ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
មេរោគកូរ៉ណាឆ្លងមិនរើសមនុស្ស! សូម្បីព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប របស់អង់គ្លេស ឆ្លងមេរោគនេះដែរ

មេរោគកូរ៉ណាឆ្លងមិនរើសមនុស្ស! សូម្បីព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប របស់អង់គ្លេស ឆ្លងមេរោគនេះដែរ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ឆាលស៍ ហ្វីលីប ((Charles Philip)​​​ )​​​ អ្នកស្នងតំណែងព្រះមហាក្សត្រី អាលីហ្សាបេតទី២​​​ នៃចក្រភពអង់គ្លេស នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២នេះ ត្រូវក្រុមគ្រូពេទ្យធ្វើតេស្ត៍រកឃើញវិជ្ជមានផ្ទុកមេរោគកូរ៉ូណា ហើយពេលនេះ ព្រះអង្គត្រូវក្រុមគ្រូពេត្យដាក់ព្រះកាយដោយគង់នៅតែអង្គឯង ឯព្រះរាជដំណាក់ក្នុងទឹកដីប្រទេសអេកុស (Scotland)។ យោងតាមការផ្សាយរបស់ RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា ទោះបីព្រះអង្គឆ្លងមេរោគ ក៏ព្រះរាជសុខភាពរបស់អង្គនៅល្អនៅឡើយ។ នៅក្នុងពិធីជួបជុំមួយ កាលពីសប្តាហ៍មុន ព្រះអង្គបានព្យាយាមមិនចាប់ដៃជាមួយភ្ញៀវ ដោយប្រើរបៀបសំពះវិញ ដើម្បីការពារការឆ្លងមេរោគដ៏សាហាវនេះ ប៉ុន្តែព្រះអង្គនៅតែគេចមិនរួចពីការតាមយាយីនៃមេរោគកូរ៉ូណាដដែល៕...
ករណីឆ្លងមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន របស់ចិន នៅថ្ងៃនេះ គឺសូន្យ ខណៈអាមេរិក ​​​ករណីមនុស្សស្លាប់កាន់តែច្រើន

ករណីឆ្លងមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន របស់ចិន នៅថ្ងៃនេះ គឺសូន្យ ខណៈអាមេរិក ​​​ករណីមនុស្សស្លាប់កាន់តែច្រើន

នយោបាយ, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(អ៊ូហាន)៖ ករណីឆ្លងថ្មីនៃមេរោគកូរ៉ូណា នៅក្រុងអ៊ូហាន ក្នុងខេត្តហ៊ូប៉ី ប្រទេសចិន នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ គឺសូន្យ, ចំណែកអ្នករស់នៅក្នុងទីក្រុងនេះ បានចាប់ផ្តើមបើកទ្វាររកស៊ីឡើងវិញ ដូចកាលមិនទាន់ផ្ទុះជំងឺដ៏កាចសាហាវនេះ។ យោងតាមការផ្សាយរបស់ Russia Today (RT) បានឲ្យដឹងថា ស្របពេលប្រទេសចិន បានងើបរួចផុតពីការឆ្លងមេរោគកូរ៉ូណា បែរជាសហរដ្ឋអាមេរិក ធ្លាក់ចូលដំណាក់កាលដ៏អាក្រក់បំផុតទៅវិញ ដោយមានអ្នកជំងឺកូវីដ១៩ ស្លាប់រហូតដល់១៦៣នាក់ តែក្នុងរយៈពេលមួយថ្ងៃ។ RT បានដកស្រង់ពីកាសែតផ្លូវការរបស់ចិន China Daily មកផ្សាយទៀតថា ស្ថានីយបង់ថ្លៃយានយន្តឆ្លងកាត់ ដែលធ្លាប់ជាកន្លែងឆ្លងជំងឺយ៉ាងរាតត្បាត ក្នុងក្រុងអ៊ូហាន ដែលមានប្រជាជនរស់នៅជាង១១លាននាក់ នៅពេលនេះ​​​ មិនមានករណីឆ្លងមេរោគថ្មីទៀតទេ សូមបីតែមួយករណីក៏គ្មានដែរ។ ចំណែកប្រជាជននៅក្នុងខេត្តហ៊ូប៉ី ទាំងមូលចំនួនជាង៦០លាននាក់​​​ ក៏ចាប់ផ្តើមចេញទៅធ្វើការ និងចាប់ផ្តើមជីវភាពរស់នៅ...
លោក ឃួង ស្រេងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ

