ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
វីរុសខូវីដ-១៩ធ្វើឲ្យ App Store ត្រូវប៉ាន់ ដោយមនុស្សដោនឡូត ហ្គេម កាន់តែច្រើន

វីរុសខូវីដ-១៩ធ្វើឲ្យ App Store ត្រូវប៉ាន់ ដោយមនុស្សដោនឡូត ហ្គេម កាន់តែច្រើន

សង្គម និងកម្សាន្ត
ខណៈដែលមនុស្សនៅជុំវិញពិភពលោកនៅសម្ងំតែក្នុងផ្ទះ និងមិនចេញទៅខាងក្រៅ ដោយសារខ្លាចការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ការដោនឡូត ហ្គេម (Downloads games) បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលពេលជាងពីរខែកន្លងមកនេះ គឺចាប់ពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលនេះបើតាមការចុះផ្សាយរបស់ Jakarta Post។ ក្នុងរយៈពេលជាងពីរខែកន្លងមកនេះ គឺជារយៈពេលនៃការផ្ទុះឡើងនៃវីរុសខូវីដ-១៩ ហើយមនុស្សស្ទើរគ្រប់វ័យបានសម្ងំនៅក្នុងផ្ទះ ខណៈដែលនៅប្រទេសមួយចំនួនបានបិទទ្វារ ការិយាល័យក្រុមហ៊ុន ទីផ្សារ រោងភាពយន្ត និងសាលារៀន ដែលធ្វើឲ្យមនុស្សទំនេរច្រើន និងដោនឡូត ហ្គេម សម្រាប់លេងកំដរអផ្សុក។ ក្នុងរយៈពេលមួយខែ កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ការដោនឡូត ហ្គេម តាមទូរស័ព្ទដៃបានកើនឡើងរហូតដល់៣៩% ដែលនៅប្រទេសចិនមានការដោនឡូតច្រើនជាងគេ ដោយ Apple’s App Store មានការដោនឡូតកើនឡើងរហូតដល់៦២% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលរៀបចំឡើងនៅរសៀល​​​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ។ សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រ​សួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រ​តិ​បត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៣:៣០ នាទី រសៀល ពីសណ្ឋាគារសុខា ភ្នំពេញ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយប្រគល់បណ្ណសរសើរដល់មន្រ្តី និងសិល្បៈករ សិល្បៈការិនី ដែលមានស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យសិល្បៈករ សិល្បៈការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)។...
ធនាគារព្រីនស៍ ចាប់ដៃនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា

ធនាគារព្រីនស៍ ចាប់ដៃនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធានសម្ព័ន្ធ​​សមាគម​​​​​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក ​​​ឧកញ៉ា តែ តាំងប៉ និងស្ថាប័នហិរញ្ញវត្ថុ ធនាគារព្រីនស៍ បានចាប់ដៃគ្នា ដើម្បីជាកំលាំងចលករមួយដ៏សំខាន់ ​​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែល​​​ស្ថាប័នទាំងពីរត្រូវមានទំនាក់ទំ​នង​​ជាមួយគ្នាដោយខ្វះពុំបាន ហើយកិច្ចសហប្រតិបត្តិការនេះធ្វើនៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២០។ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានមានប្រសាសន៍ថា ថ្ងៃនេះភាគីទាំងពីរបានព្រមព្រៀងគ្នាចុះអនុស្សរណៈនេះក្នុងគោលបំណងសំខាន់ៗ ដើម្បីសហការគ្នាក្នុងការបង្កើតគំរោងនានា ក្នុងការ​​ស្នើរសុំការគាំទ្រហិរញ្ញា​ត្ថុ និងហិរញ្ញប្រទានពីដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធនានាមានដូចជា  WB, ADB, IFC, GIZជាដើម ​​ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់សមាជិកសម័្ពន្ធសមាគមសហគ្រាសធុនតូច ​​និងមធ្យមកម្ពុជា។ លោកឧកញ៉ាបញ្ជាក់ថា ធនាគារព្រីនស៍នឹងដើរតួនាទីជាអ្នកគ្រប់គ្រងន...
លោកឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ចុះអនុស្សារណៈយោគយល់គ្នានិងក្រុមហ៊ុន BS LandandHome Co.,Ltd

លោកឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC ចុះអនុស្សារណៈយោគយល់គ្នានិងក្រុមហ៊ុន BS LandandHome Co.,Ltd

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា​​(FASMEC)បានចុះអនុស្សរណៈនៃការ​យោគយល់គ្នាជាមួយ លោកឧកញ៉ា លី សេង ឃាង ប្រធានក្រុមហ៊ុន BS Land and Home Co., Ltd ដើម្បីចូលរួមសកម្មភាពជម្រុញវិស័យឯកជន សហគ្រាសធនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលបាន​​​ធ្វើឡើងនៅថ្ងៃទី៤ ខែមីនានេះ។ លោក ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា​​​(FASMEC)បានថ្លែងថា សម្ព័ន្ធ​សមា​គ​មស​ហគ្រាសធុនតូច និងមធ្យមថ្ងៃនេះ ទទួលនូវមហាកិត្តិយស ដែលយើងបានដៃគូរថ្មីៗបន្ថែមទៀត ដោយ​​​បានសហការចាប់​ដៃជាមួយ FASMEC ។យើងដឹងហើយថា ដោយសារតែសមត្ថភាពរបស់ពួកគាត់ភាគច្រើននៅមានកម្រិត ដូនច្នេះដំណើការចង្វាក់ផលិត​កម្មរបស់គាត់ក៏នៅមានកម្រិតដែរ ដូចជាការប្រើប្រាស់ហិរញ្ញវត្ថុ ការរៀបចំរបាយការណ៍ គណនេយ្យប្រកាសពន្ធការរៀបចំខ្សែរសង្វាក់ផលិតកម្មការ គ្រប់គ្រងថ្លៃដើម រួមទាំង​​អភិបាលកិច្ចក្រុមហ៊ុនជាជាចំណុចដែល FASMEC ត្រូវគិតគូរ...
ក្រុមហ៊ុនមួយចំនួននៅវៀតណាមស្វែងរកការគាំទ្រពីរដ្ឋាភិបាល ខណៈខាតបង់ប្រាក់ចំណូលដោយសារវីរុសខូវីដ-១៩

ក្រុមហ៊ុនមួយចំនួននៅវៀតណាមស្វែងរកការគាំទ្រពីរដ្ឋាភិបាល ខណៈខាតបង់ប្រាក់ចំណូលដោយសារវីរុសខូវីដ-១៩

ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនមួយចំនួននៅប្រទេសវៀតណាម ជាពិសេសគឺក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសេវាកម្ម កំពុងព្យាយាមស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ផ្សេងៗពីសំណាក់រដ្ឋាភិបាល ស្របពេលដែលក្រុមហ៊ុនទាំងនោះ បានទទួលរងនូវការខាតបង់ប្រាក់ចំណូលដោយសារការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Vietnam News (ANN)។ ប្រភពដដែលបានបន្តថា ប្រទេសវៀតណាមបានខាតបង់ទឹកប្រាក់ប្រមាណជាង៧០០ពាន់លានដុង ស្មើនឹង៣០.៤លានដុល្លារអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលជារយៈពេលនៃការផ្ទុះឡើងនៃវីរុសខូវីដ-១៩ និងវីរុសផ្លូវដង្ហើមមួយនេះ មានវត្តមាននៅវៀតណាម។ ឧស្សាហកម្មទេសចរណ៍ និងសេវាកម្ម គឺជាវីស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ជាពិសេសគឺនៅទីក្រុង ដាណាង (Danang) ដែលជាទីក្រុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេ ដែលភាគច្រើនគឺភ្ញៀវទេសចរមកពីប្រទេសចិន៕...
សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះ​សំ​ណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី។ នៅរសៀលថ្ងៃអង្គារងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២។ ការជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀប​ចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរ​ត​កវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិន...
មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេស​ចរណ៍បានលើកឡើងក្នុងពិធីបើកព្រឹត្តិការណ៍ "ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០"ថា កម្ពុជានៅតែជាគោល​ដៅ​ទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។ ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នេះ ជាវេទិការធុរកិច្ចទេសចរណ៍អន្តរជាតិដែលមានការចូលរួមពីគណៈប្រតិភូជាអ្នកទិញ ចំនួន ៤០ក្រុមហ៊ុន អ្នកលក់ចំនួន ៣១ក្រុមហ៊ុន សារពត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់ អាស៊ានចំនួន ៦ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រមទាំងប្រធានមន្ទីរទេស​ចរណ៍​ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។ ព្រឹត្តិការណ៍នេះមានសារ:សំខាន់ក្នុងការជំរុញចលនា និងពង្រឹងទំនាក់ទំនងធុរកិច្ចទេសចរណ៍ ព្រមទាំងបានផ្តល់អត្ថប្រ​យោជ​ន៍ជាច្រ...
២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%

