ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

សម្តេច​តេ​ជោ ថា​អាជ្ញាធរ​មានសមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

សម្តេច​តេ​ជោ ថា​អាជ្ញាធរ​មានសមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ

សង្គម និងកម្សាន្ត
​ ភ្នំពេញ​៖  សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​អ្នកទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​សម្រាប់​អ្នកនយោបាយ ដែល​មិនទាន់បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ទេ គឺ​មិនអាច​ចេញ​ធ្វើ​សកម្មភាព ជួបប្រជុំ​នយោបាយ​ណាមួយ​បានឡើយ​។​ សម្តេចមានប្រសាសន៍បែបនេះក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន ១,២៤៥ នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រាជធានី​ភ្នំពេញនៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ។ ​សម្តេច​ បាន​លើកឡើង​ពីសារ​របស់លោក​រៀល​ខេ​ម​រិ​ន្ទ្រ ដែល​ទើប​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ប្រកាសថា លោក​មិនបាន​លក់​ក្បាល​លក់​អី​ទេ​។ ក្នុងនោះ សម្តេច​បាន​ណែនាំ​ដល់​អាជ្ញាធរ​សមត្ថកិច្ច មូលដ្ឋាន ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកនយោបាយ ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​។​ ​សូម​រម្លឹកថា មកដល់ពេលនេះ មាន​អ្នកនយោបាយ​អ...
 ភ្លើងប្រច័ណ្ឌប្រពន្ធកាប់ប្តី៦ពូថៅស្លាប់ភ្លាមៗ

 ភ្លើងប្រច័ណ្ឌប្រពន្ធកាប់ប្តី៦ពូថៅស្លាប់ភ្លាមៗ

សង្គម និងកម្សាន្ត
បាត់ដំបង៖ ដោយសារភ្លើងប្រច័ណ្ឌប្រពន្ធបានកាប់ប្តីនឹងពូថៅបណ្តាលឱ្យស្លាប់ភ្លាម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៣.៣០នាទី នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាប្រពន្ធឈ្មោះ វ៉ា សុណន អាយុ៤២ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុខាងលើ បានយកពូថៅទៅកាប់ប្តីឈ្មោះយី រ៉ាន់ អាយុ៤៤ឆ្នាំ ៦ពូថៅ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ មូលហេតុនៃរឿងនេះគឺដោយសារតែភ្លើងប្រច័ណ្ឌ ហើយជនសង្ស័យមានជម្ងឺប្រសៃប្រសាទ និងផឹកស្រាជាប្រចាំផង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុករតនមណ្ឌល កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕  ...
មនុស្សស្លាប់កើនឡើងដល់៦២នាក់ក្នុងគ្រោះអគ្គិភ័យនៅចិន

មនុស្សស្លាប់កើនឡើងដល់៦២នាក់ក្នុងគ្រោះអគ្គិភ័យនៅចិន

សង្គម និងកម្សាន្ត
ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦២ នាក់ ក្នុងគ្រោះមហន្តរាយអគ្គិភ័យឆាបឆេះរោងចក្រគីមី នៅទីក្រុង Yencheng ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃ ព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩នេះ ។ គ្រោះមហន្តរាយអគ្គិភ័យឆាបឆេះរោងចក្រគីមីនេះ បណ្តាល=jyមនុស្សចំនួន ២៨នាក់បានបាត់ខ្លួនផងដែរ និងមនុស្សប្រមាណ៦៤០នាក់ផ្សេងទៀតបានរងរបួស និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន១៦កន្លែងនៅតំបន់ជិតខាងកន្លែងកើតហេតុ ៕...
ខឹងក្មេងលួចលុយ២ម៉ឺនរៀល ចាក់សាំងដុតក្មេងទាំងរស់

