ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សកម្មជន៣នាក់ដែលប្រមាថព្រះមហាក្សត្រថៃបានបាត់ខ្លួន

សកម្មជន៣នាក់ដែលប្រមាថព្រះមហាក្សត្រថៃបានបាត់ខ្លួន

សង្គម និងកម្សាន្ត
សកម្មជនជនជាតិថៃចំនួន៣នាក់ ដែលប្រមាថព្រះមហាក្សត្រថៃ បានបាត់ខ្លួនហើយ ដែលនេះបើតាមការអះអាងរបស់លោក Brad Adams នាយកអង្គការសិទ្ធមនុស្ស Human Right Watch ប្រចាំតំបន់អាស៊ី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះ ។ សកម្មជនថៃ៣រូប ដែលប្រមាថព្រះមហាក្សត្រនោះ គឺត្រូវបានចាប់ខ្លួនជាសម្ងាត់នៅប្រទេសវៀតណាម និងត្រូវបានធ្វើបត្យាប័នទៅកាន់ប្រទេសថៃវិញ ក្រោមការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធមនុស្ស ។ ចំណែកលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីថៃ បានឆ្លើយតបថា សកម្មជនដែលប្រមាថព្រះមហាក្សត្រទាំង៣នាក់នោះ គឺត្រូវបានឃុំខ្លួន និងនៅក្នុងមន្ទីរឃុំឃាំងនៅឡើយ មិនមានបាត់ខ្លួនដូចការចោទប្រកាន់នោះទេ ៕...
ក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីបន្តពង្រឹងសាមគ្គី ដើម្បីបង្កើនប្រសិទ្ធភាពការងារ

ក្រសួងពាណិជ្ជកម្ម ស្នើឲ្យមន្ត្រីបន្តពង្រឹងសាមគ្គី ដើម្បីបង្កើនប្រសិទ្ធភាពការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលការងារ ដែលនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ សម្រេចបាននៅក្នុងឆ្នាំ២០១៨ និងស្នើមន្ត្រីទាំងអស់ បន្តពង្រឹងវប្បធម៌សាមគ្គី  ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមជូនក្រសួងពាណិជ្ជកម្ម។ លោកអនុរដ្ឋលេខាធិការ បានធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលរៀបចំឡើងនៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ។ លោក សំហេង បូរ៉ា បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រី ក្នុងការបំពេញភារកិច្ចប្រកបដោយភាពទទួលខុសត្រូវ ជូនក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាល រហូតទទួលបានកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ព្រមទាំងបានចែករំលែកបទពិសោធន៍ និងបាននូវផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីដោះស្រាយប្រឈមរបស់នាយកដ្ឋាន សំដៅបង្កើនប្រសិ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា៖ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ)ប្រយ័ត្នចាញ់បោកជនខិលខូច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា៖ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ)ប្រយ័ត្នចាញ់បោកជនខិលខូច

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ បានចេញសេចក្តីប្រកាសព៍ត៌មានមួយ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា ការទិញ លក់ អចលនទ្រព្យ (ដីឡូត៍​និងផ្ទះ ) អាចប្រព្រឹត្តទៅដោយរលូន និងជៀសវាងហានិភ័យជាយថាហេតុ ដែលកើតឡើងដោយជនខិលខូច ។ សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ដូច្នេះមុននិងធ្វើការសម្រេចចិត្តទិញអចលនទ្រព្រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ សូមអំពាវនាវ ដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖...
ប្រពន្ធ លោក ឆាយ វីរៈយុទ្ធ ពពោះ​​កូនស្រី​​​ដំបូងធ្វើ​ឲ្យមហា​​​​ជន​​មាន​​​​ការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក

ប្រពន្ធ លោក ឆាយ វីរៈយុទ្ធ ពពោះ​​កូនស្រី​​​ដំបូងធ្វើ​ឲ្យមហា​​​​ជន​​មាន​​​​ការភ្ញាក់ផ្អើលលើសង្គមហ្វេសប៊ុក

