ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញុំត្រូវបាត់បង់ជីវិត

១៦ ឧសភា ២០១៩ ជាថ្ងៃតុលាការអនុវត្តសាលដីកា ជាថ្ងៃខ្ញុំត្រូវបាត់បង់ជីវិត

សង្គម និងកម្សាន្ត
លិខិតមិត្តអ្នកអាន លាហើយ! បងប្អូនអ្នកស្រុកអ្នកភូមិព្រែកព្នៅ លាហើយ!អជ្ញាធរ ភូមិ សង្កាត់ ខណ្ឌព្រែកព្នៅដែលតែងតែជួយការពារ លាហើយ!បងប្អូន អ្នកកាសែតដែលបានអាណិត និងខំប្រឹងរកយុត្តិធម៌ឲ្យ លាហើយ! គណបក្សប្រជាជនដែលខ្ញុំបានបោះឆ្នោះគាំទ្រជាង៣០ឆ្នាំកន្លងមកនេះ! អាណត្តិក្រោយៗលែងបានបោះឆ្នោតជូនសម្តេចទៀតហើយ តែអត់តែខ្ញុំម្នាក់ទេ កូនៗនៅតែបោះជូនសម្តេចហ៊ុន សែន រហូតលុះក្ស័យ នេះជាបណ្តាំមុនស្លាប់របស់ខ្ញុំចំពោះកូន។ លិខិត ស.ជ.ណ របស់ខុទ្ទកាល័យ សម្តេច ហ៊ុន សែន ចេញរហូតដល់ទៅ២ ដងទៅហើយ ទី១អន្តរាគមន៍ទៅក្រសួងដែនដី និងទី២ អន្តរាគមន៍ទៅក្រសួងយុត្តិធម៌ បែរជាអត់មានន័យ គ្មានការដោះស្រាយជួយរកយុត្តិធម៌បន្តិចសោះ។ រឿងនេះបើសម្តេចទ្រង់ជ្រាបលោកប្រាកដជាជួយកូនចៅហើយ ទោះបី កើត សារ៉េត មានអំណាចធំប៉ុណ្ណាក៏ដោយ។ កាលធ្វើសង្គ្រាមច្បាំងនៅភូមិភាគបូព៌ា រាប់រយដងមិនស្លាប់ បែរជាត្រូវស្លាប់ក្នុងការការពារដីខ្លួនឯង ស្លាប់ដោយសារកើតសារ៉េត ប្លន់យកដីរបស់ខ្ញុំ ខ្ញុំ...
សម្តេច​ក្រឡាហោម និង​លោកជំទាវ អញ្ជើញ​ចូលរួម អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅ​ខេត្តព្រៃវែង​

សម្តេច​ក្រឡាហោម និង​លោកជំទាវ អញ្ជើញ​ចូលរួម អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា នៅ​ខេត្តព្រៃវែង​

សង្គម និងកម្សាន្ត
ព្រៃវែង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរ​ខួប​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ នៅ​ខេត្តព្រៃវែង​។​ ​ក្នុង​ពិធី​ជួបជុំ​​នេះមាន​សប្បុរសជន បរិច្ចាគ​ថវិកា​រាប់រយ​ពាន់​ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌រ​បស់​កាកបាទក្រហមកម្ពុជា ផងដែរ​៕​...
អ្នកវិនិយោគវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារលក់និងជួល

អ្នកវិនិយោគវិស័យអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារលក់និងជួល

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកវិនិយោគវិស័យអចលនទ្រព្យ នៅតែមានសុទិដ្និនិយមនៅឡើយចំពោះតម្រូវការទីផ្សារលក់ឬជួលអចលនទ្រព្យដូចជា គម្រោងពុះដីឡូរតិ៍និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ។ លោក ភារម្យ ចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជាបានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះ ចរន្តលក់ដូរគម្រោងអចលនទ្រព្យនានានៅរាជធានីភ្នំពេញនៅតែមានទីផ្សារនៅឡើយ ជាពិសេស គម្រោងពុះដីឡូរតិ៍និងលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋ ហើយដៃគូរវវិនិយោគមកពីក្រៅប្រទេសដូចជាមកពីប្រទេសចិននៅតែបន្តវិនិយោគនៅតំបន់ផ្សេងៗពិសេសនៅរាជធានីភ្នំពេញគឺគ្មានអ្វីដែលប្រែប្រូលនោះទេក្នុងរយៈពេល២ឬ៣ខែចុងក្រោយនេះ។ លោកបានថ្លែងទៀតថា ចំណុចដែលធ្វើឲ្យវិស័យអចលនទ្រព្យមានចរន្តទីផ្សារល្អប្រសើរនោះបណ្តាលមកពីកត្តាសេដ្ឋកិច្ចកម្ពុជាល្អប្រសើរ ហើយចំណូលរបស់ប្រជាពលរដ្ឋនៅតែបន្តមានការរីកចម្រើន ការបង់ប្រាក់ទិញដីឬបង់រំលោះអចនទ្រព្យរបស់ពួកគាត់ទៀតទាត់គ្មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។ លោកដារ៉ា បញ្ជាក់ថ...
មនុស្ស៩នាក់ស្លាប់និង២៤នាក់ផ្សេងទៀតក្នុងការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគិស្ថាន

មនុស្ស៩នាក់ស្លាប់និង២៤នាក់ផ្សេងទៀតក្នុងការវាយប្រហារភេរវកម្មនៅប្រទេសប៉ាគិស្ថាន

សង្គម និងកម្សាន្ត
មនុស្សចំនួន៩នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២៤នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយប្រហារភេរវកម្មដោយបំផ្ទុះគ្រាប់បែកនៅទីក្រុង Lahore ប្រទេសប៉ាគិស្ថាន ព្រឹកថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ។ ក្រុមសកម្មប្រយុទ្ធ Hizbul Ahrar ដែលមានទំនាក់ទំនងជាមួយពួកឧទ្ទាមតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះអំពើភេរវកម្មនេះ ដោយបានលើកឡើងថា ការវាយប្រហារភេរវកម្មនេះ គឺសំដៅសម្លាប់កងកម្លាំងសន្តិសុខប៉ាគិស្ថាន ។ សូមរំលឹកថា កាលពីឆ្នាំ២០១០កន្លងទៅ មនុស្សប្រមាណជាង៤០នាក់បានបាត់បង់ជីវិតដោយការវាយប្រហារភេរវកម្មនៅក្បែរទីសក្ការបូជាតិនេះដែរ និងបានកើតឡើងនៅមុនថ្ងៃបុណ្យ Ramadan តាមបែបសាសនាអ៊ីស្លាម ៕...
តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី 

តុលាការកំពូលលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម ឡី 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តុលាការកំពូលបានសម្រេចលើកពេលប្រកាសសាលដីកាសំណុំរឿងឃាតកម្មលើបណ្ឌិត កែម  ឡី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ខាងមុខបន្ទាប់ពីបើកសវនាការជំនុំជម្រះសំណុំរឿងនេះតាមបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ចប់សព្វគ្រប់នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។ ក្នុងសវនាការជំនំុជម្រះសំណុំរឿងនេះមានលោក គង់ ស្រ៊ីម ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក អ៊ុក គឹមសិទ្ធ អគ្គព្រះរាជអាជ្ញារងតុលាការកំពូល ជាតំណាងមហាអយ្យការ។ សូមបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមឆ្នាំ២០១៧សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធខុសច្បាប់។ ដោយយល់ថា ខ្លួនមិនទាន់ទទួលបានយុត្តិធម៌ ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ បានប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវតុលាការសាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែឧសភា...
ធនាគារអភិវឌ្ឍន៍ជនបទ ស្នើឱ្យ ADB គាំទ្រជំនួយមួយផ្នែកលើ Credit Guarantee Scheme ដល់សហគមន៍កសិកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ ស្នើឱ្យ ADB គាំទ្រជំនួយមួយផ្នែកលើ Credit Guarantee Scheme ដល់សហគមន៍កសិកម្ម

