ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លិខិតមិត្តអ្នកអាន៖ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបត្រូវគេឃុបឃិតគ្នាលក់បានលុយជិត២ លានដុល្លារក្រោមរូបភាពដោះដូរ

លិខិតមិត្តអ្នកអាន៖ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបត្រូវគេឃុបឃិតគ្នាលក់បានលុយជិត២ លានដុល្លារក្រោមរូបភាពដោះដូរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន​ ដោយ​​៖ ដេលីខ្មែរ ភ្នំពេញៈ ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្បាលដីមានទំហំប្រមាណ២៨ ម៉ែត្រគុណ និងបណ្តោយជាង៣០ម៉ែត្រមានតម្លៃជិត២ លានដុល្លារនោះ ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ «យកឆ្នាំងមាសដូរយកឆ្នាំងដី» សល់ចែកលុយគ្នារួចដោយតម្រូវឲ្យមន្រ្តីនគរបាលរើអីវ៉ាន់ចេញគឺទុករយៈពេលឱ្យមួយសប្តាហ៍គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ នៅក្នុងរឿងនេះចាត់ការដោយ លោកស្នងការរងនគរបាល រាជធានីភ្នំពេញម្នាក់ជាអ្នកហៅមន្ត្រីនគរប៉ុស្តិ៍ម្នាក់ៗបង្ខំទៅទទួលលុយបានចាប់​ពី៥០០​ ទៅ១០០០ដុល្លារ ដោយហាមមិនឲ្យពួកប៉ូលិសប៉ុស្តិ៍ទាំងនោះនិយាយអ្វីទាំងអស់។ ក្នុងករណីនេះមហាជនមានចម្ងល់ថា តើសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃនិង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជ្រាបរឿងនេះដែរឬទេ ? ពីព្រោះវាមិនមែនជារឿងធម្មតាឡើយដីនៅតំបន់នេះម...
លោករដ្ឋមន្រ្តី វេង សាខុន«ពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា»

លោករដ្ឋមន្រ្តី វេង សាខុន«ពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោករដ្ឋមន្រ្តី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួប ក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន) ហើយ​​ជំនួបនេះមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី "កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។ លោករដ្ឋមន្ត្រីបានថ្លែងថា អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភទាំងធន​ធាន​ថវិកា និងបច្ចេកទេសមកដល់ ប្រទេសកម្ពុជាលើគ្រប់វិស័យ និងគ្រប់កាលៈទេសៈ ធ្វើឲ្យមានការរីកចម្រើនគួរជាទីមោទនៈ ហើយក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ។ ជាក់ស្តែង ជ...
លោកបណ្ឌិត អ៊ិត សំហេង៖យើងត្រូវ​​យកចិត្តទុកដាក់បន្តដោះស្រាយនូវអ្វីជា​​បញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

លោកបណ្ឌិត អ៊ិត សំហេង៖យើងត្រូវ​​យកចិត្តទុកដាក់បន្តដោះស្រាយនូវអ្វីជា​​បញ្ហានៃការទាមទាររបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងមានសមត្ថកិច្ច មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និតថែមទៀត ប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយ នូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។ លើសពីនេះបន្តចាត់វិធានការ​ឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ក...
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖កិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិនត្រូវបានបញ្ចប់ដោយជោគជ័យ ហើយចំណែកបរិមាណការនាំចេញទៅចិននឹងមានកំណើនខ្ពស់រហូតដល់២០%

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖កិច្ចចរចាពាណិជ្ជកម្មសេរីកម្ពុជា-ចិនត្រូវបានបញ្ចប់ដោយជោគជ័យ ហើយចំណែកបរិមាណការនាំចេញទៅចិននឹងមានកំណើនខ្ពស់រហូតដល់២០%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(កែប)៖លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រុមការងារបច្ចេកទេសទើបបញ្ចប់ដោយជោគជ័យលើកិច្ចចរចា​ពាណិ​​ជ្ជកម្មសេរីរវាងកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ ហើយកម្ពុជារំពឹងថា នឹងមានកំណើននៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនប្រមាណជា ២០ភាគរយ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកែប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើកិច្ចចរចានេះរួចមក ក្រុមការងារនឹងស្នើសុំគោលការណ៍ពីរដ្ឋាភិបាលទាំងសង​​ខាង ដើម្បីផ្តល់ការយល់ព្រមលើអត្ថបទកិច្ចព្រមព្រៀង និងសំណើបើកច្រកទីផ្សារ និងឈានទៅចុះហត...
ចិនហាមនាំចូលសាច់មាន់ពីអាមេរិកក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19

