ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ចូលរួមកាន់បិណ្ឌទី១២ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ភ្នំពេញ:នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ហេង ពៅ អញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ចូលរួមកាន់បិណ្ឌទី១២ នៅវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណី និងទំនៀមទម្លាប់សាសនា។
មុននឹងអញ្ជើញចូលរួមក្នុងពីធីបុណ្យកាន់បិណ្ឌ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ឯកឧត្តម វង សូត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានប្រារព្ធពិធីបង្សុកូលនៅមុខ ចេតិយអ្នកមានគុណ ស្ថិតនៅក្នុងបរិវេណវត្តគីរីសុវណ្ណរាម ដើម្បីជាកិច្ចឧទ្ទិសកុសលដល់បុព្វការីជន មាតាបិតា ជីដូន ជីតា និងញាតការទាំង៧សណ្តានក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌ។
តាមទំនៀមទំម្លាប់ពិធីបុណ្យកាន់បិណ្ឌនៃពិធីបុ...








