥៨នាក់​។ លោក ឡូវ នីកូវឌ្ឍនា​ បាន​ឲ្យដឹង​ទៀត​ថា​ ទោះ​បី​ចំនួនអ្នកដាក់ពាក្យប្រឡង​ មានចំនួនច្រេីន​ និង​ការប្រឡងជាក់ស្តែងមានកំណត់ក្តី​ ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ​ ដេីម្បីរៀបចំការប្រឡងទៅតាមលេខរៀងជា...