ចិនហាមនាំចូលសាច់មាន់ពីអាមេរិកក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយថា គណៈកម្មការសុខាភិបាលក្រុងប៉េកាំង បានប្រកាសហាមប្រាមមិនអោយនាំចូលផលិតផលសាច់មាន់ពីសហរដ្ឋអាមេរិក និងប្រកាសបិទរោងចក្រផលិតម្ហូបអាហារ និងភេសជ្ជៈ ប៉ិបស៊ី (Pepsi) នៅក្នុងប្រទេសនេះ ដែលជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ។ លោកស្រី ហ្វាន់ ជីមីន (Fan Zhimin) អ្នកនាំពាក្យក្រុមហ៊ុន PepsiCo នៅប្រទេខចិន បាននិយាយថា ការប្រកាសបិទសកម្មភាពការងាររបស់ក្រុមហ៊ុននេះ ត្រូវបានធ្វើឡើងក្រោយបុគ្គលិកប្រមាណជាង២២០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ដែលត្រូវបានចាត់ទុកថា ជាការឆ្លងជាក្រុម ។ ក្នុងពេលដំណាលគ្នានេះ គណៈកម្មការសុខាភិបាលក្រុងប៉េកាំង ក៏បានប្រកាសបិទការនាំចូលសាច់មាន់ពីសហរដ្ឋអាមេរិកផងដែរ ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ក្រោយពីវីរុសCovid-19 បានផ្ទុះឡើងនៅទីក្រុងនេះ ៕...
កូរ៉េខាងជើងត្រៀមចែកខិត្តប័ណ្ណគំរាមកូរ៉េខាងត្បូងវិញ

កូរ៉េខាងជើងត្រៀមចែកខិត្តប័ណ្ណគំរាមកូរ៉េខាងត្បូងវិញ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយនៅថ្ងៃចន្ទ ទី២២ ខែមិថុនានេះថា ក្រុមការងាររបស់ប្រទេសនេះ បានត្រៀមរួចរាល់ហើយនូវខិត្តប័ណ្ណប្រមាណជាង១២លានសន្លឹក សម្រាប់ចែក និងបង្ហោះសងសឹកកូរ៉េខាងត្បូងវិញ ដែលបានចែកចាយ និងបង្ហោះខិត្តប័ណ្ណរិះ​គន់កូរ៉េខាងជើង កាលពីដើមខែមិថុនានេះ ។ ប្រភពដដែលបានបន្តថា ខិត្តប័ណ្ណរបស់កូរ៉េខាងជើង ត្រូវបានសរសេរពីការកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង មានការិយា​ល័យទំនាក់ទំនងកូរ៉េទាំងពីរ និងកិច្ចព្រមព្រៀងខាងយោធារវាងប្រទេសទាំងពីរជាដើម ។ ម្យ៉ាងទៀត ខ្លឹមសារក្នុងខិត្តប័ណ្ណនោះត្រូវបានសរសេរផងដែរអំពីហានិភ័យខាងយោធានៃប្រទេសទាំងពីរ ដែលអាចនឹងកើតឡើងនៅពេលខាង​មុខនៅតាមព្រំដែន ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើង គំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនសាជាថ្មីនៅពេលខាងមុខ ៕...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករលឹក

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករលឹក

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ ទោះបីខ្ញុំមិនបានចុះទៅ ជួប បងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាម រោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករឮករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច។ ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា​ ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។ សូមបងប្អូនប្រជាពលរដ្ឋ...
អភិបាលរាជធានីភ្នំពេញ បញ្ជាទៅអាជ្ញាធរខណ្ឌ ឲ្យផ្អាករថយន្ដដឹកដី ដឹកខ្សាច់ ធ្វើចរាចរណ៍លើផ្លូវលេខ៦០ម៉ែត្រ 

