ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

លីប៊ីត្រូវពុះចែកជាពីរផ្នែក ក្រោយអន្តរាគមន៍យោធាពីអាមេរិកនិងសម្ព័ន្ធមិត្ត

លីប៊ីត្រូវពុះចែកជាពីរផ្នែក ក្រោយអន្តរាគមន៍យោធាពីអាមេរិកនិងសម្ព័ន្ធមិត្ត

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា កងទ័ពជាតិលីប៊ី (Libyan National Army) ហៅកាត់ថា LNA និងកងកម្លាំងរដ្ឋាភិបាលលីប៊ី នៅតែបន្តវាយប្រយុទ្ធគ្នានៅឡើយ ក្នុងបំណងដណ្តើមយកទីក្រុង ទ្រីប៉ូលី មកកាន់កាប់ ។ នៅពេលបច្ចុប្បន្ននេះ ប្រទេសលីប៊ីត្រូវបានបែកចេញពីផ្នែក គឺភាគខាងកើតគ្រប់គ្រងដោយកងទ័ពជាតិលីប៊ី LNA ដែលដឹកនាំដោយឧត្តមសេនីយ៍ Khalifa Haftar និងភាគខាងលិចគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល ដែលលើកបន្តុបដោយលោកខាងលិច ក្រោយពីអន្តរាគមន៍យោធាពីអាមេរិក និងសម្ព័ន្ធមិត្តកាលពីឆ្នាំ២០១១កន្លងទៅ ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ ។ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ LNA បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿង ដែលបើកបរដោយអាកាសយានិកជនជាតិព័រទុយហ្កាល់ ៕...
ផលិតករខ្មែរជំរុញឲ្យមានការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស

ផលិតករខ្មែរជំរុញឲ្យមានការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកស្រី យន្ត ផល្លី ម្ចាស់សហគ្រាសសិប្បកម្មគំនិតថ្មីបានឲ្យដឹងថា បច្ចុប្បន្ន នេះផលិតផលរបស់សហគ្រាសសិប្បកម្មគំនិតថ្មីបានកែច្នៃលក់នៅលើទីផ្សារមិនតិចជាង២០មុខនោះ ទេ ។ប៉ុន្តែប្រជាជនខ្មែរនៅតែនិយមគាំទ្រផលិតផលនាំចូលពីបរទេសជាងផលិតផលក្នុងស្រុកហើយបញ្ហានេះនៅតែជាឧបសគ្គនៅឡើយរបស់ផលិតករនៅកម្ពុជា។ អ្នកស្រីបានបន្តទៀតថា ការផ្តួចផ្តើមនូវគំនិតកែច្នៃផលិតផលចេញពីផ្លែចេក ដោយសារតែចង់ជួយកសិករដែលផលិតបានហើយមិនមានទីផ្សារទើបប្រមូលទិញយកមកកែច្នៃដើម្បីឲ្យមានតម្លៃបន្ថែមជួយដល់ពួកគាត់។ ប៉ុន្តែការគាំទ្រផលិតផលក្នុងស្រុកពីប្រជាពលរដ្ឋខ្មែរនៅមានកម្រិត តែសម្រាប់អ្នកស្រីនៅតែពុះពារកែច្នៃផលិតផលក្នុងស្រុក លក់នៅលើទីផ្សារ  ហើយនៅតែបន្តជួយទិញពីកសិករបន្តទៀតយកមកកែច្នៃ។ អ្នកស្រី យន្ត ផល្លី បានបន្ថែមទៀតថា តាមផែនការអ្នកស្រីនឹងពង្រីកទៅជាសហគ្រាសធំនៅពេលខាងមុខ ប៉ុន្តែទន្ទឹមនោះស្នើឲ្យស្ថាប័នជំនាញគួរតែជួយស្វែងរកទីផ្សារបន្ថែមទៀតដល់ផលិតករក្នុងស...
លោក ប៉ាន សូរស័ក្តិ ជំរុញឲ្យភាគីចិនផ្សព្វផ្សាយអំពីសក្តានុពលនិងធុរកិច្ចកម្ពុជា

