ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ធនាគារជាតិនៃកម្ពុជា បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព”

ធនាគារជាតិនៃកម្ពុជា បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី បើកវគ្គសិក្ខាសាលាថ្នាក់តំបន់តាមប្រព័ន្ធអនឡាញស្តីពី “ការគ្រប់គ្រងហានិភ័យសន្ទនីយភាព” កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ វគ្គសិក្ខាសាលានេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ជាមួយមជ្ឈមណ្ឌល ស៊ាសិន (SEACEN) និង ធនាគារកណ្ដាលអាមេរិក (Federal Reserve System) មានរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ និងមានសិក្ខាកាមមកពីប្រទេសជាសមាជិក SEACEN ប្រមាណ ៨០ រូប។ ប្រធានបទសំខាន់ៗនៃវគ្គសិក្ខាសាលានេះ រួមមាន ៖ ១.ទិដ្ឋភាពទូទៅ និងការគ្រប់គ្រងហានិភ័យសន្ទនីយភាព, ២.បទប្បញ្ញត្តិក្នុងការគ្រប់គ្រងហានិភ័យសន្ទនីភាព (Basel II និង Basel III), ៣.ការវិភាគហានិភ័យសន្ទនីយភាព និងផែនការយថាភាព, ៤.ការពិនិត្យ និងវិភាគលើទិន្នន័យ ដូចជា ម៉ាទ្រិក និងលំហូរសាច់ប្រាក់ ៥.បទពិសោធន៍ និងការអនុវត្តរបស់ប្រទេសក្នុងតំបន់៕ ...
សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចបានជួបពិភាក្សា ជាមួយតំណាងសហគមន៍គ្រីស្ទាន និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ អំពីការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ កាល ពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។ កិច្ចពិភាក្សាបានលើកបញ្ហាមួយចំនួនរួមមាន៖    . ការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី COVID 19 ការបង្កើតឡើង និងការប្រព្រឹត្តទៅនៃរាជរដ្ឋាភិបាលកម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ការប្រតិបត្តិសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា និងសាសនាជាតិ វិស័យអាទិភាព និងធំចម្បងនៃសេដ្ឋកិច្ចកម្ពុជា សក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា និងការអភិវឌ្ឍកសិកម្មតាមបែបទំនើប ការផ្សព្វផ្សាយ និងអប់រំតាមបែបសាសនា ការជំរុញការវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្មតាមរយៈសមាគម ABIT សមាគមពាណិជ្ជកម្ម និងធុរកិច្ចជាដៃគូនៅកូរ៉េ និងបណ្...
វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ទាក់ទងនឹងប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩” នៃវេទិកាកសិករថ្នាក់ជាតិ លើកទី៩ មានការចូលពី លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ វេទិកានេះចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ទីពីរ គឺដើម្បីជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ ។ ទីបីគឺ ដើម្បីពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។ លោក ឡូយ សុផាត បានលើកឡើងពីការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភ...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានតាមប្រព័ន្ធវីដេអូ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានតាមប្រព័ន្ធវីដេអូ

បច្ចេកវិទ្យា, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ ១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន) ៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។ លោក រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៣ចំណុច៖ ១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ច សហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។ ២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័...
លោក គង់ វិចិត្រា ស្ថាបនិក ក្លឹបកំណប់ទ្រព្យធុរកិច្ច ជូនពរបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំ

លោក គង់ វិចិត្រា ស្ថាបនិក ក្លឹបកំណប់ទ្រព្យធុរកិច្ច ជូនពរបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក គង់ វិចិត្រា ស្ថាបនិក ក្លឹបកំណប់ទ្រព្យធុរកិច្ច និងជាទីប្រឹក្សាទទួលបន្ទុកគណៈកម្មការសហគមន៍អភិវឌ្ឍជនមានពិការ និងគ្រួសារជួបការលំបាក និងសហការីទាំងអស់ សូមចូលរួម អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត នាឱកាសដ៏មង្គលសួរស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។ ខ្ញុំបាទ និងភរិយា ថ្នាក់ដឹកនាំទាំងអស់ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ  បណ្ឌិតនិង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមប្រកបដោយ ពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ គោរពជូនពរពី ខ្ញុំបាទ គង់ វិចិត្រា ស្ថាបនិក ក្លឹបកំណប់ទ្រព្យធុរកិច្ច និងជាទីប្រឹក្សាទទួលបន្ទកគណៈកម្មការសហគមន៍អភិវឌ្ឍជនមានពិការ និងគ្រួសារជួបការលំបាក រួមសហការីទាំងអស់។  ...
លោក ឯល រ៉ូហ្សែត អគ្គនាយក​ក្រុមហ៊ុ(IIS)និងលោកស្រី ឆឹង សុជាតិ រួម​​​សហការី សូមចូលរួម​​ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ឈានចូល៤៣ឆ្នាំរបស់លោក​ បណ្ឌិត ហ៊ុន ម៉ាណែត