ខឹងក្មេងលួចលុយ២ម៉ឺនរៀល ចាក់សាំងដុតក្មេងទាំងរស់

សង្គម និងកម្សាន្ត
(សៀមរាប)៖ ស្ដ្រីតែងខ្លួនជាប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវតាមចាប់ខ្លួន បានហើយ ក្រោយធ្វើសកម្មភាពចាក់សាំងដុតក្មេង បណ្ដាលឲ្យឆេះពេញខ្លួនប្រាណ ព្រោះខឹងលួចលុយ២ម៉ឺនរៀល។ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប និងធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម Facebook អំពាវនាវឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានប្រាប់អ្នកសារព័រ៌មាន ឲ្យដឹងនៅយប់ថ្ងៃទី២២ ខែមីនាថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី តែងខ្លួនជាប្រុស ដែលជាជនបង្ក ឈ្មោះ តែម មឿត អាយុ៣៩ឆ្នាំ។ ដោយឡែក ក្មេងប្រុសរងគ្រោះឈ្មោះ ពន ប៉ិន អាយុ៩ឆ្នាំ ជាអ្នកជិតខាងគ្នារស់នៅក្នុងភូមិជុំគ្នា។ បើតាមលោកឧត្តមសេនីយ៍ស្នងការ មូលហេ...
ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការពង្រឹងកងទ័ពជើងគោក ដោយមានឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាប្រធាន

ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការពង្រឹងកងទ័ពជើងគោក ដោយមានឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ជាប្រធាន

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោក។ នេះបើតាមសេចក្ដីសម្រេចរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។ ក្នុងសេចក្ដីសម្រេចនោះបានសម្រេចឲ្យ ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ជាប្រធានគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោកនេះ។ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«បណ្ដាកងឯកភាព និងសាលា ត្រូវបង្កើតអនុគណៈកម្មការ និងក្រុមការងារ ក្នុងកងឯកភាពរបស់ខ្លួន ត្រូវលើកផែនការ រៀបចំរចនាសម្ព័ន្ធការងារហ្វឹកហ្វឺន»។ ការបង្កើតគណៈកម្មការពង្រឹង សមត្ថភាពកងទ័ពជើងគោក ដែលមានខ្លឹមសារទាំងស្រុង៖...
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើការទស្សនៈកិច្ច៤ថ្ងៃ នៅវៀតណាម ដើម្បីពង្រីកចំណងមិត្តភាព

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើការទស្សនៈកិច្ច៤ថ្ងៃ នៅវៀតណាម ដើម្បីពង្រីកចំណងមិត្តភាព

សង្គម និងកម្សាន្ត
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក ស្រី តុង ធិហ្វុង អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, លោកស្រី ឃួន សុ ដា រី អនុប្រធានទី២ នៃរដ្ឋសភា កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណា។ ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនេះ ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងពង្រីក ចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។ យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា គ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានជំនួបទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរជាច្រើ...
ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច​ព​ង្រឹ​ង​គុណភាព​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច​ព​ង្រឹ​ង​គុណភាព​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖  ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្ដីពី ការរៀបចំ​ពង្រឹងគុណភាព​ផលិត​ផ​ទេសចរណ៍ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​សម្រួល​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំកុរ នឹង​ចូល​មកដល់ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខនេះ។ សារាចរ​ណ៍​នេះ បានបង្ហាញ​ពីចំណុច​សំខាន់ៗ​ចំនួន ៨​ចំណុច រួមមាន​ការធានា​សុវត្ថិភាព​ភ្ញៀវទេសចរ ការរៀបចំ​ល្បែង​ប្រជាប្រិយ និង​ជាពិសេស​ការមិន​ដំឡើងថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ខ្ពស់​ហួសហេតុ ជាដើម​ឡើយ​។...
Untitled

