ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

មនុស្ស៤៤នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រគីមីនៅប្រទេសចិន

មនុស្ស៤៤នាក់ស្លាប់ ក្នុងគ្រោះអគ្គិភ័យឆេះរោងចក្រគីមីនៅប្រទេសចិន

សង្គម និងកម្សាន្ត
មនុស្សចំនួន៤៤នាក់បានបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយអគ្គិភ័យបានឆាបឆេះរោងចក្រគីមីនៅខេត្ត ជាំងស៊ូ ភាគខាងកើតនៃប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ។ អគ្គិភ័យនេះមនុស្ស៩០នាក់បានរងរបួស និងសប្រមាណ៨៨នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះចេញពីគ្រោះមហន្តរាយនេះ ខណៈដែលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ រដ្ឋបាលភូគព្ភសាស្ត្រចិនបានរាយការណ៍ថា កម្លាំងផ្ទុះចេញពីរោងចក្រគីមី ដែលត្រូវ អគ្គិភ័យឆាវឆេះនោះ បានបណ្តាលឲ្យមានរញ្ជួយដីក្នុងកម្រិត២.២រិកទ័រ ដោយមានផ្សែង ហុយយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស ៕  ...
ការអភិវឌ្ឍសហគមន៍ព្រៃឈើ និង ថែរក្សាធនធានធម្មជាតិគឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាល

ការអភិវឌ្ឍសហគមន៍ព្រៃឈើ និង ថែរក្សាធនធានធម្មជាតិគឺជាអាទិភាពដ៏ចំបងរបស់រាជរដ្ឋាភិបាល

សង្គម និងកម្សាន្ត
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតលោកស្រីបណ្ឌិត សាន អីលី នាយកគម្រោងសុវត្ថិភាពស្បៀង និងបរិស្ថាន និងលោកម៉ាធ្យូ អែដវុធសិន ប្រធានគម្រោងព្រៃឡង់បៃតង ចូលជួបបីពិភាក្សាលើគម្រោងស្តីពី "ស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអេកូឡូស៊ី ខ្សែចង្វាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដែនជម្រកសត្វ ព្រៃព្រៃឡង់" ។  គោល បំណងសំខាន់ៗរបស់គម្រោងមាន ៣ ទី១. ស្វែងយល់ពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ជលសាស្រ្ត ប្រព័ន្ធអាកូឡូស៊ីនៅតំបន់នោះ ទី២. ស្វែងយល់ពីខ្សែចង្វាក់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះ និងទី៣. សមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធក្នុងការបន្សាំនឹងការប្រែប្រួលអាកាសធាតុដើម្បីកំណត់អាទិភាពនៃការអនុវត្តគម្រោងនេះ ដែលមានរយ:ពេល ៥ឆ្...
កម្ពុជា​ទទួល​បានភាពអនុគ្រោះ​ពន្ធ​​​ ​ទៅលើ​មុខទំនិញ ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

កម្ពុជា​ទទួល​បានភាពអនុគ្រោះ​ពន្ធ​​​ ​ទៅលើ​មុខទំនិញ ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែមីនា​នេះ ​​បាន​រៀបចំ​សិក្ខាសាលា​ ស្តីពី​ការ​ផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ​ហៅ​កាត់​ EAEU។ សិក្ខាសាលាថ្ងៃនេះ មានគោលបំណង ផ្សព្វផ្សាយអំពីព័ត៌មានបច្ចុប្បន្នភាព ដែលទាក់ទងនឹងភាពអនុគ្រោះពន្ធរបស់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី មកលើទំនិញកម្ពុជាមួយចំនួន។   ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ភាព​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​ ដែល​កម្ពុជា​ទទួល​បាន​ពី​សហភាពសេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង ​ពាណិជ្ជកម្ម បានឱ្យដឹងថា កម្ពុជា​ទទួល​បានភាពអនុ​គ្រោះ​​ពន្ធ​ថ្មីនេះប្រមាណ ៣ឆ្នាំមកហើយ ហើយបាននិងកំពុងនាំចេញទំនិញមួយចំនួនដែរ។ ក្នុងនោះ មានមុខទំនិញរហូតទៅដល់ជាង ៤០មុខឯណោះ ដែលត្រូវបានលើកលែងពន្ធ។   បើតាមលោកជំទាវ តឹក​រ៉េត កំរង ​ប្រទេស​ដែល​ជាសមាជិក​ក្នុង​សហភាព...
មនុស្ស៦នាក់ស្លាប់ និងរងរបួស២៣នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅប្រទេស អាហ្វហ្កានិស្ថាន

មនុស្ស៦នាក់ស្លាប់ និងរងរបួស២៣នាក់ ក្នុងការបំផ្ទុះគ្រាប់បែកនៅប្រទេស អាហ្វហ្កានិស្ថាន

