DJ ឡាយ អិននិងបក្ខពួក៣នាក់ត្រូវបានតុលាការផ្តន្ទាទោសពី៤ឆ្នាំទៅ១៥ឆ្នាំករណីលក់គ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ុក
តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមសំណុំរឿង DJ ឡាយ អិន និងបក្ខពួក ដែលបានជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្តរ៉ុករបស់លោកឧកញ៉ា គិត ធាង កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ។
យោងតាមសាលក្រមព្រហ្មទណ្ឌរបស់លោកស្រី យិច ឈាណាវី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស ជនជាប់ចោទគឺ ទី១-ឈ្មោះ ហែម បូរិទ្ធ ហៅ DJ ឡាយ អិន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ DJ ស្នាក់នៅផ្ទះ លេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងទី២ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ៤ឆ្នាំ និងពិន័យ ជាប្រាក់ចំនួន ៦លានរៀលដាក់ចូលថវិការដ្ឋ។
ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដាក់ពន្ធនាគារកំណត់រយៈពេល ១១ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ល...