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ  បានជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពី កម្មវិធីអភិវឌ្ឍន៍បរិយាបន្នវិស័យហិរញ្ញវត្ថុ (IFSD) នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។ គោលបំណងនៃបេសកកម្មនេះគឺដើម្បីពិភាក្សាកំណត់ (Finalize) អំពីសកម្មភាពសម្រាប់កម្មវិធីអភិវឌ្ឍន៍បរិយាប័ន្នវិស័យហិរញ្ញវត្ថុអនុសកម្មវិធីទី៣ (IFSD3)។ លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានចែករំលែកពីវឌ្ឍនភាពការងារដែលធនាគារអភិវឌ្ឍន៍ជនបទ សម្រេចបាន និងកំពុងបន្តអនុវត្តន៍ ជាពិសេសពាក់ព័ន្ធនិងការរៀបចំប្រែក្លាយទៅជាធនាគារអភិវឌ្ឍន៍ជនបទ  និងកសិកម្ម ដើម្បីដំណើរការអនុវត្ត Finacial Technology របស់ ធ.អ.ជ. ផងដែរ។ លោក កៅ ថាច បានបញ្ជាក់ថា   ADB កំពុងជួយរៀបចំតាក់តែងគោលនយោបាយអំពី Credit Guarantee Scheme សម្រាប់សហគ្រាសធុនតូចនិងមធ្យម ហើយលោកក៏ បានស្នើឱ្យ ADB គាំទ្រជំនួយមួយផ្នែកលើ Credit Guarantee Scheme ដល់សហគមន៍កសិកម្ម ដើម្បីអាចឱ្យ សហគម...
ឃាត់ខ្លួនជនជាតិចិន២៨នាក់  ក្នុងវីឡាមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

ឃាត់ខ្លួនជនជាតិចិន២៨នាក់  ក្នុងវីឡាមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ

សង្គម និងកម្សាន្ត
ភ្នំពេញ៖  កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានឆ្មក់ចូលក្នុងវីឡាដ៏ធំស្កឹមស្កៃ មួយកន្លែង ឃាត់ខ្លួនជនជាតិ២៨នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិចិន២៨នាក់ ស្រី៥នាក់ និងប្រុស២៣នាក់ កំពុងសម្ងំលាក់ខ្លួនប្រព្រឹត្តអំពើខុសច្បាប់ ក្នុងវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង ស្ថិតនៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃ៤គ្រឿង, ទូរស័ព្ទដៃណូគា១១គ្រឿង, IPADMINI៥គ្រឿង, ម៉ាស៊ីនបែងចែកអ៊ីនធឺណែត ៦គ្រឿង, ដុំភ្លើង១ដុំ, LAPTOP ៣គ្រឿង, ម៉ាស៊ីនបំផ្លាញក្រដាស់១គ្រឿង, ម៉ាស៊ីនព្រីន១គ្រឿង, ឯកសារមួយចំនួន, រថយន្តLEXUS RX300 មួយគ្រឿង និងម៉ាស៊ីនថតរូប១គ្រឿង។ បច្ចុប្បន្ន ជនជាតិចិនទាំង២៨នាក់ និង...
ទួរគីគ្រោងទិញយន្តហោះចម្បាំង Su-៥៧ និងមីស៊ីលS=៥០០ ពីរុស្ស៊ី បញ្ឈឺចិត្តអាមេរិក

ទួរគីគ្រោងទិញយន្តហោះចម្បាំង Su-៥៧ និងមីស៊ីលS=៥០០ ពីរុស្ស៊ី បញ្ឈឺចិត្តអាមេរិក

សង្គម និងកម្សាន្ត
រដ្ឋាភិបាលរបស់ប្រទេសទួរគី កំពុងរៀបចំគម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ពីប្រទេសរុស្ស៊ី ដោយបញ្ឈឺចិត្តសហរដ្ឋអាមេរិក ដែលមិនលក់មីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ឲ្យទួរគី ។ លោក Mevlut Cavusoglu បានបន្តថា គម្រោងទិញយន្តហោះចម្បាំង Su-៥៧និងប្រព័ន្ធមីស៊ីល S-៥០០ ពីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងក្រោយពីទួរគីបានដាក់សំណើទិញមីស៊ីល Patriot និងយន្តហោះចម្បាំង F-៣៥ ពីអាមេរិក ប៉ុន្តែអាមេរិកមិនលក់អោយទួរគី ទើបទួរគីទិញពីរុស្ស៊ីវិញ ។ សូមបញ្ជាក់ថា ទួរគីជាសមាជិករបស់អង្គការណាតូ ដូចអាមេរិកដែរ ប៉ុន្តែប្រទេសនេះបែរជាទៅទិញប្រព័ន្ធមីស៊ីល និងយន្តហោះចម្បាំងពីប្រទេសរុស្ស៊ីដែលជាគូបដិបក្សទៅវិញ ដែលនេះជាមូលហេតុដែលសហរដ្ឋអាមេរិកខឹងទួរគី ៕  ...
នឹងតែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​ ដែលមានរឿងអាស្រូវ

នឹងតែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​ ដែលមានរឿងអាស្រូវ

សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ គោរព​ស្នើសុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាលខេត្ត​បន្ទាយមានជ័យ ដោយ​គោរព​ស្នើសុំ​តែងតាំង​ឯកឧត្តម អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​។​ ​ក្នុង​លិខិត​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើសុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុ​ជា មក​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បី​តែងតាំង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។​ ​សូម​រម្លឹកថា បន្ទាប់ពី​មាន​ស្រី្ត​ម្នាក់ ចេញមុខ ប្រកាសថា ជា​ស្រី​ស្នេហ៍​របស់លោក សួន បវរ ហើយ​ទាមទារ​ឲ្យ​លោក​ទទួលខុសត្រូវ​រួចមក លោក​សួន​បវរ អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នា...
តុលាការខេត្ត​បាត់​ដំបង កោះហៅ​សកម្មជន​​អតីតគណបក្ស​សង្គ្រោះ​ជាតិ ២៦ នាក់ ​មកសាកសួរ​នៅថ្ងៃទី៨ ខែឧសភានេះ 

តុលាការខេត្ត​បាត់​ដំបង កោះហៅ​សកម្មជន​​អតីតគណបក្ស​សង្គ្រោះ​ជាតិ ២៦ នាក់ ​មកសាកសួរ​នៅថ្ងៃទី៨ ខែឧសភានេះ 

សង្គម និងកម្សាន្ត
បាត់ដំបង៖ លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់បង បានចេញដីកាកោះហៅ អតីត​សកម្ម​ជនគណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៦​នាក់ ( ស្ត្រី ២​នាក់ )ឲ្យចូលមកឆ្លើយបំភ្លឺនៅ​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩​។ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ។ តាមដីកាកោះហៅឲ្យចូលឆ្លើយ នៅ​ថ្ងៃទី​០៨​ ខែឧសភា​នេះ មាន ៥​នាក់ ថ្ងៃទី​០៩​ឧសភា មាន ៦​នាក់ ថ្ងៃទី​១៦​ឧសភា ចំនួន ៦​នាក់ ថ្ងៃទី​១៧​ឧសភា ចំនួន ៥​នាក់ និង​ថ្ងៃទី​២១​ឧសភា ចំនួន ៤​នាក់​។​ ​ដីកា​កោះហៅ ដាច់ដោយឡែក​ពីគ្នា​ទាំងនោះ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្តបាត់ដំបង បាន​តម្រូវ​ឲ្យ​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ ពី​ដំណើររឿង ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ នោះ​គឺ​តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និ...