ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ និងលោកជំទាវ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ឈានចូល៤៣ឆ្នាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ និងលោកជំទាវ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ឈានចូល៤៣ឆ្នាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ និងលោកជំទាវ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។ ខ្ញុំបាទនិងក្រុមគ្រួសារ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
តែងតាំង​ លោក រង្សី វិស្សុត រដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី 

តែងតាំង​ លោក រង្សី វិស្សុត រដ្ឋលេខាធិការ​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោក រង្សី វិស្សុត ​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ។ នេះយោងតាមព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ ។ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម រង្សី វិស្សុត ជា​រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​៕...
សម្ដេចក្រឡាហោម៖ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

សម្ដេចក្រឡាហោម៖ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេច តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមផងដែរ។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំលើកដំបូងជា មួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពការងាររបស់សមាគម។ ...
សម្តេច ហេង សំរិន ផ្តល់លិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយជួយជន​រងគ្រោះ ដោយជំនន់ទឹកភ្លៀង

សម្តេច ហេង សំរិន ផ្តល់លិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយជួយជន​រងគ្រោះ ដោយជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុបចំពោះការផ្ដល់ជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានបំពេញ​ទំនួលខុសត្រូវសង្គម​ របស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយ ជាអង្ករ ចំនួន ១០០ តោន មីចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធ ចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិក ដល់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងគ្រោះ ដោយបាតុភូតធម្មជាតិទឹកជំនន់។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដោយផ្ទាល់ ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ សូមបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្ម គ្របដណ្តប់លើវិស័យ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្...
សម្តេចតេជោ”ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”

សម្តេចតេជោ”ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោនាយករដ្ឋរដ្ឋមន្ត្រីបានថ្លែងថា"ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណពីរមុឺនគ្រួសរដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ខ្ាញុំនឹងបំពេញការងារពីរថ្ងៃនៅខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣ខែតុលាឆ្នាំ២០២០"។ សម្តេចថ្លែងទៀតថា ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជងគេនិងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិងស្តារឡើងវិញក្រោយទឹកជំ នន់ ផង ហើយសូមអរគុណសប្បុរសជនដែលជួយផ្តល់ជាថវិកា សម្ភារៈ ស្បៀងអាហារ ។ តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោមជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះប...
សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផ្តល់ជំនួយគ្រឿងឧបភោគបរិភោគជូន សម្ដេចក្រឡាហោម ស ខេង

សមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផ្តល់ជំនួយគ្រឿងឧបភោគបរិភោគជូន សម្ដេចក្រឡាហោម ស ខេង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះបានទទួលជំនួយគ្រឿងឧបភោគបរិភោគពីប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉។ ជំនួយដែលបានធ្វើពិធីប្រគល់ និងទទួលនៅទីស្ដីការក្រសួងមហាផ្ទៃនាពេលនេះ រួមមានទឹកត្រី ១២,០០០ដប និងទឹកស៊ីអ៊ីវ១២,០០០ដប។ ជំនួយទាំងនេះ នឹងត្រូវចាត់ចែងប្រើប្រាស់ដើម្បីរួមចំណែកសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្ថិតនៅក្នុងមូលដ្ឋាននានានៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់៕...
អភិបាលខេត្តកំពង់ចាម៖ ការចិញ្ចឹមសត្វ នឹងជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ

អភិបាលខេត្តកំពង់ចាម៖ ការចិញ្ចឹមសត្វ នឹងជួយផ្គត់ផ្គង់ដល់សេដ្ឋកិច្ចគ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមពិធីចែកកូនមាន់ដល់កសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជូនដល់កសិករ ចំនួន ១១៧គ្រួសារ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ កសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹម គោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនកសិករ ដែលជាសមាជិកបណ្តុំចិញ្ចឹមសត្វ ទាំង១១៧គ្រួសារ ត្រូវបង្កើនចំណូលក្នុងគ្រួសារ ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជា សេដ្ឋកិច្ចជាតិផងដែរ។ លោក មានប្រសាសន៍ថា ការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ គឺបានជួយផ្គត់ផ្គង់ដល់សេដ្...
លោកសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

លោកសន្តិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ។ ដោយមានការចូលរួមពីលោកអគ្គលេខាធិការ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋាន...
សហព័ន្ធស្រូវអង្ករកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋរងគ្រេាះដោយទឹកជំនន់ ៦៥០គ្រួសារនៅខេត្តបាត់ដំបង

សហព័ន្ធស្រូវអង្ករកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋរងគ្រេាះដោយទឹកជំនន់ ៦៥០គ្រួសារនៅខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សមាជិក សមាជិកា សហព័ន្ធ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រេាះដោយទឹកជំនន់កាលពីថ្ងៃ​អាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​​ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ ត្រីខកំប៉ុង១ប្រអប់ និងថវិកា៤ម៉ឺនរៀល។ កម្មវិធីចែកអំណោយនាថ្ងៃនេះ មានការចូលរួមជាវត្តមានលោក​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក​ ឧកញ៉ា បណ្ឌិត ភួ ពុយ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាទីប្រឹក្សាប្រតិបត្តិស.អ.ក លោក​​​ឧកញ៉ា សុង សារ៉ន ប្រធានស.អ.ក រួមជាមួយអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកស.អ.ក ដែលតំណាងឲ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីន នៅក្នុងខេត្តបាត់ដំបងនេះ។ លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា​​ ស...
បណ្ឌិត គីម ហ៊ាង យកអង្ករ៣តោន ចែកប្រជាពលរដ្ឋពីរឃុំនិងកម្មករសំណង់នៅបុរី KS Residence នៅកៀនស្វាយ 

បណ្ឌិត គីម ហ៊ាង យកអង្ករ៣តោន ចែកប្រជាពលរដ្ឋពីរឃុំនិងកម្មករសំណង់នៅបុរី KS Residence នៅកៀនស្វាយ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia  កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានយកអង្ករ ចំនួន៣តោន ចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ និងដល់បងប្អូនជាកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។ លោកបណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា អង្ករមួយតោនចែកជូនប្រជាពលរដ្ឋ នៅឃុំភូមិធំ និងឃុំគគីរ ស្រុកកៀនស្វាយ​ និងអង្ករ២តោនទៀត សម្រាប់ចែកជូនកម្មករ និងជាងសំណង់នៅក្នុងបុរី KS Residence នៅកៀនស្វាយ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា កាលពីថ្ងៃថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ លោកបណ្ឌិត គីម ហ៊ាងបានចូលរួមបរិច្ចាគថិវិកា ចំនួន១៦លាន៨០ម៉ឺនរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។ ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង...