ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ស្រ្ដីជនជាតិអង់គ្លេស​​បានជា​​​​​ជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ស្រ្ដីជនជាតិអង់គ្លេស​​បានជា​​​​​ជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានសម្ដែងនូវការអបអរសាទរ ចំពោះស្ត្រីជន​ជាតិ​​អង់​គ្លេស​ដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានព្យាបាលជាសះស្បើយ​​ពី​មន្ទី​រពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ លោក យ៉ុន សុខខុម ប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់ឱ្យដឹងថ្ងៃទី២៤ មីនានេះ​​​ថា អ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំរូបនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ និងក្រុមគ្រូពេទ្យរបស់ អង្គការសុខ ភាពពិភពលោក (WHO) ក្រុមគ្រូពេទ្យរបស់ ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺត្រូវបានជាសះស្បើយពីជំងឺរលាកសួត ប្រភេទថ្មី COVID-19 នៅថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២០ ដោយសម្អាងទៅលើលទ្ធផលធ្វើតេស្ដអវិជ្ជមានចំនួនពីរដង ហើយអាចចាកចេញពីមន្ទីរពេទ្យ ដើម្បីត្រឡប់ទៅប្រទេស របស់គាត់វិញបាន។ លោកបានលើកឡើងថា ថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សូមថ្លែងអំណរ...
លោក ម៉េត មាសភក្តីនឹង​​​ផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋណាផ្ដល់​ព័ត៌មានពី​​កម្ចាស់សំឡេងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថាអាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ

លោក ម៉េត មាសភក្តីនឹង​​​ផ្តល់រង្វាន់ដល់ប្រជាពលរដ្ឋណាផ្ដល់​ព័ត៌មានពី​​កម្ចាស់សំឡេងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថាអាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានច្រានចោលការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមមួយចំនួន ដែល ប្រឌិតថា អាជ្ញាធរនឹង បិទរាជធានីភ្នំពេញ ដើម្បីបង្ការនិងការពារការរីករាលដាលជំងឺកូវីដ១៩ ។ លោកក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់ ប្រជាពល រដ្ឋរូបណាដែលជួយផ្ដល់ព័ត៌មាន ជាក់លាក់ ដើម្បីឈានទៅរកម្ចាស់សំឡេងនោះយកមកផ្តន្ទាទោសតាមច្បាប់ ។ ប្រតិកម្ម របស់ អ្នកនាំពាក្យ សាលា រាជធានី ភ្នំពេញបានធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បន្ទាប់ពី មានការចែកចាយសំឡេងមួយដែល ជនអនាមិក ផ្ញើទៅកាន់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយ ប្រាប់ថា អាជ្ញាធរគ្រោងបិទរាជធានី ភ្នំពេញ ដោយសារ សំឡេងនេះត្រូវបានចែកចាយជាបន្ត បន្ទាប់ ។ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា«ព័ត៌មានដែលថា នឹងបិទភ្នំពេញជាព័ត៌មានក្លែងក្លាយសុទ្ធសាធ ។ ដុច្នោះ​​សូម បងប្អូន មេត្តាកុំជឿ និងកុំforward សារសំឡេង នេះ បន្តទៀតនាំឲ្យមានការយល់ច្រឡំ» ។ អ្នកន...
សម្តេចក្រឡាហោម ស ខេងថ្លែងថា«សម្រាប់កម្ពុជាយើងព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ»

សម្តេចក្រឡាហោម ស ខេងថ្លែងថា«សម្រាប់កម្ពុជាយើងព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បញ្ចាក់នៅថ្ងៃទី២៤ ខែមីនានេះ ខណៈដែលសម្តេច ក្នុងឱកាសអញ្ជើញជួបសំណេះ​សំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្ដ្រីនគរបាលអន្ដោប្រវេសន៍នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយសម្តេចបញ្ជាក់ថា សម្រាប់កម្ពុជាយើងព្រំដែនអាកាសអត់បិទទេ ប៉ុន្តែដោយសារប្រទេសនានាគេបិទ វាដូចជាយើងបិទដែរ។ ឧទាហរណ៍សៀមរាប លឺថាថ្ងៃនេះតាមរបាយការណ៍មកថា ហាក់ដូចជាមិនមានជើងហោះហើរទេ អញ្ចឹងប្រៀបថា ទោះបីជាយើងមិនបានបិទ ប៉ុន្តែប្រទេសនានាគេបិទ វាដូចតែគ្នាទេ ព្រោះអាហ្នឹងជាវិធានការ ដើម្បីជួយប្រជាជនរបស់គេ។ សម្តេចមានប្រសាសន៍បន្តថា គ្មានជើងហោះហើរទាល់តែសោះនៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តសៀមរាប សម្រាប់កម្ពុជាយើង មិនទាន់មានវិធានការបិទជើងហោះហើរផ្លូវអាកាសទេ ។ សម្តេចមានប្រសាសន៍បន្ថែមថា ចំពោះ​វិធានការបិទផ្លូវអាកាសរបស់ប្រទេសនានាលើពិភពលោកក៏ដូចជាប្រទេសជិតខាងក្បែរកម្ពុជាយើង សុទ្ធតែជ...
ក្រោយបិទព្រំដែនពលករខ្មែរចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានរឹតបន្តឹងការពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺ COVID-19

ក្រោយបិទព្រំដែនពលករខ្មែរចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានរឹតបន្តឹងការពិនិត្យសុខភាពដើម្បីទប់ស្កាត់ជំងឺ COVID-19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ោយប៉ែត៖ ពលករខ្មែរជាង៥០០នាក់ដែលអាជ្ញាធរថៃ បញ្ជូនមកតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃចន្ទ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រូវបានរឹត បន្តឹងការពិនិត្យសុខភាព ដើម្បីរួមចំណែកទប់ ស្កាត់ការរីករាលដាលវីរុសកូវីដ១៩(COVID-19) ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមការងារគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចបានធ្វើការយ៉ាងសកម្ម ដោយជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរយើង ដែលអាជ្ញា ធរថៃបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែតនេះ។ ក្នុងប្រតិបត្តិការជួយដល់បងប្អូនខ្មែរយើង នេះដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមវិធានការរឹតបន្តឹងការពិនិត្យសុខភាព និងអប់រំផ្សព្វផ្សាយដល់ពួកគាត់ទាំងអស់ នៅមណ្ឌលសំចត និងស្ថានីយរថភ្លើង ក្នុងក្រុងប៉ោយប៉ែត មុននឹងមានការអនុញ្ញាត្តឱ្យចេញទៅមូលដ្ឋានភូមិ ឃុំ ខេត្តរៀងៗខ្លួនធ្វើការត្រួតពិនិត្យបន្តដើម្បី រួមចំណែកទប់ស្កាត់វីរុសកូវីដ១៩ (COVID-19) ។ អភិបាលខេត្តបន្ទាយមានជ័យក៏...
សម្ដេចក្រឡាហោម ស ខេង ​ត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

សម្ដេចក្រឡាហោម ស ខេង ​ត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ​កូវីដ​១៩ ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃកាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ដោយសម្តេចបញ្ជាក់ថា ជំងឺកូវីដ១៩ មកដល់ពេលនេះបានរីករាលដាលពេញពិភពលោក ហើយសម្រាប់កម្ពុជាយើង ក៏មានការកើនឡើងនូវអ្នកដែលមានផ្ទុកជំងឺនេះដែរ។ សម្ដេចបានមានប្រសាសន៍ទៀត​ថា ក្រសួងមហាផ្ទៃបានបន្តអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងជំនាញគឺក្រសួងសុខាភិបាល ដោយបានយកចិត្តទុកដាក់ទប់ស្កាត់ការពារជំងឺនេះតាំងពីដើមទីមក តាមរយៈការណែនាំឱ្យមន្ត្រីទាំងអស់ក្នុងក្រសួងត្រូវមានអនាម័យ មានការវាស់កំដៅ ពោលគឺបើមានកំដៅមិនធម្មតាមិនអនុញាតឱ្យចូលរួមកិច្ចប្រជុំនានានោះឡើយ។ សម្ដេចក៏បានមានប្រសាសន៍ថានៅក្នុងផ្ទៃក្នុងក្រសួង ក៏បានណែនាំជាលាយលក្ខណ៍អក្សរ ប្រុងប្រយ័ត្នការពារ អនាម័យតាមការិយាល័យធ្វើការដែ...
ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េបានចេញច្បាប់ថ្មីសម្រាប់ពលករគំរូកម្ពុជា​​អាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ​​​

ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េបានចេញច្បាប់ថ្មីសម្រាប់ពលករគំរូកម្ពុជា​​អាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់៥០ថ្ងៃ​​​

