ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

កាតព្វកិច្ច និងការទទួលខុសត្រូវមានរៀងៗខ្លួនមិនមានចិត្តធម៌រហូតទេ

កាតព្វកិច្ច និងការទទួលខុសត្រូវមានរៀងៗខ្លួនមិនមានចិត្តធម៌រហូតទេ

សង្គម និងកម្សាន្ត
កាតព្វកិច្ច និងការទទួលខុសត្រូវសុទ្ធតែមានរៀងៗខ្លួនខ្ញុំមិនមានចិត្តធម៌រហូតទេ គេក៍ទារលុយខ្ញុំមុខក្រោយដែរ សូមអរគុណ! នៅមានអ្នកបន្ទាប់ច្រើនទៀត ០៦-០៩-២០២២
លោក ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang

លោក ប៉ាន សូរស័ក្តិ ក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang

សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ) នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអនុញ្ញាតជូន លោកPablo Kang ឯកអគ្គរាជទូតអូស្តា្រលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងនូវក្តីសោមនស្សរីករាយនិងថ្លែងស្វាគមន៍ចំពោះ លោកឯកអគ្គរាជទូត និងសហការី ដែលជានិច្ចកាលតែងតែអញ្ជើញចូលជួបពិភាក្សាការងារ សំដៅបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែមានភាពរស់រវើកនិងរីកចម្រើនបន្ថែមទៀត។ ក្នុងនោះ ឋមន្រ្តី បានជម្រាបជូននូវវឌ្ឍនភាពនៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធាន អាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។ លោកមន្រ្តី បន្តថា កិច្ចប្រជុំ...
ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ម្ចាស់បុរី ហេង បូរិន គ្រុប! ​​ឧកញ៉ា ហេង បូរិន សម្រេច​​ជ្រើសយកកីឡករ ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖​​ លោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ ជាមួយលោក ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជា និងជាខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបបាល់ទាត់ បឹងកេត ក្លាយជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ដែលធ្វើឡើង​កាលពី​ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បាន​លើក​ឡើង​ថា លោកជាមនុស្សម្នាក់ ដែលស្រលាញ់ និងចូលចិត្តកីឡាបាល់ទាត់យ៉ាងងប់ងុលមួយរូប ហើយកីឡាការ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដួងចិត្តលោកតាំងពីដើមមកម៉្លេះហេតុផលទី២ ដោយសារ ឧកញ៉ា ហេង បូរិន ផ្ទាល់ពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ វឌ្ឍនាកា ដែលបានរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឱ្យបរទេសបានទទួលស្គាល់កាន់តែខ្លាំង ហេតុផលមួយទៀត ដើម្បីចូលរួមជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយនិងវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ។ ដោយមើលឃើញពីសមិទ្ធិផលដែ...
មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត

មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត

សង្គម និងកម្សាន្ត
មន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ដេប៉ូប្រេងឥន្ធនៈចំនួន ២ ក្នុងការទប់ស្កាត់អំពើមិនសុចរិត ភ្នំពេញ៖ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងត្រូវបានមន្រ្តីជំនាញ ក.ប.ប. បន្ត ចាត់វិធានការទៅតាមនីតិវិធី ក្នុងការទប់ស្កាត់អំពើមិនសុចរិត និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តកំពង់ធំ និងខេត្តកំពត បាននឹងបន្តចុះត្រួតពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ/ដេប៉ូដើម្បីស្វែករកភាពមិនអនុលោម ចៀសវាងការកេងប្រវ័ញ្ចណាមួយពីអតិថិជនដែលជាអ្នកប្រើប្រាស់។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង ក្នុងចំណោម ១២ស្ថានីយ/ដេប៉ូដែលបានត្រួតពិនិត្យ និងព្រមទទួលពិន័យអន្តរការណ៍ពីមន្រ្តីជំនាញផងដែរ។...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងច្បាប់ ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៅទីស្ដីការក្រសួងមហាផ្ទៃ។ នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ​​​​ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាសន៍បើកកិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃរៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ ...
រកឃើញអ្នកឆ្លងថ្មី 11 នាក់ (ក្នុងសហគមន៍ 11 នាក់) ជាសះស្បើយ 25 នាក់ និងស្លាប់ គ្មាន  គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

រកឃើញអ្នកឆ្លងថ្មី 11 នាក់ (ក្នុងសហគមន៍ 11 នាក់) ជាសះស្បើយ 25 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
រកឃើញអ្នកឆ្លងថ្មី 11 នាក់ (ក្នុងសហគមន៍ 11 នាក់) ជាសះស្បើយ 25 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អ្នកឆ្លងសរុប= 137,679 នាក់ - អ្នកជាសះស្បើយ= 134,532 នាក់ - អ្នកស្លាប់= 3,056 នាក់
ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ

ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ត្រូវបានតែងតាំងជាស្នងការខេត្តក្រចេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋាប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជា ស្នងការនៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ហើយជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំ ងជា អគ្គស្នងការរងនគរបាលជាតិ។ ពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ដក្រចេះ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ៕...
មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករក ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាម

មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករក ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាម

សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាមត្រូវបានមន្រ្តីជំនាញដកហូតបាន នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ  និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។ យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ១៥គីឡូក្រាម និងពិន័យអន្តរការណ៍ទៅតាមនីតិវិធី។...
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭

ជំងឺកូវីដ១៩
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ 🇰🇭 - អាយុ ១៨ឆ្នាំ ឡើងទៅ = 103.59% - អាយុ ១២-១៧ឆ្នាំ = 100.99% - អាយុ ០៦-១១ឆ្នាំ = 109.99% - អាយុ ០៥ឆ្នាំ = 138.59% - អាយុ ០៣-០៥ឆ្នាំ = 75.63%
លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលប្រព្រឹត្តធ្វើនៅ សាលប្រជុំ ទីស្តីការក្រសួងមហាផ្ទៃ។   គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុ ស្សដឹកនាំដោយ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃរ និងតំណាងក្រសួងព័ត៌មាន រៀបចំឡើងកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ។ គិតចាប់តាំងពីឆ្នាំ២០១៧ មក គណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស( គ.ជ.ប.ជ) តែងបានសហការជាមួយថ្នាក់ដឹកនាំសាសនាធំៗ ក្នុងព្រះរា ជាណាចក្រកម្ពុជា។ លើសពីនេះមានការ រៀបចំកម្មវិធី អន្តរសាសនា ដេីម្បីបួងសួងឲ្យប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនលេីពិភពលោកបានសេចក្តីសុខ ជៀសផុតពីការរំលោភបំពាន និងអំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើប។ គួរបញ្ជាក់ផងដែរថាសម្រាប់ឆ្នាំ ២០២២នេះ កា...