លោក ប៉ាន សូរស័ក្តិ ជំរុញឲ្យភាគីចិនផ្សព្វផ្សាយអំពីសក្តានុពលនិងធុរកិច្ចកម្ពុជា

សេដ្ឋកិច្ច និងវិនិយោគ
(សិនចិន)៖ ដើម្បីទាក់ទាញការបណ្តាក់ទុនកាន់តែច្រើនថែមទៀតពីប្រទេសចិន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជំរុញសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពលនិងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន ជាពិសេស សហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុង សិនចិន។ រដ្ឋមន្ត្រីបានលើកសំណើនេះឡើង នាឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមក្របខណ្ឌយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង» ជូនសាស្ត្រាចារ្យ និងនិស្សិតចំនួន ១០០នាក់ នៅក្នុងសាកលវិទ្យាល័យសិនចិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋមន្រ្តីប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការអន្តរជាតិ ដែលបាននាំមកនូវការភ្ជាប់ហេដ្ឋារចនាសម្ព័ន...
ភ្លើងឆេះព្រៃសម្លាប់មនុស្ស៣៣នាក់និងជាង៦០នាក់ផ្សេងទៀតរងរបួសនៅស៊ូដង់ខាងត្បូង

ភ្លើងឆេះព្រៃសម្លាប់មនុស្ស៣៣នាក់និងជាង៦០នាក់ផ្សេងទៀតរងរបួសនៅស៊ូដង់ខាងត្បូង

សង្គម និងកម្សាន្ត
មនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត និងជាង៦០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ ក្នុងឧបទ្ទវហេតុភ្លើងឆេះព្រៃនៅតំបន់ Bahr el Ghazal ប្រទេសស៊ូដង់ខាងត្បូងនេះយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Reuters News។ លោក Mathok Wal រដ្ឋមន្ត្រីក្រសួងព័ត៌មានស៊ូដង់ខាងត្បូងបាននិយាយនៅថ្ងៃអង្គារ ទី០៧ ខែឧសភានេះថា ភ្លើងព្រៃបានឆាបឆេះបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ចំនួន១៣៨ខ្នង រួមទាំងអគារសាធារណៈអស់ជាច្រើនខ្នងទៀត ។ លោក Mathok Wal បានបន្ថែមថា ភ្លើងព្រៃដ៏មហន្តរាយនេះ បានឆាបឆេះបំផ្លាញភូមិចំនួន៤ភូមិ និងបានសម្លាប់សត្វគោចិញ្ចឹមអស់ប្រមាណជាង១០០០០ក្បាល រួមទាំងឆេះសម្លាប់សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋជាច្រើនក្បាលផ្សេងទៀត ៕...
ផ្សារមូលបត្រកម្ពុជា នឹងត្រៀមខ្លួនដើម្បីវិវត្តន៍ទៅរកបច្ចេកវិទ្យាឲ្យទំនើបបន្ថែមទៀត

