ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ខ្យល់កន្ត្រាក់បោក បាក់ស្លាប៉ាណូរយក្ស ទឹកដោះគោ(Dugro Cambodia)កាត់ទទឹងផ្លូវជាតិលេខ៥

ខ្យល់កន្ត្រាក់បោក បាក់ស្លាប៉ាណូរយក្ស ទឹកដោះគោ(Dugro Cambodia)កាត់ទទឹងផ្លូវជាតិលេខ៥

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ភ្លៀងមួយធំ​ ហើយមានខ្យល់កន្ត្រាក់ផងនោះ បានបោកបាក់ស្លាកប៉ាណូរទឹកដោះគោ(Dugro Cambodia)ដ៍ធំកាត់ទទឺងផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  បាក់សង្កត់មនុស្ស និងម៉ូតូកំពុងធ្វើដំណើ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣៤នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ករណីនេះបានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្កត់ម៉ូតូមួយគ្រឿងបានខូចខាត ចំណែកទីតាំងកើតហេតុផ្ទាល់ កំពុងតែរកការកកស្ទះយ៉ាងខ្លាំង៕...
ប្រតិភូចិនរូតរះទៅសហរដ្ឋអាមេរិកក្រោយលោក ត្រាំ គម្រាម

ប្រតិភូចិនរូតរះទៅសហរដ្ឋអាមេរិកក្រោយលោក ត្រាំ គម្រាម

សង្គម និងកម្សាន្ត
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា  គណៈប្រតិភូរបស់ប្រទេសចិន កំពុងរៀបចំខ្លួនក្នុងការចេញដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចរចាស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះបើតាមការលើកឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភានេះ ។ ការរៀបចំខ្លួនរបស់គណៈប្រតិភូចិន ត្រូវបានធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីប្រទេសចិនក្នុងតម្លៃទឹកប្រាក់២០០ពាន់លានដុល្លារ បើចិននៅតែពន្យាពេល ។ លោក Geng Shuang មិនបានបង្ហើបទេថា គណៈប្រតិភូចិនដែលនឹងធ្វើដំណើរទៅអាមេរិកក្នុងការចរចាស្តីពីពាណិជ្ជកម្មនេះ នឹងមានវត្តមានរបស់លោក Liu He ឧបនាយករដ្ឋមន្ត្រីចិនដែរឫក៏អត់ ៕...
អគារពាណិជ្ជកម្មតម្លៃ២០០លានដុល្លារ នឹងមាននៅក្នុងតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ

អគារពាណិជ្ជកម្មតម្លៃ២០០លានដុល្លារ នឹងមាននៅក្នុងតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ

សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន ប៊ីអាយស៊ី គ្រុប បានបោះទុនវិនិយោគសរុបប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីសង់អគារពាណិជ្ជកម្មកម្ពស់រហួតដល់៣៨ជាន់ និងអគារផ្សេងទៀតចំនួន៤ នៅតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារពាណិជ្ជកម្ម វ័ន សេនត្រល ថោវើ (One Central Tower) កាលពីព្រឹកថ្ងៃទី៦ ឧសភា ឆ្នាំ២០១៩នេះ ។ លោក យឹម លក្ខ័ណ អគ្គនាយកប្រតិបត្តិនៃ ប៊ីអាយស៊ី គ្រុប បានលើកឡើងថា គម្រោងនេះ ជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចពិសេសថ្មីលំដាប់ពិភពលោក ជាមួយនឹងការទាក់ទាញការវិនិយោគធំៗលើការរស់នៅ និងការធ្វើពាណិជ្ជកម្មធំៗក្នុងស្រុក។ លោកឲ្យដឹងទៀតថា អគារទាំងនេះ គឺជាការរួមបញ្ចូលគ្នានូវការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្សារទំនើប មន្ទីរពេទ្យ អគារស្នាក់នៅ និងជាតំបន់ធម្មជាតិបៃតង នៅលើទំហំដី ២ម៉ឹន ៤ពាន់ម៉ែត្រការ៉េ គ្រោងបញ្ចប់ការសាងសង់អគារទាំងមូលក្នុងរយៈពេល ១០ឆ្នាំ។ លោកយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជ...
ធនាគារពិភពលោកថា ប្រ​ទេស​កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.៥%ក្នុងឆ្នាំ២០១៨​ជា​អត្រា​​កំ​ណើនល្អជាងការរំ​ពឹង​ទុក

ធនាគារពិភពលោកថា ប្រ​ទេស​កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.៥%ក្នុងឆ្នាំ២០១៨​ជា​អត្រា​​កំ​ណើនល្អជាងការរំ​ពឹង​ទុក