លោក ឯល រ៉ូហ្សែត អគ្គនាយក​ក្រុមហ៊ុ(IIS)និងលោកស្រី ឆឹង សុជាតិ រួម​​​សហការី សូមចូលរួម​​ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ឈានចូល៤៣ឆ្នាំរបស់លោក​ បណ្ឌិត ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ឯល រ៉ូហ្សែត អគ្គនាយក​ក្រុមហ៊ុន អាយ អាយ អេស និងលោកស្រី ឆឹង សុជាតិ រួម​​​សហការី សូមចូលរួម​​ អបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ លោក​ បណ្ឌិត ហ៊ុន ម៉ាណែត នា​ឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។ លោកអគ្គនាយក​ថ្លែងសារថា«ខ្ញុំបាទនិងភរិយា ថ្នាក់ដឹកនាំទាំងអស់ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»។...
មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២០.១៨គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២០.១៨គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.)សាខា  ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារចំការគរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ។ មន្ត្រីជំនាញបានធ្វើវិភាគទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់។ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ -កំទេចមីខូចគុណភាព ចំនួន ២០.១៨គីឡូក្រាម -នំស្រួយរូបបង្កងហួសកាលបរិច្ឆេទប្រើប្រាស់ ១២កញ្ចប់ សរុបទំនិញដែលហូតដកបានសរុបចំនួន ២០.១៨គីឡូក្រាម និង ១២កញ្ចប់។ ...
​សម្តេចតេជោ ថា ៖ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ មិនត្រូវរឹបអូស ទ្រព្យសម្បត្តិពីពលរដ្ឋយឺតយ៉ាវបង់ការក្នុងស្ថានភាព កូវីដ-១៩ និងជំនន់ទឹកភ្លៀង

​សម្តេចតេជោ ថា ៖ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ មិនត្រូវរឹបអូស ទ្រព្យសម្បត្តិពីពលរដ្ឋយឺតយ៉ាវបង់ការក្នុងស្ថានភាព កូវីដ-១៩ និងជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវដល់ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ សូមមេត្តាយោគយល់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភាពយឺតយ៉ាវ (បង់ការ)ក្នុងស្ថានភាព កូវីដ-១៩ និងជំនន់ទឹកភ្លៀង ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីសំណេះសំណាល និងចែកអំណោយ ដល់ពលរដ្ឋជាង១ម៉ឺនគ្រួសារ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលានេះ ។ សម្តេចបានបញ្ជាក់ថា គ្រប់គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ មេត្តាយោគយល់ មិនត្រូវរឹបអូស ទ្រព្យសម្បត្តិ ដី ផ្ទះសម្បែងនោះទេ ។សូមយោគយល់ក្នុង ស្ថានភាពបែបនេះ ។ សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត ដែល​រងគ្រោះ​ធ្ងន់​ជាងគេ និង​យូរ​ជាងគេ ដែល​ចាំបាច់ ត្រូវ​ផ្តល់​អាទិភាព​សង្គ្រោះ​ផង និង​ស្តារឡើងវិញ ក្រោយ​ទឹកជំនន់​ ៕  ...
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ គាំទ្រការវិនិយោគអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ គាំទ្រការវិនិយោគអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រុមហ៊ុនស៊ុបភើ អេប តិចណូឡូជី ម.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយ អគ្គនាយកក្រុមហ៊ុន ស៊ុបភើ អេប តិចណូឡូជី ម.ក (Super App Technology Plc.)ដឹកនាំដោយលោក ប៉ាត់ ចំណាន និងសហការី រួមទីប្រឹក្សាជាន់ខ្ពស់ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រីបានថ្លែងក្នុងជំនួប នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២០នេះ ដោយគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាមួយបម្រើសេវាបច្ចេកវិទវិនិយោគ្យាឌីជីថល និងស្មាតហ្វូន ដោយក្នុងជំនួបនោះ លោករដ្ឋមន្ត្រីបានគាំទ្រការការវិនិយោគរបស់សហគ្រិនវ័យក្មេងមួយក្រុមនេះ ។ លោករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរំកិលខ្លួនបន្តិចម្ដងៗក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល ហើយឌីជីថលនីយកម្មនឹងបម្រើដល់សកម្មភាពជាច្រើននៅក្នុងវិស័យឯកជន ធុរកិច្ច ក៏ដូចជាវិស័យសាធារណៈផងដែរ។ ទោះយ៉ាងណាលោករដ្ឋមន្ត្រីបានថ្លែងថា គំនិតផ្ដួចផ្ដើមមួយចំនួនរប...
លោក ហៃ ស៊ីណា(វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ និងសហការីចូលរួមអបអរសាទពិធីចម្រើនជន្មាយុគម្រប់៤២ឈានចូល ៤៣ឆ្នាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

លោក ហៃ ស៊ីណា(វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ និងសហការីចូលរួមអបអរសាទពិធីចម្រើនជន្មាយុគម្រប់៤២ឈានចូល ៤៣ឆ្នាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហៃ ស៊ីណា(វឌ្ឍនា) នាយកការផ្សាយសារព័ត៌មាន ដេលីខ្មែរ និងសហការីអបអរសាទរ ពិធីចម្រើនជន្មាយុគម្រប់ ៤២ ឈានចូល ៤៣ឆ្នាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែតឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ។ ខ្ញុំបាទនិងថ្នាក់ដឹកនាំទាំងអស់ សូមគោរពលំឱនកាយលើកដៃប្រណម្យសម្ដែងនូវអំណរសាទរប្រកបដោយក្ដីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះ លោកបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រា-បុត្រី ជាទីស្រឡាញ់ សូមទទួលបានជោគជ័យលើគ្រប់ភារកិច្ចនិងសូមបានប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...