ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត

សម្តេចតេជោថា ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះកម្ពុជាក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងកាលថ្ងៃសៅរ៍ទី១៤ខែមីនានេះថាបច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជាកំពុងមានការរីក ចម្រើនគួរឲ្យ កត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេស ចរណ៍ប្រកបដោយភាពទាក់ទាញបំផុតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ សម្តេចបន្តទៀតថា ជាក់ស្ដែងក្នុងឆ្នាំ២០១៩ ចំនួនភ្ញៀវទេស ចរអន្តរជាតិមកកម្ពុជាមានប្រមាណជា ៦,៦លាននាក់ កើនឡើង៣ដងធៀបនឹង១០ឆ្នាំមុនដែលមានចំ នួនប្រ មាណ២,១៦លាននាក់ប៉ុណ្ណោះ។ សម្តេចតេជោថ្លែងបញ្ជាក់ថា វិស័យទេសចរណ៍គឺជាមាសបៃតង និងជាសសរស្ដម្ភនៃសេដ្ឋកិច្ចជាតិ ចំណូល ពីទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ មានចំនួន៤,៩១៩ លានដុល្លារ ឬស្មើហ្នឹងជិត១៣%នៃផលិតផលសរុបក្នុងស្រុក។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កអោយមាន ផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗដូចជាវិស័យសេវាកម្មដែលក្នុងវិស័យទេសចរណ៍ផងដែរ។ នៅដើមឆ្នាំ២០២០នេះ...
វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ

វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រោមកិច្ចអន្តរាគមន៍ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ភាគីចិន វត្ថុធាតុដើមសម្រាប់បម្រើឲ្យវិស័យកាត់ដេរត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុជាបណ្តើរៗហើយ កាលពីវេលាម៉ោង ១១ និង២៥នាទី យប់ នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈនាវាដឹកជញ្ជូនឈ្មោះ SITC Fujian។ រហូតដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ យើងរំពឹងថាមានកប៉ាល់ចំនួន១២គ្រឿងនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាមួយនិងវត្ថុធាតុដើមបន្ថែមទៀត។...
រាជរដ្ឋាភិបាលនឹង​​ចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន​​​

រាជរដ្ឋាភិបាលនឹង​​ចាត់តាំងក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅមូលដ្ឋាន​​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែង​​បញ្ជាក់ក្នុងពិធី ចុះជួបសំណេះសំណាលជាមួយ ពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ ស្ពាន-សាលារៀន នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះថា​​ រាជរដ្ឋាភិបាលចាត់តាំងក្រុមការងារចុះមូលដ្ឋាន ជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ ព្រមទាំងជំរុញឲ្យមានប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផងដែរ។ សម្ដេច ស ខេង បានថ្លែងថា វត្ថុបំណងរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់សាលារៀនដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ មានឱកាសសិក្សារៀនសូត្រ និងក្លាយជាធនធានមនុស្សដ៏ល្អរបស់ជាតិ។ សម្ដេចមានប្រសាសន៍បន្ថែម​ថា «បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជា គណបក្សប្រជាជនកម្ពុជាដែរ គឺបានចាត់តាំងក្រុមការងារ ចុះមូលដ្ឋានជាប់ ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយ បញ្ហាប្រឈមផ្សេងៗផង និងជំរុញប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ...
អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កង​កម្លាំង​ចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ​ ផ្សារ​បឹង​កុក​ទាំងយប់

អភិបាលខេត្តកំពង់ចាម​ ដឹកនាំ​កង​កម្លាំង​ចម្រុះជួយអន្តរាគមន៍អគ្គីភ័យឆេះ​ ផ្សារ​បឹង​កុក​ទាំងយប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម​៖ លោក អ៊ុន​ ចាន់ដា អភិបាល​នៃ​គណៈ​អភិបាល​ ខេត្តកំពង់ចាម​ ​ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ ជួបគ្រោះអាសន្នទាំងយប់ ។ នេះយោងតាមផ្សព្វផ្សាយហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ចាម ។ កាលពីវេលាម៉ោង១១​ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០២០ មានករណីអគ្គិភ័យឆាបឆេះផ្សារ​បឹង​កុក​ ស្ថិត​នៅ​ក្នុង​​ភូមិទី៧ សង្កាត់​បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ ។ ក្រោយពីទទួលបានព័ត៌មានជុំវិញករណីអគ្គីភ័យនេះភ្លាម​ លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានដឹកនាំកងកម្លាំងសមត្ថកិច្ច ដើម្បីចុះទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ​ សរុប​ចំនួន​១៧គ្រឿង​ ប្រើទឹកអស់ ចំនួន​៣៦សឺទែន និងប្រើប្រាស់កកម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្ត ។ កម្លាំងផែនសណ្ដាប់ធ្នាប់ អគ្គីភ័យ​ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម សរុបរួម ១៩២នាក់ ។ ​ប្រតិបត...
អភិបាលខេត្តព្រះវិហារបញ្ជាឲ្យមន្ត្រីក្រោមឱវាទកែលម្អរបរិស្ថានដើម្បីប្រកួតប្រជែងទីក្រុងស្អាត 

