ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

អគ្គស្នងការរងនគរបាលជាតិ អំពាវនាវដល់នគរបាលត្រូវប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ ៖ លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។ លោកឧត្តមសេនីយ៍ឯក បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបិទវគ្គបំប៉នជំនាញវិជ្ជាជីវៈផ្ទៃក្នុងមន្រ្តីនគរបាល និងប្រកាសតែងតាំមុខតំណែង បំពាក់ឋានន្តរស័ក្តិ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន  តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបើកឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ដោយសេរីរហ...
ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI)

ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងជំនួបស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នាថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក រួមនឹងសហការី បានទទួលជួបស្វាគមន៍ លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) និងសហការី ។ ជំនួបនេះ គឺជាការជួបពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Develop​ment) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។ លោក​​ឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការដែលលោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) ន...
សហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ លើកកម្ពស់ វិស័យស្រូវអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ លើកកម្ពស់ វិស័យស្រូវអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ (ស.អ.ក)  បានជួបជាមួយ ​លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។ ក្នុងជំនួបនេះគឺ ពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។ លោក ឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍ចំពោះ លោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) នេះ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងភាពជាដៃគូ ក្នុងការងារការផលិតគ្រាប់ពូជ កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេសនានា ដែលវាជាការជួយគាំទ្រក្នុងការធ្វើយ៉ាង ណាឱ្យវិស័យស្រូវ...
ខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»

ខេត្តក្រចេះ ប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រចេះ៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ រួមនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត  បានចូលរួមបោសម្អាតតាមដងផ្លូវទី សាធារណៈ ក្នុងថ្ងៃទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ។ លោកស្រី ខាំ សុភាព មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបមហាស្អាត» នាពេលនេះ គឺក្នុងគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុងនៃខេត្តក្រចេះ ឲ្យមានសោភ័ណភាពស្រស់បំព្រង សាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល ២ទង និងបន្តយកជ័យលាភីផ្ការរំដួល៣ទង។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ដោយក្នុងសារលិខិតរបស់សម្ដេចតេជោបានគូសបញ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈដូចខាងក្រោម៖ ១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។ ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។ ៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះ បង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។ ២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាស យាន...
ពលរដ្ឋ អ្នកនេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរនៅតំបន់មាត់សមុទ្រ

ពលរដ្ឋ អ្នកនេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ត្រូវប្រុងប្រយ័ត្នពេលធ្វើដំណើរនៅតំបន់មាត់សមុទ្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ៖​ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋ អ្នកនេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរនៅតំបន់មាត់សមុទ្រ ទាំងការចេញទៅនេសាទ និងដើរកំសាន្ដព្រោះកម្ពុជា អាចនឹងមានព្យុះចាប់ពីថ្ងៃទី៧ ដល់​៩ ខែតុលា ឆ្នាំ២០២០។ នេះយោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា សូមសារធារណជន បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរលើផ្ទៃសមុទ្រ ការចេញទៅនេសាទ និងការធ្វើដំណើរកំសាន្ដតាមមាត់សមុទ្រ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានជាយថាហេតុ ។ សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា ក្រសួងធនធានទឹក និងឧត្តនិយមបាន ជូនដំណឹងថា មានប្រព័ន្ធសម្ពាធទាបបាន បន្តលាតសន្ធឹងឆ្លងកាត់កម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយ នៅ លើសមុទ្រចិនខាងត្បូងដែលអាចនឹង កើតម...
ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ចិនបដិសេធន៍ នឹងប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ ក្នុងស្ថានភាពសិទ្ធិមនុស្ស

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង បានបដិសេធនឹងបណ្តាប្រទេសលោកខាងលិចមួយចំនួន លើបញ្ហាដែលទាក់ទងទៅនឹងក្រុង ហុងកុង និងស៊ីនជាំង ដោយអះអាងថា ខ្លួននឹងមិនទទួលយក គំរូ ស្តីពីសិទ្ធិមនុស្ស និងប្រឆាំងនឹងស្តង់ដារនោះឡើយ។ លោកស្រី ហួ ឈុនយីង បានឲ្យដឹងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសលោកខាងលិច ខ្លះមានអាកប្បកិរិយាមិនល្អ នៅក្នុងស្ថានភាពសិទ្ធិមនុស្សរបស់ពួកគេ “តើពួកគេមានសិទ្ធិអ្វី ដើម្បីធ្វើអត្ថាធិប្បាយអំពីស្ថានភាព សិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត?” ។ លោកស្រីបានបន្ថែមថា “ កំណត់ត្រាដ៏ល្បីល្បាញ” របស់ពួកគេ លើបញ្ហាជនភៀសខ្លួនវិបត្តិមនុស្សធម៌ បញ្ហាពូជសាសន៍ ក៏ដូចជាការរំលោភសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀត។ អ្នកនាំពាក្យរូបនេះបានបន្ដថា “មិនមានអ្វីល្អនោះទេ មានតែការការពារសិទិ្ធមនុស្ស ឱ្យបានប្រសើរជាងមុន ហើយបណ្តាប្រទេសទាំងនោះ គួរតែគ្រប់គ្រងរឿងរ៉ាវ របស់ពួកគេជាមុនសិន” ៕...
មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧ គីឡួក្រាម

