ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

៤ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគ១១៥គម្រោងនិង​ទុនវិនិ យោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិ

៤ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគ១១៥គម្រោងនិង​ទុនវិនិ យោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិ

សេដ្ឋកិច្ច និងវិនិយោគ
សម្តេចតេជោនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ខែឧសភានេះបានមានប្រសាសន៍បញ្ជាក់​​​ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញថា« ដោយឡែកក្នុងរយៈពេល៤ ខែដើមឆ្នាំ២០១៩ នេះ គម្រោងវិនិយោគ ដែលត្រូវបាន អនុម័តមានចំនួន ១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ ៤ប៊ីលានដុល្លារ អាមេរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ ៨១គម្រោង ក្នុងទុន វិនិយោគប្រមាណជា ៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ»។ ចំណែកក្នុងវិស័យទេសចរណ៍ចំនួនភ្ញៀវទេសចរដែលបានមកកាន់កម្ពុជាបន្តកើនឡើងជាលំដាប់ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ ភ្ញៀវទេសចរបរទេស សរុបប្រមាណជា ១,៨៨លាននាក់ មានការកើនឡើង ៩,៧% បើធៀបនឹងរយៈពេល ដូច គ្នាក្នុងឆ្នាំ២០១៨។ សម្តេចបន្ថែមថា«យើងរំពឹងថាចំនួនភ្ញៀវទេសចរនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ និងធុរជន ក្នុងការបណ្តាក់ ទុន ក្នុងវិស័យនេះ»។ រាជរដ្ឋាភិបាលកម្ព...
ក្រសួងការងារនិងUNDPរួមគ្នាផលិតវីដេអូប្រឹក្សាយោបល់ការងារ «Dr. Job »សម្រាប់យុវជន សិស្សា​នុសិស្ស និងអ្នកស្វែង​រកការងារ

ក្រសួងការងារនិងUNDPរួមគ្នាផលិតវីដេអូប្រឹក្សាយោបល់ការងារ «Dr. Job »សម្រាប់យុវជន សិស្សា​នុសិស្ស និងអ្នកស្វែង​រកការងារ

សង្គម និងកម្សាន្ត
វីដេអូប្រឹក្សាយោបល់អាជីព ហៅថា «Doctor Job» ដែលស្ថិតក្រោមគម្រោង UNited for Youth Employment ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ(SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវបានដាក់សម្ពោធផ្សព្វផ្សាយជាផ្លូវការ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា​​“ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលាដើម្បីចូលរួមចំណែក​ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញដំណើរការទីផ្សារការងារកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្មដែលប្រកបដោយសក្តានុពល ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត។ លោករដ្ឋមន្រ្តី​មានប្រសាសន៍ថា​​ ការជ្រើសរើសមុខជំនាញសិក្សា...
កម្ពុជានិងនេប៉ាល់ ឈានដល់ការចុះហត្ថលេខាលើឯកសារចំនួន២

កម្ពុជានិងនេប៉ាល់ ឈានដល់ការចុះហត្ថលេខាលើឯកសារចំនួន២

សេដ្ឋកិច្ច និងវិនិយោគ
បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញជាអធិបតីសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ជាផ្លូវការ។ ឯកសារទី ១ ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និង វិនិយោគ ចុះហត្ថលេខាដោយ ឯកឧត្តម ហេដា បាហាដូល អាល់ឌីការី រដ្ឋលេខាទទួលបន្ទុកឧស្សាហកម្ម ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ និង ឯកឧត្តម ប៉ាន់ សូរស័ក្ក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ សម្រាប់ឯកសារទី ២ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាដោយ ឯកឧត្តម រ៉ាឆីស កាហ្ស៊ី ស្រ្តាលតា ប្រធានសភាពាណិជ្ជកម្មនេប៉ាល់ និងឧកញ៉ា លឹម ហេង អនុប្រធាននៃសភាពាណិជ្ជកម្មកម្ពុជា ៕...
នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជា មួយនាយករដ្ឋមន្ត្រីប្រ ទេសនេប៉ាល់

នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារទ្វេភាគីជា មួយនាយករដ្ឋមន្ត្រីប្រ ទេសនេប៉ាល់

សង្គម និងកម្សាន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានបន្តអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ជាបន្តទៀតកាលយីថ្ងៃទី១៣ខែឧសភានេះ ដោយសម្តេចបាចាត់ទុកថា ទស្សនិកិច្ចមួយដែលបានពង្រឹងនូវចំណងមិត្តភាព និងបង្កើតសហប្រតិបត្តិការល្អៗនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោការវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេស ក្រោយការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យនៅប្រទេសនេប៉ាល់ការពីឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្វីដែលប្រទេសកម្ពុជាទទួលបានជោគជ័យធំបំផុតគឺការបញ្ចប់សង្គ្រាមស៊ីវិលជាស្ថាពរ ការឯកភាពដឹកដី បង្រួបង្រួមជាតិ ដែលធ្វើឲ្យកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរ ចំពោះប្រទេស នេប៉ាល់ដ...
សភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្ម នេប៉ាល់​ចុះ​អនុស្សា​រណៈយោគយល់គ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្ម នេប៉ាល់​ចុះ​អនុស្សា​រណៈយោគយល់គ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Rajesh Kazi SHRESTHA ប្រធាន​សភាពាណិជ្ជកម្មនេប៉ាល់ បានចុះអនុស្សារណៈ​យោគយល់ក្រោមអធិប​តីភាពដ៏ខ្ពង់​ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្ដម ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ។ ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង​សំខាន់ៗ​ដូចខាងក្រោម គឺ ផ្លាស់ប្ដូរព័ត៌មានអំពីទំនាក់ទំនងពាណិជ្ជកម្ម ទីផ្សារ និងសេដ្ឋកិច្ច​ដែលមានស្រាប់ ក្នុងគោលបំណងលើកម្ពស់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ចរវាងសមាជិកសភាពាណិជ្ជកម្មកម្ពុជា-នេប៉ាល់។ ផ្ដល់ការគាំទ្រទៅវិញទៅមកដល់ការបំពេញទស្សនកិច្ចធុរកិច្ចរបស់គណៈប្រតិភូនៃសភាពាណិជ្ជកម្មទាំងពីច ។ផ្លាស់ប្ដូរព័ត៌មានការបោះពុម្ពផ្សាយអំពីច្បាប់ និងបទប្ប​ញ្ញត្តិព...
ឱ!អនិច្ចាឱពុកយោធិនពិកាដ៏សែនកំសត់របស់កូន!

ឱ!អនិច្ចាឱពុកយោធិនពិកាដ៏សែនកំសត់របស់កូន!

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន​​​! ពេលនៅស្រុករកស៊ីធ្វើពេទ្យមានបានត្រូវចោរប្លន់មកភ្នំពេញ​ឆ្លៀតរៀនផង លួចទៅរត់ម៉ូឌុបផង មិនឲប្រពន្ធកូនដឹងទេ ខ្មាសគេ តែចោរលួចម៉ូតូបាត់ទៀត ចុងក្រោយមកនៅព្រែកព្នៅដាំឈូក បេះត្រកួន ដាំបន្លែជីគ្រប់មុខ ធ្វើពេទ្យ ម៉ែលក់នំអាកោ ចិញ្ចឹមជ្រូកមាន់ទា ត្រី គ្រប់មុខមិនដែលសម្រាកស្រួលយ៉ាងមេចទេ ខំណាស់ ដេញទាំងខ្មោចចេញយកដីជីកស្រះចិញ្ចឹមត្រីទៀតមកដល់ថ្ងៃនេះ ២៧ឆ្នាំជាងហើយ ២៧ឆ្នាំដែលលំបាក និងតស៊ូបំផុត ! បែរជាមានគេមកប្លន់ដីទៀត ហេតុអី? ការប្លន់លើកនេះសាហាវលើសមុនៗ ខ្លាំងណាស់ ! សម័យមុនចោរប្លន់ប្រើអាវុធ កាំភ្លើងចោរវែងៗណាស់ មានគ្រាប់រំព័ទ្ធពេញខ្លួន ខ្ញុំចាំបាន ពេលពួកវាឡើងប្លន់ផ្ទះខ្ញុំ ថែមទាំងបាញ់ចុះក្រោមគំរាមមួយគ្រាប់ ឡើងឆេះសក់ប្អូនស្រីខ្ញុំ ក្លិនឆ្ងៀមនុះ ខ្ញុំមិនទាន់ភ្លេចផង ប៉ាខ្ញុំយំអោបកូន អង្វរចោរ យកអីយកចុះ សុំតែជីវិតទុកចិញ្ចឹមគ្រួសារ ប៉ុននោះ! មកដល់សម័យនេះចោរប្លន់ប្រើប៊ិច ត្រឹមតែប៊ិចនិងក្រដាសទេ អាចប្លន់...
បំណងអាមេរិកក្នុងការអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ មិនជោគជ័យទេ