អភិបាលខេត្តព្រះវិហារបញ្ជាឲ្យមន្ត្រីក្រោមឱវាទកែលម្អរបរិស្ថានដើម្បីប្រកួតប្រជែងទីក្រុងស្អាត 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារសូមជូនដំណឹងដល់អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករស្តីពីការរៀបចំនិងរក្សាសណ្តាប់ធ្នាប់ លុបបំបាត់នូវការសាងសង់សំណង់អណាធិបតេយ្យនានា ការលក់ដូរលើចំនីផ្លូវ សំដៅកែលម្អឲ្យមានសោណ្ឌភាព បរិស្ថានល្អ ឈានទៅដល់ការប្រកួតប្រជែងទីក្រុងស្អាត ។ នេះយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០ ។  ...
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព័ត៌មានស្តីពីរូបភាព នានានៃពិធីបុណ្យសមុទ្រ រយះពេល៣ថ្ងៃនៅខេត្តបាត់ដំបង ៖  
ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19

ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងអប់រំ​ សម្រេចអោយសាលារដ្ឋ​ និងឯកជនទាំងអស់នៅភ្នំពេញ​ ផ្អាកជាបណ្តោះអាសន្ន​ ដេីម្បីទប់ស្កាត់​ COVID-19!
ទស្សនាទិដ្ឋភាពនាពេលរាត្រីក្នុងថ្ងៃទីមួយនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង (Photo inside)

ទស្សនាទិដ្ឋភាពនាពេលរាត្រីក្នុងថ្ងៃទីមួយនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង (Photo inside)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាត់ដំបង)៖ ក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះកនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។ មិនខុសពីការរៀបចំនៅឆ្នាំមុនៗនោះឡើយ ពិធីបុណ្យទន្លេលើកទី៦នេះត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»។ លោក​​រដ្ឋមន្ត្រី ថោង ខុន និងលោក​​​អភិបាលខេត្ត ងួន រតនៈ បានដឹកនាំការងាររៀបចំពិធីបុណ្យមួយនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តប្រកបដោយភាពអធិកអធម និងរលូនជោគជ័យ ពិសេសរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្...
សម្តេចតេជោ ៖ អញ្ជើញជួបមន្រ្តីរាជការនៅខេត្តបាត់ដំបង ចំនួន ២,៣០០នាក់

សម្តេចតេជោ ៖ អញ្ជើញជួបមន្រ្តីរាជការនៅខេត្តបាត់ដំបង ចំនួន ២,៣០០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងចំនួន ២,៣០០នាក់ ។ ក្នុងនោះមានសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំង១៤ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង១០២ ព្រមទាំងនាយកសាលាបឋមសិក្សានៅទូទាំងខេត្តផងដែរ។ ពិធីសំណេះសំណាលនេះគឺធ្វើឡើងស្របពេលដែល សម្តេចតេជោអញ្ជើញចូលរួមនៅក្នុងពិធីបុណ្យទន្លេខេត្តបាត់ដំបងដែលប្រព្រឹត្តិទៅចាប់ពីល្ងាចថ្ងៃទី ១៤-១៥ ខែ ខែមិនា ល្ងាចថ្ងៃសៅរ៍នេះ។ ជំនួបសំណេះសំណាលថ្ងៃនេះគឺដើម្បីស្វែងយល់ពីសុខទុក្ខមន្រ្តីរាជការ និងដើម្បីជំរុញប្រសិទ្ឋភាពការងាររបស់មន្រ្តីរាជការទូទាំងខេត្តឲ្យកាន់តែមានប្រសិទ្ឋភាពការងារខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕  ...
កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

កម្ពុជា៖បម្រាមមិនឲ្យជនបរទេស ចំនួន៥ប្រទេសចូលមកកម្ពុជារយៈពេល ៣០ថ្ងៃ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្តីប្រកាសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយដាក់បម្រាម មិន​ឲ្យ​ជនបរទេស មកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុង​ប្រទេស​កម្ពុជារយៈពេល ៣០ថ្ងៃ អនុវត្ត​ចាប់ពីថ្ងៃទី១៧មិនានេះ តទៅ​។ ការសម្រេចនេះ ជាវិធានការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងប្រទេស​កម្ពុជាយើង ខណៈដែល​ប្រទេសទាំង ៥នេះ កំពុងឆ្លង រាលដាល​ជំងឺកូវីដ១៩​ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖...