លោក ប៉ាន សូរស័ក្តិ គោរពជូន ចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ គោរពជូនចំពោះសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃទិវាអន្តរជាតិនារី ០៨មីនាឆ្នាំ២០២០។
ឯកឧត្តម ប៉ាន សូរស័ក្ដិ និងលោកជំទាវ សូមអបអរសារទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្នុងឱកាសទិវានេះ ខ្ញុំសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកប្រសិទ្ធពរជ័យ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានបញ្ញាឈ្លាសវៃ សុខភាពល្អបរិបូរណ៍ មានអាយុយឺនយូរ ដើម្បីដឹកនាំកាក បាទក្រហមកម្ពុជា ជួយសង្គ្រោះជនរងគ្រោះ និង ជនងាយរងគ្រោះគ្រប់ច្រកល្ហកនៃតំបន់ដាច់ស្រយល ជាពិសេសដឹកនាំនារីចូលរួមអភិវឌ្ឍន៍ប្រទេសឱ្យសម្បូរសប្បាយរុងរឿងជាបន្តបន្ទាប់ទៅមុខទៀត។
«ស្រ្តីដើម្បីសុខសន្ដិភាព និងវឌ្ឍនភាព» ពីខ្ញុំបាទ ប៉ាន សូរស័ក្តិ និងភរិយា ព្រមទាំងបុត្រ...