សង្គម និងកម្សាន្ត
ទីបំផុត កូន​ប្រសារ​ ថៅកែរោងម៉ាស៊ីន កិនស្រូវ ហាក់ សែ ដែលគេស្គាល់ថា ជា ឧកញ៉ា មាន​ឈ្មោះល្បីល្បាញ​​​នៅខេត្តកំពង់ចាម គឺ​​​​ លោក ឆាយ ចាន់ឆោម ហៅ​ ឆាយ វីរៈយុទ្ធ បានក្លាយជាឪពុក គេហើយចាប់ពីថ្ងៃទី១០ខែឧសភានេះទៅ​​​ ដោយសារតែប្រពន្ធលោក​​កំពុងតែ​​ពពោះ​​កូនស្រី​​លើកដំបូង ដែល​​ធ្វើ​ឲ្យ​មហាជនកំពុងមានការ​​​​ភ្ញាក់ផ្អើល​លើ​បណ្តាញ​​​​​​​សង្គមហ្វេស ប៊ុក​​។​​​ នៅលើទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ បានបង្ហោះសារយ៉ាងខ្លី« មួយជីវិតរបស់ខ្ញុំ គាត់ជាកូនដំបូងរបស់ខ្ញុំ គាត់នៅក្នុងផ្ទៃ 20សប្តាហ៍ 4ថ្ងៃហើយ កូនស្រីខ្ញុំមានអាយុ៥ខែហើយ​»។ តារាចម្រៀងខាងលើបន្ថែមទៀត​​​ថា​ អរគុណបងប្អូន ទាំងអស់គ្នាដែល តែងតែយកចិត្ត ទុកដាក់ចំពោះគ្រួសាររបស់ខ្ញុំ ជូនពរបងប្អូនប្រិយ មិត្តជួបតែសេចក្តីសុខ គ្រប់ៗក្រុម គ្រួសារ ហើយកូស្រីខ្ញុំនឹង​គួរឲ្យស្រឡាញ់​ណាស់​​។​ កន្លងទៅ​តារាចម្រៀង​​ លោក ឆាយ វីរៈយុទ្ធ បានធ្វើឲ្យមហាជនមានក...
សហរដ្ឋអាមេរិកបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចា តែអ៊ីរ៉ង់មិនព្រម

សហរដ្ឋអាមេរិកបង្ខំអ៊ីរ៉ង់ឲ្យចូលតុចរចា តែអ៊ីរ៉ង់មិនព្រម

សង្គម និងកម្សាន្ត
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសាជាថ្មី នៅថ្ងៃសុក្រ ទី១០ ខែឧសភានេះថា អាមេរិកនឹងមិនជ្រើសរើសយកអន្តរាគមន៍យោធាលើប្រទេសអ៊ីរ៉ង់ទេ បើមេដឹកនាំប្រទេសនេះជួបចរចាជាមួយសហរដ្ឋអាមេរិក ។ អាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចង់ឲ្យអ៊ីរ៉ង់ជួបចរចាម្តងទៀតជាមួយអាមេរិកដើម្បីរកកិច្ចព្រមព្រៀងថ្មីដែលល្អជាងមុន ប៉ុន្តែអ៊ីរ៉ង់មិនព្រម ដោយសារអ៊ីរ៉ង់យល់ឃើញថា ជាការចរចាចាញ់ប្រៀបអាមេរិក ។ ស្របពេលជាមួយគ្នានេះដែរ អាមេរិកបានពង្រាយនាវាដឹកយន្តហោះចម្បាំង USS Abraham Lincon ក្រុមនាវាប្រយុទ្ធ Strike Group និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ខំអ៊ីរ៉ង់អោយចរចា ៕...
ក្រុមហ៊ុនចំនូន៥ នឹង​​នាំផ្លែចេកពីកម្ពុជា​​​ទៅកាន់ទីផ្សារចិនលើកទី១ចំនួនជាង១០០ តោន​​​

ក្រុមហ៊ុនចំនូន៥ នឹង​​នាំផ្លែចេកពីកម្ពុជា​​​ទៅកាន់ទីផ្សារចិនលើកទី១ចំនួនជាង១០០ តោន​​​

សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន ហ៊ុន ទី ស្ថិតនៅខណ្ឌសែន សុខ កាលពីថ្ងៃទី៩ខែឧសភានេះ​​​រៀបចំពិធីសម្ភោតការនាំចេញផ្លែចេកអំបូងលឿងស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន លើកទី១ចំនួនជាង១០០ តោន​​​ ហើយ​​​តំណាងឲ្យក្រុមហ៊ុនទាំង០៥ ដែលទទួលបានគោលការណ៍អនុញ្ញាតនាំផ្លែចេកទៅប្រទេសចិនបានបង្ហាញពីមោទ​​​នភាព​​យ៉ាងខ្លាំងផងដែរ​​។​​​​​​ លោក ​វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា​ ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ ក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងឆន្ទ:ច្បាស់លាស់។​ លោករដ្ឋមន្រ្តីមានប្រសាសន៍ទៀតថា ​​​​«យើង​​​​ធ្វើយ៉ាងណានាំកសិផលកម្ពុជាឲ្យបានចូលក្នុងទីផ្សារអន្តរជាតិហើយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង អគ្...
រដ្ឋមន្ត្រី វេង សាខុន ថា៖ ធនាគារពិភពលោកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