ផ្សារមូលបត្រកម្ពុជា នឹងត្រៀមខ្លួនដើម្បីវិវត្តន៍ទៅរកបច្ចេកវិទ្យាឲ្យទំនើបបន្ថែមទៀត

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ប្រព័ន្ធបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ ទីផ្សារមូលបត្រកម្ពុជា នឹងត្រៀមខ្លួនទទួលយកការអភិវឌ្ឍជំនាន់ ៣.០ បន្តទៀត ដើម្បីផ្តល់ឱកាសកាន់តែងាយស្រួល ក្នុងការជួញដូរទីផ្សារភាគហ៊ុន ។ លោក ស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា ​បានឲ្យដឹងថា ការពិរព័ណផ្សារភាគហ៊ុន ២០១៩ គឺជាការប្រកាសជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត (MTS) ដើម្បី ឆ្លើយតបទៅនឹងការប្រកួតប្រជែងក្នុងតំបន់ ឲ្យល្អស្របតាមស្តង់ដារ ជាពិសេសអាចមានលទ្ធភាពបោះជំហានឈានចូលទីផ្សារភាគហ៊ុន ដែលជាប្រភពផ្តល់នូវហិរញ្ញប្បទានយូរអង្វែង និងធានាបាននូវកំណើនប្រកបដោយចីរភាព។ លោក សុជាតិ បានបន្តថា ក្រោយពីកម្ពុជាបង្កើតឲ្យមានទីផ្សារមូលបត្រមក ទទួលការបញ្ជាទិញ-លក់ តាមប្រព័ន្ធអនឡាញ ឥឡូវផ្លាស់ប្តូរទៅរកប្រព័ន្ធជួញដូរចល័ត(MTS) ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងលឿនទៅមុខ ។ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ជាបន្តទៀត ឈានទៅរកជំនាន់ ៣.០ ដើម្បីផ្តល់ឱកាសកាន់តែងាយ...
កំពូលតារាចម្រៀង ខាន់ ជេមស៍ ចាប់យកជំនួញលើវិស័យ​អចលន ទ្រព្យ​​ ប៉ុន្តែមិនបោះបង់ចោល អាជីពសិល្បៈ

កំពូលតារាចម្រៀង ខាន់ ជេមស៍ ចាប់យកជំនួញលើវិស័យ​អចលន ទ្រព្យ​​ ប៉ុន្តែមិនបោះបង់ចោល អាជីពសិល្បៈ

សង្គម និងកម្សាន្ត
កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា​​ ដែលកំពុងមានឈ្មោះបោះសម្លេង និង​ស្ថិតក្នុងដួងចិត្ត​យុវវ័យ​​ លោក ខាន់ ជេមស៏​​ ថ្មីៗនេះ​បាន​​​​សម្រេចចិត្ត​​​វិនិយោគលើវិស័យ​អចលនទ្រព្យ ​​​​​ស្ថិតនៅ​​ភូមិ​​​បឹងទឹង ឃុំទង​​​ត្រឡាច ស្រុក​​ស្រីសន្ធរ ខេត្តកំពង់ចាម​​ ​​ហើយនេះជាមុខជំនួញ​​ថ្មីមួយ​ទៀត​​របស់​តារាចម្រៀង​រូបនេះ​​​ ​​​បន្ទាប់​​​ពី​បាន​ប្រឡូកចូលវិស័យ​​សិល្បៈអស់រយៈពេលជាង​១០ឆ្នាំមកនេះ​​​​​​​។​ តារាចម្រៀង ខាន់ ជេមស៏ បានរៀបរាប់​ប្រាប់សារព័ត៌មាន«ដេលីខ្មែរ»នៅថ្ងៃទី៧ ខែឧសភានេះ​​ថា មូល​​ហេតុដែល​រូប​លោកសម្រេចចិត្ត​ចាប់យកមុខជំនួញអលនទ្រព្យនេះ​ ​ដោយ​​សារតែវិស័យ​អចលនទ្រព្យ​នៅក្នុងប្រទេសកម្ពុជា​​​កំពុងតែ​​មានការរីកចម្រើន​លឿនិងកំពុងតែមានការអភិវឌ្ឍ ​​​ហើយនេះ​​​​ជាមុខ​​​ជំនួញមួយ​​​​​​​​​​​ដែលលោកស្រឡាញ់​ក្រៅពីអាជីពសិល្បៈចម្រៀង​​​។​ តារាចម្រៀងកំពុងទទួលបានការគាំទ្រពី​ទស្សនិកជន​​​​រូបនេះបាន​​លើក​ឡើងថា«អ្វីដែលសំខាន់ខ្ញុំធ្វ...
នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​​យកចិត្តទុកដាក់ក្នុង​ការ​ទទួល​ Hotline​ ពី​ជនបរទេស

នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ ជំរុញ​ឱ្យ​មន្ត្រី​នគរបាល​​យកចិត្តទុកដាក់ក្នុង​ការ​ទទួល​ Hotline​ ពី​ជនបរទេស

សង្គម និងកម្សាន្ត
​​ភ្នំពេញ​៖​ ​ នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ រម្លឹកដល់មន្ត្រី​នគរបាល​តាម​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ចំពោះ​ការ​ទទួល​ Hotline​ ពី​ជនបរទេស​ ខណៈ​ខេត្ត​មួយ​ចំនួន​​មិន​ទាន់​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​ ​។​ ​នាយ​ឧត្តមសេនីយ៍​ ថោ​ង​ លី​ម​ មាន​ប្រសាសន៍​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ Hotline​ ជាមួយ​បណ្តា​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា​ និង​នាយកដ្ឋាន​ ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ នា​ព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​ លោក​ នាយ​ឧត្តមសេនីយ៍​ ​បន្ត​ថា​ នៅ​តាម​ខេត្ត​ខ្លះ​ដូច​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការងារ​ផ្នែក​ Hotline​ (​ទូរស័ព្ទ​)​ ជូន​ដល់​ជនបរទេស​ឲ្យ​បាន​ទាន់​ពេលវេលា​នោះ​ទេ​ ដែល​ករណី​នេះ​ត្រូវ​បាន​អង្គទូត​របស់​គេ​បាន​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រសួងការបរទេស​ និង​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រស...
មន្ត្រីក្រសួងកសិកម្ម៣រូប ទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤នៅបុរីញ៉ូវយក​

មន្ត្រីក្រសួងកសិកម្ម៣រូប ទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤នៅបុរីញ៉ូវយក​

សង្គម និងកម្សាន្ត
កាលពីថ្ងៃទី​ ០៦​ ខែឧសភា​ ឆ្នាំ២០១៩​ លោកបណ្ឌិត​ កែវ​ អូម៉ាលីស្ស​ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេី​ លោកបណ្ឌិត​ ឃន​ សារ៉េត​ អនុប្រធានរដ្ឋបាលព្រៃឈេី​ និងលោកបណ្ឌិតព្រំ​ សុមានី​ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​។ បានដឹកនាំក្រុមការងារទៅចូលរួមវេទិកាអង្គការសហប្រជាជាតិស្តីពីព្រៃឈេីលេីកទី១៤​ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦-០៩​ ខែឧសភា​ ឆ្នាំ២០១៩​ នៅបុរីញ៉ូវយក​ សហរដ្ឋអាមេរិក៕...
អ្នកឧកញ៉ា គិត ម៉េង វិនិយោគ ខុនដូរ ឈ្មោះរ៉ូយាល់ ផ្លាទីនឹម នៅទួលគោក រាជធានីភ្នំពេញ

អ្នកឧកញ៉ា គិត ម៉េង វិនិយោគ ខុនដូរ ឈ្មោះរ៉ូយាល់ ផ្លាទីនឹម នៅទួលគោក រាជធានីភ្នំពេញ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារខុនដូរ ដ៏ទំនើប នៅក្នុងទួលគោក រាជធានីភ្នំពេញ។ សំណង់ខុនដូរទំនើបនេះ ឈ្មោះ រ៉ូយាល់ ផ្លាទីនឹម Royal Platinum នៅទួលគោក ដែលវិនិយោគដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង សហការជាមួយក្រុមហ៊ុន Royal Hong Lao Huat One Company Ltd.។ សូមបញ្ជាក់ថា នេះជាខុនដូរទី៣ របស់អ្នកឧកញ៉ា គិត ម៉េង បន្ទាប់ពីអគារខុនដូ North Park និង Sky One ៕...