ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ជួបគ្រូពេទ្យស្ម័គ្រចិត្តជាង៤០០នាក់មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ជួបគ្រូពេទ្យស្ម័គ្រចិត្តជាង៤០០នាក់មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅ​​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលបានក្រុមគ្រូពេទ្យស័គ្រចិត្តសម្តេចតេជោបានអោយដឹងថា ក្រោយពីការមានការពីការអំពាវនាវពីក្រសួងសុខាភិបាល ក្នុងការចូលរួមជាកម្លាំងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នោះ ក៏មានអ្នកប្រកបវិជ្ជាជីវៈពេទ្យ សិស្ស និងនិស្សិត ដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សា ក៏បានដាក់ពាក្យចូលរួមសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ជាបន្តបន្ទាប់។ លោកស្រីថ្លែងទៀតថា ក្រោយបានទទួលអ្នកស្ម័គ្រចិត្តហើយនោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានបើកវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នបច្ចេកទេសបន្ថែមទៅលើការបង្ការ និងត្រួតពិនិត្យការចម្លងជំង...
សិង្ហបុរី ប្រកាសបិទកន្លែងកម្សាន្តទាំងអស់ដោយក្តីកង្វល់ពីវីរុស Covid-19

សិង្ហបុរី ប្រកាសបិទកន្លែងកម្សាន្តទាំងអស់ដោយក្តីកង្វល់ពីវីរុស Covid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមអាជ្ញាធររបស់ប្រទេសសិង្ហបុរី បានប្រកាសថា ខ្លួននឹងបិទកន្លែងកម្សាន្តទាំងអស់នៅទូទាំងប្រទេស មានទីរមណីយដ្ឋាន តំបន់ទេសចរណ៍ រង្គសាល ក្លិបរាត្រី រោងភាពយន្ត និងទីតាំងកម្សាន្តផ្សេងទៀត ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនានេះតទៅ ដោយសារក្តីកង្វល់ ពីការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ដែលនេះបើតាមការចុះផ្សាយរបស់ The Straits Times ។ ប្រភពដដែលបានបន្តថា ក្រុមអាជ្ញាធរសិង្ហបុរីក៏បានប្រកាសបម្រាមផងដែរ គឺហាមមិនអោយមានការជួបជុំក្រុមមនុស្សពី១០នាក់ឡើងទៅ ហើយប្រសិនបើជនណាបំពានបម្រាមនេះ ជននោះនឹងត្រូវផាកពិន័យជាទឹកប្រាក់១០០០០ដុល្លារសិង្ហបុរី ឬអាចជាប់ពន្ធនាគារ រយៈពេល៦ខែ ឬអាចផាកពិន័យជាប្រាក់ផង និងជាប់ពន្ធនាគារផង ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធ ទី២៥ ខែមីនានេះ កំណើននៃមនុស្សឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក បានកើនឡើងដល់៤២២ ៦១៣នាក់ កំណើននៃមនុស្សស្លាប់បាន កើនឡើងដល់១៨ ៨៩១នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសនេះក៏បានកើនឡើ...
តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការសម្តែង​​នៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្តសម្ងំ​​ខ្លួន​​​នៅតែក្នុងផ្ទះកាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។ អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជាក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិ​កក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។ អ្នកនាង...
ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ត្រូវគេដឹកពីប្រទេសថៃដាក់ចោលនៅច្រករបៀងចំការគ

ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ត្រូវគេដឹកពីប្រទេសថៃដាក់ចោលនៅច្រករបៀងចំការគ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប៉ោយប៉ែត៖ ពលករប្រុស ស្រីជាង៩០នាក់ត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀម ស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្ររបៀងចំការគ ក្នុងស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះ។ លោកមេភូមិចំការគរ លោក ហែន សុផាន់មានប្រសា សន៍ថា នៅថ្ងៃដដែលនោះកម្លាំងជួរមុខរបស់យើងបានឃើញពលរ ប្រមាណ៩០នាក់ដើរកាត់ព្រៃមាន ស្ពាយប្រដាប់ប្រដាសំពីងសំពោងក៏ប្រមូលគាត់មិនឲ្យដើរចូលមកក្នុងភូមិដោយ សុំអន្តរាគមន៍ពីអាជ្ញាធរដឹកពួគាត់មកមណ្ឌលសុំចតនៅក្រុងប៉ោយប៉ែតធ្វើការណែនាំនិងត្រូតពិនិត្យរបស់គ្រូរពេទ្យសិន។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានជួបជាមួយពលករចំនួនសរុប៩២ នាក់ នៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃដដែល ដែលអាជ្ញាធរថៃបញ្ជូនមកដល់ព្រំដែន ហើយបានសម្រួលបានយកចេញមកកម្ពុជា។ លោកស្រីសូមអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋ ពលកប្រទេសថៃ កុំចាញ់បោកមេខ្យល់ ដែលថាអាចនាំចូលឆ្លងដែនមកប្រទេសកម្ពុជាយើងដូច ...
កំណើននៃការឆ្លងវីរុស Covid-19 កើនឡើងដល់ ៤២២៦១៣ករណីហើយនៅជុំវិញពិភពលោក

កំណើននៃការឆ្លងវីរុស Covid-19 កើនឡើងដល់ ៤២២៦១៣ករណីហើយនៅជុំវិញពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា កំណើននៃការឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោ បានកើនឡើងដល់ចំនួន៤២២៦១៣ករណីហើយ ខណៈ ដែលមនុស្សចំនួន១៨៨៩១នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ។ ប្រទេស៥នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ឈានមុខគេ គឺមានប្រទេសចិន អ៊ីតាលី សហរដ្ឋអាមេរិក អេស្ប៉ាញ និងអ៊ីរ៉ង់ ប៉ុន្តែប្រទេសអ៊ីតា លីឈរក្នុងលំដាប់ឈានមុខគេនៅលើពិភពលោក ដែលមានមនុស្សស្លាប់ច្រើនជាងគេ ខណៈប្រទេសចិនមានមនុស្សឆ្លងវីរុសនេះច្រើនជាងគេដែរ ។ ប្រភពដដែលបានបន្តថា អ្នកជំងឺវីរុស Covid-19ចំនួន ១០៨៨៧៩នាក់ ក៏បានជាសះស្បើយពីវីរុសនេះដែរ ខណៈដែលវីរុសនេះ កំពុងឆ្លងរាលដាលនៅតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិកក្នុងល្បឿនលឿន ក្រោយពីស្ងប់ស្ងាត់នៅប្រទេសចិន ៕...
ប្រទេសឡាវប្រកាសពីការរកឃើញវីរុស Covid-19 ចំនួន២ករណីដំបូងនៅថ្ងៃអង្គារនេះ

ប្រទេសឡាវប្រកាសពីការរកឃើញវីរុស Covid-19 ចំនួន២ករណីដំបូងនៅថ្ងៃអង្គារនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក ភូថុន មួងប៉ាក (Phouthone Muongpak) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឡាវ បានប្រកាសថា មនុស្ស២នាក់ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 នៅថ្ងៃអង្គារ ទី២៤ ខែមីនានេះ ដែលជាករណីឆ្លងដំបូងនៅក្នុងប្រទេសនេះ ដែលនេះបើតាមការផ្សព្វផ្សាយរបស់ Lao Star TV ។ លោក ភូថុន មួងប៉ាក បាននិយាយថា អ្នកជំងឺវីរុស Covid-19 ទាំងពីរនាក់នោះ គឺជាបុគ្គលិកធ្វើការនៅប្រទេសវៀតណាម និងបានវិលត្រឡប់មកកាន់ប្រទេសកំណើតខែមីនានេះ និងត្រូវបានដាក់អោយនៅដាច់ដោយឡែកចាប់តាំងពីថ្ងៃចូលមកដល់ក្នុងប្រទេសនេះ ។ លោក ភូថុន មួងប៉ាកបានបន្ថែមថា ទោះបីប្រទេសឡាវ Covid-19ក៏ដោយ ក៏ក្រសួងសុខាភិបាលរបស់ប្រ បានត្រៀមមន្ទីរពេទ្យរួចហើយ ដែលមានគ្រែ១៥០គ្រែ បម្រុងទុកសម្រាប់ព្យាលបាលប្រជាពលរដ្ឋដែលបានឆ្លងវីរុសនេះនៅពេលខាងមុខ មុនពេលធ្វើតេស្តវិជ្ជមានវីរុស Covid-19លើមនុស្សពីរនាក់នេះ ៕  ...
ក្រុមហ៊ុនជីវឱសថនិងសកលវិទ្យាល័យជប៉ុននឹងសាកល្បងវ៉ាក់សាំងការពារវីរុសCovid-19លើសត្វនៅពេលឆាប់ៗខាងមុខនេះ