បំណងអាមេរិកក្នុងការអូសទាញចិនឲ្យចូលរួមក្នុងសន្ធិសញ្ញាគ្រប់គ្រងនុយក្លេអ៊ែរ មិនជោគជ័យទេ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះថា រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន លោក Wang Yi និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ី លោក Sergey Lavrov នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារ ទី១៤ ខែឧសភានេះ នៅទីក្រុង Sochi ប្រទេសរុស្ស៊ី ។ តាមគម្រោង ជំនួបត្រីភាគី គឺអាមេរិក ចិន និងរុស្ស៊ី នេះ ត្រូវបានធ្វើឡើងក្នុងគោលដៅអូសទាញចិនឲ្យចូលរួមក្នុងកិច្ចចរចាស្តីពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ (Nuclear arms control treaty) ប៉ុន្តែគម្រោងនេះទំនងជាមិនជោគជ័យទេ ដោយសារតែចិនប្រកែក ។ សូមបញ្ជាក់ជូនថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យមជាមួយរុស្ស៊ី កាលពីដើមឆ្នាំនេះ ក្នុងគោលដៅអូសទាញចិនអោយចូលរួមក្នុងសន្ធិសញ្ញានេះដែរ ប៉ុន្តែចិនបានបដិសេធ ៕...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សង្គម និងកម្សាន្ត
នៅថ្ងៃទី ១៣ខែឧសភានេះ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ណាល់ សុខអៀន ព្រំទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៦៦ព្រះវស្សា យាងចូល៦៧ព្រះវស្សា (១៣-១៥ ឧសភា ២០១៩)។ ទួលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមថ្វាយព្រះពរ ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះជន្មយឺនយូរបំផុត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស។ នៅក្នុងទិវាដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៦ព្រះ វស្សា យាងចូល៦៧ព្រះវស្សា (១៣-១៥ ឧសភា ២០១៩)។ ខ្ញុំបាទឧកញ៉ា ឡូវ ហ៊ឹង និងក្រុមគ្រួសារ ព្រមទាំង បុត្រា បុត្រី និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមបួងសួងដល់គុណបុណ...
នាយទាហានវែណេស៊ុយអេឡា ចេញមុខបង្ក្រាបក្រុមប្រឆាំងសារជាថ្មី