២ខែដើមឆ្នាំ២០២០កម្ពុជានាំចេញអង្ករបានចំនួន ១៣៦ ៤៩៩តោន កើនជាង២២%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
តួលេខពីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទបង្ហាញថា ​​ការនាំចេញអង្កររបស់កម្ពុជា មានកំនើនគួរអោយកត់សំគាល់ គឺបាននាំចេញជាង 86000តោន នៅក្នុងខែកុម្ភៈ 2020 ដែលកើនជាង 35000តោន ធៀបទៅខែ មករាឆ្នាំ2020។ តួលេខបង្ហាញថា ​​សរុបក្នុងរយះពេល 2ខែ ឆ្នាំ 2020 កម្ពុជានាំចេញអង្ករបានចំនួន 136 499តោន កើនជាង 22% បើធៀបទៅ 2ខែដើមឆ្នាំ 2019។ ក្នុងរយះពេល 2ខែដើមឆ្នាំនេះគឺ ប្រទេសចិនបានស្រូបយក 37% សហគមន៍អឺរ៉ុបរួមទាំងអង់គ្លេស 30% ប្រទេសនៅក្នុងបណ្តារសហគមន៍អាស៊ាន 18% និងបណ្តាគោលដៅផ្សេងមានជាង14%។ លើសពីនេះតួលេខដដែល​​បង្ហាញថា ​​​បើយើងក្រឡេកមើលកំណើនក្នុងខែកុម្ភៈដូចគ្នានេះ 2020 ជាមួយ2019 យើងឃើញថា កំនើន ទៅអ៊ឺរ៉ុប កើន 126% កើនពី 10080 តោន ទៅ 22753តោន។ទីផ្សារប្រទេសចិន កើន33% ពី 27186 តោនទៅ 360​85តោន ទីផ្សារក្នុងប្រទេសអាស៊ាន 119% កើនពី 8825តោនទៅ 19347 តោន និងទីផ្សារផ្សេងកើន ពី6770តោន 7864​តោន។​ ជារួមសំរាប់ខែកុម្ភៈ2020កើន 63% ធ...
ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹលនាំ ដោយ លោក លូ គឹមឈុន បានទទួលស្វាគមន៍ លោក គង់ សារាជ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភា នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០នេះ។ លោក លូ គឹមឈុន បាន បានថ្លែងថា« ក្នុងដំណើរបេសកម្មនៅខេត្តព្រះសីហនុយើងខ្ញុំជាថ្នាក់ដឹកនាំកំពង់ផែផ្ទាល់ សូមថ្លែងអំណរគុណដល់ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភាមកទស្សនកិច្ចនៅទីនេះ ហើយ​យើងដឹងថា ដើម្បីក្លាយជាមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន កសស បាននឹងកំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែប្រសើរឡើង»។ លើសពីនេះ តាមរយៈការបំពាក់បន្ថែមនូវគ្រឿងចក្រទំនើបៗ ការពង្រឹងសមត្ថភាព និយោជិតកម្មករ ព្រមទាំងការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ សំដៅបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនានា ក៏ដូចជាពេលវេលារបស់អតិថិជន និងអ...