លោក ឃួង ស្រេងអំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់សូមឲ្យមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីភ្នំពេញ។ លោកថ្លែងទៀតថា ហើយអ្វីៗទាំងអស់ដែលជាព័ត៌មានសូមឲ្យស្តាប់ករប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេស ប៊ុកប្រព័ន្ធព័ត៌មានដែលចុះហត្ថលេខាឬក៏ត្រាត្រឹមត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោក បានអំពាវនាវបែបនេះ ក្នុងឱកាស ចែក ម៉ាស់ និងទឹកលាងដៃការពារជំងឺកូវិត១៩ ជូនមន្ដ្រីរាជការ បម្រើការងារនៅសាលារាជ ធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ។ លោក អភិបាលរាជធានីភ្នំពេញ នាពេលនេះបានធ្វើឡើង ខណៈប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនអោយជុំបរទេសឆ្លងកាត់ ឬចេញចូលជាដើម។ ពាក់ព័ន្ធនឹងករណីនេះ លោក ចង់ប្រាប់ទៅដល់បងប្អូនក្នុងរាជធានីភ្នំពេញថា អ្វីៗត្រូវមានជំនឿជឿ ជាក់ ច្បាស់លាស់ ហើយកុំជឿនៅលើប្រ...
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរួមទាំងក្រុមហ៊ុនទូរស័ព្វត្រូវចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីឌ-១៩

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី ២៥ មីនានេះបានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមទងក្រុមហ៊ុនទូរស័ព្វចល័តទាំង៤ ត្រូវចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូ លាយអំពីសារអប់រំស្តីពីការការពារជំងឺឆ្លងកូវីឌ -១៩ ដែលនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «វិទ្យុ ទូរទស្ស និងបណ្តាញឃោសនាទាំងអស់ ត្រូវជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នឹងឱ្យបានញឹកញាប់។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ត្រូវបន្តផលិតឯក សារអប់រំផ្សព្វផ្សាយអោយបានច្រើនសម្រាប់វិទយុ និងទូរទស្សន៍ និងផលិតសម្រាប់យកទៅផ្សព្វផ្សាយតាមសារព័ត៌មាននានា និងតាម Facebook, Online ព្រមទាំងតាមកាសែត» ជាដើម។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំដល់ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៤គឺ Cellcard, Smart, Metfone និង SeaTel ត្រូវបញ្ចូលសារអប់រំពីការការពារជំងឺកូវីដ១៩នេះ ទៅក្នុង ខល(Call Tune) គឺនៅពេលដែលទូរស...
សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

សារសម្តេចតេជោសូមបងប្អូនកូនក្មួយពលករដែលទើបវិលត្រឡប់មកពីប្រទសថៃត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបញ្ជាឲ្យស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួប្រមាណ ១៥,០០០ នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជា កាលពីពេលថ្មីៗនេះ ដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ “ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ” ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក គឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេ ប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះ ដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារ ហើយត្រូវតាមដានសុខភាពជាប្រចាំ។ ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះក តមានឡើង គឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរ ឬមន្ត្រីសុខាភិបាលភ្លាម។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មកា បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា «មន្រ្តី...
កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

កម្ពុជាបានត្រៀមបន្ទប់ជាង ៣,០០០ សម្រាប់ព្យាបាលអ្នកមានមេរោគកូវីឌ-១៩ ដោយឥតគិតថ្លៃ

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសអោយបានដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចស្រេចហើយនូវបន្ទប់សម្រាកព្យាបាលជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលបានឆ្លងជំងឺកូវីឌ-១៩ ដោយឥតគិតថ្លៃ។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួនដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋអោយស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូច​ជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។ សម្តេចតេជោ ហ៊ុន...

