ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ព្រោះរើសអើងពូជសាសន៍! ស្ត្រីវៀតណាមម្នាក់ ត្រូវជនជាតិអង់គ្លេសលុបឈ្មោះឈប់ឲ្យចូលរួមតាំងពិព័រណ៍គំនូរនៅក្រុងឡុងដ៍, ហេតុផលកូរ៉ូណា

ព្រោះរើសអើងពូជសាសន៍! ស្ត្រីវៀតណាមម្នាក់ ត្រូវជនជាតិអង់គ្លេសលុបឈ្មោះឈប់ឲ្យចូលរួមតាំងពិព័រណ៍គំនូរនៅក្រុងឡុងដ៍, ហេតុផលកូរ៉ូណា

ព័ត៌មានជាតិ
(អង់គ្លេស)៖ យោងតាមការផ្សាយរបស់កាសែត The Guardian របស់អង់គ្លេស បានឲ្យដឹងថា ត្រូវជនជាតិអង់គ្លេសជាអ្នកសម្របសម្រូលសម្រេចមិនឲ្យស្ត្រីជនជាតិវៀតណាម បង្ហាញវត្តមាននៅក្នុងពីព័រណ៍ផ្ទាំងគំនូរនេះ ដោយលើហេតុផលថា ខ្លាចមកចម្លងមេរោគកូរ៉ូណា Covid-19 ។ ស្ត្រីវៀតណាម ឈ្មោះ អាន ង្វៀង (An Nguyen) មានសញ្ញាតិកាណាដា កាលពីពេលថ្មីៗនេះ​​​ បានឈ្លោះគ្នាជាមួយស្ត្រីជនជាតិអង់គ្លេស ឈ្មោះ រ៉ាហ្គែល អាហ្សរ៉ាន់ ដែលបាន​​​លុបឈ្មោះនាងចោល ដោយបញ្ជាក់ហេតុផលដ៏ឆ្គាំឆ្គងថា «ពីព្រោះវត្តមានរបស់អ្នក នៅក្នុងស្តង់តាំងពិណ័រណ៍នឹងបង្កើតរឿងអកុសល» ក្នុងចំណោមភ្ញៀវចូលរួមទស្សនា។ នៅក្នុងសារឆ្លើយឆ្លងនេះ អ្នកស្រី រ៉ាហ្គែល អាហ្សរ៉ាន់ (Raguelle Azran ) បានដោះសារដោយយកពាក្យសុំទោស អ្នកស្រី អាន ង្វៀង ជាវិចិត្រករវៀតណាមថា «ខ្ញុំសោកស្តាយចំពោះការសម្រេចិត្តលុបឈ្មោះអ្នក ឈប់ឲ្យធ្វើជាជំនួយការពិព័រណ៍ នាសប្តាហ៍ក្រោយនេះ។ មេរោគកូរ៉ូណា បង្កការជ្រួលច្របល់នៅគ្រប់ទីកន្...
រាជរដ្ឋាភិបាលសម្រេចកែសម្រួលបែបបទជូនភ្ញៀវទេសចរពីថៃចូលសៀមរាបនិងបង្កើតមណ្ឌលផ្តល់ព័ត៌មានសម្រាប់ភ្ញៀវទេសចរ

រាជរដ្ឋាភិបាលសម្រេចកែសម្រួលបែបបទជូនភ្ញៀវទេសចរពីថៃចូលសៀមរាបនិងបង្កើតមណ្ឌលផ្តល់ព័ត៌មានសម្រាប់ភ្ញៀវទេសចរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កិច្ចប្រជុំគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានឯកភាពក្នុងការសម្រួលបែបបទ នៃការធ្វើដំណើរបស់ភ្ញៀវទេសចរពីប្រទេ សថៃចូល មកខេត្តសៀមរាប និងសម្រេចឲ្យមានការរៀបចំ ជាមណ្ឌលផ្តល់ព័ត៌មាន និងជំនួយ (Information desks) សម្រាប់ភ្ញៀវទេសចរ នៅតាមព្រលានយន្តហោះទាំងអស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ ការសម្រេចនេះ បានធ្វើឡើងកិច្ចប្រជុំលើកទី១ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ក្រោមការដឹកនាំលោក អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។ សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា កិច្ចប្រជុំផ្តោតសំខាន់ លើរបៀបវារៈ២ គឺទី១៖ ប្រកាសសមាសភាព និងការចាប់ផ្តើមប្រតិបត្តិការងាររបស់ គណៈកម្មាធិការជាតិ និងទី២៖ ពិភាក្សាអំពីវិធានការ សម្...
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានខ្មែរណាម្នាក់ធ្វើការជាមួយជប៉ុន រកឃើញមានផ្ទុកមេរោគកូរ៉ូណា Covid-19 ១៩

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនមានខ្មែរណាម្នាក់ធ្វើការជាមួយជប៉ុន រកឃើញមានផ្ទុកមេរោគកូរ៉ូណា Covid-19 ១៩

