ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ២៥ មីនានេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូ លាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ -១៩ ដែលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្ស និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯក សារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទយុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុង ខល(Call Tune) គឺនៅពេលដែលទូរស...
សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ” ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះក តមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មកា បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី...
កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូច​ជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។ សម្តេចតេជោ ហ៊ុន...

លោក​​ ឃួង ស្រេង ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ចុះធ្វើសកម្មភាពបិទប៊ៀហ្គាឌិននានាដែលមាននៅក្នុងមូលដ្ឋានបន្ថែមទៀត 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញធ្វើសកម្មភាព ដោយចុះបិទប៊ៀហ្គាឌិននានាដែលមាន​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID​-19) ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលមិនថានៅលើពិភពលោកនិងប្រទេ​សកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។ ការដាក់បទបញ្ជាបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មិនា ឆ្នាំ២០២០ ពោលគឺ ក្រោយពីក្រសួងទេសចរណ៍បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទប៊ៀហ្គាឌិននេះជាបណ្តោះអាសន្នបន្ថែមទៀត ខណៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយមានការបិទខារ៉ាអូខេ ក្លឹបកំសាន្តទាំងអស់ទូទាំងប្រទេសហើយនោះ។ លោក​​ ឃួង ស្រេង ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថា ការបិទខាងលើនេះ គឺបិទតែទី​តាំង​បៀរហ្គាឌិន ខារ៉ាអូខេទីកន្លែងសប្បាយសុខភាពនិងក្ល...
ក្រសួងទេសចរណ៍ប្រកាសបិទអាជីវកម្ម បៀរហ្គាដិនជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្តចាប់ពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះតទៅ​

ក្រសួងទេសចរណ៍ប្រកាសបិទអាជីវកម្ម បៀរហ្គាដិនជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្តចាប់ពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះតទៅ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងទេសចរណ៍បានចេញប្រកាសបិទអាជីវកម្ម បៀរហ្គាដិន ជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19។  
សម្តេចតេជោផ្ញើសារ​​សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ

សម្តេចតេជោផ្ញើសារ​​សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ ខែមីនា គឺសម្តេចបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ សម្តេចមានប្រសាសន៍ទៀតថា «ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាល​ដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំង​ឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅ​ជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់...
កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង

កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោបានអំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្តបើអាចធ្វើបាន ដោយសម្តេតតេជោបញ្ជាក់ថា«អាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មតែម្តង» ការថ្លែងដូច្នោះរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខា​ភិ​បាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅថ្ងៃទី២៥ខែមីនានេះ។ សម្តេចតេជោបានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។សម្តេចបានអំពាវនាវមិនអោយមានការរើសអើងអ្នកជម្ងឺកូវីដនោះជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។ សម្តេចតេជោមានប្រសាសន៍ទៀតថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក...
សម្តេចតេជោ ហ៊ុន សែន ជួបគ្រូពេទ្យស្ម័គ្រចិត្តជាង៤០០នាក់មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ជួបគ្រូពេទ្យស្ម័គ្រចិត្តជាង៤០០នាក់មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅ​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ លោកស្រីថ្លែងទៀតថា ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំង...
សិង្ហបុរី ប្រកាសបិទកន្លែងកម្សាន្តទាំងអស់ដោយក្តីកង្វល់ពីវីរុស Covid-19

សិង្ហបុរី ប្រកាសបិទកន្លែងកម្សាន្តទាំងអស់ដោយក្តីកង្វល់ពីវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសសិង្ហបុរី បានប្រកាសថា ខ្លួននឹងបិទកន្លែងកម្សាន្តទាំងអស់នៅទូទាំងប្រទេស មានទីរមណីយដ្ឋាន តំបន់ទេសចរណ៍ រង្គសាល ក្លិបរាត្រី រោងភាពយន្ត និងទីតាំងកម្សាន្តផ្សេងទៀត ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះតទៅ ដោយសារក្តីកង្វល់ ពីការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ The Straits Times ។ ប្រភពដដែលបានបន្តថា ក្រុមអាជ្ញាធរសិង្ហបុរីក៏បានប្រកាសបម្រាមផងដែរ គឺហាមមិនអោយមានការជួបជុំក្រុមមនុស្សពី១០នាក់ឡើងទៅ ហើយប្រសិនបើជនណាបំពានបម្រាមនេះ ជននោះនឹងត្រូវផាកពិន័យជាទឹកប្រាក់១០០០០ដុល្លារសិង្ហបុរី ឬអាចជាប់ពន្ធនាគារ រយៈពេល៦ខែ ឬអាចផាកពិន័យជាប្រាក់ផង និងជាប់ពន្ធនាគារផង ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២៥ ខែមីនានេះ កំណើននៃមនុស្សឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក បានកើនឡើងដល់៤២២ ៦១៣នាក់ កំណើននៃមនុស្សស្លាប់បាន កើនឡើងដល់១៨ ៨៩១នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះក៏បានកើនឡើ...
តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការសម្តែង​​នៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្តសម្ងំ​​ខ្លួន​​​នៅតែក្នុងផ្ទះកាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។ អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជាក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិ​កក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។ អ្នកនាង...