សេដ្ឋកិច្ច និងវិនិយោគ
ធនាគារពិភពលោក (World bank)  បានបញ្ជាក់នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះថា ប្រទេសកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អ ជាងការរំពឹងទុកទៅទៀត ដោយមានការជំរុញមួយផ្នែកធំ ពីការកើនយ៉ាងរហ័សនៃការនាំចេញ និងការបន្តលូតលាស់នៃវិស័យសំណង់។ ធនាគារពិភពលោក បានបន្ថែមទៀតថា ការនាំចេញរបស់ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងមុខទំនិញធ្វើដំណើរ ដែលទាំងអស់នេះ មានជាងពីរភាគបី នៃមុខទំនិញនាំចេញសរុប ជាកំណត់ត្រាកំណើនខ្ពស់ ប្រាំឆ្នាំជាប់គ្នា ហើយដោយវាកើនបាន១៧.៦ភាគរយ ក្នុងឆ្នាំ២០១៨ ប្រៀបធៀបជាមួយ៨.៣ភាគរយ ក្នុងឆ្នាំ២០១៧។ ធនាគារពិភពលោកបញ្ជាក់ថា«វិស័យសំណង់ អចលនទ្រព្យ និងទេសចរណ៍សរុបគ្នាមក មានចំណែក៦០ភាគរយ នៃចំនួនគម្រោងវិនិយោគទាំងអស់ ដែលត្រូវបានអនុម័តរួចក្នុងឆ្នាំ២០១៨ហើយការផលិតសម្ភារផ្គត់ផ្គង់ការសាងសង់ ដែកគ្រឿងសង្ហារឹម និងផលិតផលថ្នាំស្មីក ក៏មានការកើនឡើងយ៉ាងលឿនដែរ ដើម្បីគាំទ្រដល់ការលូតលាស់របស់វិស័យសំណង់...
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត

សេដ្ឋកិច្ច និងវិនិយោគ
លោក ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា និងសហការី បានចូលរួមកម្មវិធី"ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាឆ្នាំ២០១៩ និងការដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធជួញដូរចល័ត និងប្រព័ន្ធបង្ហាញព័ត៌មានតាមអនឡាញ" ។ លោក ស៊ូ សុជាតិ បានលើកឡើងថា កម្មវិធីពិព័រណ៍នេះ បានរៀបចំឡើងដោយក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ លើសពីនេះលោកថា ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោល បំណងបន្តផសព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី។ នេះជាការផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថ...
 រាជរដ្ឋាភិបាលផ្តល់ថវិកាជាង ៣៦ពាន់លានរៀល សម្រាបបើកជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន ក្នុងនិងក្រៅប្រព័ន្ធ

 រាជរដ្ឋាភិបាលផ្តល់ថវិកាជាង ៣៦ពាន់លានរៀល សម្រាបបើកជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន ក្នុងនិងក្រៅប្រព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ថវិកាប្រមាណជាង ៣៦ពាន់លានរៀល ដែលរាជរដ្ឋាភិបាលបើកផ្តល់ជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ ។ របាយការណ៍ ប.ស.ស បានបង្ហាញឱ្យដឹងទៀតថា ក្នុងចំនួនថវិកាទាំងនោះ ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីជាស្រ្តីសម្រាលកូនចំនួន ៨៩ ៩៦៦នាក់ មានចំនួនកូនសរុប ៩០ ៦០៥នាក់ (ស្រ្តីសម្រាលកូនភ្លោះពីរ ចំនួន ៦២៧នាក់ និងស្រ្តីសម្រាលកូនភ្លោះបី ចំនួន ៦នាក់) ។ ការផ្តល់ជូននេះដែរ គឺក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះសម្រាប់ស្រ្តី៖ - សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល - សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០០ ០០០រៀល - សម្រាលបានកូនភ្លោះបី ទទួលបាន ១ ២០០ ០០០រៀល ហើយត្រូវបានបើកផ្តល់...
សម្តេច​តេ​ជោនិង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អបអរសាទរ និង​ជូនពរ​សាសនិក​ឥស្លាម ក្នុងរដូវ​បួស​ខែ​រ៉​ម៉ា​ឌន

សម្តេច​តេ​ជោនិង​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អបអរសាទរ និង​ជូនពរ​សាសនិក​ឥស្លាម ក្នុងរដូវ​បួស​ខែ​រ៉​ម៉ា​ឌន

សង្គម និងកម្សាន្ត
​ ​ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា  រួមទាំង​បងប្អូន​សាសនិក​ឥស្លាម នៅ​ទូទាំង​ពិភពលោក​ ដែល​បាន​ចូល​បួស​ខែ​រ៉​ម៉ា​ឌន ដែល​កម្ពុជា ចាប់ផ្ដើម នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ រ៉​ម៉ា​ឌន ឆ្នាំ ១៤៤០ ម៉ូ​ហាំ​ម៉ាត់ សករាជ ត្រូវ​នឹង​​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​។​ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​កាលពី​ថ្ងៃអាទិត្យ ទី​០៥ ខែឧសភា ឆ្នាំ​២០១៩ ថា «​ខ្ញុំ​សូម​ផ្ញើរ​នូវ​ក្តី​នឹករលឹក និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ឥស្លាម​កម្ពុជា ដែល​បាន​ចូលរួម​ថែរក្សា​សុខសន្តិភាព ហើយ​មាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់ខ្ញុំ និង របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពីដើម​រៀងមក​»​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ខ្ញុំ​សូម​បួងសួង​សុំអោយ​បងប្អូន...
វត្តមានក្រុមនាវាប្រយុទ្ធសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាជាសារព្រមានអ៊ីរ៉ង់