ព័ត៌មានជាតិ
(សៀមរាប)៖ លោកជំទាវ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជក់នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ មិនមានប្រជាពលរដ្ឋកម្ពុជាណាម្នាក់ ក្នុងចំណោម៣នាក់ ធ្វើការជាមួយជនជាតិជប៉ុន រកឃើញមានផ្ទុកមេរោគកូរ៉ូណា Covid-19 ១៩នោះទេ។ សូមរំឭកថា កាលពី​ថ្ងៃទី​០៤ ខែ​មីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល​ជប៉ុន បានប្រកាសថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់ អាយុ​ខ្ទង់៤០​ឆ្នាំ ត្រូវបានរកឃើញមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ​ខូ​វីត​១៩ បន្ទាប់ពី​បុរស​អ្នកជំនួញ​នោះ ធ្វើដំណើរទៅដល់​ព្រលានយន្តហោះ នៅ​ទីក្រុង​ណា​ហ្គូ​យ៉ា ប្រទេស​ជប៉ុន​។ បុរស​ជប៉ុន​នោះ បាន​ចាក​ចេញពី​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃទី​០៣​ ខែមីនា ដោយធ្វើដំណើរឆ្លងកាត់​ប្រទេស​វៀតណាម​ បន្ទាប់ពីបាន​ចូលមក​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ​៕...
ព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា សម្រេចដោះលែងមន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅខណ្ឌដូនពេញ

ព្រះរាជអាជ្ញារង សំម ឬទ្ធីវាសនា សម្រេចដោះលែងមន្ត្រីយោធាម្នាក់ដែលពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅខណ្ឌដូនពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទីបំផុតមន្ត្រីយោធាដែលត្រូវកម្លាំងនគរបាលខណ្ឌដូនពេញចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈ នោះត្រូវបានលោក សំម ឬទ្ធីវាសនា សម្រេចដោះលែងវិញហើយ។ បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដោះលែងជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន បានធ្វើឡើងការពីល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញ។ ជុំវិញករណីដោះលែងជនសង្ស័យដែលពាក់ព័ន្ធបទល្មើសឧក្រិដ្ឋខាងលើនេះ អ្នកសារព័ត៌មាននៅពុំអាចសុំការបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយសារតែ លោកព្រះរាជអាជ្ញារង គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំ​ពេញ មិនឆ្លើយតបសំនួររបស់អ្នកសារព័ត៌មាន។ ប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆេង ប៊ុណ្ណា ហៅ ឆេង ប៊ុន មានខ្នងក្រាស់ៗ និងមានអ្នករត់ការដោះលែងយ៉ាងស្ទាត់ជំនាញ ទើបអាចដោះបានយ៉ាងផុយៗ ក្រោមហេតុផលថា បានសម្របសម្រួលជាមួយជនរងគ្រោះឲ្យទទួលសំណងជំងឺចិត្តរួចរាល់អស់ហើយ ដូច្នេះបណ្តឹងអាជ្ញាក៏រលត់ទៅតាមដុល្លារដែលជន...
លោក​​  ប៉ាន សូរស័ក្ដិ ជួបនិង​​ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩

លោក​​  ប៉ាន សូរស័ក្ដិ ជួបនិង​​ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវេទិការដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួល​ពាណិជ្ជកម្ម នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារ ដើម្បីពិភាក្សាលើសំណើរបស់វិស័យឯកជន ដើម្បីលើកជាយោបល់ជូនថ្នាក់ដឹកនាំនៅក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ភាគីវិស័យឯកជន គឺដឹកនាំដោយឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជាសហប្រធានក្រុមការងារ។ លោក​​រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​ចំពោះកិច្ចប្រជុំកន្លងមក ដែលជាយន្តការដ៏ល្អប្រសើរមួយដែលបាននិងកំពុងទទួលនូវការកោតសរសើរពីវិស័យឯកជន អ្នកវិនិយោគិន និងមហាជនទាំងក្នុង និងក្រៅប្រទេស។ ក្រុមការងារក៏បានជួបប្រជុំជាបន្តបន្ទាប់ ដោយបានពិភាក្សា និងរកដំណោះស្រាយនូវបណ្តាបញ្ហាប្រឈមនានា ដែលបានលើកឡើងដោ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឱ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់របស់សុខសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះបានចូលរួមចំណែកជួយដល់ការលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរព្រះ គុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ ...
កូរ៉េខាងត្បូងជំរុញជប៉ុន ឲ្យដកការរឹតត្បិតផ្នែកពាណិជ្ជកម្មចេញ