នាយទាហានវែណេស៊ុយអេឡា ចេញមុខបង្ក្រាបក្រុមប្រឆាំងសារជាថ្មី

សង្គម និងកម្សាន្ត
ឧត្តមសេនីយ៍ Ramon Rangel មេបញ្ជាការកងទ័ពជើងអាកាសរបស់ប្រទេសវែណេស៊ុយអេឡា បានបញ្ជាកងកម្លាំងទ័ពអាកាសរបស់ខ្លួនឲ្យបង្កើនការវាយប្រហារលើក្រុមសកម្មជនរបស់គណបក្សប្រឆាំង ដែលនេះបើតាមការចុះផ្សាយរបស់ Reuters News ។ ការចេញមុខបង្ក្រាបក្រុមប្រឆាំងនេះ ត្រូវបានធ្វើឡើងក្រោយពីតុលាការកំពូលវែណេស៊ុយអេឡា បានបញ្ជាអោយចាប់ខ្លួនក្រុមសកម្មជនចំនួន១០នាក់ ដែលស្និទ្ធនឹងលោក Huan Guaido ប្រធានគណៈបក្សប្រឆាំង ដោយចោទប្រកាន់ក្រុមសកម្មជនទាំងនោះពីបទរៀបគម្រោងធ្វើរដ្ឋប្រហារបរាជ័យ ។ ឧត្តមសេនីយ៍ Ramon Rangel បានចោទប្រកាន់ក្រុមសកម្មជនរបស់គណបក្សប្រឆាំងពីបទប្រមូលកម្លាំងស៊ីវិលធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ៕...
លោក អូស្មាន ហាស្សាន់ ជំរុញឲ្យ ផលិតផលក្នុងស្រុក​​​​ប្រើប្រាស់ ម៉ាកសញ្ញាហាឡាល​​​​​​​​​ដើម្បីបង្កើន​​​​​​ទី ផ្សារ​​​​​នាំចេញបន្ថែម​​​​​​​​​

លោក អូស្មាន ហាស្សាន់ ជំរុញឲ្យ ផលិតផលក្នុងស្រុក​​​​ប្រើប្រាស់ ម៉ាកសញ្ញាហាឡាល​​​​​​​​​ដើម្បីបង្កើន​​​​​​ទី ផ្សារ​​​​​នាំចេញបន្ថែម​​​​​​​​​

សង្គម និងកម្សាន្ត
លោក អូស្មាន ហាស្សាន់ អនុប្រធាន​​​គណៈកម្មការត្រួតពិនិត្យផលិតផលហាឡាល​កម្ពុជាមន្រ្តីជាន់ខ្ពស់​​នៃគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាល​​​​កម្ពុជា ​បាន​​​ជំរុញឲ្យសហគ្រាសនៅកម្ពុជា(SME)​​ផ្នែកវេចខ្ចប់​​​ត្រូវ​​​​​​​ប្រើប្រាស់ម៉ាកសញ្ញាហាឡាល​​​​​​​​​ ដើម្បីបង្កើន​​​​​​ទីផ្សារ​​​​​នាំចេញបន្ថែម។​ ​​​លោក ហាស្សាន់ ​​​​​​​​បានមានប្រសាសន៍​ថា ​​តាមពិត​ទៅ​​​ជំនួប​និងសម្ព័ន្ធសមាគម សហ គ្រាស​​​ធុនតូចនិងមធ្យមកម្ពុជា​​​​បាន​​​​​​ជជែកពី​​សក្តានុពល​សហគ្រាស​​​នៅកម្ពុជា (SME) ​​​​ហើយ​​​​គួរ​តែ​​ដល់ពេល​​​​​​​ផលិតផលខ្មែរ​​​ដាក់​​​ម៉ាកសញ្ញាហាឡាល​​​លើ​​​​​​ផលិតផល​​​មាន ស្រាប់ ដើម្បីងាយស្រួលក្នុងការ​​​ជំរុញទីផ្សារ​​​ឲ្យ​បានធំទូលាយ​​​ទៅកាន់ទីផ្សារ អន្តរជាតិ​​​​​​​​​។​ លោក​បាន​​បន្ត​​ទៀតថា ​​កន្លងមក​​​ភ្ញៀវទេសចរ​មក​​​ទស្សនាកម្ពុជាតែង​​​​សួរក​​​ផលិតផល​បញ្ជាក់ពី​​​ហា​​ឡាល​​​ ដើម្បីងាយស្រួលក្នុងការបរិភោគ​​ ប៉ុន្តែ​​ជាធម្មតាប្...