តុលាការកំពូលលើកពេលសវនាការអតីតអ្នកតំណាងរាស្ត្រឈ្មោះ អះម៉ាត់យ៉ះយ៉ានិងក្មួយប្រុសពាក់ព័ន្ធបទល្មើសជួញដូរមនុស្សឆ្លងដែនទៅទ្វីបអារ៉ាប់
ភ្នំពេញ: តុលាការកំពូលកាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូឆ្នាំ២០២២ បាន លើកពេលសវនាការ លើបណ្តឹងសារទុក្ខរបស់ជនជាប់ចោទ ជនជាតិខ្មែរឥស្លាមចំនួន ២នាក់ គឺលោកអះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុសម្នាក់ ដែលត្រូវបានតុលាការរាជធានីភ្នំពេញកាលពីខែសីហា ២០១៩កាត់ទោសពួកគេទាំង២នាក់ដាក់ពន្ធធានាគារកំណត់ក្នុង មា្នក់ៗ កំណត់១៥ឆ្នាំជាប់ពាក់ព័ន្ធនឹងការសង្ស័យការនាំចេញដោយមិនស្របច្បាប់ នូវពលករខ្មែរចំនួន៣១២នាក់ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត និងបានបណ្តាលឲ្យស្ត្រីខ្មែររងគ្រោះ ចំនួន២នាក់ត្រូវបានគេលក់ដូរ ដូចសត្វធាតុពីគ្រួសារអារ៉ាប់មួយ ទៅគ្រួសារផ្សេងទៀត និងត្រូវបានគេបង្ខំអោយធ្វើការ ដូចទាសករ និង ដោយគ្មានប្រាក់ខែ អស់រយៈពេល ជិត ១៣ ឆ្នាំ នៅក្នុងប្រទេស Saudi Arabia ពី ២០០៤ ដល់ ២០១៧ ។
លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានថ្លែងថា៖ ការលើកពេលសវនាការ លើបណ្តឹងសារទុក្ខ របស់ជនជាប់ចោទឈ្មោះ អះម៉ាត់យ៉ះយ៉ានិង ក្មួយប្រុសនៅថ្ង...