កូរ៉េខាងត្បូងជំរុញជប៉ុន ឲ្យដកការរឹតត្បិតផ្នែកពាណិជ្ជកម្មចេញ

ព័ត៌មានអន្តរជាតិ
លោក ស៊ុង យុនម៉ូ (Sung Yun-mo) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បានជំរុញប្រទេសជប៉ុន ឲ្យដកការរឹតត្បិតផ្នែកពាណិជ្ជកម្មចេញពីកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយភាពតានតឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ សូមរំលឹកជូនថា កាលីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ជប៉ុនបានរឹតត្បិតការលក់វត្ថុធាតុដើមផ្នែកឧស្សាហកម្មចំនួន៣ប្រភេទ មានរ៉ែកម្រសម្រាប់ផលិតទូរស័ព្ទដៃជាដើម ដែលជាវត្ថុធាតុដើមសំខាន់ក្នុងឧស្សាហកម្មផលិតទូរស័ព្ទរបស់កូរ៉េខាងត្បូង។ មូលហេតុដែលនាំ ឲ្យជប៉ុនរឹតត្បិតការនាំចេញវត្ថុធាតុដើមផ្នែកឧស្សាហកម្មទៅកាន់កូរ៉េខាងត្បូង គឺដោយសារកូរ៉េខាងត្បូងបានទាមទារ ឲ្យជប៉ុនសងជម្ងឺលើការប្រើកម្មករកូរ៉េខាងហួសកម្លាំង កាលពីសម័យសង្គ្រាមលោកលើកទីពីរ៕...
លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន​​​ ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19

លិខិតមិត្តអ្នកអាន៖ សម្តេចតេជោ ហ៊ុន សែន​​​ ប្រើពេលវេលាមិនឲ្យប្រជាជនភ័យខ្លាច ជាយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូរ៉ូណា Covid-19

ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការស្គាល់កាលៈទេសៈ និងដឹងថា ពេលណាត្រូវធ្វើអ្វី គឺជាកត្តាកំណត់ជោគជ័យរបស់មេដឹកនាំដែលឈ្លាសវៃ ដូចជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺពិតជាមេដឹកនាំ ដែលតែងតែធ្វើកិច្ចការនេះជារៀងរហូតមក។ ជាក់ស្តែង ក្នុងចំណាត់ការករណី Covid-19 ភាពឈ្លាសវៃរបស់មេដឹកនាំខ្មែររូបនេះ បានបង្ហាញជាភស្តុតាងមួយថ្មីទៀត។ ហេតុអ្វីបានជាខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ? សូមពិនិត្យមើលចំណាត់ការរបស់របស់សម្តេចតេជោ ហ៊ុន សែន ដូចតទៅ៖ ចាប់ពីការផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មី ឬ Covid-19 កាលពីចុងឆ្នាំ២០១៩ ហូតមកដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ គឺជាដំណាក់កាល ដែលមេដឹកនាំខ្មែររូបនេះចាត់ទុកថា ការទប់ស្កាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពខ្ពស់បំផុតដើម្បីបង្ការហានីភ័យ។ សម្តេចតេជោ ហ៊ុន សែន យល់ច្បាស់ណាស់ថា ក្នុងដំណាក់កាលនេះ ការប្រើចិត្តសាស្ត្រជារឿងសំខាន់ដើម្បីទប់សភាពការណ៍កុំឲ្យច្រួលច្របល់ក្នុងសង្គម ដែលបណ្តាលមកពីការភ័យស្លន់ស្លោជ្រុលរបស់ប្រជា...
ម៉ាស់មុខនិងថ្នាំសម្លាប់មេរោគ លក់ដាច់ខ្លាំងបំផុតនៅជុំវិញពិភពលោក ខណៈការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ម៉ាស់មុខនិងថ្នាំសម្លាប់មេរោគ លក់ដាច់ខ្លាំងបំផុតនៅជុំវិញពិភពលោក ខណៈការផ្ទុះឡើងនៃវីរុសខូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុនបានចុះផ្សាយថា ក្នុងរយៈពេលជាងពីរខែនៃឆ្នាំ២០២០នេះ ម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានលក់ដាច់ច្រើនបំផុតនៅជុំវិញពិភពលោក ខណៈដែលវីរុសខូវីដ-១៩បានផ្ទុះឡើងនៅក្នុងប្រទេសចិន ។ នៅប្រទេសខ្លះ ដូចជាកូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសផ្សេងទៀត បានរឹតត្បិតចំពោះការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ដោយសារព្រួយបារម្ភពីការកង្វះខាតក្នុងការផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួននៅពេលខាងមុខ ។ ការរឹតត្បិតការនាំចេញម៉ាស់ពាក់មុខ និងថ្នាំសម្លាប់មេរោគ ត្រូវបានធ្វើឡើងខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសខូ​វីដ​-១៩បានកើនឡើងដល់៣២៨៣នាក់នៅជុំវិញពិភពលោក មនុស្សឆ្លងបានកើនឡើងដល់ ៩៥០៣៦នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៥២៨៩៨នាក់ ៕...
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះពិនិត្យមើលចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង(La Plantation)

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចុះពិនិត្យមើលចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង(La Plantation)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(កំពត)៖ ដើម្បីពង្រឹង និងពង្រីកផលិតកម្មម្រេចកំពត ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញម្រេចកំពត កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ច ពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡា ផ្លង់តាស្យុង (La Plantation) ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ បន្ទាប់ពីម្ចាស់ចម្ការបានបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្មម្រេចរួច លោក រដ្ឋមន្រ្តី បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ចម្ការម្រេចកំពត ដែលបានបង្កើតរោងចក្រកែច្នៃម្រេចដ៏ធំមួយនេះ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាចំនួន៥ម៉ឺនទៅ ៦ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុន ឡា ផ្លង់តាស្យុង ក៏បា...