Untitled

សង្គម និងកម្សាន្ត
ក្រសួងទេសចរណ៍ ណែនាំ ៨ ចំណុច ដើម្បី​ព​ង្រឹ​ង​គុណភាព​ផលិតផល​ទេសចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​   ​ភ្នំពេញ​ ៖  ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្ដីពី ការរៀបចំ​ពង្រឹងគុណភាព​ផលិត​ផ​ទេសចរណ៍ ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទូទាំងប្រទេស ដើម្បី​សម្រួល​ដល់​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​។ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំកុរ នឹង​ចូល​មកដល់ នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខនេះ។ សារាចរ​ណ៍​នេះ បានបង្ហាញ​ពីចំណុច​សំខាន់ៗ​ចំនួន ៨​ចំណុច រួមមាន​ការធានា​សុវត្ថិភាព​ភ្ញៀវទេសចរ ការរៀបចំ​ល្បែង​ប្រជាប្រិយ និង​ជាពិសេស​ការមិន​ដំឡើងថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ខ្ពស់​ហួសហេតុ ជាដើម​ឡើយ​។  ...
កម្ពុជា បើកចំហរ និងស្វាគមន៍អ្នកវិនិយោគ​ពី​បរទេស​គ្រប់ទិសទី​

កម្ពុជា បើកចំហរ និងស្វាគមន៍អ្នកវិនិយោគ​ពី​បរទេស​គ្រប់ទិសទី​

សង្គម និងកម្សាន្ត
​ខេត្តកំពង់ស្ពឺ​៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យដដឹង​​ថា កម្ពុជា​ត្រូវការ​ការអ្នកវិនិយោគ​ពី​គ្រប់​ទីកន្លែង  មិន​ថា ចិន ឬ​ប្រទេស​ដៃគូ​ណា​នោះទេ ​កម្ពុជា​មិន​បដិសេធ និងមិន​មានការរើស​អើ​ងនោះឡើយ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ស្ពឺ ។​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិនក្នុងទំហំទឹកប្រាក់ប្រមាណ ២០០០ លាន​ដុល្លារ អាមេរិក ។ សម្តេច បាន​បញ្ជាក់ថា « យើង​កំពុង​ត្រូវការ​ទុន​បន្ថែមទៀត ពី​ដៃគូ​អភិវឌ្ឍន៍​របស់​យើង ដែល​ក្នុងនោះ គឺ​មិត្ត​ចិន ក៏​ក្លាយជា​ចំណុច ជា​ទុន​មួយ ដែល​សម្រាប់​ផ្តល់​ឲ្យ​យើង​។ ប៉ុន្តែ​ ខ្ញុំ​សូមបញ្ជាក់​ជាមួយ​ដៃគូ​ដទៃ​ទៀតថា ខ្ញុំ​មិន​បដិសេធចោល​ជាមួយ​បរទេស​ណា​ទាំងអស់ សូម​អញ្ជើញ​មក​វិនិយោគ សូម​អញ្ជើញ​ផ្តល់ប្រាក់​កម្ចី​ឲ្យ​កម្ពុជា​បន្តទៅទៀត ព្រោះ​យើង​ត្រូវការ​ដៃ...
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្ភោធដាក់ដំណើរសាសង់ជាមួយទុនវិនិយោគ២ពាន់លានដុល្លារអាមេរិក

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្ភោធដាក់ដំណើរសាសង់ជាមួយទុនវិនិយោគ២ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច និងវិនិយោគ
កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Expressway) ភ្នំពេញ-ក្រុងព្រះសីហនុ ដោយចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ មុនសម្រេចសាងសង់ផ្លូវនេះត្រូវចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំ តាំងពីឆ្នាំ២០០៦មកម្ល៉េះ។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីថវិការបស់រដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវនេះ តែដោយសារគម្រោងត្រូវការថវិការហូតដល់ ២ពាន់លានដុល្លារអាមេរិក ដែលធំជាងពិសេសនៃការខ្ចីប្រចាំឆ្នាំអនុញ្ញាតដោយច្បាប់ និងកំណត់នៅក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៥-២០១៨ ក៏សម្រេចឲ្យមានការវិនិយោគតាមរូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ ជំនួសវិញ។ តាម...