អភិបាលរាជធានីភ្នំពេញ បញ្ជាទៅអាជ្ញាធរខណ្ឌ ឲ្យផ្អាករថយន្ដដឹកដី ដឹកខ្សាច់ ធ្វើចរាចរណ៍លើផ្លូវលេខ៦០ម៉ែត្រ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាទៅអាជ្ញាធរខណ្ឌ ឲ្យផ្អាកការធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ក្រោយពីមានគ្រោះថ្នាក់ញឹកញ៉ាប់រយៈពេលប៉ុន្មានថ្ងៃនេះ។ លោកអភិបាលរាជធានី បានឲ្យដឹងបែបនេះ ក្នុងកិច្ចប្រជុំជាមួយសមត្ថកិច្ចពាក់ព័ន្ធនៅរសៀលថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០នេះ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា អាជ្ញាធរមិនហាមឃាត់ការចាក់ដី ចាក់ខ្សាច់ នៅតំបន់អភិវឌ្ឍន៍ជើងឯកនោះទេ ប៉ុន្ដែគ្រាន់តែបង្វែរទិសចរាចរណ៍ សម្រាប់រថយន្ដដឹកដី ដឹកខ្សាច់កុំឲ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវ៦០ម៉ែត្រ ជាបណ្ដោះអាសន្នសិន។ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ការដាក់ចេញវិធានការនេះ គឺដោយសារតែកន្លងមកសង្កេតឃើញថា ការដឹកដី ដឹកខ្សាច់ កាត់ផ្លូវនេះបានបង្កឲ្យប្រឡាក់ នៅលើទ្រូងផ្លូវ កកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យខូចផ្លូវ ដូច្នេះអាជ្ញាធរត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេ...
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ កិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្នុង ច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍បានសម្រេច ០២ ចំនុចសំខាន់ ដូចខាងក្រោម ទី១- ត្រូវផ្សព្វផ្សាយជាសាធារណ: អំពីលទ្ឋផលការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ក្រោយបញ្ចប់ឱសានវាទនៃកិច្ចដំណើរការដកហូតឯកសាររដ្ឋបាលកម្ពុជា។ ចំណុចទី ២-ក្រោយពីស្តាប់របាយការណ៍របស់ក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ សម្តេចក្រឡាហោមបានណែនាំឲ្យធ្វើរបាយការណ៍និងស្នើទៅរាជរដ្ឋាភិ បាលបង្កើតគណៈកម្មការអន្តរក្រសួង។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំឆ្លងសេចក្តីព្រាងផ្ទៃក្ន...
វៀតណាមពិភាក្សាពីការបើកផ្លូវអ្នកទេសចរមកពីចិន កូរ៉េខាងត្បូង និងជប៉ុន ឲ្យចូល

វៀតណាមពិភាក្សាពីការបើកផ្លូវអ្នកទេសចរមកពីចិន កូរ៉េខាងត្បូង និងជប៉ុន ឲ្យចូល

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសវៀតណាម លោកស្រី ឡឺ ធី ធូ ហាង (Le Thi Thu Hang) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១៨ ខែមិថុនានេះ អំពីការបើកផ្លូវឲ្យអ្នកទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន ចូលក្នុងប្រទេសនេះនៅពេលខាងមុខ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post ។ លោកស្រី ឡឺ ធី ធូ ហាង បាននិយាយថា ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាម កំពុងពិភាក្សាអំពីការបន្ធូរបន្ថយវិធានការរឹតត្បិតអ្នកទេសចរបរទេស ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ -១៩ ប៉ុន្តែមិនទាន់សម្រេចថាត្រូវបន្ធូរបន្ថយវិធានការនោះទេ ។ សូមបញ្ជាក់ថា ប្រទេសវៀតណាម មានការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ សរុបចំនួន៣៤២ករណី គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ទោះបីជាប្រទេសនេះបានបិទផ្លូវមិនឲ្យជនបរទេសចូលប្រទេសនេះក៏ដោយ ៕...