រដ្ឋមន្ត្រី វេង សាខុន ថា៖ ធនាគារពិភពលោកបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖  នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ លោកវេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ទទួលជួបពិភាគ្សាការងារជាមួយលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក ក្នុងគោលបំណងស្វែងយល់អំពីដំណើរវិវត្តន៍រីកចម្រើននៃវិស័យកសិកម្ម និងស្វែងយល់ពីបញ្ហាប្រឈមនានា។ លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា ធនាគារពិភពលោកដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តងពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះនៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និងវិស័យកសិកម្មកំពុងជួបប្រទះដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នា...
៤ខែដើមឆ្នាំ២០១៩កម្ពុជា សម្រេចប្រមូលចំណូលពន្ធបាន ១១៥០ លានដុល្លារអាមេរិក

៤ខែដើមឆ្នាំ២០១៩កម្ពុជា សម្រេចប្រមូលចំណូលពន្ធបាន ១១៥០ លានដុល្លារអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រយៈពេល៤ខែ ដើមឆ្នាំ២០១៩ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបប្រមាណជាង ៤៦០០ ប៊ីលានរៀល ត្រូវជាង ១១៥០ លានដុល្លារអាមេរិក ស្មើនឹង ៥០,២៦% នៃផែនការប្រចាំឆ្នាំ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ក្នុងខែមេសា ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ Online បានចំនួនប្រមាណជាង ១២៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ៣១៥ លានដុល្លារ អាមេរិក ស្មើនឹង ១៣,៧៨% នៃផែនការប្រចាំឆ្នាំ។ លោកបានឲ្យដឹងទៀតថា ក្នុងនោះបើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមេសា ទៅឆ្នាំ២០១៨ ឃើញថាចំណូលនេះកើនឡើងជាង ៦៦៨ ប៊ីលានរៀល ត្រូវប្រមាណជាង ១៦៧ លានដុល្លារអាមេរិក ស្មើនឹង ១១២,៧៨%។ សម្រាប់ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០៤ ខែ ឆ្នាំ២០១៩ បានកើនឡើងចំនួនជាង ៩៦១ ប៊ីលានរៀល ត្រូវប្រមាណជាង ២៤០ លានដុល្លារអាមេរិក ស្មើនឹ...
ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើងកាន់តែខ្លាំង

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់កើនឡើងកាន់តែខ្លាំង

សង្គម និងកម្សាន្ត
ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បានកើនឡើងកាន់តែខ្លាំង ហើយអាមេរិកបានដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធ នៅតំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលនេះបើតាមការផ្សាយរបស់ Reuters News ។ គិតត្រឹមថ្ងៃសុក្រ ទី១០ ខែឧសភានេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Abraham Lincon រួមទាំងក្រុមនាវាប្រយុទ្ធ Strike Group បានទៅដល់សមុទ្រ Suez Canal របស់ប្រទេសអេហ្ស៊ីបរយៈពេល៣ថ្ងៃហើយ ។ សហរដ្ឋអាមេរិក មិនត្រឹមតែដាក់ពង្រាយនាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធនៅតំបន់មជ្ឈិមបូព៌ាទេ អាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-52 ចំនួន៤គ្រឿងនៅតំបន់នេះដែរ ៕  ...
លោកឧកញ៉ា លី សាយឃាង ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

លោកឧកញ៉ា លី សាយឃាង ផ្ញើសារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា

សង្គម និងកម្សាន្ត
ក្នុងទិវាដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា អបអរសាទរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ទូលព្រះបង្គំជាខ្ញុំ ឧកញ៉ា លី សាយឃាង អគ្គនាយកក្រុមហ៊ុន ASK & KH Group Co., Ltd និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយតាមបីបាច់ថែរក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវកាយពលមាំមួន បញ្ញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត។ ជាពិសេសក្នុងកិច្ចខំប្រឹងប្រែងស្វះស្វែងរកជំនួយមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីជួយដល់ជនរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរ ថ្លង់ យុទ្ធជនរបួស ជនរងគ្រោះដោយសារគ្រោះមហន្តរាយ និងគ្រោះធម្មជាតិផ្សេងៗ។ ជាថ្មីនាឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា សម្ដេចកិត្តិព្រឹទ្ធប...