លោក​​ ឃួង ស្រេង ដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ចុះធ្វើសកម្មភាពបិទប៊ៀហ្គាឌិននានាដែលមាននៅក្នុងមូលដ្ឋានបន្ថែមទៀត 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ នៅទូទាំងរាជធានីភ្នំពេញធ្វើសកម្មភាព ដោយចុះបិទប៊ៀហ្គាឌិននានាដែលមាន​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (COVID​-19) ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលមិនថានៅលើពិភពលោកនិងប្រទេ​សកម្ពុជា ដែលបានបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងនោះ។ ការដាក់បទបញ្ជាបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មិនា ឆ្នាំ២០២០ ពោលគឺ ក្រោយពីក្រសួងទេសចរណ៍បានធ្វើសំណើទៅសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនដើម្បីឲ្យសម្តេចតេជោហ៊ុន សែន បិទប៊ៀហ្គាឌិននេះជាបណ្តោះអាសន្នបន្ថែមទៀត ខណៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយមានការបិទខារ៉ាអូខេ ក្លឹបកំសាន្តទាំងអស់ទូទាំងប្រទេសហើយនោះ។ លោក​​ ឃួង ស្រេង ក៏បានបញ្ជាក់ឲ្យបានដឹងផងដែរថា ការបិទខាងលើនេះ គឺបិទតែទី​តាំង​បៀរហ្គាឌិន ខារ៉ាអូខេទីកន្លែងសប្បាយសុខភាពនិងក្ល...
ក្រសួងទេសចរណ៍ប្រកាសបិទអាជីវកម្ម បៀរហ្គាដិនជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្តចាប់ពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះតទៅ​

ក្រសួងទេសចរណ៍ប្រកាសបិទអាជីវកម្ម បៀរហ្គាដិនជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្តចាប់ពីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២០នេះតទៅ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងទេសចរណ៍បានចេញប្រកាសបិទអាជីវកម្ម បៀរហ្គាដិន ជាបណ្តោះអាសន្ននៅគ្រប់រាជធានី-ខេត្ត ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសCovid-19។  
សម្តេចតេជោផ្ញើសារ​​សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ

សម្តេចតេជោផ្ញើសារ​​សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពផ្ទាល់ខ្លួននិងក្នុងក្រុមគ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារជាផ្លូវការរបស់ សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកក្រកម្ពុជាថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី ២៥ ខែមីនា គឺសម្តេចបានអំពាវនាវដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ (Covid-19) ទាំងអស់គ្នា គឺសូមបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីឌ-១៩ នេះគឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ សម្តេចមានប្រសាសន៍ទៀតថា «ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាល​ដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំង​ឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅ​ជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា« វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់...
កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង

កន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុហើយនឹងអាចនឹងបិទមិនឲ្យធ្វើអាជីវកម្មរហូតតែម្តង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោបានអំពាវនាវសូមអោយអាជ្ញាធរចុះចែកម៉ាស់ឬក្រមារអោយប្រជាពលរដ្ឋតាមបណ្តាខេត្តបើអាចធ្វើបាន ដោយសម្តេតតេជោបញ្ជាក់ថា«អាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មតែម្តង» ការថ្លែងដូច្នោះរបស់សម្តេចតេជោ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤២២នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខា​ភិ​បាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នៅថ្ងៃទី២៥ខែមីនានេះ។ សម្តេចតេជោបានប្រកាសថា សម្តេតតេជោអាចនឹងបិទកន្លែងលក់ម៉ាសណាដែលលក់តម្លៃថ្លៃជ្រុលហួសហេតុ ហើយនឹងអាចនឹងបិទមិនអោយធ្វើអាជីវកម្មរហូតតែម្តង។សម្តេចបានអំពាវនាវមិនអោយមានការរើសអើងអ្នកជម្ងឺកូវីដនោះជាពិសេសក្រោយពេលដែលគាត់បានជាសះស្បើយ។ សម្តេចតេជោមានប្រសាសន៍ទៀតថា តាមរយៈការវិវត្តនៃជម្ងឺនេះ កម្ពុជាបានដាក់វិធានការដល់ដំណាក់កាលទី២ហើយ។ ក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ សម្តេចតេជោបានជំរុញអោយអាជ្ញាធរថ្នាក...