សង្គម និងកម្សាន្ត
មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និង២៣នាក់ផ្សេងទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។ ការវាយប្រហារសម្លាប់មនុស្ស៦នាក់ដោយបំផ្ទុះគ្រាប់បែកនេះ ត្រូវបានធ្វើឡើងចំថ្ងៃនៃពិធីបុណ្យ Persian festival ដែលជាបុណ្យតាមប្រពៃណីសាសនាអ៊ីស្លាម ប៉ុន្តែអ៊ីស្លាមសាសនិកមួយចំនួនយល់ថា ពិធីបុណ្យនេះមិនមែនជាពិធីបុណ្យសាសនាអ៊ីស្លាមទេ ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្កានិស្ថានបានអោយដឹងថា ប៉ូលីសបានចាប់ខ្លួនខ្មាន់បំផ្ទុះគ្រាប់បែកហើយ ហើយព័ត៌មានទាក់ទិននឹងមូលហេតុនៃការបំផ្ទុះគ្រាប់បែកនេះ នឹងត្រូវបង្ហាញនៅពេលខាងមុខ៕...
សាលាដំបូងរាជធានីភ្នំពេញកាត់ទោសបុរសអនិកជនខ្មែរ-អាមេរិក ពីបទបង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់

សាលាដំបូងរាជធានីភ្នំពេញកាត់ទោសបុរសអនិកជនខ្មែរ-អាមេរិក ពីបទបង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក កូយ សៅ ចៅក្រមជំនុំជម្រះក្ដីនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ បានបើកសវនាការជាអសាធារណៈកាត់ទោសបរុសអនិកជនខ្មែរ-អាមេរិក ជាគ្រូបង្ហាត់កីឡាហាត់ប្រាណម្នាក់ ពាក់ព័ន្ធសំណុំរឿង បង្ខាំងសង្សារធ្វើទារុណកម្មផ្លូវភេទ និងគំរាមសម្លាប់។ លោក ខាំ សុផារី ជាតំណាងអយ្យការសវនាការ បានប្តឹងចោទប្រកាន់លើជនជាប់ចោទឈ្មោះ ព្រឿង សំអឿន ហៅ សេម ភេទប្រុស អាយុ ៣៩ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, បទ គំរាមកំហែងថានឹងសម្លាប់, បទ បង្ខាំងមនុស្សខុសច្បាប់ និងបទ ធ្វើទារុណកម្មផ្លូវភេទ ប្រព្រឹត្តលើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ និស្សិត។ យោងតាមចម្លើយរបស់ជនរងគ្រោះនៅតំណាក់កាលនគរបាលយុត្តិធម៌ បានបញ្ជាក់ថា ជនជាប់ចោទ និងនាង [នារីរងគ្រោះ] បានស្រលាញ់គ្នាយូរមកហើយ។ ពួកគេថែមទាំងបានរួមរស់ជាមួយគ្នាជាច្រើនលើក ប៉ុន្តែនៅពេលដែលពួកគេរួមភេទម្តងៗ ជនជាប់ចោទតែងតែប្រើហិង្សាលើរូបនាង និងថ...
អគ្គនាយក​អគ្គិសនី​កម្ពុជាថា  នៅ​ទូទាំងប្រទេស​កម្ពុជា​ ខ្វះ​ថាមពល​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់ ដោយសារ​អាកាសធាតុ​ក្តៅ​ហួតហែង

អគ្គនាយក​អគ្គិសនី​កម្ពុជាថា នៅ​ទូទាំងប្រទេស​កម្ពុជា​ ខ្វះ​ថាមពល​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់ ដោយសារ​អាកាសធាតុ​ក្តៅ​ហួតហែង

សង្គម និងកម្សាន្ត
​ភ្នំពេញ​៖លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា EDC បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​ ហើយ​ត្រូវ​សន្សំសំចៃ​អគ្គិសនី ដោយ​គិតពី​ពេលនេះ រហូតដល់​ចុងខែ​ឧសភា ​នឹងខ្វះ​ភ្លើងអគ្គិសនី ប្រើប្រាស់ប្រហែលជា ៥០​ថ្ងៃ ដោយសារ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ព្រមទាំង​ថ្ងៃបុណ្យ EDC មិន​កាត់​ភ្លើង​ទេ​។​​  លោកកែវ រតនៈ បាន​បញ្ជាក់ថា នៅ​កម្ពុជា​យើង នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ នឹងមាន​អគ្គិសនី​បន្ថែម ២០​មេ​ហ្គា​វ៉ា​ត់ ចេញពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ត្មាត​ពង ក្នុង​ខេត្តកំពង់ស្ពឺ ជិត​រាជធានី​ភ្នំពេញ​។ នៅ​ចុងខែ​កញ្ញា​ឆ្នាំនេះ រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម ដែល​កំពុង​សាងសង់ ២​ឆ្នាំ​មកហើយ នឹង​ដំណើរការ​។ ដូច្នេះ​នៅ​ចុងឆ្នាំ​២០១៩ នេះ យើង​សល់​ភ្លើង​វិញ​ទេ​។​ ​សូម​រម្លឹកថា ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ខ្វះ​ថាមពល​អគ្គិសនី ៤០០ មេ​ហ្គា​វ៉...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា​​​ ឆ្នាំ២០១៩ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់នៅវិទ្យាស្ថានជាតិអប់រំ។ និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន និស្សិតថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៦-២០១៧ និងឆ្នាំសិក្សា២០១៧-២០១៨។ សូមបញ្ជាក់ថា និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះក៏មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៣៥នាក់ផងដែរ ក្នុងនោះមាននារី១៤នាក់ មានជនពិការ៤នាក់ និងមាននិស្សិតបរទេសចំនួន៤នាក់ ដែលនិស្សិតឡាវ២នាក់ និងកូរ៉េ២នាក់៕...
សហរដ្ឋអាមេរិកមិនដកកងទ័ពទាំងអស់ចេញពីប្រទេសស៊ីរីទេដោយទុក៤០០នាក់នៅក្នុងប្រទេសនេះ

