ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះអនុស្សារណៈជាមួយ​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាស្តីពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មចុះអនុស្សារណៈជាមួយ​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាស្តីពីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង​​​សមាគមអ្នកផលិតចំណីអាហារកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គំាទ្រសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មនៅទី២៣ ខែមីនាឆ្នាំ២០២០នេះ។ លោក កៅ ថាច អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានថ្លែងថា ការចុះ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ជាមួយសមាគមចំនួន ០៣រួចមកហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នំា២០២០ រួមមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) និងសមាគមអ្នកវិនិយោគកម្ពុជា (CIC)។ ការចុះអនុស្សារណៈទំាងនេះ មានគោលបំណងផ្តល់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូត...
ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការ​រោង​ចក្រមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ នៅក្នុងប្រទេសនេះ ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ។ សេចក្តីប្រកាសផ្អាកប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Toyota Motor ត្រូវបានធ្វើឡើងក្រោយពីបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំង និងជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមមួយនេះ ។ អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor បានអោយដឹងថា ការផ្អាកប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ គឺផ្អាកតែទៅលើផលិតកម្មរថយន្តធុនតូច មានរថយន្តប្រភេទ Corolla និង SUV ជាដើម តែមិនមែនផ្អាកផលិតកម្មទាំងស្រុងទេ ៕...
​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ពព្រះសីហនុនិង​​​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19

​ប្រធាន​​សភាពាណិជ្ជកម្ម​ខេត្ពព្រះសីហនុនិង​​​សប្បុរស​ជន​ចូល​រួម​បរិច្ចាគ​​ធនធាន​ជួយ​ដល់​សាលា​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ Covid-19

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធាន​​សភាពាណិជ្ជកម្ម​​​​​ខេត្តព្រះសីហនុ ដែលដឹកនាំ ដោយ លោក​ឧកញ៉ា វណ្ណ សុខហេង បានផ្តួចផ្តើមគំនិតគៀងគរសប្បុរសជនជាសមាជីក ​សភា និងសហការីទាំងអស់ចូលរួម​និងរាជរដ្ឋាភិបាលក្នុងគ្រាលំបាកនេះ​​ និងសាលាខេត្តព្រះសីហនុ​​  ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសកូវីដ ១៩ នេះផងដែរ​​​។ ថវិការដែលលោក​ឧកញ៉ា វណ្ណ សុខហេង ប្រមូលបាន​​នេះគឺបង្ហាញពីការដឹងគុណ ចំពោះរារដ្ឋាភិបាល ចំពោះមាតុភូមិកម្ពុជាយើង​​​ ដែលសម្តេចតេជោ ​នាយករដ្ឋមន្រ្តី​​​បាន​ធ្វើ​ឲ្យ​កម្ពុជាមានសុខសន្តិភាពនិង​​​​ការអភិវឌ្ឍន៍។​ លោកឧកញ៉ា វណ្ណ សុខហេង ជាអ្នកជំនួញល្បីឈ្មោះ​ ក្នុងខេត្តព្រះសីហនុ គឺបាន​​បរិច្ចាកមុនគេ នូវ​ថវិកាផ្ទាល់ខ្លួន​បួករួម និងសមាជិកជាច្រើន​ទៀត ដើម្បី​ផ្តល់ជូន ដល់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្រាប់ដោះស្រាយ​ការងារ​​ក្នុងខេត្ត​ ដែលត្រូវចំណាយលើក្រុមការងារប្រឆាំងនិងវីរុសកូវីដ ១៩ នេះ ជូនប្រជាជន​កម្ពុជា​​​។​ នេះជា បញ្ជី​រាយ​នាម​សប្បុរស​ជន​ចូល...
កំណើននៃការឆ្លងវីរុសCovid-19 កើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក

កំណើននៃការឆ្លងវីរុសCovid-19 កើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា កំណើននៃការឆ្លងវីរុស Covid-19 បានកើនឡើងដល់៣២៩៩២៤នាក់ហើយនៅជុំវិញពិភពលោក គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនានេះ ខណៈដែលកំណើនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់១៤៥១២នាក់ផងដែរ ។ ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេគឺមានចំនួន៨១០៥៤នាក់ និងមានមនុស្សស្លាប់ចំនួន​៣២៦១​នាក់ ប៉ុន្តែបើប្រៀបធៀបមនុស្សស្លាប់ដោយវីរុសនេះ គឺប្រទេសអ៊ីតាលបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោកទៅវិញ ។ ប្រទេសអ៊ីតាលីបានឈរក្នុងលំដាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារវីរុសនេះ គឺមានមនុស្សស្លាប់រហូតដល់៥៤៧៦នាក់ ដែលជាចំនួនមនុស្ស​ស្លាប់ច្រើនជាងនៅប្រទេសចិនទៅទៀត ខណៈដែលមនុស្សចំនួន៥៩១៣៨នាក់ បានឆ្លងវីរុសនេះ ដែលមានចំនួនតិចជាងនៅប្រទេសចិន ៕...
លោក លី សុវណ្ណថា«នៅព្រឹកថ្ងៃទី​ ២៣ មីនា​នេះ​​​យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​»

លោក លី សុវណ្ណថា«នៅព្រឹកថ្ងៃទី​ ២៣ មីនា​នេះ​​​យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក លី សុវណ្ណ ប្រធាននាយកដ្ឋាន​ប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលបាន​បញ្ជាក់ថា​ រហូតម៉ោង​១០ព្រឹកថ្ងៃទី​ ២៣ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​ ។ លោក​បាន​បន្ថែមទៀតថា«រហូតពេលនេះយេីងបានព្យាបាលជាពីរនាក់ហេីយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ហើយ​​យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​» ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ : ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥...
ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិនមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិនមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣ នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕...
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ សម្រេចបិទច្រកព្រំដែនកម្ពុជា-ថៃជាបណ្តោអាសន្នចាប់ពីថ្ងៃទី២៣ខែមិនា ដល់ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០

ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ សម្រេចបិទច្រកព្រំដែនកម្ពុជា-ថៃជាបណ្តោអាសន្នចាប់ពីថ្ងៃទី២៣ខែមិនា ដល់ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃចេញសេចក្តីជូនដំណឹងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅធ្វើការ រៀនសូត្រ និងប្រកបរបររកទទួលទានក្នុងភូមិសាស្ត្រខេត្ត (ស្រះកែវ) ។ ដោយអាផ្ញាធរខេត្តស្រះកែវបានសម្រេចបិទជាបណ្តោអាសន្នចាប់ពីថ្ងៃទី២៣ ខែមិនាដល់ថ្ងៃទី៥ ខែមេសាឆ្នាំ២០២០(សរុបរយ:ពេល១៤ថ្ងៃ)នូវច្រកព្រំដែនកម្ពុជា-ថៃ។ គ្រប់កម្រិតដែលស្ថិតក្នុងដែនដីខេត្តសាកែវ និង បណ្តាខេត្តនានារបស់កម្ពុជាដែលជាប់ព្រំដែនថៃ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កោះកុង ប៉ៃលិន និងខេត្តព្រះវិហារ ។ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវប្រទេសថៃ សូមអំពាវនាវឲពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃទាំងអស់សូមប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់តាមរយ: ការថែរក្សាអានាម័យដើម្បីបង្ការការឆ្លងរីករកដាលវីរុស កូវីដ-១៩។...
ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិននឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលា​ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនានេះ

ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិននឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលា​ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនានេះ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សូមអរគុណ​ដល់មហាមិត្តចិន​ ! អរគុណសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ! ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីត១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ ច្រកវីអាយភី នៅវេលា​ម៉ោង០៨:៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីត១៩កំពុ រាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ ឯកឧត្ដម​ វ៉ាង​ វិនធាន ឯកអគ្គ​រដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម​ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​កម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ។...
ក្រសួងសុខាភិបាលរកឃេីញអ្នកជំងឺCOVID-19 ២ករណីបន្ថែមទៀត​(ជនជាតិបារាំងទាំងពីរ)ដូច្នេះសរុបទាំងអស់ចំនួន​ ៥៣ករណី

ក្រសួងសុខាភិបាលរកឃេីញអ្នកជំងឺCOVID-19 ២ករណីបន្ថែមទៀត​(ជនជាតិបារាំងទាំងពីរ)ដូច្នេះសរុបទាំងអស់ចំនួន​ ៥៣ករណី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
១០យប់ ថ្ងៃទី​ ២១ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ COVID-19 ២ករណីបន្ថែមទៀត​ (ជនជាតិបារាំងទាំងពីរ)ដូច្នេះសរុបទាំងអស់ចំនួន​ ៥៣ករណី នេះបើតាម ការលើកឡើងរបស់មន្ត្រីជំនាញនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក លី សុវណ្ណ។ លោក លី សុវណ្ណ លើកឡើងថា រហូតពេលនេះយេីងបានព្យាបាលជាពីរនាក់ហេីយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ។ យេីងពុំទាន់រកឃេីញភ័ស្តុ តាងបញ្ជាក់ថាមានការឆ្រហូលងក្នុងសហគមន៍នៅឡេយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ សូមមេីលតារាងភ្ជាប់មកជាមួយនេះ​ :ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥រហូតម៉ោង​ ១០យប់ ថ្ងៃទី​ ២១ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID-19 ២ករណីបន្ថែមទៀត​ (ជនជាតិបារាំងទាំងពីរ)ដូច្នេះសរុបទាំងអស់ចំនួន​ ៥៣ករណី​​ ។ លើសពីនេះលោកថា រហូតពេលនេះយេីងបានព្យាបាលជាពីរនាក់ហេីយគឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​ ។ យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្រហូលងក្នុងសហគមន៍នៅឡេីយ...
សេដ្ឋីស្រុកខ្មែរម្នាក់ លោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ហ៊ានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា

សេដ្ឋីស្រុកខ្មែរម្នាក់ លោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី ហ៊ានឧបត្ថម្ភទឹកប្រាក់ចំនួន២លានដុល្លារអមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ និងអតិថិជនទាំងអស់នៃបុរីពិភពថ្មី ចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។ ការជួយឧបត្ថម្ភនេះ សម្រាប់សកម្មភាពប្រយុទ្ធប្រ និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យ និងជីវិតរបស់ប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះមាន៖ * កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨។ * កន្លែងទី២៖ គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ ០១២ ៩៦១ ៩៧១ និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក ជំនួយដែលនឹងត្រូវបានផ្តល់, រាជរដ្ឋាភិបាល...