ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
លោក តាំង សុខឃី សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា

លោក តាំង សុខឃី សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៧យាងចូល ៦៨ព្រះវស្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ តាំង សុខឃី  និងភរិយា​ សូម​ព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា។ នាឱកាសដ៏វិសេសវិសាលថ្លៃថ្លា​នេះ ទូលព្រះបង្គំយើងខ្ញុំសូម​ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិ បារមីព្រះមហាស្វេតច្ឆ​ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិ​សេស​ព្រះបារមី​នៃ​ព្រះវិញ្ញាណក្ខន្ធ ព្រះ​បរមរតន​កោដ្ឋ សូម​ព្រះអង្គតាមជួយ​ថែរក្សាអភិបាល​ប្រោះព្រំនូវ​ព្រះ​សព្ទសាធុការពរជ័យគ្រប់​ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្ក​ល់​លើត្បូង សូម​ព្រះអង្គ មាន​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បី​គង់​ប្រ...
លោក អ៊ុន ចាន់ដា ៖ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ 

លោក អ៊ុន ចាន់ដា ៖ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជម្ងឺកូវីដ១៩ 

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនសាសនិកខ្មែរឥស្លាមប្រមាណជិត៥០០នាក់ ក្នុងពិធីខែរ៉ាម៉ាឌន នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នៅវិហារឥស្លាម  ស្ថិតភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។ លោកអភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ ស្ថានភាពនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅកម្ពុជាមានសភាពថមថយបន្តិច និងដោយឡែក នៅក្នុងខេត្តកំពង់ចាម អ្នកជំងឺចំនួន១៦នាក់ បានជាសះស្បើយអស់ហើយ។ យើងនៅតែព្រួយបារម្មណ៍ ចំពោះការផ្ទុះឡើងនៃជម្ងឺកូវីដ១៩ ក្នុងរលកទី២ ខណៈជំងឺនេះកំពុងបន្តគម្រាមកំហែងសាជាថ្មីនៅក្នុងប្រទេសមួយចំនួន លើពិភពលោក។ លោក អ៊ុន ចាន់ដា ស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩  តាមទីប្រជុំជនក្នុង ក្រុង-ស្រុក និងនៅតាមសាលាឃុំ-សង្កាត់ ទីវត្តអារាម វិហារសាសនា និងមានផ្សព្វផ្សាយ តាមខ្នងផ្ទះ តាមទ...
លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

លោក ហេរ៉ូ សុជាតិ និងភរិយា ព្រមទាំងគណៈថ្នាក់ដឹកនាំក្រុមហ៊ុន​​ TOP4 REALTY ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលទទួល​បន្ទុកជាអគ្គនាយកក្រុមហ៊ុន​​ TOP4 REALTY និងក្រុមគ្រួសារ ព្រមទាំងគណៈថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុនអចលនទ្រព្យ TOP4 REALTY សូមក្រាបបង្គំទូលថ្វាយ និងថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៦៧ យាងចូល៦៨ ព្រះវស្សា។ លោក ហេរ៉ូ សុជាតិ និងភិរយា «សូមព្រះអង្គមានព្រះកាយពលរឹងមាំ និងព្រះបញ្ញាញាណភ្លឺថ្លា ប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅជារៀងរហូតទៅ»។...
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា ប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយា...
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​​​ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​​​ សូមក្រាបបង្គំថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា

នយោបាយ, ព័ត៌មានជាតិ
(កំពង់ចាម)៖ នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លាប្រកបដោយសេក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៧ យាងចូល៦៨ព្រះវស្សា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ជាកូនចៅ  សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យ លំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះស័ព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំយើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក មានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ...
ក្រុមហ៊ុន Honda ខាតបង់ប្រាក់ចំណេញ២៥.៣ភាគរយដោយសារវីរុសកូវីដ

ក្រុមហ៊ុន Honda ខាតបង់ប្រាក់ចំណេញ២៥.៣ភាគរយដោយសារវីរុសកូវីដ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុន Honda Motor របស់ប្រទេសជប៉ុន បានចេញរបាយការណ៍មួយ នៅថ្ងៃទី១៣ ខែឧសភានេះ ស្តីពីការបាត់បង់ប្រាក់ចំណេញរបស់ក្រុមហ៊ុន ក្នុងអត្រា២៥.៣% ស្មើនឹងតម្លៃទឹកប្រាក់៤៥៥ ៧ពាន់លានយ៉េន ប្រហែល៤២ពាន់លានដុល្លារអាមេរិកចាប់តាំងពីដើមឆ្នាំរហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅជុំវិញពិភពលោក រួមទាំងនៅប្រទេសជប៉ុនផងដែរ។ យោងតាមការផ្សាយរបស់ទូរទស្សន៍ NHK World របស់ជប៉ុន បានឲ្យដឹងថា ការលក់ផលិតផលរថយន្តក្រុមហ៊ុន Honda Motor នៅជុំវិញពិភពលោក បានធ្លាក់ចុះប្រាំមួយភាគរយ ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ ដែលមានតម្លៃទឺកប្រាក់ប្រមាណជាង១៤០ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ចាប់ពីខែមករា រហូតដល់ខែមីនា ក្រុមហ៊ុន Honda Motor បានបាត់បង់ប្រាក់ចំណេញប្រមាណ២៧០លានដុល្លារអាមេរិក ដោយសារតែការលក់ផលិតផលរថយន្តបានធ្លាក់ចុះខ្លាំងនៅប្រទេសចិន៕...
លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ

លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា រហូតមកដល់ព្រលប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោក កី ម៉ានេរ៉ា អនុប្រធានតុលាការក្រុងភ្នំពេញ មិនទាន់ចេញមុខដោះស្រាយករណីរថយន្តទំនើបរបស់ខ្លន មានតម្លៃជាងពីរសែនដុល្លារ បុកគល់ស្ពានព្រែកជ្រៃ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តរបស់លោកអនុប្រធានតុលាការ គឺជាប្រភេទរថយន្ដទំនើប ម៉ាក Range Rover ពាក់ស្លាកលេខ ភ្នំពេញ 2BH-6588 ត្រូវបានគេរាយការណ៍ថា បានបើកវ៉ាជែងគ្នាក្នុងល្បឿនលឿន ដែលអ្នកឃើញហេតុការណ៍សន្និដ្ឋានថា អាចជាការបើកបរក្រោមស្ថានភាពស្រវឹង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ទើបបុកគល់ស្ពានព្រែកជ្រៃ ឆ្លងស្ទឹងព្រែកត្នោត តាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង) ក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌង្កោ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់ Daily-Khmer ឲ្យដឹងថា លោក កី ម៉ានេរ៉ា អាចមិនប្រឈមនឹងទោសអ្វីឡើយ ព្រោះ...
ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព្រះនាងតូច នរោត្តម ជេនណា  សម្តែងបទចម្រៀងគំនូរជីវចលបែបស្រ៊ីឌី (3D)

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នរោត្តម ជេនណា ក្រោយពីព្រះនាងច្រៀង សម្តែងរួមគ្នាជាមួយតារារ៉េប ១២អ៊ឹមអ៊ី (ME ) ក្នុងបទចម្រៀងគំនូរជីវចលបែប3D ធ្វើឲ្យមានការចាប់អារម្មណ៏ ពីសមត្ថភាពសិល្បៈរបស់ព្រះនាងតូច ។ ពេលនេះព្រះនាងបានបញ្ចេញ បទចម្រៀងថ្មីចង្វាក់ប្រពៃណីខ្មែរ ជាមួយការរ៉េបពី12ME មានចំណងជើងថា កង្កែបរាំវង់ ដែលមានការចូលរួមសហការផលិតវី ដេអូដោយ Veha Entertianment ផងដែរ។បើទោះបីជាការសម្តែងចម្រៀងជាមួយកុត្តតាបែប3D ក៏ព្រះនាងនៅតែមានភាពរស់រវើកស័ក្តិសមតែម្តង និងកំពុងធ្វើឲ្យប្រិយមិត្ត ពិសេសអ្នកគាំទ្រព្រះនាង រំជើបរំជួល និងស្ញប់ស្ញែង។ ២ឆ្នាំចុងក្រោយនេះ ព្រះនាងតូច នរោត្តម ជេនណា ហាក់ទទួលការគាំទ្រច្រើនពីទស្សនិកជនក្រោយពីទ្រង់បានបញ្ចេញ សមត្ថភាពច្រៀង ចម្រៀងជាច្រើនបន្តបន្ទាប់មានដូចជាបទ«កន្ទ្រឹមខែចែត្រ» បទ «ជំនោរដើមខែ» និងបទ«ដួងចន្ទ»ជាដើម ។ នាងតូច នរោត្តម ជេនណា បុត្រីទី២របស់ព្រះម្ចាស់ក្សត្រីបុប្ផារី និងជាព្រះរាជនត្តារបស់សម្ដេចព្រះមហិ ស្សរៈ...
​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

​លិខិត​បំភ្លឺ​ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិត​បំភ្លឺ​ ​ខ្ញុំបាទ​ឈ្មោះ សោម សុខ​រ៉ា​ឌី អាយុ ៥៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ ២ ផ្លូវ​លេខ ១៣(​បូរី​ប៉េង​ហួត​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លេខ ទូរស័ព្ទ ០៩៩ ២១០ ០០៦។ សូមអានខ្លឹមសារទាំងស្រុងដូចតទៅ៖ ខ្ញុំបាទឈ្មោះ សោម សុខរ៉ាឌី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ២ ផ្លូវលេខ ១៣ (បូរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។  លេខទូរស័ព្ទ ០៩៩២១០០០៦  គោរពជូន លោកនិពន្ធនាយកការសែតរស្មីកម្ពុជា កម្មវត្ថុ៖    សំណើសុំបំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០  ដែលមានចំណងជើងថា “បឹងតាមោកទៀតហើយ! តែលើកនេះមិនមែនកាត់ឲ្យដូចមុនទេ”។ យោង៖    សាលក្រមរដ្ឋប្បវេណីលេខ ៥០៩ “ធ” ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបានសូមជម្រាបជូន លោកនិពន្ធនាយក ​​ឲ្យបានជ្រាបថា៖ នៅក្នុងកំឡ...
អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យមើលសុច្ចរិតភាពរបស់មជ្ឍមណ្ឌលឯកជនបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងដែនដី

អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យមើលសុច្ចរិតភាពរបស់មជ្ឍមណ្ឌលឯកជនបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងដែនដី

នយោបាយ, ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានវិធានការពិនិត្យមើលសុច្ចរិតភាពរបស់មជ្ឍមណ្ឌលឯកជនបន្សាបអ្នកញៀនគ្រឿងញៀន នៅក្នុងរាជធានីភ្នំពេញ។ ការស្នើឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញបែបនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យមជ្ឈមណ្ឌលឯកជន សម្រាប់កែប្រែជនរងគ្រោះដោយគ្រឿងញៀន ក្រោយពីមានព័ត៌មានលេចឮថា មជ្ឈមណ្ឌលឯកជនទាំងនោះ តម្រូវឲ្យមានការបង់ថ្លៃច្រើន ដែលជាបន្ទុកដ៏ធ្ងន់ធ្ងររបស់អាណាព្យាបាលជនរងគ្រោះនោះ។ លោក ឃួង ស្រេង បានបញ្ជាក់ថា ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឯកជនសម្រាប់ការកែប្រែជនរងគ្រោះដោយគ្រឿងញៀន ហើយខាងមជ្ឈមណ្ឌលយកតម្លៃខ្ពស់នោះ គឺជាតម្លៃដែលអាណាព្យាបាល និង មជ្ឈមណ្ឌលឯកជននិយាយត្រូវគ្នាទៅនឹងការកំណត់តម្លៃ...