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាម​ព័ត៌មានពី​ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ​​ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា COVID-19 ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មីសម្រាប់ពលករគំរូអាចពន្យាសុពលភាពបន្តស្នាក់នៅកូរ៉េបានរហូតដល់​​៥០ថ្ងៃ ពីមុនបានតែ ជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ ប្រទេសដែលបញ្ជូនពលករមកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ។ ចំណែក ពលករគំរូដែល​​ចប់៤ឆ្នាំ១០ខែ អាចដាក់ពាក្យស្នើសុំពន្យាការស្នាក់នៅបន្តក្នុងរយៈពេល១ខែ គិតត្រឹមថ្ងៃចាកចេញទៅស្រុកកំណើត។ក្នុងករណីបងប្អូនពលករគ្មានកន្លែងស្នាក់នៅ សូមទំនាក់ទំនងមកមន្រ្តីស្ថានទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េដើម្បីដោះស្រាយជូនបងប្អូនអោយបានមកស្នាក់នៅឯផ្ទះស្នាក់នៅបណ្តោះរបស់យើងខ្ញុំ ដែលមានទីតាំងស្ថិតនៅ តំបន់ស៊ូវ៉ុន អានសាន ក្វាងជូធំ និងសាសាងជាដើម។...
ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់ប្រមាណ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនមានទឹកប្រាក់ប្រមាណ៣១០ លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង ០៩:០០ព្រឹក នៅវិមានសន្តិភាព ដែលលិខិតប្តូរសារដែលនឹងត្រូវចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គ្របដណ្តប់លើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងចំនួន ៣គម្រោង និងឥណទានសម្បទាន ចំនួន២គម្រោង។ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត ទី១- គម្រោងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងតាខ្មៅ ដែលមានទឹកប្រាក់ចំនួន ៣.៤២១លានយ៉េន (ប្រ...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀតធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀតធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី សរុបចំនួន៣នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងឡើងដល់៨៧នាក់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ។
ម្តាយលោកឧកញ៉ា សុង សារ៉ន ទទួលមរណ:ភាពនៅសហរដ្ឋអាមេរិក ដោយសារជំងឺCovid 19

ម្តាយលោកឧកញ៉ា សុង សារ៉ន ទទួលមរណ:ភាពនៅសហរដ្ឋអាមេរិក ដោយសារជំងឺCovid 19

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
 ម្តាយរបស់លោកឧកញ៉ា សុង សារ៉ន ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice បានស្លាប់នៅសហរដ្ឋអាមេ រិកដោយ សារជំងឺCovid 19 គឺលោកស្រី នុត ឈុន ហ៊ាង ដែលមានវ័យ៦៥ឆ្នាំ។ លោកឧកញ៉ា សុង សារ៉ន  ម្តាយរបស់លោកបានទៅរស់នៅសហរដ្ឋអាមេរិក រយៈពេល២ឆ្នាំមកហើយ នៅទីក្រុង Seattle រដ្ឋ Washington State ហើយម្តាយរបស់លោក ទើបតែត្រឡប់ពីការមកលេងស្រុកកំណើតកាលពី ឆ្នាំ២០២០ ទៅអាមេរិកវិញក៏ជួបរឿងអកុសលបែបនេះ។ ដោយសារតែការរីករាលដាលជំងឺដ៏កាចសាហាវនេះ នៅជុំវិញពិភពលោក លោកនិងក្រុមគ្រួសារមិនអាច ទៅបុណ្យសពម្តាយនៅអាមេរិកបានទេ បានត្រឹមធ្វើបុណ្យតាមបែបសាសនា នៅស្រុកកំណើត ខណៈដែលនៅសហរដ្ឋអាមេរិកក៏ដូច្នេះដែរ ការធ្វើបុណ្យត្រូវបានរៀបចំឡើងដោយកំណត់ចំនួនមនុស្ស។ លោក សុង សារ៉ន បានអំពាវនាវដល់ប្រជាពលខ្មែរទាំងក្នុង និងក្រៅប្រទេស សូមថែរក្សាសុខភាពឲ្យបានល្អ និងអនុវត្តន៍ទៅតាមវិធានណែនាំ របស់ក្រសួងសុខា ភិបាល និងអង្គការសុខភា...
សម្តេចតេជោហ៊ុន សែន ដាក់​​ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

សម្តេចតេជោហ៊ុន សែន ដាក់​​ចេញនូវវិធានការដោះស្រាយបន្ទាន់ ចំពោះបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងសារសំឡេងនោះសម្តេចតេជោបានមានប្រសាសន៍សង្កត់ធ្ងន់ថា ជូនថ្នាក់ដឹកនាំរបស់យើងនៅក្នុងគ្រុបប្រឆាំងកូវីត-19នេះ ហើយក៏ដូចជាពិសេសគឺអភិបាលខេត្ត ដែលជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត-១៩នៅតាមខេត្ត។ យើងបានឃើញហើយថា អ្នកជំងឺរបស់យើងជួនកាលកន្លែងខ្លះមានការកើនឡើង ដូចជានៅខេត្តព្រះសីហនុជាដើម អញ្ចឹងបើកើតឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែលយើងទទួល គឺវាមិនគ្រប់គ្រាន់ទេ។ អញ្ចឹងខ្ញុំបានពិភាក្សាជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់សាលារៀន ហើយខ្លះមានអ្នកជូនយោបល់ខ្ញុំថាអោយយកកុងទីន័ររមកកែច្នែធ្វើជាបន្ទប់។ ប៉ុន្តែគឺវាមិនល្អទេ ចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀនដែលខ្ញុំបានធ្វើកន្លងមកគឺស្អាតៗណាស់ គឺនៅទីរួមខេត្តនិងកន្លែងមួយចំនួន គឺយើងយកសាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិងរៀបចំប្រព័ន្ធទឹក ភ្លើងចូលអោយដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់នៅតាមខេត្តត្រូវយ...