សហរដ្ឋអាមេរិកមិនដកកងទ័ពទាំងអស់ចេញពីប្រទេសស៊ីរីទេដោយទុក៤០០នាក់នៅក្នុងប្រទេសនេះ

សង្គម និងកម្សាន្ត
លោក ដូណាល់ ត្រាំ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការដកកងកម្លាំងយោធាអាមេរិកចេញ ពីប្រទេសស៊ីរីនៅពេលខាងមុខនេះ ។ លោក ត្រាំ បានឲ្យដឹងថា លោកនឹងមិនដកកងទ័ពអាមេរិកទាំងអស់ចេញពីស៊ីរីទេ ដោយរក្សាវត្តមានកងទ័ពចំនួន៤០០នាក់នៅក្នុងប្រទេសនេះដដែល ក្នុងគោលដៅបង្ក្រាបលើ ចលនាភេរវកម្មរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសស៊ីរី ។ សូមបញ្ជាក់ថា តាមសេចក្តីប្រកាសចុងក្រោយរបស់លោក ត្រាំ គឺអាមេរិកនឹងដក កងទ័ពចាស់ទាំងអស់ចំនួន២០០០នាក់ចេញពីប្រទេសស៊ីរី ប៉ុន្តែត្រូវដាក់ជំនួសកងទ័ពថ្មីរបស់ អាមេរិកចំនួន៤០០នាក់នៅក្នុងប្រទេសនេះ ៕...
ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរី រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក

ក្រុមរដ្ឋអ៊ីស្លាម ISIS នៅស៊ីរី រងការវាយប្រហារតាមអាកាសពីសហរដ្ឋអាមេរិក

សង្គម និងកម្សាន្ត
កម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមទម្លាក់គ្រាប់បែកតាមយន្តហោះទៅលើទីតាំងចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅទីក្រុង Baghouz ប្រទេសស៊ីរី នៅថ្ងៃពុធ ទី២០ ខែមីនានេះ ។ មេបញ្ជាការកងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះ គឺជាការបើកផ្លូវឲ្យកងទ័ពថ្មើរជើងរបស់កងទ័ពប្រជាធិបតេយ្យស៊ីរី ដែលហៅកាត់ថា SDF រុលចូលទៅមុខទៀត ដើម្បីដណ្តើមយកទីតាំងនេះពីក្រុមរដ្ឋអ៊ីស្លាម ISIS មកវិញ ។ សូមបញ្ជាក់ថា ទីក្រុង Baghouz គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS នៅប្រទេសស៊ីរី នៅពេលនេះ ក្រុមភេរវនិយមបានបាត់បង់ម្ចាស់ការក្នុងការការពារទីតាំងលាក់ខ្លួនរបស់ខ្លួនហើយ ៕  ...

សមណសិស្ស និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជិត១៥០រូប ឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជ បានបើកឱ្យ សមណនិស្សិត ចំនួន១៤៩ រូប ដំណើរការការពារសារណា បញ្ចប់ថ្នាក់សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ លើឯកទេស នីតិសាស្រ្ត អក្សរសាស្រ្ត និងគ្រប់គ្រងទូទៅ ថ្នាក់បរិញ្ញាបត្រ ក្រោមព្រះរាជវត្តមាន សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិតិ្តឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ និងលោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា។ ក្នុងពិធីបើកឱ្យដំណើរការ នៃការការពារសារណា ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ លោក នួង ស្តេចភក្តី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បានមានប្រសាសន៍ឱ្យដឹងថា សមណនិស្សិត-និស្សិត ដែលត្រូវការពារនៅពេលនេះ មាន ១៤៩ រូប ក្នុងនោះមកពី ពុទ្ធិកមហាវិទ្យាល័យបាលីសំស្រ្កឹត នឹង ភាសារបរទេស ឯកទេសអក្សរសាស្រ្តអង់គ្លេសចំនួន ៣៤រូប ពុទ្ធិកមហាវិទ្យាល័យ ទស្សនវិជ្ជា សាសនា និងនីតិសាស្រ្ត ឯកទេស នីតិសាស្រ្ត១០៥...