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ខេត្តឧត្តរមានជ័យ)៖មន្ត្រីក.ប.ប. ខេត្តឧត្តរមានជ័យធ្វើការដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥៧ គីឡួក្រាមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នេះ។ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដាផ្ទះលក់ទំនិញ និងម៉ាតនានា ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៦៨ដប ស្មើនឹង ៥៧គីឡូក្រាម ។ បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តឧ...
លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវដឹកសំរាមចេញពីក្នុងក្រុងឱ្យអស់នៅយប់នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យ អភិបាលខណ្ឌទាំង១៤ត្រូវដឹកជញ្ជូនយកសំរាមចេញពីក្នុងក្រុងទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ចាប់ផ្តើមជាបន្ទាន់ចាប់ពីយប់នេះ។ លោក ឃួង ស្រេង បានជំរុញបែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ នៅរសៀលថ្ងៃទី៧ ខែតុលាឆ្នាំ២០២០នេះ នៅសាលា រាជធានីភ្នំពេញ។ លោក ឃួង ស្រេង ក៏បានបញ្ជាឱ្យអភិបាល អភិបាលរងទទួលបន្ទុកយកចិត្តទុកដាក់ តាមដាន និងពិនិត្យសកម្មភាពប្រមូលសំរាមនៅយប់នេះឱ្យបានហ្មត់ចត់ តាមស្មារតីនៃកិច្ចប្រជុំទៅអនុវត្តឱ្យមានប្រសិទ្ធភាព។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរថយន្តដឹកសំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញទៅតាមខណ្ឌនីមួយៗរួចហើយ ប៉ុន្តែបើមានតម្រូវចាំបាច់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាបន្ថែមទៀតនោះ សុំអភិបាលខណ្ឌ ចាត់ចែងជួលរថយន្តបែនដឹកដីឱ្យមកដឹកសំរាមដោយគិតតម្លៃ...
រយះពេល៨ឆ្នាំ២០២០ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល

រយះពេល៨ឆ្នាំ២០២០ កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​លើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ បាន​ជាង ១ ៤០០ ប៊ី​លាន​រៀល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ ៖ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល សម្រេចប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស បាន​ចំនួន​ជាង ១ ៤០០ ប៊ី​លាន​រៀល ​និង​អាករ​លើ​ការ​នាំ​ចូល និង​ការ​ប្រមូល​ពន្ធ ​និង​អាករ​លើ​ការនាំចេញ ។ បើតាម​របាយការណ៍ នៃ​ការអនុវត្ត​ថវិកា​រដ្ឋ ដែល​បង្ហាញ​ទិន្នន័យ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​អង្គភាព​ជំនាញ​របស់​រាជរដ្ឋាភិបាល ​ប្រមូល​ចំណូល​ពន្ធ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ អនុវត្តបាន​ជាង ១ ៤០០ ប៊ី​លាន​រៀល​ ​ប្រមាណ​ជាង ៥០ភាគរយ នៃ​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ ​ ​បើ​គិត​ក្នុង​រយៈពេល ៨ខែ​ ដើមឆ្នាំ​២០២០​។ ក្នុង​រយៈពេល ៨ ខែ​នេះ ​ការ​ប្រមូល​ពន្ធគយ ពី​ការ​នាំចូល​ទំនិញ​ផ្សេងៗ​ ប្រមូល​បាន​ជាង ៩៥២ ប៊ី​លាន​រៀល​ ពន្ធគយ​លើ​ផលិតផល​តេ​ល​សិលា ​ជិត ១៨៧ ប៊ី​លាន​រៀល​ អាករ​បន្ថែម​លើ​ផលិតផល​តេ​ល​សិលា​សម្រាប់​ថែទាំ​ផ្លូវថ្នល់ ​ជាង ២១៣ ប៊ី​លាន​រៀល​ ពន្ធ​នាំចូល​ទំនិញ​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​...