ក្រុមហ៊ុនជីវឱសថនិងសកលវិទ្យាល័យជប៉ុននឹងសាកល្បងវ៉ាក់សាំងការពារវីរុសCovid-19លើសត្វនៅពេលឆាប់ៗខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនជីវឱសថ Anges Inc បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែមីនានេះថា ខ្លួននិងសកលវិទ្យាល័យ OSaka របស់ប្រទេសជប៉ុន បានបញ្ចប់ការផលិតវ៉ាក់សាំង DNA ប្រឆាំងនឹងវីរុស Covid-19 ដែលនឹងចាប់ផ្តើមសាកល្បងលើសត្វក្នុងពេលឆាប់ៗនេះដែលនេះបើតាមការចុះផ្សាយរបស់ The Jakarta Post ។ ក្រោយពីសេចក្តីប្រកាសពីការរកឃើញវ៉ាក់សាំង Covid-19 នេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Anges Inc បានកើនឡើង១៧% ក្នុងការជួយដូរនៅព្រឹកព្រ ដែលកើនឡើងលើ៥.៣%នៃតម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលបានកើនឡើងស្រាបហើយនោះ ។ ក្រុមអ្នកជំនាញផ្នែកសុខភាព បានអោយដឹងថាប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសបារាំង កំពុងដំណើរការនៃការសាកល្បងវ៉ាក់សាំង និងឱសថសម្រាប់ការពារ និងព្យាបាលវីរុស Covid-19 លើមនុស្សហើយ ប៉ុន្តែសេចក្តីប្រកាសរបស់ក្រុមហ៊ុនជីវឱសថ Anges Inc នេះក៏មិនទាន់ហួសពេលដែរ ៕...
ប្រទេសថៃប្រកាសពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន១០៦ករណីថ្មីនៅថ្ងៃអង្គារនេះ

ប្រទេសថៃប្រកាសពីការឆ្លងថ្មីនៃវីរុស Covid-19 ចំនួន១០៦ករណីថ្មីនៅថ្ងៃអង្គារនេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
លោក តាវីស៊ីន វីសានូយ៉ូធីន (Taweesin Wisanuyothin) អ្នកនាំពាក្យក្រសួងសុខភាពសាធារណៈរបស់ប្រទេសថៃ បានប្រកាសថា មនុស្សចំនួន១០៦នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 នៅថ្ងៃអង្គារ ទី២៤ ខែមីនានេះ ដែលរុញច្រានអោយចំនួនឆ្លងសរុបក្នុងប្រទេសនេះកើនឡើងដល់៨២៧នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ CNA។ លោក តាវីស៊ីន វីសានូយ៉ូធីន បានបន្ថែមថា នៅថ្ងៃដដែលនេះ អ្នកជំងឺវីរុស Covid-19 ចំនួន២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដែលនាំអោយចំនួនមនុស្សស្លាប់នៅក្នុងប្រទេសនេះ បានកើនឡើងដល់៤នាក់ហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃអង្គារនេះ មនុស្សចំនួន៣៨១៦៥៣នាក់ បានឆ្លងវីរុស Covid-19នៅជុំវិញពិភពលោក ខណៈដែលមនុស្សចំនួន១៦៥៥៨នាក់បានបាត់បង់ជីវិត និងអ្នកជំងឺវីរុស Covid-19ចំនួន១០២៤២៩នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ៕...
សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាបានអំពាវនាវសូមមានការប្រុងប្រយ័ត្នខ្ពស់និងត្រូវចូលរួមទប់ស្កាត់នៃការរីករាលដាលវីរុស COVID-19

សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាបានអំពាវនាវសូមមានការប្រុងប្រយ័ត្នខ្ពស់និងត្រូវចូលរួមទប់ស្កាត់នៃការរីករាលដាលវីរុស COVID-19

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សហព័ន្ធនិស្សិតបញ្ញវ័ន្តប្រជាធិបតេយ្យកម្ពុជាបានអំពាវនាវដល់សមាគមនិស្សិត តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសរបស់រដ្ឋ ដែលចំណុះឱ្យសហព័ន្ធនិស្សិត សូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមទប់ស្កាត់នៃការរីករាលដាលវីរុស COV ID-19។ តាមសេចក្តីណែនាំរបស់សហព័ន្ធនិស្សិតបញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះបានក្រើនរំលឹកដល់និស្សិតទាំងអស់ត្រូវប្រកាន់នូវការថែរក្សា អនាម័យផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឱ្យបានញឹកញាប់ សូមពាក់ម៉ាស់ការពារនៅពេលចាំបាច់ត្រូវពិសារអាហារដែលបានចម្អិនឆ្អិនល្អ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានជំងឺផ្លូវដង្ហើម។ ក្នុងករណីមានការសង្ស័យ និងមានអាការៈដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថបណែន សូមទៅពិនិត្យនៅមន្ទីរ ឬមណ្ឌលសុខភាពដែលនៅជិតកន្លែងអ្នករស់នៅ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ជាពិសេសត្រូវអនុវត្តតាមសេចក្ត...
អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំចំនួន​២ រូបបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ

អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំចំនួន​២ រូបបានជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំបានចេញ​សេចក្តីប្រកាស​សាទរ អ្នកជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ ចំនួន២រូប ក្នុងចំណោម៤ រូបពេលបានជាសះស្បើយក្រោយយកសំ ណាកវិភាគទៅធ្វើ​ការពិសោធន៍នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាទទួលបាន​លទ្ធផល​អ​វិជ្ជមាន ។ សូម​អរគុណ ចំពោះ​ការយកចិត្តទុកដាក់​ព្យាបាលពី​ក្រុម គ្រូពេទ្យថ្នាក់ដឹកនាំខេត្ត ។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានរបស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះបាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​២៤​ខែមីនា​នេះមាន​អ្នកជំងឺ​ចំនួន​២​រូប ទទួលបាន​លទ្ធ​អវិជ្ជមានមិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩បានជា​សះស្បើយ​ចំនួន​២​លើក ។ អ្នក​ទាំងពីរ​រូបនេះ ឈ្មោះ ជិ សំ​(​សាន់​)ភេទ​ប្រុសអាយុ​៥៦​ឆ្នាំនៅ​ភូមិ​ពោធិ​ឥ​ន្ធ ឃុំ​កោង​កាង ស្រុក​ពញាក្រែក និង​ឈ្មោះ អុស្មាន សូ​កូត ភេទ​ប្រុសអាយុ​៥៣​ឆ្នាំ រស់ នៅភូមិទ្រាទី២ ឃុំ​ទ្រា ស្រុក​ក្រូច ឆ្មារ​។ ​សូមបញ្ជាក់ថា ការពិសោធន៍​លើ​អ្នក...