ជីវប្រវត្តិព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ភ្នំពេញ៖ ថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៩ ជាព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៦៦ យាងចូល ៦៧ ព្រះវស្សា។ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ត្រូវបានធ្វើឡើង នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។ ក្នុងរយៈពេល ៣ថ្ងៃនេះ ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាថ្ងៃបុណ្យជាតិ ដែលត្រូវឈប់សម្រាក។
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ ថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០១៩ សូមផ្សាយដោយសង្ខេបនូវព្រះរាជជីវប្រវត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដូចតទៅ៖
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ប្រសូត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវា...