វត្តមានក្រុមនាវាប្រយុទ្ធសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាជាសារព្រមានអ៊ីរ៉ង់

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា វត្តមាននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group នៅតំបន់មជ្ឈិមបូព៌ា គឺជាសារព្រមានដល់ប្រទេសអ៊ីរ៉ង់ ។ សារព្រមានអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក បានបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Abrahm Lincoln និងក្រុមនាវាប្រយុទ្ធរបស់ខ្លួន Strike Group ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមឆ្លើយតបទៅលើអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះវាយប្រហារលើអាមេរិក ឫលើប្រទេសជាសម្ព័ន្ធរបស់អាមេរិកនៅពេលខាងមុខ ។ លោក John Bolton បានបន្ថែមថា នាវាដឹកយន្តហោះចម្បាំង និងក្រុមនាវាប្រយុទ្ធអាមេរិក នឹងត្រូវដាក់ពង្រាយនៅតំបន់សមុទ្រមជ្ឈិមបូព៌ា ដោយមិនមានកាលកំណត់នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់អាមេរិកវិញទេ ៕...
អំពើរភេរវកម្មនាំឲ្យប្រទេសស្រីលង្កាខាតបង់ទឹកប្រាក់ជាង៤ពាន់លានដុល្លារ

អំពើរភេរវកម្មនាំឲ្យប្រទេសស្រីលង្កាខាតបង់ទឹកប្រាក់ជាង៤ពាន់លានដុល្លារ

សង្គម និងកម្សាន្ត
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានឲ្យដឹងថា ប្រទេសស្រីលង្កា បានខាតបង់ទឹកប្រាក់អស់ប្រមាណជាង៤.៤ពាន់លាន ដុល្លារអាមេរិក ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ក្រោយពីមានការវាយប្រហារភេរវកម្ម ។ ប្រភពដដែលបានបន្តថា ស្រីលង្កាទទួលបានប្រាក់ចំណូលប្រមាណ៥%នៃផលិតផល ក្នុងស្រុកសរុប (GDP) ពីវិស័យទេសចរណ៍ ប៉ុន្តែក្រោយពីមានការវាយប្រហារភេរវកម្ម អ្នកទេសចរណ៍បរទេសស្ទើរតែទាំងអស់ បានលុបចោលដំណើរកម្សាន្តរបស់ខ្លួនទៅកាន់ ប្រទេសនេះ ។ សូមរំលឹកថា កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមរដ្ឋអ៊ីស្លាម ISIS បានវាយប្រហារភេរវកម្មចំនួន៨លើកលើព្រះវិហារសាសនាគ្រិស្ត និងសណ្ឋាគារប្រណិតៗ នៅប្រទេសស្រីលង្កា បណ្តាលឲ្យមនុស្សចំនួន២៥៣នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណជាង៥០០នាក់ផ្សេងទៀតបានរងរបួស ៕...
រូបិយប័ណ្ណធ្វើពីមាសអាចប្រើជំនួសប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ

រូបិយប័ណ្ណធ្វើពីមាសអាចប្រើជំនួសប្រាក់ដុល្លារអាមេរិកនៅពេលខាងមុខ

សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី និងចិន បានទិញមាសទុកច្រើនជាងគេលំដាប់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់ត្រីមាស ទីមួយនៃឆ្នាំ២០១៩នេះ ក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងប្រើប្រាស់រូបិយប័ណ្ណធ្វើពីមាសជំនួសវិញ ។ ក្នុងរយៈពេលមួយត្រីមាសនៅឆ្នាំ២០១៩នេះ ចាប់ពីខែមករាដល់មីនា ធនាគារជាតិរស្ស៊ី បានទិញមាសទុកប្រមាណ១៤៥.៥តោន គឺកើនឡើង៦៨%ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ។ គិតត្រឹមឆ្នាំ២០១៩នេះ ធនាគារជាតិរុស្ស៊ីបានទិញមាសទុកប្រមាណ២១៦៨.៣តោន ហើយប្រទេសចិនជាប់លំដាប់ថ្នាក់លេខពីរនៅលើពិភពលោកបន្ទាប់ពីរុស្ស៊ី បានទិញមាស ទុកច្រើនជាងគេក្នុងគោលដៅឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិកដូចរុស្ស៊ីដែរ ៕...